Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២១

ខេត្តស្ទឹងត្រែង៖មានការអះអាងថាបទល្មើសព្រៃឈើនៅក្នុងខេត្តស្ទឹងត្រែងនៅតែបន្តកើតមានយ៉ាងពេញបន្ទុក ដោយមិនមានការអាជ្ញាធរជំនាញពាក់ព័ន្ធទប់ស្កាត់បង្ក្រាបនោះឡើយ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើប្រណិតៗដោយប្រើមធ្យោបាយតាមរយៈម៉ូតូកែឆ្នៃនិងរថយន្តសាំយ៉ុងជាច្រើនគ្រឿងចេញមកពីស្រុកសេសាន មកចែកចាយតាមរោងសិប្បកម្មនៅក្នុងក្រុងស្ទឹងត្រែង។ ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យបែបនេះ អ្នកសារព័ត៌មាន បានទំនាក់ទំនង ទៅអាជ្ញាធរសមត្ថកិច្ចជំនាញឲ្យចុះបង្ក្រាបដែរ ប៉ុន្តែត្រូវបានគេបដិសេធ។ ទោះជាយ៉ាងណាពលរដ្ឋនៅខេត្តស្ទឹងត្រែង សង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចជំនាញនឹងធ្វើការបង្ក្រាបជាក់ជាពុំខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២១

ខេត្តតាកែវ៖មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនជនជាតិខ្មែរម្នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅខេត្តតាកែវ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី នៅចំណុច ផ្លូវលេខ៣ ស្ថិតក្នុងភូមិក្រាំងត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដឹកនាំដោយ លោក ឃឹង សារ៉ាត់ នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ជីវ ចន្ទ័តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ។

មន្ត្រីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាករណីបង្រ្កាបការជួញដូរគ្រឿងញៀនដោយខុសច្បាប់ នេះជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ លិន តូច ភេទប្រុសអាយុ៤៧ឆ្នាំ។ ក្នុងនោះរឹបអូសម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់សិទ្ធ ៨៥៤.៣៦ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ តាមនីតិវិធី។ សូមជម្រាបថាប្រតិបត្តិការនេះអនុវត្តតាមបញ្ជា លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចប្រឡាយទោ ក្នុងភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះ មានឈ្មោះយិន យៀប អាយុ៤៣ឆ្នាំ ទីលំនៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ករណីនេះគ្រូពេទ្យ បានយកសំណាក រកមេរោគកូវីដ១៩ ដោយលទ្ធផល អវិជ្ជមាន។ តាមការ ធ្វើកោសលវិច័យ របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាលង់ទឹកស្លាប់ ប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។ សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុ ជនរងគ្រោះជាមនុស្សមិនគ្រប់ទឹកហើយ ញៀនស្រា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២១

ខេត្តកំពង់ស្ពឺ៖លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី២៦ ខែកញ្ញា នេះថា៖ កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាន និងយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

លោកនេត្រ ភក្ត្រា បានបន្តថាកូនសត្វខ្លាឃ្មុំធំមួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស។

លោកថ្លែងថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានជួយសង្គ្រោះសត្វព្រៃ និងបានយកកូនសត្វខ្លាឃ្មុំដែលជាប្រភេទសត្វកម្រនេះ មកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះថា មន្ត្រីឧទ្យានុរក្សបានយកកូនសត្វខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អ ហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

សូមជម្រាបថាសត្វ​ខ្លាឃ្មុំ​ធំ Asiatic black bear (Ursus thibetanus) ស្ថិត​ក្នុង​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ (​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ របស់​កម្ពុជា​) ហើយ​និង​ត្រូវ​បាន​ចាត់ជា​ប្រភេទ​ងាយ​រង​គ្រោះ (VU) នៅ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅ​ក្នុង​ពិភពលោក ហើយ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ឧ​ប​សម្ព័ន្ធ នៃ​អនុសញ្ញា CITES មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​មួយ​ចំនួន ក្នុង​តំបន់​អាស៊ី​ខាងត្បូង អាស៊ី​អាគ្នេយ៍ រហូត​ដល់​អាស៊ី​ខាងកើត។ ខ្លាឃ្មុំ​ធំរស់នៅ​ក្នុង​ប្រភេទ​ព្រៃ​ជា​ច្រើន​ប្រភេទ ដែល​រួម​មាន​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ។ នៅ​ក្នុង​ប្រទេស​កម្ពុជា សត្វ​ខ្លាឃ្មុំ​ធំ មាន​វត្ត​មាននៅ​ក្នុង​តំបន់ការពារធម្មជាតិ​មួយ​ចំនួន នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងកើត ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា។ ខ្លាឃ្មុំ​ធំ ជា​ប្រភេទ​សព្វាសី សត្វ​ស៊ី​ចំណី​ចម្រុះ​រួម​មាន​រុក្ខជាតិ និង​សត្វ។

ខ្លាឃ្មុំ​ធំ អាច​ចាប់ផ្តើម​បង្ក​កំណើត នៅ​អាយុ​ពី​៤ ទៅ​៥​ឆ្នាំ ជា​ទូទៅ ធ្វើការ​បង្កាត់​ពូជ​នៅ​អំឡុង​ពី​ខែមិថុនា​-​កក្កដា ហើយ​បង្កើតកូន នៅ​អំឡុង​ខែវិច្ឆិកា​-​មីនា និង​ជា​ទូទៅ​បង្កើតកូន​ម្តង បាន​ពី​១ ទៅ​២​ក្បាល។ សត្វ​ខ្លាឃ្មុំ អាចរ​ស់បាន​រហូត​ដល់​អាយុ​ជាង​៣០​ឆ្នាំ ។ សត្វ​ខ្លាឃ្មុំ ទទួល​រង​ការ​គម្រាមកំហែង​ពី​កត្តា​ជា​ច្រើន ដែល​រួម​មាន ការ​បាត់បង់​ទីជម្រក ការ​បរបាញ់ និង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដើម្បី​យក​ស្បែក ក្រចកជើង ប្រ​ម៉ាត់ និង​ការ​ចាប់​មក​ចិញ្ចឹម។

រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។

លោកក៏បានស្នើដល់ពលរដ្ឋមួយចំនួនតូចដែល រកប្រកបរបរដាក់អន្ទាក់សត្វសូមបញ្ឈប់សកម្មភាពព្រោះជាអំពើផ្ទុយនឹងច្បាប់ ហើយបើមន្ត្រីអនុវត្តច្បាប់ចាប់បាន នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។ លោកក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃជួយសុខភាពខ្លួនល្អរឹងមាំ គួរបោះបង់ចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាព តែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែសត្វព្រៃសម្បូណ៌ដោយមេរោគ ហើយដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ខុសច្បាប់។ លោកបញ្ជាក់ថានៅក្នុងរយៈពេល ៨ ខែមកនេះ អន្ទាក់ជាង ២ ម៉ឺនអន្ទាក់ត្រូវបានដោះប្រមូលពីក្នុងតំបន់ការពារធម្មជាតិ ជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល។

គួរបញ្ជាក់ថា ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវនិងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួូនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹង ប្រអប់ជើងមនុស្ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២១

ខេត្តសៀមរាប៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើប្រមាណ«១៧២ហិកតា»​នៅក្នុងខេត្តសៀមរាប ឲ្យលោកឡេង ណាវ៉ាត្រា។ នេះយោងតាមអនុក្រឹត្យលេខ ១២០អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលទើបតែទទួលបាននៅព្រឹកនេះ។

អនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុន សែន នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើ កាត់ដីទំហំ ១៧២ហិកតា៣អា ស្ថិតនៅភូមិរំចេក ឃុំរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនអ្នកឧកញ៉ា ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា ធ្វើជាកម្មសិទ្ធិ។លោក លី សំរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានថ្លែងប្រាប់(សារព័ត៌មានថ្មីៗ)ថារដ្ឋបាលខេត្តបានទទួលអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលរដ្ឋាភិបាលបានសម្រេចនោះហើយ។ លោកពន្យល់ថា ដ្បិតជាដីគម្របព្រៃឈើឆ្នាំ២០០២ ពិតមែន តែផ្ទៃដីសព្វថ្ងៃ ពុំមានព្រៃឈើទៀតនោះទេ។ លោកបន្តថា៖« ដីជាគម្របព្រៃឈើឆ្នាំ២០០២ ប៉ុន្តែប្រជាជនអាស្រ័យផលអីជាហូរហែរមកដែរ សព្វថ្ងៃវាគ្មានព្រៃ គ្រាន់តែជាទីតាំងគម្របព្រៃឈើ តែគ្មានព្រៃឈើទៀតទេ អស់ហើយ ប្រជាជនគាត់ធ្វើស្រែធ្វើចម្ការខ្លះ លក់ដូរបន្តគ្នាខ្លះ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page781 Page782 Page783 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!