Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២០

ខេត្តសៀមរាប៖ប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម មានកិត្តិយសសូមធ្វើការបកស្រាយបំភ្លឺចំពោះគណនេយ្យហ្វេសបុកដែលមានឈ្មោះ Seyha Haem ដែលបានសរសេរបង្ហោះថា «ឈាមដាបពេញផ្លូវ…………………
ក្មេងស្ទាវ 2 ក្រុមជុំជើងគ្នា នៅផ្លូវ 60 ម៉ែត្រ បង្កឲ្យផ្ទុះអំពើហិង្សា វាយ បាញ់ កាប់ចាក់ ប្រឡាក់អំបិលម្ទេស សូមបងៗសន្តិសុខ ការពារសណ្ដាប់ធ្នាប់ ជួយធ្វើអន្តរាគមន៍ផង»។

ដើម្បីចៀសវាងការយល់ច្រឡំលើខ្លឹមសារខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សូមធ្វើការបញ្ជាក់បំភ្លឺជូនមហាជនដូចខាងក្រោម:
-ការចុះផ្សាយរបស់ម្ចាស់គណនីខាងលើ គឺពុំ
មែនជាការពិតទេ គឺគ្រាន់តែជាការលេងសើចនឹងទាញយកចំណាប់អារម្មណ៍ពីបណ្ដាញសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ ។
-ជុំវិញករណីខាងលើសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងទំនាក់ទំនងជាមួយម្ចាស់ អាខោនខាងលើបានធ្វើការសុំទោសនិងលុបចោលខ្លឹមសារដែលបានបង្ហោះរួចរាល់ហើយ។
-អាស្រ័យហេតុនេះសូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសូមមេត្តាកុំមានការយល់ច្រឡំ និងមេត្តាទទួលជ្រាបជាព័ត៌មាន។
-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណៈជន និងជាពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អនិងក៏សូមអំពាវនាវដល់សាធារណៈជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំភ្លើសការពិត ជាហេតុបង្កឲ្យមានភាពវឹកវរបំពុលបរិយាកាសសង្គម ចលាចល បង្កការយល់ច្រឡំក៏ដូចជាភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 4
ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២០

ខេត្តមណ្ឌលគិរី៖លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ថា បញ្ហាបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធ គឺជាបញ្ហាដ៏ស្មុគស្មាញ ដូច្នេះ បញ្ហាទាំងនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់អង្គភាពជំនាញ និងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋទាំងអស់ ដើម្បីធ្វើយ៉ាងណា រួមគ្នាថែរក្សា ការពារធនធានធម្មជាតិ ឱ្យបានស្ថិតស្ថេរគង់វង្ស។

អភិបាលខេត្ត បានណែនាំដល់សមត្ថកិច្ចជំនាញ ត្រូវចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន និងថែរក្សាការពារបង្គោលព្រំដែន។ ម្យ៉ាងទៀត ក៏ស្នើដល់សមត្ថកិច្ច និងមន្រ្តីជំនាញ ត្រូវសហការគ្នា យកចិតទុកដាក់រៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមទីវត្តអាមនានា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីធ្វើយ៉ាងណា ឲ្យអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២០

ខេត្តសៀមរាប៖ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសសម្រេចកញ្ចប់ថវិកា ចំនួន ១៥០លានដុល្លារ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់ស្ថាបនាផ្លូវ ចំនួន ៣៨ខ្សែ ក្នុងខេត្តសៀមរាប។

ជាថ្មីម្តងទៀត ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ សូមគោរពជូនពរជ័យ សិរីមង្គល គ្រប់ប្រការ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២០

ខេត្តកំពង់ចាម ៖គម្រោងមូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ត្រូវ បាន បេីក សំណេី ដេញ ថ្លៃ ចំនួន ៥គម្រោង នាព្រឹក ថ្ងៃ ទី ៤ ខែកញ្ញា ឆ្នាំ ២០២០ នៅ សាលា ស្រុក ស្ទឹងត្រង់ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និង លោក ជៀម វុត្ថា អភិបាល រង ស្រុក ស្ទឹងត្រង់ ដោយ មាន ការ ចូលរួម ពី គណៈកម្មការ ម្ចាស់ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន អ្នក ទទួល ការ ជា ច្រើន រូប ផង ដែរ ។

គួរបញ្ជាក់ថា គម្រោង ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ ខាង លើ នេះ គឺមាន ផ្លូវ ចំនួន ៥ខ្សែ ដែល ត្រូវ ស្ថាបនា ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-ឃុំ ទួល ព្រះ ឃ្លាំង សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៤៥ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិដូនទ័រ និង ភូមិថ្មី។
២-ឃុំ ព្រែកកក់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៧៣៤ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិ អូរប្រាំទី២។
៣-ឃុំ ទួល សំបួរ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង២៤៣០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិពោន។
៤-ឃុំ ដងក្តារ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង២០៣០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិ ថ្មី។
៥-ឃុំ អូរ ម្លូ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៤៣៨ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិ ខ្ទួយ១ និង ភូមិខ្ទួយ៤ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ កញ្ញា ២០២០

ខេត្តសៀមរាប៖ការកូដកម្ម នៅភូមិវប្បធម៌កម្ពុជា នៃខេត្តសៀមរាប ដែលបានអូសបន្លាយជិត ១ ខែមកហើយនោះ ពេលនេះបានឈានដល់ដំណាក់ កាល ចាក់ភ្លេងខ្មោចបំពងសម្លេងហើយ។

ការធ្វើរបៀបនេះ ត្រូវបានអះអាងថា ក្រុមអ្នកតវ៉ា មានការឈឺចាប់ រងទុក្ខបីដូចជាមានមនុស្សស្លាប់អីយ៉ាងចឹង។ ក្រុមអ្នកតវ៉ា នៅព្រឹកថ្ងៃទី៣ខែកញ្ញនេះ បានលើក ឡើងថា ពួកគេបានស្នើសុំដល់ខាងក្រុមហ៊ុនអោយចូលចរចាគ្នានូវ៣ចំណុច។

ទី១ ចូលចរចា អំពីអនុសញ្ញារួមដោយស្មោះត្រង់។
ទី២ រក្សាការិយាល័យសិល្ប:និងតួនាទីនៅដដែល
និងទី៣ សងប្រាក់ឈ្នួលនិងប្រាក់ថ្លៃអាហារដែលបានកាត់កន្លងមក។ ប៉ុន្តែមកទល់ពេលនេះ ភាគីខាងក្រុមហ៊ុនមិនព្រមចរចាអ្វីទាំងអស់។

លោកអេង មុន្នី បុគ្គលិកបំរើការនៅភូមិវប្បធម៌ ផ្នែកគ្រូបង្ហាត់សិល្ប: បានអោយដឹងថា ពួកគេបានធ្វើ កូដកម្មដោយគ្មានហិង្សានេះ ចាប់តាំងពីថ្ងៃទី១៤ ខែ សីហាមកហើយ។ ប៉ុន្តែក្នុងចំណោមជាង៣០០នាក់ គឺមានតែ៦៤នាក់ទេដែលធ្វើកូដកម្មនេះ។

លោកបន្តថា ក្រុមហ៊ុនបានកាត់ប្រាក់ឈ្នួល ២៥ដុល្លារ និងប្រាក់អា ហារ៥ដុល្លារក្នុង១ខែ សម្រាប់ពួកយើង៦៤នាក់ដែលទទួលបានប្រាក់ខែចាប់ពី២០០ដុល្លារឡើងទៅ។ ករណីនេះពួកយើងបានចរចាគ្នានៅសាលាខេត្តច្រើន ដងហើយដែរ តែមិនមានលទ្ធផលនោះឡើយ។

លោកអេង មុន្នី អោយដឹងទៀតថា គិតមកទល់ពេលនេះមានរយ:ជិត១ខែមកហើយ នៅតែគ្មានផ្លូវដោះស្រាយ ចឹងហើយទើបពួកយើងសម្រេចចាក់ភ្លេងខ្មោចបំពងសម្លេងបែបនេះ។

លោកបញ្ជាក់ថា ការចាក់ភ្លេងខ្មោចនេះ គឺបង្ហាញពីការឈឺចាប់ ដែលពួក គេ ជួបទុក្ខសោក ប្រៀបដូចជាមានមនុស្ស(បុគ្គលិក) ស្លាប់នៅទីនេះអីចឹង។ ចឹងទេពួកយើង អាចនឹងប្រគុំតន្ត្រីនៅទីនេះទៀត ប្រសិនបើនៅតែមិនមានដំណោះស្រាយ។

ករណីនេះលោកស្រីលឹម សុភក្រ័ អ្នកគ្រប់គ្រង នៅភូមិវប្បធម៌កម្ពុជា នៃខេត្តសៀមរាប បានបញ្ជាក់យ៉ាងខ្លីថា យើងបានចរចាគ្នាច្រើនដងហើយ តែមិនសម្រេច ចឹងទេបើចង់ដឹងលម្អិតសូមទាក់ទងទៅមន្ទីរការងារខេត្ត ព្រោះឯកសារនៅទីនោះទាំងអស់។

ប្រធានមន្ទីរការងារខេត្តសៀមរាប លោកចន្ទ័ សុខុមចិត្តា នៅព្រឹកថ្ងៃទី៣ខែកញ្ញានេះ មិនបានពន្យល់អំពីសកម្មភាពធ្វើកូដកម្ម និងការចរចានោះទេ នោះទេ ដោយទូរសព្ទ័ហៅចូលច្រើនដង តែគ្មានការឆ្លើយតប។ លោកចន្ទ័ សុខុមចិត្តា បានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថាការដែលលោកមិនបានលើកទូរស័ព្ទដោយសារជាប់រវល់ប្រជុំ។

ចំណែកលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដែលជាអ្នកសម្របសម្រួលករណីនេះ បានថ្លែងតាមទូរសព្ទ័ថា រឿងនេះវាហាក់ដូចជាតានតឹងបន្តិច ដោយគូភាគី មិនបន្ទន់ចិត្តក្នុងការចរចាសោះ។

លោកបន្តថា យើងបានព្យាយាមពន្យល់ដល់គូភាគីច្រើនដងមកហើយ តែនៅមិនសម្រេច ចឹងទេរសៀលនេះ លោកនឹងហៅគូភាគីមកនិយាយម្តងទៀត ហើយសង្ឃឹមថា គ្រប់យ៉ាងអាចល្អ។

សូមបញ្ជាក់ថា កូដកម្មទាមទារ៣ចំណុច របស់បុគ្គលិកនៅភូមិវប្បធម៌ បានធ្វើឡើងចាប់តាំងពីថ្ងៃទី ១៤ខែសីហា ហើយមកទល់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០ ស្ថានការហាក់នៅតែក្តៅនៅឡើយ។ ចឹងទេនៅថ្ងៃបន្តមិនដឹងថា អាចមានអ្វីនោះទេ តែគេរំពឹងថា អាចរលត់ទៅវិញ ក្រោយថ្នាក់ដឹកនាំខេត្តហៅចរចាជាថ្មី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page580 Page581 Page582 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!