Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ ២២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ
សម្ពោធដាក់ឱ្យដំណើរការប្រាសាទកណ្តាលស្រះស្រង់។

ពិធីនេះធ្វើនៅ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅប្រាសាទកណ្តាលស្រះស្រង់ ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ដោយមានការចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់អាជ្ញាធរជាតិអប្សរា និងមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

«ការជួសជុលប្រាសាទកណ្តាលស្រះស្រង់»

ស្រះស្រង់សាងសង់ នៅលើផ្ទៃដីរាបស្មើមានបណ្តោយ ទំហំ ៧៩០ ម៉ែត្រ ពីទិសខាងកើតទៅខាងលិច និង មានទទឹងប្រវែង ៣៩០ ម៉ែត្រ ពីខាងជើងទៅខាងត្បូង ព្រមទាំងមានរានហាលនៅច្រាំងខាងលិច ដែលស្ថិតនៅចំ អ័ក្សលិច-កើតរបស់ប្រាសាទបន្ទាយក្តី។
នៅចំកណ្តាលស្រះមានប្រាសាទមួយសាងសង់ឡើងអំពីថ្មភក់ លើខឿន ថ្មបាយក្រៀមប្រាំថ្នាក់។

តាមរយៈឯកសារប្រវត្តិជាច្រើនបានសរសេរថា ស្រះស្រង់បានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទ . ៩៤៤ ដល់ ៩៦៨) ដែលក្នុងឆ្នាំ៩៥២ មានមន្ត្រីជាន់ខ្ពស់ ជេន្ទ្រវរ្ម័នទី២ នាពាក់កណ្តាលសតវត្សរ៍ទី១០ (គ.ស ខាងពុទ្ធសាសនាឈ្មោះ Kavindrarimathana ដោយមានគំនិតស្ថាបត្យកម្មខ្មែរ បានផ្តួចផ្តើមជីកស្រះនេះឡើង ហើយបន្ទាប់មកត្រូវបានកែលម្អដោយព្រះបាទជ័យវរ្ម័នទី៧នៅសតវត្សរ៍ទី១២ (គ.ស.១១៨១ ដល់ ១២១៨) ដើម្បីឧទ្ទិសដល់ពុទ្ធសាសនា។

ការឯកសារសិក្សាស្រាវជ្រាវចាស់ៗ ដែលទាក់ទងនឹងរចនាសម្ព័ន្ធប្រាសាទកណ្តាលស្រះស្រង់នេះមាន តិចតួចបំផុត។
នៅឆ្នាំ១៩១៨ លោក Henri Marchal បានទៅពិនិត្យរចនាសម្ព័ន្ធប្រាសាទកណ្តាលស្រះស្រង់ ដែលនៅលើកូនកោះនោះមានសំណង់ថ្មបាយក្រៀមទ្រថ្មភក់ពីរបីដុំស្ថិតនៅទីតាំងដើម រីឯថ្មភក់ដ៏ទៃផ្សេងទៀត បានដួលរលំ។ ប្រាំពីរឆ្នាំក្រោយមក គាត់បានត្រលប់មកប្រាសាទនេះ ដើម្បីសិក្សាពីសំណល់ ថ្មបាយក្រៀម និងថ្ម ភក់ម្តងទៀត ហើយគាត់សង្កេតឃើញថាក្រៅពីថ្មបាយក្រៀម និងថ្មភក់ ដែលស្ថិតនៅរាយប៉ាយនោះ នៅមាន

សំណង់ថ្មបាយក្រៀមដែលនៅរក្សាជំហរបានល្អ បើទោះបីជាសំណង់នោះបានសឹករិចរិលខ្លាំងពិបាកមើលរូបរាង ដើមក៏ដោយ។
ក្រោយមកក្នុងខែឧសភា ឆ្នាំ១៩៣២ លោកHenri Marchal បានទៅថតរូបស្ថានភាពប្រាសាទ ហើយគាត់សង្កេតឃើញមានសំណង់ថ្មបាយក្រៀមទ្រថ្មភក់កម្ពស់១,៣០ម៉ែត្រ និងថ្មដែលផ្សេងទៀតបានរលំខ្នាត ចេញពីអង្កត់ផ្ចិតទួលចម្ងាយប្រមាណពី៥ ទៅ ៦ ម៉ែត្រជុំវិញ។

ដោយសង្កេតឃើញរចនាសម្ព័ន្ធប្រាសាទដួលរលំស្ទើរទាំងស្រុង និងស្ថានភាពថ្មីមានសភាពពុកផុយ

អាជ្ញាធរជាតិអប្សរា បានធ្វើការសិក្សាគម្រោងជួសជុលប្រាសាទនេះឲ្យមានរូបរាងឡើងវិញ ដើម្បីថែរក្សា និងលើក តម្លៃប្រាសាទឲ្យបានរឹងមាំ គង់វង្ស យូរអង្វែង។ គម្រោងនេះបានទទួលការឧបត្ថម្ភថវិកាចំនួន ១៩០.០០០ ដុល្លារ អាមេរិក ពីលោក ស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈព្រះ សទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ចៅអធិការវត្តព្រះឥន្ទកោសា។

សូមជម្រាបថាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីប្រុងពលីបើកការដ្ឋានជួសជុល ប្រាសាទកណ្តាលស្រះស្រង់ ហើយត្រូវរង់ចាំរហូតដល់ពេលទឹកស្រកទើបអាចសាងសង់ទំនប់ព័ទ្ធជុំវិញដើម្បីធ្វើ ការជុលជុលបាន។
គម្រោងជួសជុលរចនាសម្ព័ន្ធប្រាសាទនេះ យើងចាំបាច់ត្រូវធ្វើការសិក្សាលើឯកសារចាស់ៗ ការផ្ដុំថ្មប្រាសាទឡើងវិញ ព្រមទាំងការធ្វើកំណាយស្រាវជ្រាវដើម្បីស្វែងយល់ និងកំណត់ពីរូបរាងដើមនៃប្រាសាទ ដោយគោរពតាមធម្មនុញ្ញអង្គរ។ ក្នុងការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា យើងប្រទះឃើញមានវត្ថុសំខាន់ៗជា ច្រើនដូចជា គ្រាប់កួតត្រីសូល៍ធ្វើពីលោហៈ អណ្តើកថ្ម ក្បាលនាគ ជាដើម ដែលវត្ថុបុរាណទាំងនោះត្រូវបានយក ទៅរក្សាទុកបានយ៉ាងត្រឹមត្រូវ និងដាក់តាំងបង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរព្រះនរោត្តម សីហនុ អង្គរខេត្តសៀមរាប។

ការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់នេះ បានចាប់ផ្តើមនាដើមឆ្នាំ២០២០ ដោយអ្នកជំនាញជាតិ នៃអាជ្ញាធរជាតិអប្សរា ហើយបានបញ្ចប់ទាំងស្រុងដោយជោគជ័យដោយប្រើរយៈពេល ១២ខែ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២១ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងសម្តេច ហ៊ុន សែន បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តជោតិរង្សុី ហៅវត្តបុស្ស មានតម្លៃប្រមាណ៥៤មុឺនដុល្លារ ស្ថិតនៅ​ក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញនេះ។

ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងដែនដី លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រេីនផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២១ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ នេះបានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ក្រុងពាលី ជួសជុល ខ្លោងទ្វារតាកាវ។

សូមជម្រាបថា ខ្លោងទ្វារ តាកាវ ជាខ្លោងទ្វារមួយក្នុងចំណោម ខ្លោងទ្វារ ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធ របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស។

សូមរំលឹកថា កាលពីខែមេសាឆ្នាំ២០២០ អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលក្លោងទ្វារ ចូលបរិវេណ ក្រុងអង្គរធំ ពីខាងលិច ឬហៅថា ខ្លោងទ្វារតាកាវ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ការឧបត្ថម្ភថវិកានេះ ធ្វើឡើងស្របពេល ដែលមអគ្គនាយិកា រូបនោះ ទស្សនាសមិទ្ធផល ដែលខ្លួនបានជួយជួសជុលកម្លងមក រួមមានប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់ ជួសជុលរហាត់ទឹកនៅក្នុងរមណីយដ្ឋានអង្គរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៩ កុម្ភៈ ២០២១

ខេត្តកំពង់ធំ៖លោកគន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជា បានព្រមានថាអ្នកមកចាប់ដីយក ក្នុងបរិវេណដីសម្បទានសង្គមកិច្ច និងត្រូវដកហូតមកជូនរដ្ឋវិញ ដើម្បីបង្វែរជូន អតីតយុទ្ធជន។ ដោយឡែកអ្នកដើរចាប់ដី ដើរចង្អុលដី និងឈ្មួញមកលួចឈូសឆាយដី និងអ្នកបង្កើតក្រុមតវ៉ា ដោយអណាធិបតេយ្យ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនមានការលើកលែង។

លោក គន់ គីម បានបន្តថា សម្រាប់អតីតយុទ្ធជន ឬប្រជាពលរដ្ឋ ដែលមានប័ណ្ណក្រីក្រ និងអ្នករស់នៅ ក្នុងមូលដ្ឋាន ត្រូវដាក់ពាក្យស្នើសុំពីគណៈកម្មការ រៀបចំដី សម្បទានសង្គមកិច្ចដើម្បីពិចារណា។

លោក គន់ គីម បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន និងភរិយា បានយកចិត្តទុកដាក់ ចំពោះជីវភាព រស់នៅ របស់ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានផ្តល់ថវិកា សាងសង់ផ្លូវ ដែលមានចម្ងាយ១២គីឡូម៉ែត្រ សម្រាប់បង្កើតផ្លូវក្នុងហេដ្ឋារចនាសម្ព័ន្ឋ ក្នុងភូមិតេជោហ៊ុនសែន គ្រយា។ ក្នុងនោះ មានអណ្តូងទឹក មួយកន្លែងសម្រាប់ប្រើ៥ផ្ទះ រួមទាំងផ្ទះចំនួន១៥៦ខ្នង។

សូមជម្រាបថានៅព្រឹកមិញនេះ លោក គន់ គីម
អមដំណើរដោយ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងប្រតិភូរួមដំណើរ ក្នុងបេសកម្ម ចុះពិនិត្យទីតាំងដី ដើម្បីត្រៀមបង្កើតជាភូមិលំនៅដ្ឋាន ជូនដល់បងប្អូនអតីតយុទ្ធជន យុទ្ធជនពិការ។

ទីតាំងដីដែលត្រៀម បង្កើតភូមិ ស្ថិតនៅឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ គឺជាដី សម្បទានសង្គមកិច្ចនេះ គឺសម្រាប់ ចែកជូនដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត។ ដោយពលរដ្ឋ ទទួលបានផ្ទះមួយខ្នង និងដីមួយហិកតាកន្លះ ដោយរៀបចំហេដ្ឋា រចនាសម្ព័ន្ឋ ភូមិ ឲ្យមានលូប្រព័ន្ឋទឹក ផ្លូវមេ៨ម៉ែត្រ ផ្លូវតាមផ្ទះដីឡូត៍៦ម៉ែត្រ មានទឹក មានភ្លើង មានប៉ុស្តិ៍ការពារសុវត្តិភាព មានផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម សម្រាប់សម្រួល ភាពងាយស្រួល ដល់បងប្អូនអតីតយុទ្ធជន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៩ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖លោកអូន ពន្ធ័មុន្នីរត្ន័ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនូវការកោតសរសើរ ចំពោះ លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានការិយាល័យគយត្រពាំងផ្លុង និងគ្រប់ច្រកទូទាំងខេត្ត រួមទាំងមន្ត្រីគយទាំងអស់ ដែលខិតខំបំពេញ ការងារប្រមូលពន្ធគយជូនរដ្ឋ សម្រាប់ជាប្រភពចំណូលមួយផ្នែកយ៉ាងធំសម្រាប់រដ្ឋ ខណៈការប្រមូលពន្ធ នៃការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង នៅតែបន្តកើនឡើងជាងឆ្នាំមុន លើសពីផែនការកំណត់ ជាចំណុចដ៏សំខាន់ ដែល សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឡើងថា ជាការល្អបំផុត សម្រាប់ការងារប្រមូលពន្ធគយ គ្រប់តាមផែនការកំណត់ ហើយ បើប្រមូលលើសផែនការកំណត់ នេះជាប្រសិទ្ធភាព នៃការងារ ដែលគួរតែលើកសរសើរ។

លោករដ្ឋមន្ត្រីសេដ្ឋកិច្ចថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញនេះ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា​ ក្នុងការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង ស្ថិត​នៅ​មាត់ច្រកទ្វារ ព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានកាចូលរួមពីប្រតិភូអមដំណើរ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច អគ្គនាយក-អគ្គនាយករងគយ និងពន្ធដារ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ ប្រធានសាខាគយខេត្ត ប្រធានការិយាល័យគយតាមមាត់ច្រកទ្វារព្រំដែន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីគយជាច្រេីនរូបផងដែរ​។

ជាមួយគ្នានេះដែរ លោក អូន ពន្ធ័មុន្នីរត្ន័ និងប្រតិភូគណៈអធិបតី បានអញ្ជើញពិនិត្យអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់ដែលបានដាក់សម្ពោធនាថ្ងៃនេះ ដោយអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរចំពោះស្នាដៃថ្មី ដែលបានផុសរូបរាងឡើងយ៉ាងប្រណិត តាមស្តង់ដារ ដែលជាការជួយបង្កបរិយាកាស ការងារកាន់តែល្អដល់មន្ត្រីគយ បន្តបំពេញការងារប្រមូលពន្ធកាន់តែល្អទ្វេរឡើង។

បើតាមលោក អួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង ឲ្យដឹងថា ការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង ស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម (ខេត្តតៃនិញ) ត្រង់បង្គោលលាក់លេខ១១៨ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដែលការិយាល័យនេះមានផ្ទៃដីសរុប ៨,៤៧១ម៉ែត្រក្រឡា។

លោក អួន សុវណ្ណារ៉ា បន្តឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ រួមមាន អគាររដ្ឋបាលថ្មី កំពស់១ជាន់កន្លះ មានទំហំ២៣គុណនឹង២០ម៉ែត្រ​ អគារស្នាក់នៅកម្ពស់២ជាន់១ខ្នង និង១ជាន់១ខ្នង សរុប៣១បន្ទប់, ចំណតរថយន្ត, ឃ្លាំងស្តុកទំនិញ, អាងស្តុកទឹក, អាហារដ្ឋាន, ចាក់ដីបំពេញ ចាក់បេតុង កែលម្អសួចច្បារ និងកន្លែងលេងកីឡាវាយសីផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page385 Page386 Page387 Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!