ខេត្តបាត់ដំបង៖ក្រុមអាជីវករដឹកឈើជាច្រើននាក់ បាននាំគ្នាតវ៉ារឿងគយគាបយកលុយពីពួកគាត់តាមតែអំពើចិត្ត។ ការផ្ទុះការតវ៉ានៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះនៅមុខគយរដ្ឋាករ អូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពបានឲ្យដឹងថាការដែលក្រុមអាជីវករ រកស៊ីដឹកផ្លែឈើ តាមរថយន្តតូចធំ បានលើកគ្នាតវ៉ាបែបនេះដោយសារតែគយអូរដារ តម្រូវឲ្យបង់ពន្ធ 60% នៃការដឹកទំនិញផ្លែឈើ។ ដោយក្នុងនោះឡានពីរតោនកន្លះ ត្រូវបង់លុយ១២០,០០០០( មួយលានម្ភៃម៉ឺនរៀល) ដោយមិនមានការលើកឡើងនោះឡើយ។
ប្រភពពីក្រុមអាជីវករបានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់បង់លុយការដឹកជញ្ជូនតាមឡានពីតោនកន្លះ គឺបង់តែ៥ ម៉ឺនរៀលតែប៉ុណ្ណោះ ប៉ុន្តែគយអូដារឡើងតម្លៃរហូតហើយតម្រូវឲ្យបង់លុយមុន បើទោះបីជាមិនទាន់ដឹកផ្លែឈើយ៉ាងណាក៏ដោយ។
ជុំវិញការលើកឡើងរបស់អាជីវករនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីក្រុមគយរដ្ឋាករ អូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នៅឡើយទេ។
បើតាមប្រភពបានឲ្យដឹងទៀតថានៅច្រកអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង មានក្រុមឈ្មួញជាច្រើនបានដឹកជញ្ជូនទំនិញចេញចូល មិនមានការបង់ពន្ធឬបង់ពន្ធមិនគ្រប់ ដោយពួកគេបានឃុបឃិតគ្នាជាមួយស្ថាប័នគយ ដែលជាហេតុនាំឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ៕SRP
ខេត្តកំពត៖លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវមានកិច្ចសហការល្អជាមួយ គណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុ ង ខេត្ត ដើម្បី គ្រប់គ្រ ងស្ថានការណ៍ លើវិធានការទប់ស្កាត់បទល្មើស ដែលមានសភាពក្តៅគគុកក្នុងពេលបច្ចុប្ប ន្ន បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹងសំណល់រាវលើបរិស្ថានក្នុងខេត្ត ការងារគ្រប់គ្រងនិងអភិរក្សឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀតនៅក្នុង ភូមិសាស្ត្រខេត្តកំពតដោយឈរលើមូលដ្ឋានច្បាប់ជាធរមាននិងគិតគូរសុខទុក្ខមន្ត្រីរាជការមន្ត្រីឧទ្យានុរក្សក្នុងមន្ទីរបរិស្ថាន និងមានទំនាក់ទំនងល្អប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត។
ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន ៦ ៥៣៦គ្រួសារ នៅក្នុងខេត្តសៀមរាបទទួលបានអំណោយជាស្បៀងអាហារពីអាជ្ញាធរ។