Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២០

ខេត្តកំពង់ចាម៖ក្នុង​កិច្ច​ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានសម្រាប់ដំណើរការមន្ទីរសុខាភិបាល​ រាជធានី-ខេត្ត និងបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាម​ ឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០​ នារសៀល​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ លោក​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែង​ថា​ មន្ទីរសុខាភិបាល គប្បីយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសេវាឯកជនឲ្យបានខ្ពស់ ដើម្បីប្រែក្លាយសេវាសុខាភិបាលឯកជន​ ទាំងកន្លែងព្យាបាលឯកជន និងសេវាកម្មឱសថឯកជនក្នុងខេត្ត​ ឲ្យមានដំណើរការប្រកបដោយគុណភាព ស្របច្បាប់ទាំងទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បី​ឲ្យ​ធានាបានតាមគោលការណ៍ ផ្គត់ផ្គង់សេវាជូនប្រជាពលរដ្ឋជាប់ជាប្រចាំ មិនថាយប់ឬថ្ងៃ ព្រមទាំងប្រែក្លាយមូលដ្ឋានសេវាសុខាភិបាលទាំងអស់ ក្នុងខេត្តឲ្យក្លាយទៅជាបង្អែកនៃសេវាធានារ៉ាប់រងសុខភាព ជូនប្រជាពលរដ្ឋ​ ជាពិសេសទារក កុមារ ស្ត្រីមាន ផ្ទៃពោះ និងចាស់ជរា។

ក្នុង​ពិធី​នោះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន បានជម្រុញបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិ និងធ្វើកំណែទម្រង់ការគ្រប់គ្រងតាមបែបវិមជ្ឈការ និងសហវិមជ្ឈការ​ ថ្នាក់ក្រោមជាតិនៅក្នុងឆ្នាំ២០២០នេះ​ ដោយ​មន្ទីរសុខាភិបាល ចាប់ផ្តើមការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងខេត្ត​ ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗ​ ដូចបានកំណត់ ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារ ក្នុងវិស័យសុខាភិបាលមកឲ្យរដ្ឋបាលខេត្ត។​
លោកអភិបាលខេត្ត បាន​បញ្ជាក់​ថា​ ការដាក់ឲ្យអនុវត្តនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង​ លើការផ្តល់សេវាសាធារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវ​ពីក្រសួងសុខាភិបាលមកឲ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រង ចាត់ចែង​ កិច្ចការប្រតិបត្តិការនានាពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខេត្ត។​ ដោយ​រដ្ឋបាលខេត្ត ទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល លើការអនុវត្តមុខងារសុខាភិបាល ដែល​ជា​ការ​លើកកំពស់គុណភាព ប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២០

ភ្នំពេញ៖  សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌានៅព្រឹកល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានជួបពិភាក្សាការងារតាមទូរស័ព្ទដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងពិភាក្សាពីទំនាក់ទំនងទ្វេរភាគី និងនៅក្នុងតំបន់ផងដែរ។

ក្នុងជំនួបតាមទូរស័ព្ទនោះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសសើរសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ជំងឺកូវីដ១៩ ដែលអាចជាគម្រូសម្រាប់ពិភពលោក។ លោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ឥណ្ឌាចាត់ទុកកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតខ្លួន (Act East Policy)។ គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) ធ្វើឡើងតាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឲ្យស៉ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៉ីជម្រៅថែមទៀត ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។ ថ្នាក់ដឹកនាំទាំងពីរ ថែមទាំងបានប្តេជ្ញាបន្តពង្រឹង សហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការទុកចិត្តឲ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។

នៅក្នុងជំនួបនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា បានសម្របសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅស្រុកវិញរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ១៩។ ហើយបើយោងតាមសេចក្តីប្រកាសព័ត៌បានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា យន្តហោះ១គ្រឿង នឹងដឹកប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ ពីប្រទេសឥណ្ឌាមកកម្ពុជាវិញ។ ហើយនៅថ្ងៃទី១១ ខែមិថុនានេះ ប្រជាពលរដ្ឋឥណ្ឌា បានវិលត្រឡប់ទៅប្រទេសវិញ និងមួយជើងទៀតនឹងដឹកពលរដ្ឋឥណ្ឌា២៨០នាក់ត្រឡប់ទៅស្រុកកំណើតវិញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ផងដែរ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាថា ដំណើរទៅមុខដើម្បីស្ថារស្ថានភាពសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ១៩ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងជាងមុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាប នៅរសៀលនេះ បានដឹកនាំសហការី នាំយកថវិកាចំនួន៣,០០០$ ( បីពាន់ដុល្លារ) ទៅប្រគល់ជូនសាខាកាកបាទក្រហមខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប ដែលទទួលដោយលោក ស៊ុំ សំអន នាយកសាខា តំណាងឱ្យ លោក ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបលេីកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង បានឲ្យដឹងថាថវិកាទាំងនេះគឺជារួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដេីម្បីរួមចំណែកសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ។
លោក ស៊ុំ សំអន នាយកសាខាបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងបានលេីកឡេីងថា: នឹងប្រេីប្រាស់ថវិកាទាំងអស់នេះឱ្យចំគោលដៅ ក្នុងការងារមនុស្សធម៌ ចំពោះជនងាយរងគ្រោះបំផុត ស្របទៅនឹងគោលការណ៍គ្រឹះទាំង០៧ ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឈចន្ទក្រហម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២០

ខេត្តសៀមរាប៖ អំពើចោរកម្មហាក់បីកម្រើកឡើងវិញនៅក្រុងសៀមរាប មួយរយ:ពេលប៉ុន្មានសប្តាហ៍មកនេះ។ ជាក់ស្ដែងនៅវេលាម៉ោង០២និង៣០នាទីទាបភ្លឺ ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីជនសង្ស័យមិនស្គាល់មុខបានធ្វើ សកម្មភាពលួចយកម៉ូតូ០១គ្រឿង បានសម្រច នៅត្រង់ចំណុចខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ.ឈ្មោះ សឿន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្នុងហាងស្រា រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ម៉ូតូដែលបាត់ម៉ាកScoopy សេ១១០សេរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ សៀមរាប1AC:5183 លេខតួ-ម៉ាស៊ីន8131236។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយធ្វើសកម្មភាពលួចបានសម្រេច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្ដង។ បើតាមសមត្ថកិច្ចមូលហេតុជនរងគ្រោះបានទុកម៉ូតូចោលនៅខាងមុខបន្ទប់ជួលម្ចាស់ចូលទៅដេកក្នុងបន្ទប់។

បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប អោយជួយស្រាវជ្រាវ តាមចាប់ជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថាកាលពីថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ ក៏មានករណីបាត់ម៉ូតូហុងដាសេរី២០២០មួយគ្រឿងផងដែរ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ជាម៉ូតូរបស់មន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មានខេត្តសៀមរាប ដោយចោរបានចូលលួចយកដោយសុវត្ថិភាព។ ទោះយ៉ាងណាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបនូវអំពើចោរកម្មទាំងនេះឲ្យអស់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២០

ខេត្តសៀមរាប៖ បុរសម្នាក់បើកម៉ូតូត្រូវបានរថយន្តបុកស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិលលៃឃុំបាគងស្រុកប្រាសាទបាគង។ រវាងរថយន្តនិងម៉ូតូលើផ្លូវជាតិលេខ០៦ច្រាសទិសគ្នា។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាក តាកូម៉ាពណ៌ស. សេរី២០០៣ ពាក់ស្លាកលេខ.ភ្នំពេញ២BB៨៧៩១ បើកបរដោយឈ្មោះណៃ.សំណាង.ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមីគាបសង្កាត់ទឺកថ្លាក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ បើកពីលិចទៅកើតមកដល់ចំណុចកើតហេតុបានទៅបុកម៉ូតូម៉ាកហុងដាC១២៥ពណ៌ ខ្មៅសេរី២០១៤ពាក់ស្លាកលេខសៀមរាប១Q.៨១៩៥បើកបរដោយឈ្មោះហីុង ហងភេទប្រុសអាយុ៥៣ឆ្នាំរស់នៅភូមិគោគស្រុក ឃុំរលួស ស្រុកប្រាសាទបាគង(បណ្តាលអោយស្លាប់នៅនឹងកន្លែង)។ បើកម៉ូតូពីកើតទៅលិចរួចបត់ឆ្លងផ្លូវទៅត្បូង។ មូលហេតុដោយសារអ្នកបើកបរម៉ូតូគ្មានការប្រុងប្រយ័ត្ន។សាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ។ រថយន្តនឹងម៉ូតូរក្សាទុកនៅអធិកានគបាលស្រុករងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២០

ខេត្តកំពង់ចាម៖នៅសាលាស្រុកជេីងព្រៃ
នាព្រឹកមិញនេះ បាន​ដាក់​ឲ្យ​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ចំនួន០៦គម្រោង ស្មើ​នឹង​០៥ឃុំ​ក្រោម​វត្តមាន​​លោក​ សេង​ សុខជា​ អភិបាល​រងស្រុក​​ និង​លោក​​​ អុំ​ ប៉ុណ្ណា​កា​ នាយក​រង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តកំពង់ចាម​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោងទាំង០៦​ ​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ ដេីម្បី​ធ្វើ​ការ​ស្ថាបនា​ផ្លូវ​ និង​ស្តារ​ប្រឡាយ​​​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​​នោះ​មាន​៖​ ១-នៅ​ឃុំ​ផ្តៅជុំ​ សាងសង់ផ្លូបបេតុងអាមេ ប្រវែង៤១០ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ ​នៅភូមិផ្តៅជុំលិច​ ។

២-ឃុំ​ខ្នុរ​ដំបង​ សាងសង់ផ្លូវបេតុអាមេ ប្រវែង៣៩២ម ទទឹង៤ម នៅភូមិរវៀង​ ។
៣-ឃុំ​គោករវៀង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៩៥ម ទទឹង៤ម នៅភូមិបាគ្រង​ ។
៤-ឃុំ​សូទិព្វ​ ជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង ២​ ២៧៦ម ទទឹង៤ម នៅភូមិង៉ូង ភូមិថ្មី និង​ភូមិប៉ាណា​ ។
៥-ឃុំ​ស្តេីងជ័យ​ ជួសជុលផ្លូវដី ប្រវែង១៣០ម ទទឹង៤ម​ នៅភូមិពង្រ​ និង​ស្តារប្រឡាយប្រវែង៤៤៥ម ទទឹង១.៥ម ជម្រៅ១.៥ម និង​សាងសង់លូមូលទោល ចំនួន៦កន្លែង នៅភូមិដំណាក់អំពិល ភូមិក្តុយ ភូមិស្តើងជ័យ​។
ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​នេះ​ដែរ​ ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ទាំង​០៥ឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​០៦គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើដល់ក្រុមហ៊ុនអ្នកទទួលការទាំងអស់ សូម​ឲ្យ​​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២០

ខេត្តសៀមរាប៖បុរសជាសន្តិសុខម្នាក់ត្រូវបានកងកម្លាំងអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនករណីបង្កហិង្សា។ហេតុការណ៍បានឡើងនៅវេលាម៉ោង ២០និង២០នាទីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថាករណីហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសនេះបង្កដោយជនសង្ស័យឈ្មោះ ផេង ណាន ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរសន្តិសុខ ទីលំនៅបច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ ប៉ុន សុភា ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរលក់ការរ៉េម ទីលំនៅបច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ថាជនសង្ស័យបានធ្វើសកម្មភាពយកដងអម្បោសដែកអ៊ីណុកវាយទៅលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាល ត្រង់ថ្ងាស់ ផ្នែកខាងឆ្វេង (ដេរអស់ចំនួន០៧ថ្នេរ)។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានចូលដេកក្នុងផ្ទះ។ ចំណែកជនរងគ្រោះបានទៅដេរមុខរបួសនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អាវុធហត្ថបញ្ជាក់ថាមូលហេតុករណីហិង្សាខាងលើ គឺបណ្តាលមកពីជនរងគ្រោះ បានជេរម្រមាថទៅលើកូនប្រពន្ធរបស់ជនសង្ស័យ។

បើតាមអាវុធហត្ថបញ្ជាក់ថាក្រោយពេលកើតហេតុ ដោយបានទទួលបណ្តឹងពីជនរងគ្រោះខាងលើ ការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអនុវត្តតាមនីតិវិធី។ ក្នុងនោះដកហូតវត្ថុតាងដងអម្បោសប្រវែង ១,១៥ម៉ែត្រ។ បច្ចុប្បន្នកំលាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២០

ខេត្តកំពង់ធំ៖បុរសម្នាក់បានស្លាប់ដោយសារខ្យល់គរខណ:ទៅកាប់ក្រាក់និងនិងអុស។ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០វេម៉ោង០៣រសៀលចំណុចតំបន់រចរណ៍ភូមិសាស្ត្រភូមិជាំស្វាយឃុំមានរិទ្ធស្រុកសណ្ដាន់ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះរឿង ណេ អាយុ៣៧ឆ្នាំរស់នៅភូមិព្រៃភ្លូរឃុំក្រយាស្រុកបន្ទុកខេត្តកំពង់ធំ។ សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុជនរងគ្រោះបានទៅកាប់ក្រាក់និងអុសនៅតំបន់ខាងលើហើយក៏បានដេកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ ចងក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកមិញនេះ។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១១ខែមថុនាឆ្នាំ២០២០នៅចំណុចក្រុមទី៤ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡេង ប៊ុនណាត ភេទប្រុស អាយុ៤៧ ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមកើតហេតុខាងលើ បានធ្វើអត្តឃាតដោយ(ចងក)និងខ្យែលីឡុង បណ្តាលអោយស្លាប់តែម្ដង។

ឆ្ងងតាមកាពិនិត្យសាកសពរបស់មន្រ្តីជំនាញនគរបាលនិងកងរាអាវុធហត្ថជនរងគ្រោះពិតជាស្លាប់ដោយសារ ចងក ពិតប្រាកដមែននិងគ្មានពាក់ពន្ទ័និងបទល្មើសអ្វីឡើយ។មូលហេតុ  ដោយសាមានជំងឺប្រចាំកាយ។សាសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖អតីតយុទ្ធជនចំនួន០៣ដោយគ្រួសារទី០១លោក ផុន ផល ជានិវត្តជន អត្តលេខRA 01002006 រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង

-ទី០២/គ្រួសារលោក ជិម ធឹម ជានិវត្តជន អត្តលេខRA 12002177 រស់នៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង
-ទី០៣/គ្រួសារលោក សឿន សុខ ជានិវត្តជន អត្តលេខRA 10001592 រស់នៅភូមិគីរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង បានទទួលអំណោយផ្ទះថ្មីពីសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងនៅថ្ងៃទី១០ខែមិថុនានេះ។
ឆ្លៀតក្នុងឱកាសនោះដែរលោកសូរ ប្លាតុងនិងក្រុមការងារក៏បានផ្តល់ជូន បន្ថែមនូវគ្រឿងឧបភាគបរិភោគមួយ និងថវិកាចំនួន១៥ម៉ឺនរៀល​សម្រាប់គ្រួសារនីមួយៗ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋចំនួន០៧គ្រួសារ រស់នៅ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ និងអតីតយុទ្ធជនមួយគ្រួសារ រស់នៅភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក បានទទួល អំណោយពីលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២០ តាមរយ:លោកសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

អំណោយ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី ២កេស និងថវិកាមួយចំនួន។ ដោយឡែកអតីតយុទ្ធជនមួយគ្រួសារ គឺលោកអនុសេនីយ៍ឯក ម៉ា គឹមយុង អាយុ៧០ឆ្នាំអតីតប្រធានកងអនុសេនាធំ អាបី ខេត្តកំពង់ធំបាន អង្ករចំនួន៥០គីឡូក្រាមមីចំនួន៣កេស និងថវិកាមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តកំពង់ធំ៖បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋយកឯកសារពាក់ព័ន្ធមកទទួលយកម៉ូតូទាំង៥៩គ្រឿងដែលសមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសងកាលពីកន្លងទៅ។
សូមបញ្ជាក់ថាកាលថ្ងៃទី១ខែមិថុនាឆ្នាំ២០២០កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកសាយ វាសនា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តបានបង្រ្កាបល្បែងស៊ីសង នៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ ដោយរឹបអូសបានម៉ូតូចំនួន៥៩គ្រឿង មាន់ជល់១០ក្បាល មេអាប៉ោង៦គ្រាប់ មនុស្ស១១នាក់។
ក្រោតការបង្ក្រាបនេះសមត្ថកិច្ច
បានណែនាំអប់រំ ឲ្យពលរដ្ឋទាំង១២នាក់
ឲ្យវិលត្រឡប់វិញ។ចំណែកម៉ូតូទាំង៥៩គ្រឿងត្រូវបានយកមករក្សាទុកនៅបញ្ជាការកងរាជអាវុធហត្ថខេត្ត។
បើយោងតាម សេចក្តីជូនដំណឹង របស់កងរាជអាវុធហត្ថខេត្តកំពង់ធំ បានសូមអំពាវនាវឲ្យ ម្ចាស់ទោចក្រយានយន្ត មកទទួលយកម៉ូតូវិញ ដោយ នាំយកឯកសារពាក់ព័ន្ឋ ដូចជាអត្តសញ្ញាណប័ណ្ណ , ប័ណ្ណសម្គាល់ទោចក្រយានយន្ត, ចំពោះម៉ូតូដែល គ្មានប័ណ្ណសម្គាល់ម្ចាស់ ឬគ្មានពន្ឋនាំចូល , ត្រូវមានលិខិតទិញចេញពីឃ្លាំង, ដោយមានការបញ្ជាក់ពីអាជ្ញាធរ ភូមិ ឃុំ និងប៉ុស្តីរដ្ឋបាល ដើម្បីដាក់ពាក្យស្នើរសុំ ជំនាញសាខាគយ និងរដ្ឋករ មកវាយតំម្លៃបង់ពន្ឋឲ្យបានត្រឹមត្រូវ។
សេចក្តីជូនដំណឹង នេះត្រូវបានធ្វើឡើង នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០បានបញ្ជាក់ថា អ្នកស្នើរសុំម៉ូតូ ត្រូវនាំយកឯកសារដែលបាន រៀបរាប់ខាងលើ មកទំនាក់ទំនងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំរៀងរាល់ម៉ោងធ្វើការដើម្បីនាំយកម៉ូតូទៅគ្រប់គ្រងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Older posts
Newer posts
← Previous Page1 … Page591 Page592 Page593 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×