Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ឧបរាជ ឆាវឆាវ 19 December 2023 · Image
···

ខេត្តបន្ទាយមានជ័យ៖ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានចេញលិខិតសុំទោសសម្ដេចតេជោហ៊ុន សែន។ ការចេញលិខិតសុំទោសបែបនេះ ក្រោយពីលោកបានទម្លាយនូវអាថ៌កំបាំងនិងធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើអភិបាលខេត្តបន្ទាយមានជ័យលោកអ៊ំ រាត្រី។

លិខិតសុំទោសមានខ្លឹមសារដូចខាងក្រោម៖

ខ្ញុំបាទឈ្មោះ សាន ស៊ានហូ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងជាប្រធាន ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមគោរពជូន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបាទបានប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរដោយបានធ្វើការ ផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសបុក តាមគណនីរបស់ខ្ញុំបាទផ្ទាល់ និងតាមបទ សំភាសន៍របស់សាព័ត៌មាន SAN BUNTHEOUN NEWS ដែលធ្វើអោយប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយដែលបានសង្គ្រោះប្រជាជនកម្ពុជា និងកំពុងដឹកនាំប្រទេសជាតិកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍ទៅមុខ និងមាន ការរីកចំរើនលើគ្រប់វិស័យ ។

ខ្ញុំបាទមានការភ្ញាក់រលឹក និងដឹងពីកំហុសឆ្គងដែលខ្ញុំបាទបានប្រព្រឹត្ត ។ ខ្ញុំបាទសូម គោរពសុំការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា មេត្តាលើកលែងទោសនូវកំហុសឆ្គងរបស់ខ្ញុំបាទ ខ្ញុំបាទសូមសន្យា ថានឹងលុបចោលនូវសារសំលេង និងវិដេអូទាំងអស់របស់ខ្ញុំ និងបញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលធ្វើប៉ះពាល់ដល់ថ្នាក់ដឹកនាំ សង្គមជាតិ និងសន្យាថាបន្តខិតខំប្រឹងប្រែង ចូលរួមអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចំរើនទៅមុខបន្តទៀត ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តាទទួលនូវការគោរពដល់ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ។

ធ្វើនៅប៉ោយប៉ែត ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៦ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 17 December 2023 · Image
···

ភ្នំពេញ៖ពាក្យបណ្តឹងរបស់ពាណិជ្ជករ មួយរូបដែលប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួន​ នៅខេត្ត​ស្ទឹងត្រែង​ ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាច សាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសម្រាម​ បានចូលដល់ក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ហើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៧​ ខែធ្នូ​ នេះថា​៖ ក្នុងនាមក្រសួងមហាផ្ទៃសូមស្វាគមន៍ចំពោះបណ្តឹងគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនរេីសអេីងទេ​។ ក្រសួងមហាផ្ទៃបានទទួលបណ្តឹងហេីយតាមឋនានុក្រមរដ្ឋបាល រហូត​មកដល់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។ ជានីតិវិធីបន្តទៀត​ គឺនឹងបន្តនីតិធីគោរពជូនឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដេីម្បីពិនិត្យទៅលេីបណ្តឹងនឹងថា​ តេីបណ្តឹងនឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានជំនាញណាមួយ​ ដេីម្បីពិនិត្យស្រាវជ្រាវ​ ឬអធិការកិច្ច? ឧទាហរណ៍ថា​ គួរបញ្ជូនទៅអគ្គធិការដ្ឋានក្រសួងមហាផ្ទៃ​ ឬក៏គួរបញ្ជូនទៅកាន់អគ្គនាយកដ្ឋានរដ្ឋបាលជាដេីម។”

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់ទៀតថា​៖ ក្នុងនាមក្រសួងមហាផ្ទៃ​ គឺជាពិសេសឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ គឺឯកឧត្តមមិនព្រងេីយកន្តេីយទេ​ រាល់បណ្តឹង របស់បងប្អូន ជាទូទៅ​ គ្រាន់តែថាបណ្តឹងទាំងអស់​ត្រូវតែការពិតច្បាស់លាស់​ គ្រប់ជ្រុងគ្រប់ជ្រោយមានមូលដ្ឋានត្រឹមត្រូវ។ ហេីយនៅពេលដែលធ្វេីការស្រាវជ្រាវទៅឃេីញលទ្ធផលបែបណា​ គឺយេីងផ្អែកទៅលេីភស្តុតាងមានសាក្សី​ មានឯកសារបញ្ជាក់​ និងមានវត្ថុតាងនានាដទៃទៀត។ ក្រៅពីនេះនីតិវិធី​ គឺគេនឹងអញ្ជេីញដេីមបណ្តឹង មកធ្វេី​ការបំភ្លឺចំពោះបណ្តឹងរបស់ខ្លួន។ ចំពោះភាគី​ដែល​ពាក់​ព័ន្ធ​ គឺនាយកដ្ឋានជំនាញដែលទទួល​បញ្ជាពីឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម នឹងចាត់នីតិវិធីអញ្ជេីញ​អ្នកដែលពាក់ព័ន្ធដែលស្ថិតនៅក្នុងក្រនខណ្ឌក្រសួងមហាផ្ទៃ យកមកបំភ្លឺបណ្តឹងដែរ។ ហេីយនឹងអ្នកដទៃៗទៀត ដែលអាចនឹងផ្តល់ព័ត៌មាន​រួមនឹងការប្រមូលនូវឯកសារនានា​ វត្ថុតាងផ្សេងៗដទៃទៀត​ យកមកធ្វេីជាការសន្និដ្ឋានមួយដេីម្បីចេញជាលទ្ធផលនៅពេលណាមួយ។

អ្នកនាំពាក្យដដែលលេីកឡេីងថា​ ជាគោលការណ៍របស់ ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ គឺបានបញ្ជាក់ជូនបណ្តាថ្នាក់ដឹកនាំក្រសួង​ និងអគ្គនាយកដ្ឋានជំនាញទាំងអស់ថា​ រាល់មតិ​សំណេី​រសំណូមពរ​ បណ្តឹងបស់ប្រជាពលរដ្ឋត្រូវតែចាត់ក្រុមការងារជំនាញចុះទៅធ្វេីការស្រាវជ្រាវ​ អង្កេតប្រមូល​ ឬអធិការកិច្ចអោយបានលឿន​រហ័ស​ ជាទីបំផុត​ ហេីយប្រកបដោយភាពត្រឹមត្រូវ​ តម្លាភាព​ យុត្តិធម៌។ យុត្តិធម៌ទាំងអ្នកដែលប្តឹង​ និងទាំងអ្នករងបណ្តឹង​ គឺផ្អែកលេីភាពត្រឹមត្រូវ​ ទាល់តែ​មានភស្តុងបញ្ជាក់សម្រាប់ជាមូលដ្ឋានយោងសម្រេចសន្និដ្ឋាន។

លោក​ ជា​ គួង​ ដែលជាពាណិជ្ជករ មួយរូប បានធ្វេីលិខិតស្នេីសុំឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើ មន្ត្រីពាក់ព័ន្ធមួយចំនួន​ ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាចសាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសម្រាម ដែលមានឈ្មោះខាងក្រោមនេះ៖ (១)-លោក ស៊ី សួន ជាអភិបាលរងខេត្តស្ទឹងត្រែង ដែលជាប្រធានគណះកម្មការដេញថ្លៃភាស៊ីគ្រប់ភេទ។

(២)-លោក ខេង ទិត្យសីហា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង។

(៣)-លោក ឃឹម សួរ ជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ (មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

(៤)-លោក សាយ កុសល ជាអភិបាលក្រុងស្ទឹងត្រែង។

(៥)-លោក ចាន់ គឹមឈុន ជាប្រធានគណ: អាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។

សំណើសុំ ឯកឧត្តម ស សខា មេត្តា អន្តរាគមន៍ទៅសាលាខេត្តស្ទឹងត្រែង ដើម្បីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ឡើងវិញ ឲ្យមានតម្លាភាព និងដោះ ស្រាយថ្លៃសេវាដឹក ជញ្ជូនសម្រាមសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 16 December 2023 · Image
···

ភ្នំពេញ៖ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានចេញ​ ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង។

នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣៕

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 16 December 2023 · Image
···

នគរបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ពុំមានការឃាត់ខ្លួនយុវតី ជុំវិញការបង្ហោះថា ជនជាតិយួន ចូលសេរីពេញស្រុកខ្មែរ នោះទេ។

នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំបាទបញ្ជាក់ថា ពាក់ព័ន្ធគណនីឈ្មោះ Serey Vattanak គ្រប់គ្រងដោយ ឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ បច្ចុប្បន្នមានទីលំនៅ ភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានបង្ហោះសារ និងធ្វើការចែករំលែក ជាច្រើនក្នុងបណ្តាញ សង្គមហ្វេសប៊ុក (Facebook) ដោយបានញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ និងបំភ្លៃនិយាយអំពីរឿង ជនជាតិយួន ទឹកដីខ្មែរក៏លួចមកដល់សម័យឥលូវនេះហើយ យួនចូលសេរីពេញស្រុកខ្មែរទៀត ដោយប្រើប្រាស់ រូបភាពជាច្រើន និងការភ័យខ្លាចមានអាជ្ញាធរមកចាប់ខ្លួន ។ល។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូន សាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក (Facebook) មេត្តាជ្រាបដូចខាងក្រោម៖

១. ពុំមានការឃាត់ខ្លួនឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ ខាងលើនោះទេ

២. រូបភាពដែលបានបង្ហោះ និងចែករំលែកបន្ត គឺជារូបភាព ផ្ទះរបស់សាមាជិកសមាគមន៍អតីត យុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រខ្វះខាត ពុំមានលទ្ធភាពគ្រប់គ្រាន់ ដែល សាងសង់ផ្ទះ បែងចែកជូន សមាជិកអតីតយុទ្ធជនកម្ពុជាបានសាងសង់ និងបែងចែកជូនពួក គាត់ ក្នុងឆ្នាំ២០២៣នេះ ដើម្បីដោះស្រាយការលំបាកជូនពួកគាត់ គោលដៅកាត់បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ និង អាណត្តិទី៧។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook) មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 14 December 2023 · Image
···

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាននោះទេ។

ការបញ្ជាក់បែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មាន មួយ ធ្វើឲ្យមានការចាប់អារម្មណ៍ ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគ របស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតី មិនបានអនុញ្ញាត ជាគោលការណ៍ណាមួយនោះឡើយ៕

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page54 Page55 Page56 … Page113 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!