Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មិថុនា ២០២០

ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតលោក គឹម សុវណ្ណ ដែលបានក្ដោបក្ដាប់មុខតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ  ជាច្រើនឆ្នាំមកនេះត្រូវបានផ្លាស់ប្ដូរចេញនៅរសៀលថ្ងៃច័ន្ទទី២២ខែមិថុនានេះ។ពិធីផ្លាស់ប្ដូរនេះធ្វើនៅសាលាខេត្តបន្ទាយមានជ័យក្រោមវត្តមានលោកស៊ុយសានរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបថាលោកសុក ចាន់ថា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជំនួសលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួង។

សូមបញ្ជាក់ថាកន្លងទៅបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថាលោកគឹម សុវណ្ណ អតីតប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ សង្ស័យមានការឃុបឃិតគ្នាជាមួយមន្ត្រីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងបោយប៉ែត ក្នុងការបើកដៃឲ្យមានរថយន្តធំៗដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី បានដោយរលូន។ ទោះយ៉ាងណាគេសង្ឃឹមថាលោកសុក ចាន់ថា អនុប្រធាន ដែលឡើងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មិនប្រព្រឹត្តរឿងអាស្រូវនោះទេ។

មានការកត់សម្គាល់ថា មួយរយៈកន្លងទៅនេះប្រធានមន្ទីរសាធារណការនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង ជាដើម ត្រូវបានផ្លាស់ប្តូរតំណែងជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ​ ដែលល្បីល្បាញរឿងអាស្រូវច្រើនឆ្នាំមកហើយនោះ ទើបតែមានការផ្លាស់ប្ដូរចេញ។ ជាមួយគ្នានោះដែរប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ ក៏ល្បីល្បាញរឿងអាស្រូវយ៉ាងខ្លាំងផងដែរដោយកន្លងទៅក៏ធ្លាប់បានសម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោស រឿងផ្លូវខូចមិនព្រមធ្វើ ប៉ុន្តែលោកសាំ ពិសិដ្ឋ នៅតែអាចរក្សាមុខតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រហូតដល់បច្ចុប្បន្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មិថុនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរានៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការរុះរើតូបលក់ដូរឬផ្ទះប្រជាពលរដ្ឋនានាក្នុងខេត្តសៀមរាប ដែលផ្ទះនិងតូបទាំងនោះត្រូវបានអាជ្ញាធរជាតិអប្សរាតែងតែអះអាងថាបានធ្វើការសាងសង់ដោយខុសច្បាប់។  ជាក់ស្ដែងនៅព្រឹកច័ន្ទថ្ងៃទី២២ខែមិថុនានេះ សំណង់តូបលក់ នៅមុខអង្គវវត្តត្រូវបានរុះរើ ដោយមន្ត្រីអះអាងថា ជាតូបដូរទី១១ហើយ ដែលស្ម័គ្រចិត្តរុះរើចេញពីបរិវេណមុខប្រាសាទអង្គរវត្ត។

មន្ត្រីអាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុងនៅជុំវិញបរិវេណមុខប្រាសាទអង្គរវត្ត និងត្រពាំងសេសដែលសរុបជាង១០០តូប ឱ្យបាននៅត្រឹមចុងខែ សីហាខាងមុខនេះ។ ការលក់ដូរនានា នឹងបញ្ចូលទៅក្នុងទីលានបដិសណ្ឋារកិច្ចដែលកំពុងមមាញឹកក្នុងការសាងសង់ និងគ្រោងដំណើរការការលក់ដូរនៅក្នុងខែកញ្ញាឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថាបើទោះបីជាមានការរឹតបន្តឹងពីសំណាក់អាជ្ញាធរជាតិអប្សរាមិនឲ្យមានការសាងសង់លំនៅដ្ឋានផ្សេងៗក្នុងដែនគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាយ៉ាងណាក៏ដោយក៏គេសង្កេតឃើញតំបន់ហាមឃាត់មួយចំនួនមានការសាងសង់សំណង់បានមិនទាន់ដឹងថាមានលិខិតអនុញាត្តពីអាជ្ញាធរជាតិអប្សរាឬយ៉ាងណានោះទេ។ដោយកន្លងទៅអាជ្ញាធរជាតិអប្សរាតែងតែងចុះរុះរើនិងវាយកម្ទេចផ្ទះពលរដ្ឋយ៉ាងច្រើនផងដែរ ធ្វើឲ្យពលរដ្ឋមិនតិចនាក់ទេបានខាតបង់ថវិកាលើការសាងសង់ក្រោយអាជ្ញាធរជាតិអប្សរាបញ្ចេញកណ្ដាប់ដៃវាយចោលនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មិថុនា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃច័ន្ទទី២២ខែមិថុនានេះ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់គណៈកម្មការសាងសង់ ដែលបានប្រឹងប្រែងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាបញ្ហា ជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺកូវីដ១៩ផងដែរ នេះគឺជាគោលដៅមួយសំខាន់សំរាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការបំពេញតម្រូវការ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ ពីព្រោះបឹងជើងលោងនេះមិនត្រឹមតែដោះស្រាយបញ្ហាទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ តែក៏ជួយបញ្ចៀសជំនន់ទឹកព្រែកត្នោតផងដែរ។

សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា ពេលនេះយើងកំពុងសាងសង់អាកាសយានដ្ឋានចំនួន៣ទីតាំង ដែលទី១)នៅទីនេះ ទី២)នៅខេត្តសៀមរាប និងទី៣)កងកេងនៅខេត្តព្រះសីហនុ។ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយអាជ្ញាធរក្រុង ខេត្តទាំង៣ មានរាជធានីភ្នំពេញ កណ្តាល និងខេត្តតាកែវ ត្រូវរួមសហការគ្នា និងសម្របសម្រួលជាមួយក្រុមហ៊ុនដើម្បីអោយការងាសាងសង់នេះមានភាពរលូន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ចំពោះអាកាសយានដ្ឋានអន្តរជាតិនៅពោធិចិនតុងគឺទុកនៅដដែរ តែអាចទៅជាព្រលានសម្រាប់យោធាកងទ័ព ទី២)ប្រើសម្រាប់ការហោះហើផ្ទៃក្នុង ទី៣)ប្រើសំរាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងទី៤)ប្រើសម្រាប់ភ្ញៀវ និងថ្នាក់ដឹកនាំផ្លូវការនានា។
សូមបញ្ជាក់ថាព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ៣០ភាគរយហើយ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម CAIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។ វត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ដេីម្បី​ដាក់ទិសដៅការងារអភិវឌ្ឍបន្ត ស្រមតាមតម្រូវការនៅថ្នាក់មូលដ្ឋាន ផ្អែកទៅតាមទិសដៅអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា​ ដែល​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​ លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​តាមមន្ទីរ​ និង​មន្ត្រី​ពាក់ព័ន្ធ​ ជាច្រើន​រូប​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២០

ភ្នំពេញ៖បើមិនមានអ្វីប្រែប្រួលនោះទេនៅព្រឹកថ្ងៃទី២២ខែមិថុនាស្អែកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំ ប្រមាណ ២ ៦០០ ហិកតា មានបណ្តោយ ប្រមាណ ៦ គីឡូម៉ែត្រ និងទទឹងប្រមាណ ៤ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុក កណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល និងក្នុងភូមិសាស្ត្រស្រុក បាទី ខេត្តតាកែវ។
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ប្រលានយន្តហោះភ្នំពេញថ្មី ធ្លាប់បានបញ្ជាក់ជុំវិញដំណើការ នៃការសាងសង់ព្រលានយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះថា អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។

ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្ត ហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២០

ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀ សីហា ភរិយាលោកទៀ សីហា អភិបាលខេត្តសូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ដែលដាំដុះបន្លែ ផ្លែឈើដោយមិនប្រើសារជាតិគីមី និងប្រើតែជីធម្មជាតិ។
លោកជំទាវ ទាង អេង ទៀ សីហា បានលើកឡើងថា៖ថ្ងៃអាទិត្យនេះ នាងខ្ញុំបាននាំក្រុមគ្រួសារមកទិញបន្លែនៅសួនហាត់ប្រាណ ជិតព្រះរាជដំណាក់។
បន្លែទាំងនេះជាបន្លែដាំដុះដោយសហគមន៍ក្នុងខេត្តសៀមរាបយើង ដែលមានលក្ខណៈពិសេស០៣គឺ៖
០១-គុណភាព
០២-សុវត្ថិភាព
០៣-តំលៃសមរម្យ
លោកជំទាវ ទាង អេង ទៀ សីហា បានបញ្ជាក់ថានាងខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ដែលដាំដុះបន្លែ ផ្លែឈើដោយមិនប្រើសារជាតិគីមី និងប្រើតែជីធម្មជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២០

ខេត្តព្រះវិហារ៖អធិការរងនគរបាលស្រុកជ័យសែនម្នាក់ បានទទួលរងការរិះគន់ថារកស៊ីដឹកជញ្ជូនឈើយ៉ាងសកម្ម ដោយឈើទាំងនោះទំនងអត់ច្បាប់។
ជាក់ស្ដែងនៅយប់ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២០សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ធំបានចាប់រថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z-9724 មួយគ្រឿង
ដឹកឈើប្រភេទស្រឡៅចេញពីទឹកដីខេត្តព្រះវិហារ ចំណុចកន្លែងលក់ក្រឡាននៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
សមត្ថកិច្ចថាម្ចាស់រថយន្តដឹកឈើខាងលើនេះឈ្មោះជឿន ជាអធិការរងនគរបាលស្រុកជ័យសែនខេត្តព្រះវិហារ។
បើតាមសេចក្ដីរាយការណ៍ឱ្យដឹងថាលោកអធិការរងរូបនេះប្រើអំណាចក្នុងដៃ
អាចរកស៊ីដឹកជញ្ជូនឈើគេចពន្ធស្ទើរជារៀងរាល់យប់គឺដឹកជញ្ជូនចេញពីព្រៃឡង់ ដោយមិនញញើតអ្វីទាំងអស់។
ទៅយ៉ាងណាពាក់ព័ន្ធករណីខាងលើនេះបណ្ដាញសារពត័មាន សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកជឿន អធិការរងនគរបាលស្រុកជ័យសែន បាននៅឡើយទេ នារសៀលថ្ងៃអាទិត្យនេះ។ សូមបញ្ជាក់ផងដែរថានៅក្នុងទឹកដីខេត្តព្រះវិហារគេនៅតែសង្កេតឃើញមានសកម្មភាពដឹកជញ្ជូនឈើបន្តកើតមានយ៉ាងអនាធិបតេយ្យបើទោះបីអាជ្ញាធរខេត្តព្រះវិហារលោកប្រាក់ សុវណ្ណ បានប្ដេជ្ញា ទប់ស្កាត់យ៉ាងណាក៏ដោយក៏សកម្មភាពដឹកជញ្ជូនឈើនៅតែអាចកើតមានដដែល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានដឹងថាបុរសម្នាក់បានដេកស្លាប់នៅភូមិខ្វាវ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៤៥នាទីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០នៅឃុំខ្វាវ ស្រុកជីក្រែង។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ ឆន ឆេីត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ តាមការធ្វេីកោសល្យពិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះ ផឹកស្រារៀងរាល់ថ្ងៃ ព្រមទាំងមានជំងឺស្កន់ទៀត ទើបបណ្តាល
អោយស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២០

ខេត្តកំពង់ធំ៖មនុស្សបីនាក់ត្រូវបានប៉ូលិសស្រុកតាំងគោកឃាត់ខ្លួនពាក់ព័ន្ធលេងល្បែងស៊ីសង។
ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២០ខែ មិថុនាម្សិលមិញនៅចំណុចក្រោយផ្ទះ
ក្នុងភូមិទួលទំពូង ឃុំជ្រលង ស្រុកតាំងគោក។
មន្ត្រីនគរបាលខេត្តកំពង់ធំបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២១ខែមិថុនានេះថាក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាំងគោក បានចុះបង្ក្រាបល្បែងសុីសង ខុសច្បាប់(បៀរ)ខាងលើ។
មន្ត្រីនគរបាលខេត្តកំពង់ធំបានថ្លែងបន្តថាជនសង្ស័យអ្នកលេង០៣នាក់៖
០១.ឈ្មោះ ងួន គឹមសៀន ភេទស្រីអាយុ ៥៥ ឆ្នាំ ភូមិទួលទំពូង ឃុំជ្រលង ស្រុក តាំងគោក ខេត្តកំពង់ធំ  ជាអ្នកលេង ។
០២. ឈ្មោះ ហែម អិត ភេទ ស្រីអាយុ ៥៥ ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំនសំពងជ័យ ស្រុកជើងព្រៃ
ខេត្តកំពង់ចាម ជាអ្នកលេង។
០៣.ឈ្មោះ អួន ម៉ាប់ ភេទស្រីអាយុ ៥០ ឆ្នាំ នៅភូមិ ច្រនាង ឃុំជ្រលង ស្រុក តាំងគោក ខេត្តកំពង់ធំ ជាអ្នកលេង។
បើតាមមន្ត្រីនគរបាលខេត្តកំពង់ធំបានថ្លែងថាសមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖ ម៉ូតូហុងដា១២៥ ចំនួន០២គ្រឿង,ទូរស័ព្ទដៃចំនួន ០២ គ្រឿង,បៀរនីឡុងចំនួន០២ហ៊ូ ស្មើនឹង១០៤ សន្លឹក,ស្បែកជើងចំនួន ០៩ គូ, កម្រាលក្រណាត់
ចំនួន ០១, លុយរៀលចំនួន ៧២២.០០០រៀល
និងលុយដុល្លាចំនួន០៤ដុល្លា។ករណីខាងលើនេះ សមត្ថកិច្ច បាននាំមនុស្ស រួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីបំពេញឯកសារតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យទី២១ខែមិថុនានេះបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថាបងប្អូនជនរួមជាតិនិងក្មួយៗជាទីនឹករឮក

ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច។

ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា​ ខាងមុខនេះ យើងនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។

សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ។

ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋនិងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋឬអតិថិជនប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ព្រោះតែការមើលស្រាលនិងការធ្វេសប្រហែស។

សូមជូនពរបងប្អូនចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភពក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២០

ខេត្តកំពង់ឆ្នាំង៖សេចក្ដីរាយការណ៍បានឲ្យដឹងថាជនជាតិចិនចំនួន០៣នាក់ បានរងរបួសធ្ងន់និងស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តម៉ាកលុចស៊ិសRX300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ.92 87 បើកទៅបុកបង្គោលភ្លើង ពេញមួយទំហឹង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីឈានចូលថ្ងៃទ២១ខែមិថុនា ឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២០

ខេត្តសៀមរាប៖មន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបបានឲ្យដឹងថាប្រព័ន្ធបង្ហូរទឹកកង្វក់ ក្នុងខេត្តសៀមរាបត្រូវបានស្តារ ដើម្បីចៀសវាងការស្ទះលូ ក្នុងរដូវស្សាខាងមុខនេះ។

មន្ត្រីបានបន្តថា ក្រុមការងារមន្ទីរសាធារណការដឹកជញ្ជូនខេត្តសៀមរាបបានធ្វើការបាញ់លាងសម្អាត និងស្តារប្រព័ន្ធបង្ហូរទឹកកខ្វក់តាមបណ្តោយសង្ខាងផ្លូវជាតិលេខ០៦ និងផ្លូវលេខ ២៦៧ ក្នុងក្រុងសៀមរាប។ បន្ថែមពីនោះ ធ្វើការសម្អាតមុខលូ ស្ពាន និងធ្វើការកាយបង្ហូរទឹកចេញពីផ្លូវ លើកំណាត់ផ្លូវលេខ៦៤ ផ្លូវលេខ៦៧ និងផ្លូវលេខ ២៦៥C ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page585 Page586 Page587 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×