Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ 14 December 2025 · Image
···

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់វីរកងទ័ព និងប្រជាជនកម្ពុជា

ស្ថិតនៅក្នុងបរិវេន ប្រាសាទនគរបាជ័យ វ័យ១ពាន់ឆ្នាំ ក្រោមស្នាព្រះហស្ថ របស់ព្រះបាទជ័យវរ្ម័នទី៧ ដ៏មានបារមីពូកែស័ក្តិសិទ្ធិ, នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ព្រមទាំង ឯកឧត្តម ទុំ លឹមយ៉ុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាជនកកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ព្រះសង្ឃ ចំនួន ៤៨៧អង្គ មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់បានរួមគ្នា សំពះបួងសួងទៅកាន់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមឲ្យទេវតា និងអង្គអ្នកតាថែរក្សាទឹកដី តាមជួយថែរក្សា និងប្រទានពរជ័យជូនដល់វីរកងទ័ពជួរមុខទាំងអស់ សូមឲ្យបានជួបប្រទះតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ មានកម្លាំងកាយ កម្លាំងចិត្តមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លាក្នុងការការពារសន្តិភាព និងឯករាជ្យជាតិប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ពិធីនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងធំធេងរបស់រដ្ឋបាលខេត្តកំពង់ចាម ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ព ដែលជាខែលការពារជាតិ និងជាឆ្អឹងខ្នងការពារសុវត្ថិភាពជូនប្រជាជនកម្ពុជាទាំងមូល៕SRP

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 13 December 2025 · Image
···

កឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញប្រគល់អំណោយបន្ត ដើម្បីបញ្ជូនទៅឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម័្ពន្ធមេត្រីភាព ប្រចាំការនៅដែនកម្ពុជា-ថៃ។

ពិធីនេះត្រូវបានធ្វើឡើងនៅ សាលាខេត្តកំពង់ចាម ពោរពេញដោយស្មារតី ជាតិនិយម និងការគាំទ្រដល់កងទ័ព ក្នុងគោលបំណងបង្ហាញនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសរសើរ ចំពោះស្មារតីវីរភាព កងទ័ពដែលបានបង្ហាញនូវភាពក្លាហាន និងការលះបង់ខ្ពស់បំផុត ក្នុងការការពារទឹកដីដែលជាកេរដំណែលដូនតា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រយុទ្ធរបស់កងទ័ព គឺជាការបំពេញភារកិច្ចដ៏ថ្លៃថ្លាបំផុត ក្នុងនាមជាកូនខ្មែរ ហើយរដ្ឋបាលខេត្តកំពង់ចាមតែងតែនៅជាមួយ និងគាំទ្រកងទ័ពជានិច្ច។

ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យកងទ័ពបន្តរក្សា សាមគ្គីភាព វិន័យ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់នឹងសត្រូវ និងការពារបាននូវទឹកដីគ្រប់ចំណុច និងវាយតម្លៃខ្ពស់ចំពោះ ការលះបង់របស់វីរកងទ័ពគ្រប់រូប ដែលបានខិតខំប្រឹងប្រែងការពារ បូរណភាពទឹកដី។

អំណោយដែលបានប្រគល់ជូនតំណាងវីរកងទ័ពកងទ័ព រួមមាន៖
-ថវិកាសរុប ចំនួន ៥០.០០០.០០០រៀល ត្រីខកំប៉ុង ចំនួន ១៥០កេសធំ ខ្ទឹមសរ ចំនួន ២០០ គីឡូក្រាម អំបុកខ្មែរ និងសាច់ផាត់ ចំនួន ២.០០០កញ្ចប់ ស្មើនឹង ២.០០០គីឡូក្រាម ឆៃពៅ ចំនួន ២៥០ គីឡូក្រាម ត្រសក់ចាវ ចំនួន ២៥០គីឡូក្រាម ត្រីប្រឡាក់ ចំនួន២.០០០គីឡូក្រាម ប្រេងឆារ ចំនួន ១.៥០០ លីត្រ ស្ករសរ ចំនួន ២០០គីឡូក្រាម អំបិល ចំនួន ៥០០គីឡូក្រាម ប៊ីចេង ចំនួន១០០គីឡូក្រាម អង្ករចំនួន ១០តោន មី ចំនួន ៥០០កេស សូឡាចំនួន ៥០ឈុត ទឹកសុទ្ធចំនួន ៣០០កេស ភេសជ្ជៈ ចំនួន ២០០កេស ទឹកតី ចំនួន ១០០យូរ ទឹកស៊ីអីវ ចំនួន ១០០យួរ សៀងចំនួន ៧០យួរ បាយក្តាំង ចំនួន ២.០០០កញ្ចប់ ពងទាសាប ចំនួន ១.៤០០គ្រាប់ ពងទាប្រៃ ចំនួន ៣០០គ្រាប់ សាច់ក្រក ចំនួន ៣០គីឡូក្រាម ត្រីងៀត ចំនួន ១៩០គីឡូក្រាម នំចំរុះ មួយចំនួនធំ ព្រមទាំង ថ្នាំពេទ្យមួយចំនួន និងបន្លែ ផ្លែឈើ និងសាច់ស្រស់ មួយចំនួនធំ ផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 13 December 2025 · Image
···

សម្ដេចតេជោហ៊ុន សែន ជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅរសៀលថ្ងៃសៅរ៍នេះបានឱកាសថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខនិងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់សាលារៀន វត្តអារាមក៏ពួកគេប្រើ
កាំភ្លើងធំនិងយន្តហោះវាយបំផ្លាញ
ចោល។ផ្សែងពុលគ្រាប់បែកចង្កោម
ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់
ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ
និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។

ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។

ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃនិងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។

សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅ
ប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់។
សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារ
សុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬ
ផ្សែងពុលរបស់ថៃ៕SRP

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 13 December 2025 · Image
···

ក្រសួងសាធារណការ ប្រកាសថាត្រៀមស្ដារ(ស្ពានមេទឹក)ឡើងវិញ ដែលត្រូវកងទ័ពថៃ ប្រើយន្តហោះបាញ់ផ្តាច់

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្ដម ប៉េង ពោធិ៍នា បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ។

នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។

លក្ខណៈស្ពាន៖ស្ពានជ័យជំនះ (ស្ពានមេទឹក) ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។

ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។

ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង៕SRP

Like 0
Comment 0
Share Share
Views 1
ទីប្រឹក្សា ឆាវឆាវ 11 December 2025 · Image
···

ក្រសួងមហាផ្ទៃ ផ្អាកការងារជាបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីបន្តដំណើរការស្រាវជ្រាវបន្ថែម!

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page5 Page6 Page7 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!