លោកអ៊ុនចាន់ដា ចុះពិនិត្យការសាងសង់សួនច្បារ មាត់ទន្លេ ក្នុងក្រុងកំពង់ចាម

0

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ២៧ខែមិថុនាម្សិលមិញ បានអញ្ជើញចុះ ពិនិត្យលទ្ធផលនៃការសាងសង់ សួនច្បារចាប់ពីចំណុចកំពង់ស្រឡាង ចាស់រហូតដល់មុខសណ្ឋាគារមេគង្គ។
បេី​យោង​តាម​កិច្ចសន្យា​ស្តីពី​ការ​ងារ​កសាង​កែលម្អ​សួន​ច្បារ​មាត់​ទន្លេ​ក្នុង​កំពង់ចាម​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ​ ដែល​មក​ដល់​ពេល​នេះ​ ក្រុម​ជាង​បាន​បញ្ចប់​ដំណើរ​ការ​សាងសង់​សួនច្បារ​ តាម​ជំហាន​នីមួយៗជាស្ថាពរហើយ ដោយ​គោរព​បាន​ត្រឹម​ត្រូវ​តាម​គំរូ​ប្លង់​ និង​កិច្ចសន្យា​ ដែល​មាន​ការ​ងារ​មួយ​ចំនួន​ដូច​ជា​ ការ​ងារ​រៀបចំ​ខឿនច្រាំងទន្លេ​ ចាក់​ដី​ និង​រៀបចំ​ប្រព័ន្ធ​លូ​ ការងារ​រៀបចំ​ខឿន​ផ្លូវ​ និង​ចាក់​សាប​ (ផ្នែក​ក្រាល​ការ៉ូឡា​ជំនួស​ដោយ​ចាក់​សាប​ទាំង​អស់​)​ ការងារ​ដាំ​កូន​ឈើ​ ផ្កា​ ស្មៅ​ ការងារ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ ការងារ​រៀបចំ​បណ្តាញ​អគ្គិសនី​ បង្កោល​ភ្លេីង​ និង​អំពូល​ភ្លើង​ និង​ការ​ងារ​រៀបចំ​ និង​បំពាក់​សម្ភារសួនកុមារ។
ក្នុង​ការ​ចុះ​ពិនិត្យ​គម្រោង​​នេះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ ធ្វេី​យ៉ាង​ណា​ត្រូវ​អនុវត្ត​ការងារ​នេះឲ្យ​បាន​ចប់​សព្វគ្រប់​តាម​កិច្ចសន្យា​ ដូច​ជា​ការ​ដាំ​ស្មៅ​លម្អ​ និង​ការ​ជួសជុល​កែលម្អ​នៅ​កន្លែង​ដែល​រងការ​ខូចខាត​មួយ​ចំនួន​ផងដែរ​៕SRP