Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

ភ្នំពេញ៖សារជាផ្លូវការរបស់ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា គឺបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (Covid-19) ទាំងអស់គ្នា គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។ ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំងឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅជួបជុំបង្កភាពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា វិធានការខាងលើគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីឌ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មិនបានហាមឃាត់ មិនឲ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើរ ហើយក៏មិនបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋយើងធ្វើពិធីសែនឆេង ម៉េងនោះដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Newer posts
← Previous Page1 … Page690 Page691
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
គយឃាត់ជនបរទេស ២នាក់ បង្កប់សារធាតុញៀនកូកាអ៊ីន បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់ គយឃាត់ជនបរទេស ២នាក់ បង្កប់សារធាតុញៀនកូកាអ៊ីន បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់ ចុះផ្សាយថ្ងៃទី ២៨ កញ្ញា ២០២៦
ធ្វើកិច្ចសន្យាមគ្គុទ្ទេសក៍ទេសចរណ៍ ក្រោយអត្ថាធិប្បាយអំពីចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទថា «កាន់ការ៉េមញ៉ាំ» ធ្វើកិច្ចសន្យាមគ្គុទ្ទេសក៍ទេសចរណ៍ ក្រោយអត្ថាធិប្បាយអំពីចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទថា «កាន់ការ៉េមញ៉ាំ» ចុះផ្សាយថ្ងៃទី ២៤ កញ្ញា ២០២៦
ប្រធានបក្សកាន់អំណាច ប្រកាសបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី ប្រធានបក្សកាន់អំណាច ប្រកាសបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី ចុះផ្សាយថ្ងៃទី ២៤ កញ្ញា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×