Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២០

ខេត្តសៀមរាប៖មន្ត្រីនគរបាលក្នុងអង្គភាពស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាបបានទម្លាយរឿងភាពឈឺចាប់របស់ខ្លួនប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ថាសូមស្នើសុំដល់ នាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនិងជាប្រធានស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប មេត្តាត្រួតពិនិត្យមន្ត្រីក្រោមឱវាទ ដោយគេសង្កេតឃើញថា មានថ្នាក់ដឹកនាំក្រោមឱវាទខ្លះក្នុងអង្គភាពស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាបនៅមិនទាន់មានវិជ្ជាជីវ:និងក្រមសីលធម៌ ក៏ដូចជា ភាពជាថ្នាក់ដឹកនាំអនុវត្តការងារជំនាញនៅឡើយទេ។ ដោយប្រកាន់បក្ខពួកដែលជាហេតុធ្វើអោយមន្រ្តីក្នុងអង្គភាពខ្លះមានការអាក់អន់ចិត្ត យ៉ាងខ្លាំង និងខ្លះទៀតមិនពេញចិត្តនិងទង្វើនៃអំនួតដោយអាងខ្សែស្រឡាយ ខ្នងបង្អែក។

មន្ត្រីនគរបាលបន្តថាការប្រើអំណាចនោះ ទើបធ្វើអោយមន្ត្រីក្នុងអង្គភាពខាងលើបែកបាក់សាមគ្គីភាពផ្ទៃក្នុង បាត់បង់ភាពស្និតស្នាលរវាងគ្នានិងគ្នា និងអាចឈានដល់មានផលប៉ះពាល់យ៉ាងខ្លាំងដល់ឈ្មោះអង្គភាពទាំងមូលដោយសារតែនៅមានមន្ត្រីបែបនេះខាងលើ។ ពោលគឺ ដឹកនាំដោយគ្មានភាពទទួលខុសត្រូវ ប្រកាន់បក្ខពួក ចិត្តចង្អៀតចង្អល់ គ្មានការលះបង់គ្រប់បែបយ៉ាងចំពោះការងារ ពិសេសគឺគ្មានទំនួលខុសត្រូវ ក្នុងម៉ោងការងារ និងមានភាពមិនប្រក្រតីជាច្រើនទៀត។(នៅមានត)
ទោះយ៉ាងណាជុំវិញករណីនេះអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺ ពីប្រធានអង្គភាពស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាបនៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២០

ភ្នំពេញ៖ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការបញ្ចេះកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍកសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។

របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។
២- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖
៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។
៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការវិនិយោគរវាងបណ្ដារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៣.៣-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ វិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
៣.៤-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្ដីពីសេវាកម្ម។
៣.៥-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដីពីការទទួលស្គាល់ទៅវិញទៅមកការផ្ដល់អាជ្ញាប័ណ្ណបាហុនិកា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ កញ្ញា ២០២០

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ បេី​ទោះជា​យើង​បាន​ខិតខំ​ធ្វើការ​អភិវឌ្ឍ តែ​បើ​បងប្អូន​​ប្រជាពលរដ្ឋគាត់​នៅ​មិន​ទាន់​ពេញចិត្ត​ទៀត​​នោះ​ គឺ​យើង​ត្រូវ​តែធ្វើ​ការ​ដោះស្រាយ​ជូន​ដល់​គាត់​ទៀត​។

ថ្លែងយ៉ាងដូច្នេះក្នុងអង្គវេទិកាសាធារណៈ​ជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ព្រែក​ដំបូក​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​ដំបូក​លេី​ ឃុំ​ព្រែក​ដំបូក​ ស្រុក​ស្រីសន្ធរ​ ក្រោម​វត្តមាន​ លោក​ លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យត​ ក្រុងព្រះសីហនុ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះជួយស្រុកស្រីសន្ធរ​​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ ​អាជ្ញាធរ​មូលដ្ឋាន​ និង​គណៈអាជីវករ​ផ្សារ​ផងដែរ​​។

គួរ​បញ្ជាក់​ថា ដោយ​មាន​ការ​លំបាក​ក្នុង​ការ​លក់ដូរ​របស់​បងប្អូន​អាជីវករ​ អាជ្ញាធរ​ក៏បានស្នើសុំទៅក្រុមហ៊ុនប៉េងហួត គ្រុប សម្រេចជួយកសាងតាមសំណើរ ក្នុងនោះបានជួយចាក់បេតុង២៥០០ម៉ែត្រការេ និងសាងសង់ផ្សារព្រែកដំបូកថ្មី ដោយមានកន្លែងលក់ដូររបស់អាជីវកមុនរុះរើផ្សារមានចំនួន១០៨កន្លែង និងក្រោយពីសាងសង់​រួចមានចំនួន១៣៨កន្លែង​ ហើយ​ការរៀបចំផ្សារ ​ត្រូវ​បានប្រគល់ភារៈកិច្ចជូនក្រុមប្រឹក្សាឃុំព្រែកដំបូក និងគណៈអាជីវករផ្សារព្រែកដំបូក ដើម្បីគ្រប់គ្រងសម្របសម្រួល​ និងចាត់ចែងអនុវត្តន៍។

ក្នុង​នោះ​បងប្អូន​អាជីវករ​មួយ​ចំនួន​ទទួល​យក​ដោយ​ពេញចិត្ត​ តែ​ក៏​មាន​ក្រុម​អាជីវករ​មួយ​ចំនួន​ទៀត​ គាត់​មិន​ពេញចិត្តនោះទេ​ ហើយ​ក៏​បង្ក​ជា​ទំនាស់​រ៉ាំរ៉ៃ​រហូត​ដល់​ពេល​នេះ​។

ក្នុង​អង្គ​វេទិកា​នោះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បាន​សំណូមពរ​ដល់​បងប្អូន​អាជីវករ​ សូម​ឲ្យមាន​ការ​យោគយល់​គ្នា​ទៅវិញ​ទៅ​មក​ និង​ចូលរួម​ដោះស្រាយ​បញ្ចប់​បញ្ហា​ដោយសមធម៌​ ​​ហើយ​នាំគ្នា​ប្រកប​មុខរបរ​​លក់ដូរ​រកស៊ី​ទទួលទាន​ ឲ្យ​មាន​ការ​រីកចម្រើន​ទាំង​អស់​គ្នា​។

អភិបាលខេត្ត​ ក៏បាន​សម្រេច​​ប្រគល់​តូប​ដែល​នៅ​សេសសល់​ ចំនួន​២៥​កន្លែង​ ​អោយទៅគណៈអាជីវករផ្សារគ្រប់គ្រងដោយផ្ទាល់​ ដេីម្បី​ដោះស្រាយ​តាម​សេចក្តី​តម្រូវ​ការ​​របស់​បងប្អូន​អាជីវករ។ ដោយបង្កើតក្រុមការងារដោះស្រាយបញ្ចប់បញ្ហា​ត្រឹម​រយៈពេល​៣០ថ្ងៃ​​ ដឹកនាំ​ដោយ​​អភិបាល​រង​ខេត្តមួយរូប។ ​ព្រមទាំង​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់​ជាតិ​ ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ កញ្ញា ២០២០

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានធ្វើការច្រានចោលទៅនឹងអាខោនហ្វេសប៊ុក San Prum ដោយអះអាងថាជាការផ្សាយមិនពិត។

នៅថ្ងៃព្រហស្បតិ៍ ទី០៣ខែកញ្ញាឆ្នាំ២០២០នេះបានក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគបាលខេត្តសៀមរាប សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម បានជ្រាបថា៖

កន្លងមកស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាស្ថាប័នមួយមានតួនាទីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលស្ថិតក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភារដ្ឋបាលខេត្ត ក្នុងនោះដែរស្នងការដ្ឋានមានថ្នាក់ដឹកនាំ ស្នងការ ស្នងការរង ដែលជាគណៈស្នងការបានខិតខំរួមសាមគ្គីគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បង្កា ប្រឆាំងនូវរាល់បទល្មើសផ្សេងៗ ជាពិសេសសភាពការណ៍កូវីដ១៩កន្លងទៅនេះយើងបានខិតខំថែរក្សាស្ថានការណ៍បានល្អប្រសើរជូនប្រជាពលរដ្ឋ ដោយមិនមានបែងចែកជាក្រុម ឬប្រកាន់បក្ខពួកនៅក្នុងជួរគណៈស្នងការដូចខ្លឹមសារអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានបានផ្សាយទេ។

ជាថ្មីម្តងទៀតស្នងការដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ យើងខ្ញុំរីករាយទទួលយកចំពោះមតិរិះគន់ទាំងឡាយ ដើម្បីយកជាមូលដ្ឋានក្នុងការកែលម្អការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page581 Page582 Page583 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!