ខេត្តសៀមរាប៖ការស្ថាបនាផ្លូវនៅក្រុងសៀមរាប ដោយលោកខេង សុមេធ នៅតែសម្រេចតាមផែនការ បើទោះបីមាននៅខេត្តសៀមរាបបានជួបប្រទះនឹងបញ្ហាជំងឺកូវីដក៏ដោយ។
លោក វង់ សំអាត មន្ត្រីកងវិស្វកម្ម របស់លោកខេង សុមេធ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែកញ្ញានេះថា ផ្លូវចំនួន៨ខ្សែ ដែលទទួលស្ថាបនា ដោយកងវិស្វ័កម្មតេជោហ៊ុន សែនសៀមរាប របស់នាយឧត្តមសេនីយ៍ខេង សុមេធហៅតាភ្នំ១០០លើសសម្រេចបានលទ្ធផលដូចខាងក្រោម ទោះស្ថិតក្នុងបញ្ហាប្រឈមនិងការបិទខ្ទប់ទូទាំងខេត្តដើម្បីការពារការឆ្លងរាតត្បាតនៃ កូវីដ១៩ក៏ដោយ ក៏កងកម្លាំងនៅតែជំនះធ្វើដើម្បីសម្រេចតាមផែនការ (ចូលសមរភូមិតែងតែមានរបួសខ្លះហើយ )។
ជាមួយនឹងការស្ថាបនាផ្លូវនៅក្រុងសៀមរាប ដោយកងស្វ័កម្មតេជោហ៊ុន សែនសៀមរាបនេះ លោកវង់ សំអាត បានបង្ហាញលទ្ធផលថា
-ផ្លូវ អ៊ីអ៊ិន ០១ សម្រេចបាន ៦៤,៩៤ភាគរយ។
-ផ្លូវ អ៊ីអ៊ិន ០២ សម្រេចបាន ៨១,៨៥ភាគរយ។
– ផ្លូវ អ៊ីអ៊ិន ០៣ សម្រេចបាន ២៥,៩៤ភាគរយ។
– ផ្លូវ អ៊ីអ៊ិន ០៤ សម្រេចបាន ៩០,០៧ភាគរយ។
– ផ្លូវ អ៊ីអ៊ិន ០៥ សម្រេចបាន៩៩,៦៥ ភាគរយ។
– ផ្លូវ អ៊ីអែស ០៤ សម្រេចបាន៧៧,៨១ភាគរយ។
– ផ្លូវ អ៊ីអែស ១៤ សម្រេចបាន៩១,២៩ ភាគរយ និង
– ផ្លូវ ដាប់ប៊ែលយូ ០៣ សម្រេចបាន ៥៦,២១ ភាគរយ។ លទ្ធផលសម្រេចទាំងនេះគិតត្រឹមពាក់កណ្តាលខែកញ្ញាប៉ុណ្ណោះ។
សូមរំឭកថាកាលពីថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
សូមជម្រាបថាផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ ម៉ែត្រ ដោយ គ្រោង ប្រើប្រាស់ ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ អាមេរិក និងថវិកា ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ ការងារ ចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅ គម្រោង សាងសង់ ខ្សែផ្លូវ ទាំង ៣៨នេះ។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មាន សក្តា នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល អភិ វឌ្ឍ ជាតិ ជា គោលដៅ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ ដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ អភិវឌ្ឍ ទីក្រុងឆ្លាតវៃ (Smart City) ផងដែរ៕SRP