ខេត្តកំពង់ចាម៖សេចក្ដីរាយការណ៍បានអោយដឹងថាក្នុងរដូវទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើងនេះ គេសង្កេតឃើញថាមានបទល្មើសនេសាទហាក់បី កើតឡើងយ៉ាងអនាធិបតេយ្យ ខណ:ជំនាញជលផលរក្សាភាពស្ងប់ស្ងាត់។
សេចក្ដីរាយការណ៍បានអោយដឹងថាបើទោះជាមានបទល្មើសយ៉ាងណាក៏ដោយក៏អាជ្ញាធរមូលដ្ឋានបានខិតខំធ្វេីការបង្ក្រាបជាបន្តបន្ទាប់ ។ ដោយការបង្ក្រាប
មិនមានវត្តមានមន្ត្រីជំនាញជលផលចូលរួមនោះទេ។
ជាក់ស្ដែង នៅពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២០នេះ លោក ខេង ម៉េងឈុន អភិបាលរងស្រុកកងមាស បាន ដឹកនាំ នគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គបាន និង អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ចុះ បង្ក្រាប បទល្មើស នេសាទខុសច្បាប់(រ៉ាវ លូស្បៃមុង)នៅតាមបណ្ដោយ ដងទន្លេមេគង្គ ស្ថិតនៅក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដោយ ធ្វើការរឹបអូសបាន ១-រ៉ាវ ចំនួន១៥មាត់ ព្រួលចំនួន២០០ម៉ែត្រ។ ២-ស្បៃមុងចំនួន១៥មាត់,ព្រួលប្រវែង២០០ម៉ែត្រ។ ៣-បង្គោល២០០ដើម។ ព្រមទាំង បាន ប្រលែងកូនត្រីចំនួន៥០គីឡូក្រាម ចូលទៅក្នុងទន្លេវិញ ផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថាដោយមានការឯកភាពពីប្រព័ន្ធផ្លូវច្បាប់ចំពោះឧបករណ៍ខុសច្បាប់ទាំងអស់ត្រូវដុតបំផ្លាញចោលនៅចំណុចមាត់ទន្លេតែម្ដង៕SRP