Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • លេខទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២១

ខេត្តបាត់ដំបង៖មានការលើកឡើងថាលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង នៅចំណុចភូមិអូរដារ  ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រើអំណាចឲ្យកូនចៅរបស់ខ្លួនគាបយកលុយពីអាជីវករដឹកទំនិញ តាមតែអំពើចិត្តជាហេតុនាំឲ្យមានការផ្ទុះការតវ៉ាយ៉ាងខ្លាំង។

ក្រុមឈ្មួញដែលរកស៊ីដឹកផ្លែឈើនិងដឹកទំនិញគ្រប់ប្រភេទ តាមរថយន្តសាំយ៉ុង រថយន្តកូរ៉េ បានយកថយន្តជិត១០០គ្រឿង បិទផ្លូវ និងប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យគយនិងរដ្ឋាករដូងបង្កឲ្យមានការកកស្ទះ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការដែលក្រុមអាជីវកលើកគ្នាតវ៉ាបែបនេះដោយសារតែទ្រាំពុំបានទៅនឹងអំពើគាបសង្កត់យកលុយពីក្រុមគយនិងរដ្ឋាករដូង ក្រោមមើលការខុសត្រូវរបស់លោកអ៊ុំ ចាន់រតនា ជាមេកើយ។ ក្រោយពីមានករណីបែបនេះគេឃើញលោក ភូ ភា អភិបាលរងអភិបាលរងខេត្តបាត់ដំបង ចុះមកជួយសម្របសម្រួល រកដំណោះស្រាយឲ្យក្រុមអាជីវករនិងលោក ប្រធានការិយាល័យគយនិងរដ្ឋាករដូង។

ប្រភពបានបន្តថាមូលហេតុដែលក្រុមឈ្មួញរកស៊ីដឹកផ្លែឈើនិងដឹកទំនិញគ្រប់ប្រភេទតាមរថយន្តសាំយ៉ុង.រថយន្តកូរ៉េលើកគ្នាមកតវ៉ា គឺដោយសារតែខាងការិយាល័យគយនិងរដ្ឋាករដូងដែលមានលោកអ៊ុំ ចាន់រតនា ជាប្រធានគយ ប្រើអោយកូនចៅក្រោមឱវាទទារបង់ពន្ធពីក្រុមឈ្មួញយកថ្លៃកប់ពពក។

ក្រុមអាជីវករបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា៖សព្វថ្ងៃលោកអ៊ុំ ចាន់រតនា កំពុងប្រើអំណាចរបស់ខ្លួនគាបឲ្យពួកគាត់បង់លុយក្បាលឡាន ក្នុងមួយរថយន្តសាំយ៉ុង(២០ម៉ឺនរៀល)។ដោយឡែករថយន្តកូរ៉េប្រភេទ២តោនកន្លះ តម្រូវអោយបង់ប្រាក់ ១២០,០០០០ (មួយលានពីរសែនរៀល)ដោយពុំមានចេញវិក្កយបត្រអ្វីទាំងអស់។

ប្រភពពីក្រុមអាជីវករបានបន្តថាកាលពីដើមឡើយគឺបង់ជាធម្មតា គឺក្នុងមួយរថយន្តសាំយ៉ុងខាងការិយាល័យគយនិងរដ្ឋាករដូង តម្រូវអោយបង់ប្រាក់ក្បាលឡាន(៣ម៉ឺនរៀលទៅ៤ម៉ឺនរៀល) សម្រាប់រថយន្ត២តោនកន្លះ តម្រូវអោយបង់តែ(១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀលប៉ុណ្ណោះ)ហើយករណីនេះពុំមានចេញវិក្កយបត្រ ឲ្យពួកគាត់នោះទេ។

សូមជម្រាបថាក្រោយពីលោក ភូ ភា ដឹកនាំក្រុមឈ្មួញទាំងនោះចូលទៅក្នុងការិយាល័យគយនិងរដ្ឋាករដូង ដើម្បីរកដំណោះស្រាយដោយសម្រេចទី១ លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង សម្រេចអោយក្រុមឈ្មួញរកស៊ីដឹកផ្លែឈើ និងដឹកទំនិញគ្រប់ប្រភេទបង់ពន្ធលើក្បាលរថយន្តសាំយ៉ុងជាធម្មតាវិញក្នុងមួយគ្រឿង។ ចំពោះការស្នើសុំរបស់អាជីវករ ខាងគយនិងធ្វើពាក្យស្នើសុំទៅថ្នាក់លើសិន បើខាងថ្នាក់លើសម្រេចអោយបង់ពន្ធបែបណានឹងចាំនិយាយគ្នាពេលក្រោយបន្តទៀត។ ទោះជាយ៉ាងណាអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីការិយាល័យគយនិងរដ្ឋាករដូង នៅឡើយទេជុំវិញការចោទប្រកាន់ពីអាជីវករខាងលើនេះ។

មានការលើកឡើងបន្ថែមថានៅច្រកដូងស្រុកកំរៀងមានក្រុមឈ្មួញជាច្រើនបានដឹកជញ្ជូនទំនិញចេញចូល មិនមានការបង់ពន្ធឬបង់ពន្ធមិនគ្រប់ ដោយពួកគេបានឃុបឃិតគ្នាជាមួយស្ថាប័នគយ ដែលជាហេតុនាំឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ ក្នុងនោះត្រូវបានគេទម្លាយថាលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូងឃុបឃិតគ្នាជាមួយកូនចៅប្រមូលលុយពីក្រុមឈ្មួញដែលរកស៊ីដឹកផ្លែឈើនិងទំនិញគ្រប់ប្រភេទចេញពីប្រទេសថៃ តាមតែអំពើចិត្តដោយពុំមានចេញ វិក្កយបត្រ ឲ្យក្រុមឈ្មួញទាំងនោះទេ អាចជាហេតុនាំឲ្យបាត់បង់ថវិកាចូលរដ្ឋ រាប់ម៉ឺនដុល្លារក្នុងមួយខែៗ ដោយថវិកាទាំងនោះបានធ្លាក់ចូលទៅហោប៉ៅ របស់បក្ខពួករបស់តែប៉ុណ្ណោះ។ ដូច្នេះជាសារមួយជូនដល់លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អាចបើកការស៊ើបអង្គេតទៅលើលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូងនិងបក្ខពួក ដែលកំពុងល្បីល្បាញប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ថាហេតុការណ៍តវ៉ារបស់ក្រុមអាជីវករនេះបានកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានប្ដឹងសមត្ថកិច្ចថាមានករណីចោរប្លន់យកលុយជាង២ ម៉ឺនដុល្លារ។ ក៏ប៉ុន្តែករណីនេះក្រោយពីមានការស្រាវជ្រាវរបស់ប៉ូលិសស្រុកប្រាសាទបាគង ទើបដឹងថាជារឿងប្រឌិតនោះទេ។

លោកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ថាមានករណី ប្លន់យកទ្រព្យ សម្បត្តិអស់លុយចំនួន២២០០០ដុល្លា កាលពីយប់ថ្ងៃទី ២៣ខែ កញ្ញាឆ្នាំ ២០២១ ម្សិលមិញ នៅចំណុចភូមិតាភោគ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោកបានដឹកនាំកម្លាំងនគរបាលស្រុកសហការណ៍ ជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បើកការស៊ើបអង្កេត។

លោកលឹម សម្បត្តិ បានបន្តថា ក្រោយពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតពាក់ព័ន្ធជុំវិញករណីនេះជាលទ្ធផល គឺជាប្រឌិតនិងប្តឹងបំភ្លៃរឿងថាត្រូវគេប្លន់មូលហេតុ ចាយលុយលក់ដីអស់ខ្លាចប្តីខឹងតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២១

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្ដេច ហ៊ុន សែន បានបន្តថា វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ ៣លានដូសបន្ថែមទៀត។

សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។

លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២១

ភ្នំពេញ៖កម្ពុជាបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខា នៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២១។

ការដែលកម្ពុជាសម្រេចចិត្តផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ យ៉ាងដូច្នេះបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ នៅល្ងាចថ្ងៃទី២៣ម្សិលមិញ ថាមានវត្តមួយចំនួននៅរាជធានីភ្នំពេញមានការឆ្លងជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កញ្ញា ២០២១

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ បានណែនាំជំរុញដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព»។

អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវវិធានការ«៣កុំ-៣ការពារ» ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូលចៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។ លោកក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យភូមិសាស្ត្រមួយចំនួនបន្ថែមទៀត ក្នុងស្រុកក្រូចឆ្មារ ដើម្បីបន្តក្តាប់ព័ត៌មាន ដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដ។

លោកថ្លែងជំរុញបែបនេះនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១នេះក្នុងឱកាសអញ្ជើញចុះជួបសាកសួរសុខទុក្ខដល់អាជ្ញាធរនិងកងកម្លាំងដែលកំពុងឈរជើងនៅទីតាំងគោលដៅចំនួន៤ក្នុងស្រុកក្រូចឆ្មារដើម្បីផ្តល់ការលើកទឹកចិត្តផងដែរ។គួរបញ្ជាក់ថាក្នុងឱកាសចុះជួបសាកសួរសុខទុក្ខលោកក៏បានឧបត្ថម្ភ មី៤០កេស ទឹកសុទ្ធ៤០កេស ម៉ាស២៥០០ម៉ាស អាកុល៦០លីត្រ និងកងកម្លាំងប្រមាណ៨៥នាក់និងថវិកាក្នុងម្នាក់២ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page783 Page784 Page785 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!