Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ប៊ុន វិចត្រ 3 August 2022 · Image
···

ខេត្តតាកែវ៖នគបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ ពីររូប ដែលជាតំណាងក្រុមហ៊ុនយូនីស៊ីធី ដែលត្រូវបានចោទប្រកាន់ថា បានឆបោកប្រាក់់ប្រជាពលរដ្ឋ នៅក្នុងកំពត និងខេត្តតាកែវ កន្លងមកអស់រាប់ម៉ឺនដុល្លារ។

លោកឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ បានថ្លែងឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នៅថ្ងៃម្សិលមិញ
បន្ទាប់ពីមានប្រជាពលរដ្ឋ ចំនួន៤នាក់ បានមកដាក់ពាក្យបណ្ដឹង ដល់សមត្ថកិច្ចស្រុកត្រាំកក់។

ជនសង្ស័យចំនួន២នាក់៖

ទី១ ឈ្មោះជៀន វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំការបីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុមហ៊ុនយូនីស៊ីធី។ ទី២ ឈ្មោះ ឈិន វ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត មុខងារជាតំណាងចែកចាយលក់ផលិផលក្រុមហ៊ុនយូនីស៊ីធី។ ដោយចោទប្រកាន់ពីបទ ឆបោក។

អធិការស្រុកត្រាំកក់ បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ទី១ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨០០០ដុល្លារ និងប្រាក់រៀលអស់ ៦លានរៀល។
ទី២ ឈ្មោះ ណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ដុល្លារ។
ទី៣ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧០០០ដុល្លារ។
នទី៤ ឈ្មោះ ស៊ឺម ហ៊ីម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០០០០ដុល្លារ។

អធិការស្រុកត្រាំកក់បានបន្ថែមថា ក្រោយពីទទួលបណ្ដឹងនឹងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មកសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ដោយឡែក លោកស្រី កយ ជា តំណាងឲ្យក្រុមប្រជាពលរដ្ឋទាំង ៤នាក់ ខាងលើបានឲ្យដឹងថា ជនរងគ្រោះ សង្ឃឹមថាសមត្ថកិច្ចក៏ដូចជាតុលាការ នឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យក៏ដូចជាតំណាងក្រុមហ៊ុនយូនីស៊ីធី សងប្រាក់ ត្រលប់មកពួកគាត់វិញព្រោះលុយ ដែលពួកគាត់យកទៅអោយក្រុមហ៊ុន គឺជាលុយដែលទៅខ្ចីតាមគ្រិះស្ថានហិរញ្ញវត្ថុ និងលុយមួយចំនួនទៀតបានទៅខ្ចីចងការគេដែលនាំឲ្យទាំងលុយការនិងដើមចេះតែឡើងរៀងរាល់ថ្ងៃ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 30 July 2022 · Image
···

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា(ACU) បានឃាត់ខ្លួនមន្ត្រីសុខាភិបាលខេត្តក្រចេះចំនួន២នាក់ ក្រោយរកឃើញលុយពុករលួយជាង៨៥ម៉ឺនដុល្លាេ ពាក់ព័ន្ធការចូលក្របខណ្ឌសុខាភិបាល។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា អង្គភាពACU  បានរកឃើញជនល្មើសចំនួន២នាក់ បានទារប្រាក់ពីបេក្ខជនដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ក្របខណ្ឌសុខាភិបាលនៅខេត្តក្រចេះ ដែលជនល្មើសទី១ មានឈ្មោះ ទី ប៊ុនឡេង អតីតជាប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងទី២មានឈ្មោះ ជាង សុខអេង ជាអតីតអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ តាមច្បាប់។ ជនជាប់ចោទទាំង២នាក់ បានប្រមូលប្រាក់ពីជនរងគ្រោះចំនួន១២៩នាក់ សរុប៨៥ម៉ឺន​៤ពាន់៦៤​ដុល្លារអាមេរិក និង ៧លាន៧៣ម៉ឺន៩០០រៀល។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បញ្ជាក់ដូច្នោះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពលោកប្រធាន តុប សំ និងលោកស្រី ម៉ែន សំអន កាលពីរសៀលថ្ងៃទី២៩ កក្កដា ម្សិលមិញ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព ACU  បានបន្តថា កាលពីថ្ងៃទី១៦ដល់ទី១៨ខែសីហា ឆ្នាំ២០២១ អង្គភាពACU  រកឃើញប្រាក់ដុល្លារ ៥៦ម៉ឺនដុល្លារ និងប្រាក់រៀល៣៨ម៉ឺន៤ពាន់រៀល។ បន្ទាប់ពីឃាត់ខ្លួនជនជាប់ចោទ​កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២១ បញ្ជូនទៅតុលាការ រកឃើញប្រាក់៥៧ម៉ឺន ៤ពាន់៨៦៤ដុល្លារ និងប្រាក់រៀល។ ពីថ្ងៃទី១៩សីហាដល់១៨កញ្ញា ២០២១អង្គភាព ACU បានប្រគល់ប្រាក់ដល់ជនរងគ្រោះចំនួន៧១នាក់ សរុបទឹកប្រាក់ចំនួន៤៩ម៉ឺន៦ពាន់៧០០ដុល្លារ ហើយចាប់ពីថ្ងៃទី១៥ខែកញ្ញាដល់ ១៩ខែតុលា២០២១ បានរកឃើញប្រាក់ចំនួន៧៧ម៉ឺន១ពាន់៨៦៤ដុល្លារទៀត។

លោកឱម យ៉ិនទៀង បញ្ជាក់ទៀតថា ចុងក្រោយACU  បានរុករកពីថ្ងៃទី០៥ខែមីនា ដល់១២ ឧសភាឆ្នាំ២០២២ រកឃើញប្រាក់ចំនួន ៨៥ម៉ឺន៤ពាន់៦៤ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៧លាន៧៣ម៉ឺន៩០០រៀល ហើយកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ នេះ ប្រគល់ប្រាក់សំណងដល់បេក្ខជនរងគ្រោះចំនួន៤១នាក់ទៀត សរុប២៧ម៉ឺន៤ពាន់២០០ដុល្លារអាមេរិក៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 29 July 2022 · Image
···

ខេត្តសៀមរាប៖ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងឱកាសដឹកនាំ ដុតកម្ទេចប៊ីចេងក្លែងក្លាយ នៅស្រុកប្រាសាទបាគង មន្ត្រីបានឲ្យដឹងថា សមត្ថកិច្ចជំនាញនឹងបន្តសា្រវជ្រាវទប់ស្កាត់បង្ក្រាបការផលិតឬលក់ (លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ដែលមានជនមួយចំនួនបានបង្ហោះលក់តាមប្រព័ន្ធអនឡាញ។

លោកទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) បានបញ្ជាក់ថា កន្លងមក គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) បានបង្ក្រាបការលក់ លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ជាបន្តបន្ទាប់ហើយជនមួយចំនួនត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ។ ចំណែកជនមួយចំនួនទៀតដែលនៅតែបង្ហោះលក់សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ដោយឡែកចំពោះការបង្ហោះលក់ឡេមួយចំនួនតាមប្រព័ន្ធ online លោកបានបញ្ជាក់ថា ការលក់ទាំងនោះយើងមិនប្រាកដថាខុសច្បាប់នោះទេ គេអាចមានច្បាប់ ហើយប្រសិនបើយើងចុះទៅទុកស្កាត់បង្ក្រាបការលក់នោះលើកលែងតែយើងដឹងច្បាស់ថាការលក់នោះមានអត់ច្បាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ការលក់ឡេតាមប្រព័ន្ធអនឡាញមួយចំនួនត្រូវបានគេដឹងថា ពួកគេមួយចំនួនបានសុំច្បាប់ទៅតាមក្រសួងជំនាញពាក់ព័ន្ធដែរ។

បើទោះបីសមត្ថកិច្ចជំនាញអះអាងថា កន្លងមកបានទប់ស្កាត់បង្ក្រាបការលក់ លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នគេសង្កេតឃើញមានការបង្ហោះលក់ឧបករណ៍បែបនេះនៅតាមប្រព័ន្ធបណ្ដាញសង្គមយ៉ាងផុសផុល៕

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 22 July 2022 · Image
···

ខេត្តកំពង់ឆ្នាំង៖ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំនៅ សាលាខេត្តកំពង់ឆ្នាំង  ដើម្បីជូនដំណឹងជូនដល់អភិបាលខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អំពីលទ្ធផលនៃការអង្កេតស្រាវជ្រាវ ទៅលើករណីឯកឧត្តម ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និងការរួមគ្នាដោះស្រាយបញ្ចប់ទាំងស្រុង រាល់ពាក្យប្តឹងមក អ.ប.ព. ដែលមានក្នងខេត្ត: ករណីសំណុំរឿងនៅ កោះក្ទម្ព (ពាក្យប្តឹងលេខ ៤៥០/២០), ទីទួលសុវត្ថិភាព (ពាក្យប្តឹងលេខ ០៤៣០/១៨), ករណីបម្លាស់ទីឡើងគោក (ឃុំឆ្នុកទ្រូពាក្យប្តឹងលេខ (០០៦៦/២០, ០២៧៤/២០ និងឃុំខុនរ៉ុង ពាក្យប្តឹងលេខ ០១៨៧/២១+០១៨៨/២១), បឹងកន្ទប (ពាក្យប្តឹងលេខ ០៣៥០/២១), ករណីលោកស្រី ជៀម ច័ន្ទស៊ីម (ពាក្យប្តឹងលេខ ០៤៦១/២០) និងករណីប្លង់ជាន់គ្នា ស្រុកទឹកផុស (ពាក្យប្តឹង លេខ ២៥០/២២) ។

អង្គភាពប្រឆាំងអំពើពុករលួយ បានជូនដំណឹងជូនដល់ថ្នាក់ដឹកនាំខេត្ត អំពីដី ២២ កន្លែងរបស់អតីតអភិបាលខេត្ត ឈួរ ច័ន្ទឌឿន ដែលប្រគល់មកជូនរដ្ឋវិញ តាមលទ្ធផលស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើពាក្យប្តឹងនានាមកលើ ឯកឧត្តម ឈួរ ច័ន្ទឌឿន និងតាមការសម្រេចរបស់សម្តេចតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 19 July 2022 · Image
···

មានការលើកឡើងថាប្រធាន​សាខាគយ និង​រដ្ឋាករ នៅតាម​បណ្តា​រាជធានី ខេត្ត មួយចំនួន ដែល​សំបូរ​រឿងអាស្រូវ​ ត្រូវបាន​ផ្លាស់ប្តូរ ពោលគឺ ក្រោមរូបភាព​ប្តូរ​ពី ប្រធាន​សាខាគយ និង​រដ្ឋាករ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ តែប៉ុណ្ណោះ​។ ចំណែក​អនុប្រធាន សាខាគយ និង​រដ្ឋាករ នៅ​ខេត្ត​ដែល​ត្រូវ​ផ្លាស់ប្តូរ​នោះ គឺ​ពុំ​ត្រូវបាន​ឡើងជា ប្រធាន​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន មាន​ការមិនសប្បាយចិត្ត និង​បាន​រិះគន់​លើ​ការផ្លាស់ប្តូរ​នេះ ពុំមាន​តម្លាភាព​ត្រឹមត្រូវ​។​

ប្រភពបានលើកឡើងទៀតថា ​ប្រធាន​សាខាគយ និង​រដ្ឋាករ ដែល​ត្រូវ​ផ្លាស់ប្តូរ មានដូចជា៖ លោក សំ កុសល អតីត​ប្រធាន សាខាគយ និង​រដ្ឋាករ ខេត្តកោះកុង ត្រូវ​ផ្ទេរ​ទៅកាន់​តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ធំ​។ លោក ទុំ ណូ អតីត​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ត្រូវ​ផ្ទេរ​ទៅ កាន់តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង​។ លោក កែវ វ៉ា​ន្នី ប្រធាន​សាខា គយ និង​រដ្ឋាករ ខេត្តតាកែវ ត្រូវ​ផ្ទេរ​ទៅ​ប្រធាន​សាខា​ផែ​អន្តរជាតិ​ភ្នំពេញ​។ លោក ស៊ុន ឆាយ ប្រធាន​សាខា​ផែ​អន្តរជាតិ​ភ្នំពេញ ត្រូវ​ផ្ទេរ​ទៅកាន់​តំណែង​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តតាកែវ​។ លោក យឹ​ង សំអន អនុប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តស្វាយរៀង ត្រូវ​ផ្ទេរ​ទៅកាន់​តំណែង ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​។ លោក សំ សុ​វណ្ណា​រិ​ទ្ធិ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ត្រូវបាន​ទៅកាន់​តំណែង ប្រធាន​សាខាគយ និង​រដ្ឋាករ ប្រចាំខេត្ត​ព្រះសីហនុ​។​

​ប្រភពពី​មន្ត្រី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​បង្ហើប​ឲ្យ​ដឹងថា៖ ចំណែក​ប្រធាន​សាខាគយ និង​រដ្ឋាករ​មួយចំនួន ដែល​ដល់​អាយុ​ចូល​វត្ត​ន៍​មួយចំនួន គឺ​មិន​ព្រម​ចូល​ទេ ដោយ​រត់​ការសុំ ពន្យារកំណើត នៅ​កាន់តំណែង​ចាស់​ដដែល។ ចំពោះ​ការផ្លាស់ប្តូរ​ប្រធាន​សាខាគយ និង​រដ្ឋាករ មួយចំនួន ខាងលើនេះ គឺ​ប្តូរ​តែ​ពី​ប្រធាន​សាខាគយ និង​រដ្ឋាករ ពី​ខេត្ត​មួយ​ទៅកាន់ ខេត្ត​មួយ​តែប៉ុណ្ណោះ​។ ចំណែក​អនុប្រធាន​សាខា ដែល​នៅ​ខេត្ត​សា​ម៉ី គឺ​មិនបាន​ឡើង តំណែង​នោះទេ ការផ្លាស់ប្តូរ​នេះ គឺ​ធ្វើ​នេះ​គ្រាន់តែ​ល្អមើល​តែប៉ុណ្ណោះ ។

​ប្រភព​ដដែលបាន​បន្តថា៖ ប្រធាន​សាខាគយ និង​រដ្ឋាករ ដែល​ផ្លាស់ប្តូរ​ពី​ខេត្ត​មួយ ទៅកាន់ ខេត្ត​មួយ គឺ​សុទ្ធតែ​មានការ​ពាក់ព័ន្ធ​រឿងអាស្រូវផងដែរ។ ហើយ​ការផ្លាស់ប្តូរ​នេះ គួរតែ​ផ្តល់ ឱកាស ដល់​អនុប្រធាន​ដែល​នៅ​ខេត្ត​សា​ម៉ី ដែល​ខិតខំ​ធ្វើការ កុំ​ដើម្បី​តែផលប្រយោជន៍ លាភ សក្តា​រៈ ពុំ​គិតដល់​មន្ត្រី​ថ្នាក់ក្រោមៗ ដែល​ខំធ្វើការ​នោះ​។​

ករណីបែបនេះមន្ត្រី​សាខាគយ និង​រដ្ឋាករ មួយចំនួន បាន​សំណូមពរ​ដល់​ លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា គួរពិនិត្យមើល​ការផ្លាស់ប្តូរ ប្រធាន​សាខាគយ និង​រដ្ឋាករ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ឡើងវិញ​ផង​។​

ជុំវិញការផ្លាស់ប្តូរ​ប្រធាន​សាខាគយ និង​រដ្ឋាករ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពី​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅឡើយទេ​៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page79 Page80 Page81 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!