សម្ដេចតេជោហ៊ុន សែន ប្រកាសច្រានចោលសារព័ត៌មានថៃដែលផ្សាយថា មានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា

សម្ដេចតេជោហ៊ុន សែន ប្រកាសច្រានចោលសារព័ត៌មានថៃដែលផ្សាយថា មានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជានៅល្ងាចថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2025 នេះបានប្រកាសច្រានចោលចំពោះសារព័ត៌មានថៃដែលផ្សាយថា មានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ ខាងក្រោមនេះជាសំណេរដើមទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន៖ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។ យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕SRP

ឯកឧត្តមខៀវ កាញ្ញារីទ្ធ៖ សៀមប្រើយុទ្ធសាស្ត្រចំនួន៣ ការដែលវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា

ឯកឧត្តមខៀវ កាញ្ញារីទ្ធ៖ សៀមប្រើយុទ្ធសាស្ត្រចំនួន៣ ការដែលវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា សៀមវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា មិនមែនរឿងពង្វាតទឹកដីនោះទេ បើពង្វាតទឹកដី សៀមច្បាស់ជាប្រមូលផ្តុំកម្លាំងវាយផ្តាច់ចំណុចទាមទារមួយចំនួនហើយ ព្រោះពេលសៀមវាយគ្រប់កន្លែងគឺចង់អោយខ្សែការពារកម្ពុជាស្តើង ( ពិតមែនតែសៀមមិនច្បាស់ថាក្បាលពួកគេទ្រគ្រាប់ផ្លោងរបស់កម្ពុជាបានប៉ុន្មានពេលក៏ដោយ ) តែពេលនេះជិតបោះឆ្នោត​ មានន័យថាទឹកដល់ច្រមុះទោះស្រវាអោបគម្រង់ខ្មោចឆ្កែក៏អោបដែរ ហេតុនេះយុទ្ធសាស្ត្រចំពោះមុខរបស់គេអាចមាន ៣ ហើយបើជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន ។ យុទ្ធសាស្ត្រទាំងនោះ គឺ : ១. លើកទំនុកចិត្តប្រជាជនសៀមឡើងវិញអោយជឿថា សៀមនៅតែជាបងធំក្នុងតំបន់ ហេតុនេះមិនត្រូវអ្នកណាមកច្បូតពុកមាត់ខ្លាបានទេ ពិសេសកម្ពុជាដែលជាប្រទេសតូចតាច ធ្លាប់រហេមរហាមពីមុន ( នៅក្រោយសម័យអ៊ុនតាក់ ពួកកាសែតបរទេសតែងហៅទីក្រុងភ្នំពេញថាជាបាងកកកាលពី ៣០ ឆ្នាំមុន ) ។ ប្រជាជនសៀមកើនទំនុកចិត្តបានន័យថាសន្លឹកឆ្នោតគាំទ្រនសឹងកើនឡើង ។ ២. សង្កត់សេដ្ឋកិច្ចកម្ពុជាអោយធ្លាក់ចុះ អាស្រ័យការបង្ខំអោយមានប្រជាជនភៀសសឹករាប់សែននាក់ ( មកដល់ពេលនេះជិតកន្លះលាននាក់ហើយ ) ដែលនឹងក្លាយជាដុំថ្មមួយដែលរាជរដ្ឋាភិបាលត្រូវទទួល​ ( បើគិតថា ក្នុងមួយថ្ងៃរដ្ឋាភិបាលចំណាយ ៥ ដុល្លាររ៉ាប់រងម្ហូបអាហារ ទឹក ជំរក ថ្នាំពេទ្យ….តើត្រូវចំណាយប៉ុន្មាន ?) ហើយនេះគឺជាសង្គ្រាមមួយដែលសៀមមិនចាំបាច់ចំណាយធំ ។ តែអ្វីដែលសៀមគិតមិនដល់

សម្ដេចតេជោហ៊ុន សែន៖ អ្វីដែលយើងសូមឱ្យផ្អាកគឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន

សម្ដេចតេជោហ៊ុន សែន នៅព្រលប់ថ្ងៃអាទិត្យនេះបានប្រកាសជាថ្មីទៀតថា៖ ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។ អាចមានការភាន់ច្រឡំឬចង់បង្ករឿង ពីភាគីម្ខាងទៀតដែលគិតថាយើងមិន អនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅ ប្រទេសវិញ។ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។ សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស នៅតែអាចធ្វើដំណើរបានធម្មតាព្រោះ គ្មានការប្រយុទ្ធនៅព្រលានយន្តហោះ ទេ។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញឬនៅសៀមរាប។សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។ ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ តាមផ្លូវអាកាសនៅទីកន្លែងដែលមាន ជើងហោះហើរមកកម្ពុជា។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ។អ្វីដែលយើងសូមឱ្យផ្អាកគឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕SRP

សារបន្ទាន់ របស់នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ជុំវិញភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ

សារបន្ទាន់​ពី​ ឯកឧត្ដម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ! បន្ទាប់ពីការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងដោយសារតែភាពតានតឹងនៅតែបន្តនៅតាមព្រំដែនកម្ពុជា-ថៃ ខ្ញុំបានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល នៃប្រទេសថៃ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃប្រទេសកម្ពុជា។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរទាំងនេះ ខ្ញុំបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ីចំពោះស្ថានភាពនេះ និងបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា បញ្ឈប់គ្រប់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬចលនាទៅមុខនៃអង្គភាពប្រដាប់អាវុធ ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2025 វេលាម៉ោង 22:00 (UTC + 7)។ ដើម្បីគាំទ្រដល់ការបន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់តម្លាភាព ខ្ញុំបានស្នើសុំការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី ដើម្បីតាមដានការវិវត្តន៍នៅលើដី។ បេសកកម្មនេះនឹងត្រូវបានបំពេញបន្ថែមដោយសមត្ថភាពត្រួតពិនិត្យផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចាប់ផ្តើមក្នុងពេលតែមួយ។ ការរកឃើញពីការត្រួតពិនិត្យផ្កាយរណប និងការសង្កេតនៅនឹងកន្លែងនឹងត្រូវបានចងក្រងដោយ AOT ហើយបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី 16 ខែធ្នូ។ របាយការណ៍នេះនឹងផ្តល់នូវការពន្យល់ដ៏ច្បាស់លាស់អំពីស្ថានភាព រួមទាំងជំហររបស់ភាគីទាំងពីរ ក្នុងផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ក្រសួងមហាផ្ទៃ ផ្អាកការងារជាបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ទោ គង់ វុទ្ធី

ក្រសួងមហាផ្ទៃ ផ្អាកការងារជាបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីបន្តដំណើរការស្រាវជ្រាវបន្ថែម!

អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណលោក ពាក់ មី នាំអំណោយពីក្រុមផ្ការីកគ្រប់រដូវចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក

អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណលោក ពាក់ មី នាំអំណោយពីក្រុមផ្ការីកគ្រប់រដូវចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត ដល់លោក ពាក់ មី ដែលនាំអំណោយពីក្រុមផ្ការីកគ្រប់រដូវ ចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជន ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលជាសប្បុរជនក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។ សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយពីក្រុមផ្ការីកគ្រប់រដូវ ដឹកនាំដោយ លោក ពាក់ មី ដែលបានចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក រួមមាន៖ មុង១៩៩ អាវចំរុះឈុត៦៩៧ និង៦៩៨ដុំ សារ៉ុង៥០ ខ្នើយ២០ កន្ទេល ២៦១ដុំ

អភិបាលខេត្តកំពង់ចាម រៀបចំអំបុកស្រូវថ្មី ចំនួន ១.០០០កញ្ចប់ ចែកជូនដល់វីរៈកងទ័ពជួរមុខ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងរៀបចំអំបុកស្រូវថ្មី ចំនួន ១.០០០កញ្ចប់ ក្នុងមួយកញ្ចប់ ១គីឡូក្រាម រួមទាំងដាក់បញ្ចូលនូវសាច់ផាត់ ដើម្បីគាំទ្រដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងទប់ទលជាមួយចោរឈ្លានពានទឹកដី ក្រោមពាក្យស្លោករបស់សម្ដេចតេជោ «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។ ថ្លែងបែបនេះ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងាររៀបចំទទួលអំណោយ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លើសពីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឲ្យក្រុមការងារ រៀបចំបន្ថែមគ្រឿងឧបភោគបរិភោគ សម្ភារ ប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ និងគ្រឿងសម្រាប់បរិភោគដែលមានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួន ជូនចំពោះ វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងនៅជួរមុខ ការពារទឹកដី និងមាតុភូមិនៃយើង។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្រៅពីនេះ អំណោយទាំងអស់របស់បងប្អូន សប្បុរសជនទាំងអស់ រដ្ឋបាលខេត្តនឹងចាត់ចែងបែងចែក ជូនដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវ បានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព នានាក្នុងខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលជាកងពលសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាម ផងដែរ៕SRP

លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អាចប្រឈមមុខអស់ស័ក្តិ និងបណ្ដេញចេញពីក្របខណ្ឌ

លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អាចប្រឈមមុខអស់ស័ក្តិ និងបណ្ដេញចេញពីក្របខណ្ឌ យោងតាមប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​មួយ​រូបបង្ហេីបថា​ បេី​ក្រសួង​មហាផ្ទៃ​ស្រាវជ្រាវឃេីញ​ដូចការ​ចោទប្រកាន់មែន​ លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អាចប្រឈមមុខនឹងការ​ដកតួនាទី​ ដកឋានន្តរស័ក្តិ​និង​បណ្ដេញចេញ​ពីក្របខណ្ឌតែម្ដង​។ នេះបើតាមការបង្ហោះតាមរយៈទំព័រ facebook របស់លោកផែង វណ្ណៈ នៅរសៀលថ្ងៃពុធនេះ។ លោកផែង វណ្ណៈ បានសរសេរថា ទីបំផុត​ ឯកឧត្តម​អភិសន្តិបណ្ឌិ​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៥​ បាន​សម្រេច​ផ្អាក​ការងារ​ជាបណ្តោះអាសន្ន​ លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ដេីម្បី​បន្តដំណេីរការស្រាវជ្រាវបន្ថែម​។​ ការផ្អាកការងារ​លោកឧត្ដម​សេនីយ៍ទោ​ គង់​ វុទ្ធី​ បាន​ធ្វេីឡេីង​ បន្ទាប់ពីលោកមាន​រឿង​អាស្រូវជាច្រេីន​ពាក់ព័ន្ធ​ករណី​ឆបោក​ជនរងគ្រោះ​មានទឹក​ប្រាក់រាប់លានដុល្លារ​។ ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

សម្ដេចតេជោហ៊ុន សែន៖ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន

សម្ដេចតេជោហ៊ុន សែន៖ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជានៅព្រឹកថ្ងៃពុធនេះបានផ្ញើសារសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន។ តាមរយៈសារសម្ដេចតេជោហ៊ុន សែន បានបង្ហោះថា សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។ សូមចូលរួមការលំបាកជាមួយបងប្អូន ប្រជាជនភៀសសឹកទាំងអស់ដែល ភៀសខ្លួនដោយសារពួកចោរឈ្លានពាន។ សូមអរគុណចំពោះសប្បុរសជនដែល បានចូលរួមជាសម្ភារៈថវិកាតាមរយៈ រាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជន ដែលបានយកទៅចែកជូនផ្ទាល់ដល់ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជន ភៀសសឹក។ ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពី សមរភូមិថាសុំជួយជាអំបុកល្អជាងជួយ ជាមី។ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយនិងការផ្តល់ អំបុកបន្ថែម។ ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែក ជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅ ខ្សែត្រៀមជួរមុខ។ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវ ឈ្លានពាន៕SRP

សម្ដេចតេជោហ៊ុន សែន៖ កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង

សម្ដេចតេជោហ៊ុន សែន៖ កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង ភ្នំពេញ៖ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជា៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។ ល្ងាចម្សឹលមុិញយើងបានតបតបន្ថែម ដោយយប់មុិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានិងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់យើងត្រូវវាយគ្រប់ចំណុចដែល ខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមាន លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើង អនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់ សត្រូវតាមរយះការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បី សន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយះពេលវែង។ សំដីលោកមេទ័ពខ្លាំងជាងប្រទេស មហាអំណាចខាងអាវុធនិងកងទ័ពនៅ លើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយអោបដៃឲ្យអស់ លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ យើងថាល្មោភសង្រ្គាម។ពេលយើងអត់ធ្មត់គោពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដីយើង៕SRP