Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ
៧ កញ្ញា ២០២០

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្ត ត្រូវចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ត។ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។

ពិធីប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តនិង លោក អ៊ុ រាត្រី អភិបាលខេត្ត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៦ កញ្ញា ២០២០

ខេត្តព្រៃវែង៖អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថារថយន្តដឹកអេតចាយមួយគ្រឿង ត្រូវបានឆ្លង ចរន្តភ្លើងអាគុយបណ្តាលអោយឆាបឆេះអេតចាយមួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងចំងាយ១០០ម៉ែត្រពីរង្វង់មូលស្វាយអន្ទរ។

លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបានបញ្ជាក់ថា រថយន្តដឹកអេតចាយខាងលើនេះ ម៉ាកហ៉ីយ៉ុនដាយ ចំណុះ២៥ តោន អ្នកបើកបរឈ្មោះ ថេត ចាន់ធា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសុក្រំជ្រុំ ឃំុគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ក្នុងទិសដៅពី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឆ្លងកាត់ ឃុំព្រៃព្នៅ ទៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

មូលហេតុដោយសារឆ្លងចរន្តអាគុយអេតចាយចាស់ៗ ដាក់ក្នុងទ្រុងរថយន្ត មិនមានការប្រុងប្រយ័ត្ន។
បើតាមអធិការករណីនេះបានរងការខូចខាត សម្ភារលើរថយន្ត មានដូចជា អាគុយចាស់ៗ សំបកដបជ័រ កំប៉ុង ដែក ។ សរុបការខូចខាតសម្ភារអេតចាយមួយចំនួន ប្រហែល ៣០%។ ក្នុងនោះរថយន្តអគ្គិភ័យស្រុកស្វាយអន្ទរ ប្រើប្រាស់អស់ទឹកចំនួន០៣ឡាន។

ម្ចាស់រថយន្តបានកើតសរសើរនឹងថ្លែងអំណរគុណដល់សមត្ថកិច្ចស្រុកស្វាយអន្ទរជាពិសេសលោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបន្ទាប់ពីបានដឹងថាមានករណីនេះភ្លាមក៏បានដឹកនាំកម្លាំងចុះជួយពន្លត់ដោយផ្ទាល់តែម្តង។ ម្ចាស់រថយន្តបានបន្តទៀតថាបើកុំតែបានសមត្ថកិច្ចមកជួយទាន់ពេលវេលាម្ល៉េះរថយន្តរបស់គាត់ត្រូវអស់ទាំងស្រុងហើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ កញ្ញា ២០២០

ខេត្តព្រៃវែង៖សេចក្ដីរាយការណ៍បានអោយដឹងថាឈ្មួញម្នាក់បានកំពុងដាក់គ្រឿងចក្រកាយយកអាចម៍ដីនៅតាមមាត់ស្ទឹងស្នាយពល លក់យ៉ាងអាណាធិបតេយ្យ។

ទីតាំងគ្រឿងចក្រដែលកំពុងកាយ និងដឹកជញ្ជូនដីនេះ ស្ថិតចំណុចស្ទឹងស្នាយពល ក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ដោយមានម្ចាស់ឈ្មោះគៀង ជាកូនតាសូ្រយ ដែលមានផ្ទះនៅនិងផ្សារស្នាយពលនេះតែម្តង។

គ្រឿងចក្រខាងលើបានធ្វើសកម្មភាពជីកកកាយស្ទឹងស្នាយពល មានជម្រៅជ្រៅៗយ៉ាងខ្លាំង ហើយការ

កាយបែបនេះមិនដឹងថាមានច្បាប់ឬយ៉ាងណានោះទេ។

ពលរដ្ឋបានដឹងថាពួកគាត់មានសត្វគោក្របីកំពុងព្រួយបារម្ភយ៉ាងខ្លាំងខ្លាចធ្លាក់ចូលរណ្ដៅដីជាពិសេសក្មេងតូចៗ ដែលទៅឃ្វាលគោក្របីប្រសិនធ្លាក់ចូលអាចនឹងបាត់បង់ជីវិតទៀតផង។

ប្រភពដដែលបានអោយដឹងថា រាល់សកម្មភាពនៃការធ្វើអាជីវកម្មនេះកំពុងផ្គើនទៅនិងច្បាប់ចរាចរណ៍ថ្មីដែលក្រសួងមហាផ្ទៃ បានដាក់អោយអនុវត្តនៅដើមឆ្នាំ២០២០នេះ។ដោយហេតុថាប្រើប្រាស់សុទ្ធតែកែច្នៃគ្មានបទដ្ឋានត្រឹមត្រូវ វាអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃជាយថាហេតុ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រឹតបណ្តឹងច្បាប់ចរាចរណ៍។រថយន្តនីមួយៗត្រូវមានស្លាកលេខបង់ពន្ធឲ្យបានត្រឹមត្រូវ និងយកទៅឡើងឈៀកឲ្យបានគ្រប់គ្នា។ រាល់ការដឹកជញ្ជូនប្រភេទរថយន្តបែនទាំងអស់ ត្រូវតែគ្រប់ស្បៃឬប៉ាតង់អោយបានត្រឹមត្រូវ កុំអោតជ្រុះអាចម៍ដីប្រឡាក់ផ្លូវវាអាចបង្កលំបាកដល់អ្នកធ្វើដំណើរ។

ផ្ទុយទៅវិញសកម្មភាពខាងលើប្រើប្រាស់រថយន្តកែច្នៃគ្មានសន្ទះក្រោយ សម្រាប់ដឹកជញ្ជូនបង្កអោយជ្រុះអាចម៍ដីប្រឡាក់ផ្លូវ និងមានធូលីដីហុយប៉ះពាល់សុខភាពពលរដ្ឋនៅសងខាងផ្លូវផងដែរ។ ជាមួយគ្នានេះពលរដ្ឋសុំស្នើដល់អាជ្ញាធរមូលដ្ឋានរហូតថ្នាក់ខេត្ត និង មន្ត្រីជំនាញពាក់ព័ន្ធសុំមានវិធារការករណីនេះផង។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ពលរដ្ឋភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍មិនអាចសុំការបំភ្លឺពីម្ចាស់គ្រឿងចក្របានទេដោយសាមិនមានលេខទូរស័ព្ទ។

ប៉ុន្តែលោក ណេត នឿន មេឃុំរកាបានថ្លែងថា គ្រឿងចក្រដែលបានមកកាយដីនៅទីតាំងខាងលើ លោកមិនបានដឹងនោះទេ។លោកថា នឹងអោយមន្ត្រីចុះទៅមើល។ ដោយឡែកលោក ហ៊ី ធួក អភិបាលស្រុកពារាំង អោយសួរទៅលោកមេឃុំរកា វិញ។

ទោះយ៉ាងណាលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានប្រាប់សៀមរាបប៉ុស្តិ៍ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា បើសិនជាឃើញរថយន្តដឹកជញ្ជូនគ្មានគ្រប់ស្បៃឬប៉ាតង់ និងគ្មានសន្ទះក្រោយ សូមថតរួចផ្សព្វផ្សាយជាព័ត៌មាន ដើម្បីងាយស្រួលដល់លោកក្នុងចាត់វិធានការទៅលើម្ចាស់គ្រឿងចក្រទាំងនោះ។ ដូច្នេះពលរដ្ឋសង្ឃឹមថាប្រធានមន្ទីរសាធារណការនិងចាត់វិធានការជាក់ជាមិនខាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ កញ្ញា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការនគរបាលខេត្តសៀមរាប ត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាស្នងការនគរបាលខេត្តឧត្ដរមានជ័យ។ នេះបើយោងតាមសេចក្ដីប្រកាសកម្មវិធី។
សូមបញ្ជាក់ថាការប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ហួត សុធីជាស្នងការនគរបាលខេត្តឧត្ដរមានជ័យ នឹងធ្វើឡើងនៅថ្ងៃទី ០៩ខែកញ្ញាឆ្នាំ២០២០៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៦ កញ្ញា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសម្រុកចូលបន្ទប់ក្នុងហាងម៉ាស្សា ស្រីពៅ រកឃើញសុទ្ធតែស្រោមអនាម័យ មិនទាន់ប្រើនិងប្រើរួចជាច្រើន និងរំដោះនារីបំរើសេវាផ្លូវភេទ៤នាក់ក្នុងនោះមានអនីតិជនអាយុ១៦ឆ្នាំម្នាក់ផងដែរ។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានអោយដឹងថាករណីបង្ក្រាបការជួញដូរមនុស្សក្នុងហាងម៉ាស្សា ស្រីពៅ នេះ បុរសជាថៅកែហាងម៉ាស្សា ម្នាក់ត្រូវឃាត់ខ្លួនបញ្ជូនខ្លួនទៅតុលាការ ក្រោមបទចោទ អំពើសញ្ចារកម្ម។
លោកវរសេនីយ៍ឯក ជា ហេង បានអោយដឹងថា ការជនសង្ស័យមានឈ្មោះយិន ង៉ែត ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅហាងម៉ាស្សាខាងលើ។
លោកបន្តថា ក្នុងប្រតិបត្តិការ ដែលដឹកនាំសម្រប សម្រួលនិតិវិធីដោយលោកកើត វណ្ណារ៉េត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត។ លោកបញ្ជាក់ថា ជនសង្ស័យ បញ្ជូនទៅតុលាការនៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០នេះ។ចំណែកនារីបំរើសេវាផ្លូវភេទទាំង៤នាក់ ជាជនរងគ្រោះ ប្រគល់អោយមន្ទីរសង្គមកិច្ចដើម្បីអប់រំណែនាំ។សូមបញ្ជាក់ថាការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
Older posts
Newer posts
← Previous Page1 … Page578 Page579 Page580 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!