Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ឧបរាជ ឆាវឆាវ 8 September 2021 · Image
···

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានតែងតាំង លោក ទូច សុខា ជាអភិបាលរងខេត្តកំពង់ធំ។ នេះបើយោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុន សែន៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 7 September 2021 · Image
···

ភ្នំពេញ៖នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា កន្លងមក នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំ ស្តីអំពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានអនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។

នាយកដ្ឋានព័ត៌មានវិទ្យា បានបន្តថា ថ្មីៗនេះ ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារយើងខ្ញុំ សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការអូសទាញជនរងគ្រោះឲ្យយល់ព្រមខ្ចីប្រាក់អនឡាញ ជាសង្ខេបដូចខាងក្រោម៖

១- ជនខិលខូចបានបង្កើតទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ ដោយដាក់ឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ។

២- ជនខិលខូចធ្វើការផ្សព្វផ្សាយទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ (Ads) លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការអូសទាញការចាប់អារម្មណ៍ពីជនរងគ្រោះ។

៣- ជនរងគ្រោះអាចធ្វើការស្នើសុំកម្ចីពីជនខិលខូច ជាមួយលក្ខខណ្ឌងាយៗ ដោយគ្រាន់តែផ្តល់នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ រូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះ។

៤- ជនខិលខូចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីគំរាមកំហែងជនរងគ្រោះករណីពុំសងប្រាក់ ឬបង់ការប្រាក់ដ៏ច្រើនលើសលប់។

៥- ករណីមួយចំនួន ជនខិលខូចបានធ្វើការប្រើប្រាស់រូបភាព ឬវីដេអូអាក្រាតកាយជនរងគ្រោះគំរាមទារប្រាក់ ឬជួញដូរផងដែរ។

ជាថ្មីម្តងទៀតក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងប្រភេទបទល្មើសខាងលើ និងត្រូវប្រុងប្រយ័ត្នក្នុងការរក្សាការពារព័ត៌មានបុគ្គល តួរយ៉ាងដូចជាអត្តសញ្ញាណប័ណ្ណ ប័ណ្ណធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ រូបភាព ឬវីដេអូផ្ទាល់ខ្លួន ចៀសវាងការចែករំលែក ឬផ្ញើឲ្យអ្នកណាម្នាក់ដោយមិនស្គាល់អត្តសញ្ញាណឬប្រភពច្បាស់លាស់៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 7 September 2021 · Image
···

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ១៩ ចំនួន ៣០គ្រួសារ នៅក្នុងសង្កាត់ស្វាយដង្គំ បានទទួលអំណោយ ពីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប ។

ការផ្ដល់អំណោយ នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញាឆ្នាំ២០២១នេះ ស្ថិតក្នុងបរិវេណវត្តចក ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

ពិធីនេះមានការចូលរួមពីលោក សឹង្ហ សំរឹទ្ធ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប សមាជិក សមាជិកា អាជ្ញាធរសង្កាត់ផងដែរ។

លោក សឹង្ហ សំរឹទ្ធិ ក្នុងនាមតំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានមានមតិសំណេះសំណាល ទៅកាន់ប្រជាពលរដ្ឋ ដោយឲ្យសូមយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩។

លោក សឹង្ហ សំរឹទ្ធិ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវដេក ក្នុងមុង ការពារកុំអោយមូសខាំ ដោយហេតុថាពេលនេះជារដូវវស្សា ដើម្បីចៀសផុតពីជំងឺផ្សេងៗ និងជំងឺគ្រុនឈិកផងដែរ។

ក្នុងពិធីចែកអំណោយនេះដែរ លោក នួន ពុទ្ធារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន ដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា។ ក្នុងនោះលោកក៏បានរំលឹកអរគុណ ដល់សម្ដេចទៀ បាញ់ ឯកឧត្តមទៀ សីហា ឯកឧត្តមសៀង ណាំ ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុកប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់កាលៈទេសៈ មិនប្រកាន់និន្នាកានយោបាយឡើយ។

អភិបាលក្រុងសៀមរាប ក៏បានថ្លែងអរគុណនិងកោតសរសើរចំពោះ លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប ដែលបាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋ កំពុងជួបការខ្វះខាតនាពេលនេះ។

សូមជម្រាបថាអំណោយ របស់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងសៀមរាប ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៣០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម .ទឹកសុទ្ធ ១កេស. មី ១កេស. ទឹកត្រី ៣ដប ទឹកសុីអុីវ ៣ដប. ស្ករស ១គីឡូក្រាម. អំបិល ១គីឡូក្រាម. សាប៊ូដុំ ១ដុំ និងថវិកា២ម៉ឺនរៀល៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 6 September 2021 · Image
···

ខេត្តសៀមរាប៖គ្រួសារ ភរិយារបស់ប្រជាការពារភូមិខ្វៀន ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ បានទទួលអំណោយពី ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក និងលោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក។

គ្រួសារជនរងគ្រោះ ដែលបានទទួលអំណោយ នៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១នេះ។

លោក ទិត ឌីរ៉ា បានឲ្យដឹងថា ក្នុងនាមអាជ្ញាធរសង្កាត់គោកចក សូមចូលរួមសោកស្តាយ និងសូមចូល រួមរំលែកទុក្ខដ៏សែនក្រៀមក្រំ អាឡោះអាល័យ ជាមួយក្រុមគ្រួសារសាច់ញាតិរបស់លោកយ៉ាត សីហៈ ចំពោះមរណភាពរបស់ភរិយាលោកគឺជាការបាត់បង់ភរិយា ម្តាយ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌របស់កូនចៅ និងក្រុមគ្រួសារ។ សម្ភារនិងគ្រឿងឧបភោគបរិភោគ ដែលយកមកប្រគល់ជូនគ្រួសារសពនាពេលនោះមានដូចជា៖ ១-គ្រឿងបាឡុងមួយឈុត -អង្ករចំនួន៧៥គីឡូក្រាម-ទឹកត្រី-ទឹកស៊ីអ៉ីវ-មី -ម៉ាស រួមជាមួយនិងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោងប្រមាណជាង ៨យប់ក្នុង ថ្ងៃទី០៥ កញ្ញា ២០២១ នៅចំណុច អតីតលក់សំបុត្រអង្គរ ផ្លូវចូលទៅអង្គរ វត្ត ក្នុងសង្កាត់គោកចក ក្រុងសៀមរាប រវាងរថយន្តនិងម៉ូតូ។

លោកជា វុទ្ធី នាយរងការិយាល័ចរាចរណ៍ជើងគោក ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ស្រីរងគ្រោះ មានឈ្មោះ ឌិន សាម៉េត អាយុ៥៣ឆ្នាំ មានទីលំនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១S ៧០៥២៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 6 September 2021 · Image
···

ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព ក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង។

នេះបើយោងតាមលិខិតជូនដំណឹងរបស់ខុទ្ទកាល័យរបស់សម្ដេចស ខេង ដែលបណ្ដាញព័ត៌មាន សៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page278 Page279 Page280 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!