Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ
១៣ កញ្ញា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរបានរាយការណ៍ថាកូនឈើចំនួន១៥០០ដើម ត្រូវបានដាំនៅប្រាសាទបន្ទាយក្តី នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្តមាន លោក ពិន ប្រាកដ អភិបាលរងខេត្ត។

សូមជម្រាបថាការដាំកូនឈើនេះ សហការរៀបចំដោយ អាជ្ញាធរ រដ្ឋបាលខេត្តសៀមរាប និងធនាគារ សុីអាយអឹមប៊ី ភីអិលស៊ី ” CIMB ” និងជាខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃការធ្វើប្រតិបត្តិការរបស់CIMB Bank នៅប្រទេសកម្ពុជា។ បើតាមអាជ្ញាធរដាំការកូនឈើនេះ ក្រោមប្រធានបទ ” យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌ មនុស្សជាតិ “។កូនឈើទាំងនោះរួមមាន៖គ្រញូង, ធ្នង់, បេង, នាងនួន, ឈើទាល, ស្រឡៅ, ពពេល និងសុក្រម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 3
ទីប្រឹក្សា ឆាវឆាវ
១២ កញ្ញា ២០២០

ខេត្តស្វាយរៀង៖ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូនិងបានបាញ់តដៃជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប។

សមត្ថកិច្ចខេត្តស្វាយរៀងបានឲ្យដឹងថានៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៦និង០០នាទីព្រឹក ជនសង្ស័យ ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌សរ ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ០១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបំរ៉ុងចេញពីផ្ទះ ។

សមត្ថកិច្ចបន្តថា ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើងត្រូវបានពលរដ្ឋរាយការណ៍ភ្លាមៗមកសមត្ថកិច្ច។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត  និងកម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ ដេញតាមក្រុមចោរ និងដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្ខពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ ហើយចោរបានបាញ់តដៃសំដៅលើរថយន្តនគរបាលចំនួន០៣គ្រាប់ផងដែរ។ ប៉ុន្តែត្រូវបាននគរបាលបើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលអោយដួល និងជ្រុះអាវុធ នៅលើថ្នល់ ជនសង្ស័យក៏រត់ចូលផ្ទះពលរដ្ឋ ទៅទិសខាងកើត ទើបកម្លាំងនគរបាលហ៊ុំព័ទ្ធចាប់។ ជនសង្ស័យឈ្មោះឈ្មោះ រ៉ាត់ សារ៉ាន់ ហៅ ចុន រ៉ាន់ ហៅ តឿ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ  និងដកហូតម៉ូតូវត្ថុតាងបានមកវិញ។ បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ចំណែកជនសង្ស័យម្នាក់ទៀត ដែលបានរត់គេច សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១២ កញ្ញា ២០២០

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០​ នៅវត្ត​ភ្នំ​ជ័យ​គិរី​(ភ្នំ​ហាន់​ជ័យ​)​ ស្ថិត​នៅ​ក្នុង​ឃុំ​ហាន់​ជ័យ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ដោយ​មានការអញ្ជើញចូលរួមពី លោក​ លោកស្រី​ អភិបាល​រង​ខេត្ត​ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​នៃមន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត និង​អជ្ញាធរ​មូលដ្ឋាន​ ព្រមទាំងពុទ្ធបរិស័ទ​ជាច្រើន​រូប​ផងដែរ​។

ក្នុង​ពិធី​នោះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ រួមនឹង​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ បាន​ឧទ្ទិស សូម​ឲ្យ​​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន ​បាន​យោង​យកកំណើត​កើត​នៅ​ក្នុង​ទីឋាន​ដ៏​ខ្ពង់ខ្ពស់​ និង​ងាក​ក្រោយ​ឲ្យ​​ពរជ័យ ដល់​កូន ​ចៅ​បាន​សេចក្តីសុខ សេចក្តីចម្រើន ​ជាពិសេស​សូម​ឲ្យ​​ព្រះ​បារមី​ដ៏​សក្ដិសិទ្ធិ​នៅក្នុង​លោក ក៏ដូចជា​ព្រះ​បារមីនៅវត្ត​ភ្នំ​ជ័យ​គិរី​(ភ្នំ​ហាន់​ជ័យ​)​ តាម​ជួយ​បីបាច់​ថែរក្សា​សម្តេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ​មាន​សុខ​ភាព​ល្អ​បរិបូរណ៍ ​ជន្មាយុ​យឺនយូរ ដើម្បី​សម្តេច​បានដឹកនាំ​នាវា​កម្ពុជា​​​ ឲ្យ​​រក្សា​បាន​ជានិរន្តរ៍ ​ នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ការអភិវឌ្ឍ រីកចំរើន​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​ជា​សេចក្តីសុខ​ សេចក្តីចម្រើន​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស។ ព្រមទាំង​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ​ សូម​ឲ្យ​បាន​ដល់​វិញ្ញាណក្ខន្ធ​វីរៈ​កម្មាភិបាល​ យុទ្ធជន​ យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត​ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុភូមិ​ជាតិ​ស្នេហា​នៃ​យើង​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១២ កញ្ញា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធករណីឆក់ដ៏សកម្មនៅក្រុងសៀមរាប។
អធិការនគរបាលក្រុងសៀមរាប លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានឲ្យដឹងកាលពីថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2020 វេលាម៉ោង 13និង53 នាទី ស្ថិតនៅ ចំណុចតាមផ្លូវមុខ បន្ទប់ជួលភូមិវត្តបូព៌ សង្កាត់សាលាកំរើក​ ក្រុងសៀមរាប ជនរងគ្រោះឈ្មោះ នឹម សារ៉ែន ភេទស្រី អាយុ 33 ឆ្នាំ កំពុងឈរចាក់សោរទ្វារចូលផ្ទះ ពេលនោះស្រាប់តែមានជន សង្ស័យម្នាក់ភេទប្រុស​ អាយុចន្លោះពី 20 ឆ្នាំទៅ 30 ឆ្នាំជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ សៀមរាប 1Y-6834 បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះដែលស្ពាយជាប់និងស្មា​ ពេលនោះជនរងគ្រោះបានប្រតាយប្រតប់ទាញបានកាបូបប្រាក់ និងទូរស័ព្ទដៃបានមកវិញ។  ចំណែកជនសង្ស័យ យកបានកាបូបស្ពាយ ដោយនៅក្នុងកាបូបមានអាយផត ពណ៌ ផ្កាឈូក ជាឧបករណ៍ស្ដាប់ចម្រៀង01 គ្រឿង និងគ្រឿង សំអាងមានតំលៃមួយចំនួនទៀត។
អធិការក្រុងសៀមរាបបានបន្តថាក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន ភិនភាគម៉ូតូតាមរយ:កាមេរ៉ាសុវត្តិភាព។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានគេចខ្លួនបាត់រហូតមក។
បើតាមលោកវរសេនីយ៍ឯក ណុប សារ៉ាក់បានបញ្ជាក់ថានៅថ្ងៃទី11ខែកញ្ញា ឆ្នាំ 2020​ វេលាម៉ោង 15និង30នាទី ស្ថិតនៅ ភូមិបន្ទាយចាស់​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ជនរងគ្រោះឈ្មោះ នី​ បូរីន ភេទស្រី​ អាយុ 24 ឆ្នាំមុខរបរ បុគ្គលិកក្រុម ហ៊ុនធានារ៉ាប់រងអេអាយអេ  មានទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង​ សង្កាត់ស្លក្រាម កំពុងជិះម៉ូតូនិយាយទូរស័ព្ទ តាមផ្លូវ ត្រូវបានជនសង្ស័យម្នាក់ភេទ ប្រុស ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលកំពុងនិយាយ ៊ពេលនោះ ជនរងគ្រោះបានឃើញស្លាកលេខ ម៉ូតូរបស់ជន សង្ស័យ ដែលមានលេខ1Y-6834។  ក្រោយពីកើតហេតុជនរងគ្រោះបានមកប្តឹង ដោយដល់សមត្ថកិច្ចបានកំណត់មុខសញ្ញាចាស់ ក៏បាននាំគ្នាចុះធ្វើការស្វែងរកព្រមទាំងធ្វើការហ៊ុំព័ទ្ធផ្ទះរបស់ជនសង្ស័យ ក៏ឃើញជនសង្ស័យ កំពុងសម្ងំលាក់ខ្លួននៅក្នុងផ្ទះ​ ក៏ឃាត់ខ្លួនតែម្ដង និងដកហូតបានវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ មួយគ្រឿងម៉ាក iphone x ពណ៌ស ម៉ូតូមួយគ្រឿងដែលរបស់ជនសង្ស័យជិះធ្វើសកម្មភាព។ គឺម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ​ មានស្លាកលេខសៀមរាប 1Y-6834 លេខតួ និងលេខម៉ាស៊ីន 9847536។
ក្រោយពេលធ្វើការសាកសួរជនសង្ស័យឈ្មោះ មឿ សាម៉ាច អាយុ26 ឆ្នាំនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបនិងទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរ ករណីខាងលើពិតប្រាកដមែន។
សុំបញ្ជាក់ថាប្រតិបត្តិការទទួលបានជោគជ័យនេះ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការខេត្តសៀមរាប និងមានការ
បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ។ ករណីនេះពលរដ្ឋបានសាទរយ៉ាងខ្លាំងចំពោះកងកម្លាំងនគរបាលខេត្តសៀមរាប ដែលបង្ក្រាបបានមុខសញ្ញាចោលឆក់ដ៏សកម្មនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ កញ្ញា ២០២០

ខេត្តសៀមរាប៖ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសៀមរាប ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមក ក្នុងការស្ថាបនាផ្លូវទូទាំងក្រុងសៀមរាប បែបនេះ ហើយនេះគឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
សូមជម្រាបជូនថាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានប្រកាសបញ្ចេញកញ្ចប់ថវិកា ប្រមាណពី ១០០ ទៅ ១៥០ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោលបំណងប្រែក្លាយក្រុងមួយនេះឱ្យក្លាយជាទីក្រុង ដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជម្ងឺកូវីដ-១៩។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងក្នុងទីរួមខេត្តសៀមរាបនេះ មានចំនួន៣៨ខ្សែ មានប្រវែង សរុប៩៨,៣៤គីឡូម៉ែត្រ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ គម្រោងនេះគ្រោងនឹងសិក្សាសាងសង់ផងដែរ នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page573 Page574 Page575 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!