Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ
៦ កញ្ញា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានអោយដឹងថាអគ្គិភ័យបានឆេះផ្ទះមួយ នៅក្នុងបុរីសៀងណាំ ដោយបំផ្លាញទ្រព្យសម្បត្តិ ប្រមាណ៥ពាន់ដុល្លារ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង០៤និង០០នាទី ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
នគរបាលប៉ុស្តិ៍សង្កាត់ជ្រាវបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះសុខ ចិត្រា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបណ្តោះអាសន្នក្នុងបុរីសៀងណាំ(ផ្លូវលេខ១៥) កន្លែងកើតហេតុខាងលើ។នគរបាលប៉ុស្តិ៍បន្តថាករណីនេះបណ្ដាលអោយខូចខាតសម្ភាររួមមានគ្រឿងអលង្កានិងសម្ភារតាំងក្នុងផ្ទះជារបស់ប្រទេសជប៉ុន(ខោ-អាវ តុ ទូរ ចាន ឆ្នាំង ស្បែកជើង)សរុបជាប្រាក់ប្រមាណ៥០០០ដុល្លារ។ បើតាមនគរបាលថាអគ្គិភ័យបានរលត់វិញនៅម៉ោងប្រហែល០៥ និង០០នាទី។មូលហេតុទុស្សេរខ្សែរភ្លើងចេញពីកន្លែងកុងម៉ា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ កញ្ញា ២០២០

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានប្រាប់ដល់អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវ​​ជួយ​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ អោយខិតខំបន្តធ្វើការបង្កបង្កើនផល ហេីយ​បេី​មាន​បញ្ហា​ ឬ​មានកង្វល់​អ្វី​នោះ​ គឺ​ត្រូវ​ប្រញាប់​រាយការណ៍​ជា​បន្ទាន់​ ដេីម្បីយេីង​​មាន​ចំណាត់ការ​ដោះស្រាយ​។​

ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​​អគារ​ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយ ស្រុកកំពង់សៀម​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​ លោក​​ វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្ស​ប្រជាជន​កម្ពុជា​ ចុះមូលដ្ឋានស្រុក​កំពង់សៀម​​។

ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បិណ្ឌ​ ភ្ជុំបិណ្ឌ​នេះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ធ្វើ​ការ​អំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​បន្ត​ការអនុវត្ត​ឲ្យ​បានខ្ជាប់ខ្ជួន នូវវិធានការការពារ ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ដែលក្រសួងសុខា ភិបាលបានដាក់ចេញឲ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ឲ្យ​មានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺនេះចូលក្នុងសហគមន៍។​

ជាមួយគ្នា​នោះ​ លោក​ អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា​ និង​ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក​ លោកស្រី​ ប្រធាន អនុប្រធាន សមាជិកក្រុមការងារឃុំ និងសប្បុរសជន ដែលមានស្មារតីលះបង់​ក្នុង​ការ​បរិច្ចាគថវិកាផ្ទាល់ខ្លួន ដេីម្បី​រួមគ្នាដំណើរការ​កសាង​ស្នាក់ការ​បក្ស​ ដែលសរុប​ជាង៤០,០០០ដុល្លារអាមេរិក​ ដោយ​លោកឧត្តមសេនីយ៍ទោ សោ សាវឿន និងលោកស្រី បានបរិច្ចាគដី​ជា​ទីតាំង​សាងសង់អគារនេះផងដែរ។

ក្នុង​ឱកាសនោះដែរ​ លោក​​ វេង សាខុន បាន​ថ្លែង​អំពីដំណើរការវិវឌ្ឍន៍រីកចម្រើន សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខស្បៀង និងជាពិសេសការអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី បានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យខិតខំបង្កើនចលនាអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែសកម្មថែមទៀត ដើម្បីបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយៈការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារក្នុងក្របខណ្ឌ បច្ចេកទេសសមស្របសាមញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតី តាមគន្លងថ្មីក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ កញ្ញា ២០២០

ខេត្តត្បូងឃ្មុំ៖លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាពលរដ្ឋនៅ ភូមិត្រពាំងផ្លុង១ និង២ បានអះអាងថាពុំមានការបាត់បង់ដីក្រោយបោះបង្គោលព្រំដែននោះទេ ផ្ទុយទៅវិញយើងទទួលបានដីសេសសល់ថែមទៀត។

ការអះអាងរបស់អភិបាលខេត្តត្បូងឃ្មុំ បានធ្វើឡើងនៅថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២០នាព្រឹកមិញនេះក្នុងពេលរួមដំណើរជាលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ នៅភូមិខាងលើ។

ទាក់ទងទៅនឹងបញ្ហាព្រំដែន កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ ក្នុងពេលអញ្ជើញជាអធិបតីភាពប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តីអោយបើកសិក្ខាសាលាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់និងសួរអំពីរឿងព្រំដែនផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ កញ្ញា ២០២០

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានអោយដឹងថាក្រុមហ៊ុន គ្រួសារសុខសាន្ត ដែលបានធ្វើសកម្មភាពកាប់ទន្ទ្រានដីព្រៃ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំចុះធ្វើការហាមគាត់។ ការចុះហាមឃាត់នេះ នៅថ្ងៃទី ៤ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង០២និង១៥នាទីស្ថិតនៅក្នុងភូមិសាស្ត្រភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថាការចុះទប់ស្កាត់កម្មភាពរបស់ក្រុមហ៊ុនគ្រួសារសុខសាន្ត គឺក្រោមបញ្ជារបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំចុះផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ថាកម្លាំងជំនាញរដ្ឋបាលព្រៃឈើចុះទៅត្រួតពិនិត្យមើលស្ថានភាពដីព្រៃជិត៣០០ហិកតា របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត ដែលសង្ស័យថាជាប់នឹងគម្របព្រៃឈើ។ បើតាមលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានមានប្រសាសន៍ថា ដីនេះលោកសង្ស័យជាប់នឹងគម្របព្រៃឈើ ដូច្នេះលោកព្រះរាជអាជ្ញាបានអោយជំនាញចុះចុចមើលGPS និងUTDM ដើម្បីយកចំណុចផ្ទៀងផ្ទាត់អោយបានច្បាស់លាស់។ ព្រោះអីក្រុមហ៊ុន គ្រួសារសុខសាន្ត ដែលកំពុងតែមានការអភិវឌ្ឍនៅលើផ្ទៃដីនេះមិនទាន់មានច្បាប់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះលោកព្រះរាជអាជ្ញាបានប្រាប់ទៅតំណាងក្រុមហ៊ុនគ្រួសារសុខសាន្តដែលកំពុងតែរៀបចំគម្រោងដីឡូតិ៍លក់នេះអោយផ្អាកសិន រង់ចាំជំនាញធ្វើការអោយបានច្បាស់លាស់ថាតើដីនៅចំណុចនេះជាប់គម្របព្រៃឈើឬអត់។

លោក សាយ វាសនា បានបញ្ជាក់ប្រាប់ក្រុមការងារក៏ដូចជាជំនាញនិងតំណាងក្រុមហ៊ុនថា ជាធម្មតាច្បាប់ត្រូវអោយទុកព្រៃនៅតាមមាត់បឹងព្រែកត្រពាំងដែលជារបស់ធម្មជាតិ ឥឡូវលោកព្រះរាជអាជ្ញាបានហាមមិនអោយធ្វើបន្តទៀតទេ រងចាំបញ្ជាក់ពីជំនាញអោយបានច្បាស់លាស់សិន។ ពាក់ព័ន្ធទៅនឹងករណីនេះបណ្ដាញសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុន គ្រួសារសុខសាន្ត នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ កញ្ញា ២០២០

ខេត្តព្រះវិហារ៖សេចក្ដីរាយការណ៍បានអោយដឹងថារថយន្តមួយគ្រឿងដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីកំពង់ស្រឡៅ​​ នៃស្រុកឆែប ខេត្តព្រះវិហារ ទៅកាន់ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចអាវុធហត្ថសហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឆែបចុះបង្ក្រាប។

ការបង្ក្រាបបានធ្វើឡើងកាលយប់ថ្ងៃទី០៤កញ្ញា២០២០ ក្នុងភូមិសាស្រ្តស្រុកឆែបខេត្តព្រះវិហារ។ តាមសមត្ថកិច្ចបានបង្ហើបប្រាប់ថាម្ចាស់រថយន្តដឹកឈើខាងលើឈ្មោះ ម៉ៅ គឺឈ្មួញឈើដ៏សកម្មក្នុងការដឹកជញ្ជូនឈើចេញពីភូមិសាស្ត្រខាងលើចូលទៅចែកចាយក្នុងខេត្តសៀមរាប។ បើទោះបីជាមានការបង្រ្កាបយ៉ាងណាក្ដីនៅក្នុងខេត្តព្រះវិហារត្រូវបានគេសង្កេតឃើញថាមានបទល្មើសព្រៃឈើបានកើតមានឡើងយ៉ាងអនាធិបតេយ្យក៏ប៉ុន្តែការបង្ក្រាបបានតិចតួចបំផុត ជាពិសេសការដឹកជញ្ជូនឈើប្រភេទរថយន្តសាំយ៉ុង ចេញពីខេត្តព្រះវិហារទៅខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦២នៅតែបន្តកើតមានទាំងយប់ ទាំងថ្ងៃប៉ុន្តែគ្មានអ្នកបង្ក្រាបនោះឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page579 Page580 Page581 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!