Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ
១០ កញ្ញា ២០២០

ខេត្តព្រៃវែង៖លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកញ្ញាម្សិលមិញ បានដឹកនាំមន្ត្រីនគរបាលអន្តោរប្រវេសន៍ក្រោមឱវាទអញ្ជើញចុះពិនិត្យមើលការសាងសង់នូវអគារច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ(កម្ពុជា-វៀតណាម) ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

ដូចជាសំណង់អគារទាំងកន្លែងធ្វើការ និងកន្លែងស្នាក់នៅ ដែលមានបំពាក់ទៅដោយម៉ាសុីនត្រជាក់ សម្ភារឧបករណ៍ទំនើបៗនៅតាមបន្ទប់ការិយាល័យជំនាញធ្វើការនីមួយៗអោយមានសោភ័ណភាពល្អ។

នាយឧត្តមសេនីយ៍ ក៏បានណែនាំជំរុញដល់ក្រុមហ៊ុនពន្លឿននូវការសាងសង់នេះអោយបានឆាប់រួចរាល់ ព្រោះការសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះហើយ។ បើតាមមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ បានបញ្ជាក់ថា អគារនេះគឺជាអគារត្រួតពិនិត្យបែបបទ(ច្រកចេញ-ច្រកចូល ដាច់ដោយឡែកពីគ្នា) ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីដើមខែ០១ ឆ្នាំ២០២០ គម្រោងនឹងរួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែ១០ ឆ្នាំ២០២០។ ឥឡូវសាងសង់បានប្រហែល ៩០%ភាគរយហើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៩ កញ្ញា ២០២០

ខេត្តត្បូងឃ្មុំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាគយច្រកដូនរ័ត្ន បានកំពុងគុបគិតគ្នា បើកដៃឲ្យ ឈ្មួញដឹកជញ្ជូនធ្យូង យកទៅលក់នៅស្រុកយួន តាមតែអំពើចិត្ត។

សេចក្ដីរាយការណ៍បានបន្តថាការដែលឈ្មួញអាចនាំចេញអនុផលព្រៃឈើធ្យូងនៅស្រុកខ្មែរនាំទៅស្រុកយួនបានដោយរលូនបែននោះត្រូវបានគេសង្ស័យថាមេគយ ច្រកដូនរ័ត្ន និងមន្ត្រីជំនាញពាក់ព័ន្ធ រួមគ្នាបើកដៃឲ្យ បទល្មើសទាំងនោះ ជាថ្នូរទៅនឹងផលប្រយោជន៍។ ករណីនេះបានផ្គើនទៅនឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ថា ក្នុងការហាមដាច់ខាតមិនឱ្យមាន ការនាំចេញនូវផល និងអនុផលព្រៃឈើ ទៅក្រៅប្រទេសនោះទេ។ បើទោះបីជាមានប្រមុខរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងក្ដី ក៏មេគយច្រកដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គុបគិតគ្នាជាប្រព័ន្ធក្នុងការបើកដៃអោយឈ្មួញនាំធ្យូងទៅស្រុកយួន ដោយមិនខ្វល់ទៅនឹងការរិះគន់អ្វីឡើយ។

ពាក់ព័ន្ធទៅនឹងព័ត៌មាននេះអង្គភាពសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីគយច្រកដូនរ័ត្ន បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៩ កញ្ញា ២០២០

ខេត្តឧត្តរមានជ័យ៖ប្រកាសលោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ  នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ជំនួសលោក ម៉ែន លី ផ្ទេរភារទៅជាស្នងការនគរបាលខេត្តកំពង់ធំ។

សូមបញ្ជាក់ថាពិធីនេះរៀបចំឡើងក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ កញ្ញា ២០២០

ខេត្តសៀមរាប៖ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តនៅព្រឹកមិញបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមការដឹកនាំរបស់លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ទៀ សីហា អភិបាលខេត្ត។

កិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៦។ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងដោយផ្តោតសំខាន់ពីសុវត្ថិភាពសិស្សានុសិស្ស នៅពេលសិក្សាឡើងវិញនៅគ្រប់គ្រឹះស្ថានទាំងរដ្ឋ និង ឯកជន ចំពោះវិធីការក្នុងការការពារនៃជម្ងឺកូវីដ១៩ សំខាន់ចំពោះ សិស្សថ្នាក់មត្តេយ្យសិក្សា និង បឋមសិក្សា ទោះបីមានវិធានការយកចិត្តទុកដាក់ខ្ពស់ពីលោកអ្នកគ្រូក៏ពិតមែន តែចំពោះ សិស្សទាំងនោះនៅមិនទាន់យល់ដឹងច្បាស់ពីវិធានការការពារ ដូចសិស្សមធ្យមសិក្សានោះឡើយ។

កិច្ចប្រជុំក៏បានលើកពីបញ្ហាបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹក ,ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ , ករណីល្បែងស៊ីសង និង ពាក់ព័ន្ធការធ្វើកូតកម្មរបស់បុគ្គលិកសណ្ឋាគារ , សុវត្ថិភាពចរាចរណ៍ ,បញ្ហាផ្លូវថ្នល់ , បញ្ហាជីកដីធ្វើអាជីវកម្ម និង ការ បញ្ចូលហ្គាសរថយន្ត និង ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីមានការយឺតយ៉ាវ ព្រមទាំងការលក់ដូរភាពអាណាធិបតេយ្យនៅក្រោយ មន្ទីរពេទ្យគន្ធបុប្ផា និង បញ្ហាស្លាកសញ្ញាចរាចរណ៍ផងដែរ ។

លោក ទៀ សីហា ក៏បានលើកផងដែរ អំពីការព្រួយបារម្ភ ចំពោះសិស្សានុសិស្សនៅកម្រិត សិក្សាមត្តេយ្យ និង បឋមសិក្សា ដោយសង្គេតឃើញថា គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បានអនុវត្តយ៉ាងតឹងរឹង នូវិធានការទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយលោកគ្រូអ្នកគ្រូ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សរបស់ខ្លួនដោយធ្វើអនាម័យ និង ការវាស់កម្តៅ ព្រមទាំងពាក់ម៉ាស់បានត្រឹមត្រូវ។
តែការព្រួយបារម្ភនោះ ក្នុងពេលសិស្សចេញលេង ពួកគាត់នឹងមានភាពស្និតស្នាលគ្នាជាមួយមិត្តភ័ក្ត ដោយពួកគាត់មិនបានរក្សាគន្លាតពីគ្នាឡើង ដែលជាបញ្ហានោះ ទោះបីកូនៗបាន ទទួលបានការអប់រំពីឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ក៏យើងមិនអាចគេចផុតពីបញ្ហាទាំងនេះឡើយ។ អភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និង កម្លាំង សមត្ថកិច្ចទាំងបី មន្ទីរពាក់ព័ន្ធ ក្នុងការបង្ក្រាបឲ្យខាងតែបាន ចំពោះបទល្មើសកាប់ទន្រ្ទានព្រៃលិចទឹក និង តំបន់ឧទ្យានជាតិ , ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឲ្យពូជត្រីនៅបឹងទន្លសាបហិនហោចវិនាស ,បញ្ហាល្បែងស៊ីសង គ្រឿងញៀន និង ត្រូវធ្វើពីបច្ចុប្បន្នភាពចំនួនគ្រួសារដែលនៅលើដីរដ្ឋ នៅក្នុងតំបន់ឧទ្យានជាតិឲ្យបានច្បាស់ពីប្រវត្តិសាវតា បើមិនមានប្រវត្តិសាវតាច្បាស់លាស់នោះទេ គឺត្រូវអនុវត្តតាមវិធានការរដ្ឋបាល។ លោកក៏បានលើកផងដែរ ចំពោះ វិវាទរបស់វិយោជិក ជាមួយវិយោជកនោះ ត្រូវបានធ្វើការដោះស្រាយបានជាបណ្តើរៗផងដែរ ។ ម៉្យាងទៀត លោកក៏សុំឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវធ្វើការពង្រឹងបន្ថែមទៀត អំពីសុវត្ថិភាពចរាចរណ៍ ការរៀបចំដាក់ស្លាកសញ្ញាចរាចរណ៍ ត្រូវពង្រឹងឲ្យបានពីច្បាប់អនុញ្ញាតការបើកធ្វើអាជីវកម្មបញ្ចូល ឬ ស្តុបហ្គាសក្នុងក្រុង និង ជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជា ពលរដ្ឋបានយកទៅប្រើប្រាស់ ព្រមទាំងឲ្យអាជ្ញាធរក្រុង ត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ ចំពោះភាពអាណាធិបតេយ្យ ក្នុងការយកផ្លូវថ្នល់ក្រោយមន្ទីរពេទ្យគន្ធបុប្ផា ជាកន្លែងលក់ដូរ ដែលធ្វើឲ្យកកស្ទះចរាចរណ៍ទៅមក។

លោក អ៊ឹង ហឿន ក៏បានសំណូមពរដល់បណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក គឺត្រូវបង្កើនការងាររបស់ខ្លួន សំខាន់រាល់បញ្ហាដែល នៅសេសសល់ យកមកធ្វើការដោះស្រាយ ដើមី្បឲ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងកន្លងមក ក្នុងគោលដៅបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង សង្គមជាតិ។ លោកក៏បានធ្វើការសាទរចំពោះសម្តេចនាយករដ្ឋមន្ត្រី បានផ្តល់កញ្ចប់ថវិកាចំនួន ១៥០លានដុលា ដើមី្បស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ ឲ្យកាន់តែមានសោភណភាព ស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយពីកូវិដ១៩។ ចំពោះរាល់បញ្ហាដែលក្រុមប្រឹក្សាខេត្ត បានលើកនូវក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦នេះ សូមសាមីមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក ត្រូវយកទៅធ្វើការពិនិត្យ និង អនុវត្តឲ្យបានទទួលលទ្ធផលជាផ្លែផ្កា ក្នុងការលើកកម្ពស់ជីវភាព និង សុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ កញ្ញា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថាក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តបង្ហាត់បង្រៀនសិស្សដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល និងពាក់ម៉ាស ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page576 Page577 Page578 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!