Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២០

ខេត្តព្រះវិហារ៖បុរសម្នាក់បានបើករ៉ឺម៉កដឹកប្រេងម៉ាស៊ូតយកទៅឲ្យម៉ូយ ស្រាប់តែបាត់មួយយប់មិនឃើញមកផ្ទះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០ចំណុច (អូរ ប៉េះ)ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ។

ជនរងគ្រោះ មានឈ្មោះ អែល សាស ហ្វាន អាយុ១៩ឆ្នាំ ភេទប្រុស រស់នៅភូមិអូរ ខ្លែងពណ៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

តាមប្រពភពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជា កម្មករធ្វើការនៅការ៉ាស់ សាំង មួយកន្លែងយីហមានជ័យ មានថៅកែឈ្មោះសុផាត សុភ័ក្តត្រា។

បើតាមសមត្ថកិច្ចថានៅរសៀលថ្ងៃទី ១០ខែកញ្ញាម្សិលមិញ ថៅកែសាំងបានប្រើជនរងគ្រោះអោយដឹកប្រេង ម៉ាស៊ូត នឹងសាំង ចំនួន២៨កាន ដឹកពីខេត្ត ទៅឃុំពោធិ៍ដើម្បីដាក់អោយម៉ូយ ដូចសព្វដង។ ស្រាប់តែបាត់ដំណឹងឈឹងតែម្ដង រហូតនៅព្រឹកមិញទទួលព័ត៌មាន ថា កម្មកររូបនោះបានស្លាប់បាត់ទៅហើយដោយសារតែ រ៉េចង្កូតធ្លាក់ ប្រឡាយ ត្រូវបានម៉ូតូសង្កត់ពីលើចំពាក់កណ្តាលខ្លួន អស់រយ:ពេលមួយយប់ទើបមានអ្នកដឹង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយចុះត្រួតពិនិត្យសាកសពរួចបានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕SRP លោកគីម គឹមឡាយ

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថាបុរសម្នាក់ ជិះម៉ូតូធ្លាក់ទឹកស្រះបណ្ដាលឲ្យលង់ស្លាប់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង២០និង៤៥នាទីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ ចំណុចភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ញាន ព្រំឆេត ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិឃុំកេីតហេតុខាងលេី។
បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ
ជនរងគ្រោះស្រវឹងស្រាជិះម៉ូតូធ្លាក់ទឹកស្រះដោយខ្លួនឯងបណ្តាលអោយលង់ស្លាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់និងគោមួយក្បាលត្រូវបានរន្ទះបាញ់សម្លាប់នៅរសៀលថ្ងៃនេះ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០នៅចំណុចភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ សូរ តាំង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំកេីតហេតុខាងលេី។
បើតាមសមត្ថកិច្ចបញ្ជាក់ថាករណីនេះមូលហេតុជនរងគ្រោះដេីរដឹកគោពេលមេឃកំពុងភ្លៀងត្រូវបានរន្ទះបាញ់សម្លាប់
តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តសៀមរាប៖លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ ម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន៣០៤ គ្រួសារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។ សូមបញ្ជាក់ថាអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូនថវិកា ចំនួន៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និង គ្រួសារ  យោធិនពិការទាំង៣០៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ត្រីខ,មី, ស្ករស ,ទឹកដោះគោ និង  វិកា៣ម៉ីនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តព្រៃវែង៖លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនដល់ក្រុមគ្រួសារក្រីក្រចំនួន៥២គ្រួសារ ដែលរស់នៅក្នុងស្រុកស្វាយអន្ទរ។ ការចែកអំណោយនេះដើម្បីជួយសម្រាលបញ្ហាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការខ្វះខាតខ្លាំងបំផុតក្នុងកំឡុងពេលការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោកភិបាលខេត្ត បានថ្លែងផ្តាំផ្ញើដល់បងប្អូនទាំង៥២គ្រួសារក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល សូមនាំគ្នាសម្អាតអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ ឫទឹកអាល់កុល ពាក់ម៉ាសពេលចេញទៅក្រៅផ្ទះ និងកុំប្រមូលផ្តុំគ្នាច្រើន បើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។ លោកក៏បានអំពាវនាវដល់ពលរដ្ឋអោយចូលរួមគោរពច្បាប់ចរាចរណ៍ផងដែររ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាជនជាតិអាមេរិកម្នាក់ បានដេកស្លាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង។ហេតុការណ៍ប្រទះឃើញបានកើតឡើងនៅនៅម៉ោង១៨.០០នាទីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០នៅចំណុចផ្ទះជួលស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះឈ្មោះ LAMBERT WILLIAM JACK ភេទប្រុស កើត ថ្ងៃទី៣០.០៦.១៩៤៤ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែន៥៤៦២៧០៩៨២ ជាភ្ញៀវទេសចរស្នាក់នៅទីតាំងកើតហេតុខាងលើ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត្ន័គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជំងឺមហារីកសួតដំណាក់កាលចុងក្រោយ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅតម្កល់បណ្ដោះអាសន្ននៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តកំពង់ចាម៖ឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី ប្រធាន ក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១០ ខែកញ្ញា ឆ្នាំ ២០២០នេះ បាន អញ្ជើញ ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅ ក្នុង សង្កាត់បឹងកុក និងវត្ត បុទុម្ទរតនដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការ អញ្ជើញ ចូលរួម ពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំលោកស្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័តចំណុះជើងវត្តផងដែរ ។

ក្នុងឱកាស នោះដែរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង ថ្នាក់ ដឹកនាំ ខេត្តកំពង់ចាម បាន អញ្ជើញ អុជ ទាន ធូប បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាព្រមទាំងបាន ធ្វើ ពិធី បង្សុកូល ឧទ្ទិស កុសលផល បុណ្យ ដល់ បុព្វការី ជន មាន មាតា បិតា ជីដូន ជីតា ញា តិ្ត ការ ទាំង ៧ សណ្ដាន ដែល បាន ចែក ឋាន ទៅ សូម បាន សោយសុខ ទៅកាន់ ឋាន សុគតិភព កុំបី ភ្លាំងភ្លាត់ ឡើយ ។

ក្នុងពិធីឆ្លងបិណ្ឌវេនទី៨នេះ ដែរ ឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ សម្រាប់កសាងប្រគេនដល់ព្រះសង្ឃទាំពីរវត្តព្រមទាំងបានចូលរួមរាប់បាត្រផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តមណ្ឌលគិរី៖ស្នាក់ការសន្តិសុខ761 បង្ក្រាបបានរថយន្តសាំយ៉ុងពណ៌សគ្មានស្លាកលេខ ដឹកឈើខុសច្បាប់មួយគ្រឿង។

ហេតុការណ៍បង្ក្រាបបានធ្វើឡើង នៅយប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០នៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក សាក់សាគុណមេបញ្ជាការអាវុធហត្ថស្នាក់ការសន្តិសុខ៧៦១បានអោយដឹងថារថយន្តដឹកឈើខាងលើមករក្សាទុកនៅស្នាក់ការ៧៦១របស់លោកនិងធ្វើរបាយការប្រគល់ជូនរដ្ឋបាលព្រៃឈើកែវសីមាដើម្បីចាត់ការតាមច្បាប់នៃព្រៃឈើ។ បើតាមសមត្ថកិច្ចថា ឈើទាំងអស់នោះគឺជាប្រភេទស្រឡៅឃ្លុំដែលមានមុខកាត់ធំៗមានប្រវែង២ម៉ែត្រទៅ៣ម៉ែត្រចំនួន ១១ដុំស្មើ ចំនួន២.៤៩២ម៉ែត្រត្រីគុណ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តព្រៃវែង៖លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកញ្ញាម្សិលមិញ បានដឹកនាំមន្ត្រីនគរបាលអន្តោរប្រវេសន៍ក្រោមឱវាទអញ្ជើញចុះពិនិត្យមើលការសាងសង់នូវអគារច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ(កម្ពុជា-វៀតណាម) ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

ដូចជាសំណង់អគារទាំងកន្លែងធ្វើការ និងកន្លែងស្នាក់នៅ ដែលមានបំពាក់ទៅដោយម៉ាសុីនត្រជាក់ សម្ភារឧបករណ៍ទំនើបៗនៅតាមបន្ទប់ការិយាល័យជំនាញធ្វើការនីមួយៗអោយមានសោភ័ណភាពល្អ។

នាយឧត្តមសេនីយ៍ ក៏បានណែនាំជំរុញដល់ក្រុមហ៊ុនពន្លឿននូវការសាងសង់នេះអោយបានឆាប់រួចរាល់ ព្រោះការសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះហើយ។ បើតាមមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ បានបញ្ជាក់ថា អគារនេះគឺជាអគារត្រួតពិនិត្យបែបបទ(ច្រកចេញ-ច្រកចូល ដាច់ដោយឡែកពីគ្នា) ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីដើមខែ០១ ឆ្នាំ២០២០ គម្រោងនឹងរួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែ១០ ឆ្នាំ២០២០។ ឥឡូវសាងសង់បានប្រហែល ៩០%ភាគរយហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២០

ខេត្តត្បូងឃ្មុំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាគយច្រកដូនរ័ត្ន បានកំពុងគុបគិតគ្នា បើកដៃឲ្យ ឈ្មួញដឹកជញ្ជូនធ្យូង យកទៅលក់នៅស្រុកយួន តាមតែអំពើចិត្ត។

សេចក្ដីរាយការណ៍បានបន្តថាការដែលឈ្មួញអាចនាំចេញអនុផលព្រៃឈើធ្យូងនៅស្រុកខ្មែរនាំទៅស្រុកយួនបានដោយរលូនបែននោះត្រូវបានគេសង្ស័យថាមេគយ ច្រកដូនរ័ត្ន និងមន្ត្រីជំនាញពាក់ព័ន្ធ រួមគ្នាបើកដៃឲ្យ បទល្មើសទាំងនោះ ជាថ្នូរទៅនឹងផលប្រយោជន៍។ ករណីនេះបានផ្គើនទៅនឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ថា ក្នុងការហាមដាច់ខាតមិនឱ្យមាន ការនាំចេញនូវផល និងអនុផលព្រៃឈើ ទៅក្រៅប្រទេសនោះទេ។ បើទោះបីជាមានប្រមុខរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងក្ដី ក៏មេគយច្រកដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គុបគិតគ្នាជាប្រព័ន្ធក្នុងការបើកដៃអោយឈ្មួញនាំធ្យូងទៅស្រុកយួន ដោយមិនខ្វល់ទៅនឹងការរិះគន់អ្វីឡើយ។

ពាក់ព័ន្ធទៅនឹងព័ត៌មាននេះអង្គភាពសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីគយច្រកដូនរ័ត្ន បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២០

ខេត្តឧត្តរមានជ័យ៖ប្រកាសលោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ  នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ជំនួសលោក ម៉ែន លី ផ្ទេរភារទៅជាស្នងការនគរបាលខេត្តកំពង់ធំ។

សូមបញ្ជាក់ថាពិធីនេះរៀបចំឡើងក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្វស្រុកជីក្រែងបានអោយដឹងថារថយន្តSIENNA រត់តាក់ស៊ី បើកលឿន បុកជាមួយលុចស៊ិស នៅស្រុកជីក្រែង បណ្តាលអោយស្លាប់តៃកុងម្នាក់និងរបួស៥នាក់ ក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

មន្ត្រីនគរបាលស្រុកជីក្រែងអោយដឹងរថយន្តSIENNA ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ ២AC – ៩៩៧១ ជាប្រភេទរថយន្តដឹកអ្នកដំណើរធុនតូច ពណ៌ទឹកមាស អ្នកបើកបរដោយឈ្មោះសួ ភិន ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅផ្ទះ១០៦ឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយដឹកមនុស្ស០៦នាក់ ស្រី៥នាក់ ក្នុងទិសដៅពីទិសលិចទៅទិសកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តម៉ាក LEXUS ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ ២M – ៤៣៣៤ ប្រភេទទេសចរណ៍ ពណ៌ទឹកមាសអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរម្នាក់ ទិសដៅពីកើត លិចក្នុងល្បឿនយ៉ាងលឿនដូចគ្នា ដោយមិនបានប្រុងប្រយ័ត្នក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។
បើតាមនគរបាលថាក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យ វាស់វែង និងបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យតែអកុសលជនរងគ្រោះឈ្មោះ សួ ភិន អ្នកបើកបររថយន្ត Toyota sienna បានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ បង្អែកសៀមរាប។ ចំណែកអ្នករងរបួស បានបញ្ជូនទៅមន្ទីរពេទ្យ។ ទោះយ៉ាងណានគរបាលមិនបានបញ្ជាក់ឈ្មោះអ្នករងរបួសឡើយ។ ដោយឡែក វត្ថុតាងពាក់ព័ន្ធ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តន៍តាមនិតិវិធី។ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page564 Page565 Page566 … Page662 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
សន្តិសុខរបស់ក្រុមហ៊ុនហ្គ្រេតវ៉នឌើ អេហ្គ្រីខលឈើវ័ល ឌីវីទ្យុមមេន (ខេមបូឌា) លីមីតធីត ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន សន្តិសុខរបស់ក្រុមហ៊ុនហ្គ្រេតវ៉នឌើ អេហ្គ្រីខលឈើវ័ល ឌីវីទ្យុមមេន (ខេមបូឌា) លីមីតធីត ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
សម្តេចហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ សម្តេចហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×