ខេត្តសៀមរាប៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃម្សិលមិញ បានចាត់ឯកឧត្តម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមរំលែកទុក្ខ និងយកថវិកាមួយចំនួន ជូនក្រុមគ្រួសារទាំងអស់នៃសព លោកអនុសេនីយ៍ឯក កេត សុភត្រា នាយក្រុម៣ ដែលបានពលីជីវិតនៅលើសមរភូមិកាលពីថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងលោកអនុសេនីយ៍ឯក កុក មីរិនដា នាយរងក្រុម២ ដែលបានពលីជីវិតថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ឯកឧត្តម គុជ លីណា បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា “ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ខ្ញុំ