Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ
២៤ កញ្ញា ២០២០

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា។

ក្នុងជំនួបសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid 19 នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយមានបញ្ហាប្រឈមជាច្រេីនរួមទាំងញ្ហាសេដ្ឋកិច្ច សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោក៏បានស្នេីសុំដល់រុស្សីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ដល់កម្ពូជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីជំនួយរបស់រុស្ស៊ីមកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រេីនរហូតមកដល់ពេលនេះ។

ឯកឧត្តម ANATOLY BOROVIK បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតមកទល់ពេលនេះគឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។ នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើវិស័យ អភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត និងវិស័យដទៃទៀតដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ កញ្ញា ២០២០

ខេត្តសៀមរាប៖ហាងលក់បាយ យីហោស្ទឹងមាសលក់បាយហៃណាំ ត្រូវបានអគ្គិភ័យ លេបត្របាក់ទាំងស្រុង។
ហេតុការណ៍បានកើតឡើង នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅវេលម៉ោង១០និង៣០នាទីស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាអគ្គិភ័យនេះបណ្ដាលឲ្យរងការខូចខាតតូបធ្វេីពីឈេីប្រក់ស្បូវទំហំ៣ម៉ែត្រ x ១០ម៉ែត្រ ទាំងស្រុង យីហោភោជនីយ៍ដ្ឋានស្ទឹងមាសលក់បាយហៃណាំ។

សមត្ថកិច្ចបន្តថាបានអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ រថយន្ត អគ្គិភ័យកងរាជអាវុធហត្ថខេត្តចំនួន ១គ្រឿង មិនបានប្រើប្រាស់ទឹកទេ។ បំពង់ពន្លត់អគ្គិភ័យ ចំនួន៣បំពង់។

បើតាមសមត្ថកិច្ចមូលហេតុអ្នកនៅជាមួយ ប្តូរធុងហ្គាស ទម្ងន់១៥គីឡូបិទអត់ជិតបណ្តាលអោយឆាបឆេះ ពីចង្ក្រាន បាយខាងក្រោយប្រក់ស្បូវ មកតែម្ដង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២៤ កញ្ញា ២០២០

ខេត្តបាត់ដំបង៖អ្នកសារព័ត៌មានជាង១០០នាក់ត្រូវបានរាំងខ្ទប់មិនឲ្យចូលយកព័ត៌មាន ក្នុងពិធីប្រកាសតែងតាំងស្នងការខេត្តបាត់ដំបងកាលពីម្សិលមិញ។ អ្នកសារព័ត៌មាន ជាង១០០នាក់ទាំងនោះខ្លះនៅបាត់ដំបង ខ្លះទៀតមកពីណាខេត្តដើម្បីចូលរួមយកព័ត៌មាន ប្រកាសលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។ ក៏ប៉ុន្តែត្រូវបានរារាំងមិនឲ្យចូលយកព័ត៌មានឡើយ ករណីនេះនាំឲ្យអ្នកសារព័ត៌មាន មានការអាក់អន់ចិត្តយ៉ាងខ្លាំង។
ជុំវិញការរារាំងមិនឲ្យអ្នកសារព័ត៌មានចូលទៅក្នុងពិធីប្រកាសតែងតាំងស្នងការថ្មីនេះស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ២៤ខែកញ្ញាឆ្នាំ ២០២០នេះ បានបំភ្លឺភ្លឺជូនសាធារណជន ចំពោះបញ្ហាមិន បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅក្នុងសាលប្រារព្វពិធីទាំងចំនួនជាង១០០នាក់ ៖ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនពិសេស អ្នកសារព័ត៌មាននិង បង ប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០ ២០ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន រៀប ចំពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតី ភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំ ណាង ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិ បាល ខេត្តបាត់ដំបង ។

វត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មានភ្ញៀវកិត្តិយស និងសមាជិក សមាជិការចូលរួមយ៉ាងច្រើនកុះករ ។ ជាមួយនេះក៏មានអ្នកសារព័ត៌មានរហូតដល់ចំ នួន១១០នាក់ដែលលោកបានអញ្ជើញមកកាន់ទី នេះដែរ ។ ដោយសារការរៀបចំទីកន្លែងប្រារព្វពិធីសម្រាប់អ្នកចូលរួមមានចំនួន កំណត់ ហើយបញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតនាពេល នោះ គឺ ការរក្សាឱ្យបាន នូវគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងករណីឆ្លងជម្ងឺCovid-19 និងម៉្យាងដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់ របៀបរៀបរយ ល្អប្រសើរក្នុងពេលដំណើរការកម្មវិធីនេះ ទើបក្រុមការងាររៀបចំកម្មវិធី បានអនុញ្ញាតដល់អ្នក សារព័ត៌មានលោកចូលទៅក្នុងសាលប្រារព្វពិធី មានចំនួនសមល្មមតែប៉ុណ្ណោះ ។ ពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន ដំណើរការជាចំហរនិងជាប្រក្រតី តាមរៀបវរៈក្រោមវត្តមានភ្ញៀវកិត្តិយស សមជិក សមាជិការ ចូលរួមដែលលោកជាសាក្សីក្នុងពិធីនេះ ដោយ មិនមានការលាក់កំបាំងធ្វីទេ ហើយខ្លឹមសារនៃអង្គពិធីក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្រោយ ពេលប្រារព្វពិធីរួចភ្លាមៗតាមរយៈប្រពន័្ធផ្សព្វផ្សាយនានានិងតាមរយៈបណ្តាញសង្គម។

ជាមួយនេះក៏សូមការអធ្យាស្រ័យចំពោះអ្នកសារ ព័ត៌មានមួយចំនួនធំដែលមិនបានអនុញ្ញាតឱ្យចូលទៅខាងក្នុងសាលប្រារព្វពិធីតាមបំណង។

ខ្លឹមសារដូចបានជម្រាបជូនខាងលើ សូមសា ធារណជនទូទៅ ពិសេសអ្នកសារព័ត៌មាន និងអ្នក និយមប្រើ ប្រាស់បណ្តាញសង្គមមេត្តាជ្រាប សូមអរគុណ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២៤ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកបន្ទាយស្រីបានឱ្យដឹងថាមនុស្សចំនួនពីរនាក់ត្រូវបានឃាត់ខ្លួនករណីជួញដូរនិងប្រេីប្រាស់គ្រឿងញៀនដោយខុសច្បាប់។
ការឃាត់ខ្លួននៅម៉ោង ២១និង៣០នាទី ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ នៅចំណុចភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។
សមត្ថកិច្ចបានបន្តថាក្រោយឃាត់ខ្លួនដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ម្សៅក្រាមពណ៌ស ហ្វេតំវីតា មីន ០១កញ្ចប់ ទូរស័ព្ទដៃ០២គ្រឿង ។ កសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ កញ្ញា ២០២០

ខេត្តស្ទឹងត្រែង៖ជនជាតិដើមភាគតិចព្នង បាននាំគ្នាសែនឡើងក្បាលស្រែដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីសុខ និងបង្ហាញពីប្រពៃណីទំនៀមទម្លាប់របស់ជនជាតិព្នងសម្រាប់កូនចៅជំនន់ក្រោយបានស្គាល់ និងជួយបន្តអភិរក្ស។

ក្នុងពិធីសែនក្បាលស្រែ នៅភូមិ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែងកាលថ្ងៃទី២២ខែកញ្ញា លោកច្រូ ញ៉ុង មេកន្រ្ទាញជនជាតិព្នងនៅក្នុងឃុំនេះ បាន ឱ្យដឹងថា ពិធីនេះមានគោលបំណងសុំឱ្យស្រែស្រូវដែលបានដាំដុះទទួលបានផ្លែផ្កាល្អនិងឱ្យលោកតាព្រៃភ្នំ ដែលថែរក្សាទឹក ដី ព្រៃឈើ ក្រំថ្ម អ្នកតាប្រយ៉ុងស្រែ ជួយ ការពារព្រៃឈើឱ្យនៅគង់វង្ស ដំណាំដាំដុះកុំឱ្យកើតជំងឺ និងកុំឱ្យមានសត្វព្រៃឬសត្វល្អិតចង្រៃមកយាយីស៊ីបំផ្លាញ។

លោកស្រី ឃ្លឿប ជា បានឱ្យដឹងថា តាំងពីលោកដឹងក្តីមក បងប្អូនជនជាតិតែងបានគោរពប្រពៃណីរបស់ជនជាតិ ដូចជាជនជាតិ ព្នង ព្រៅ គួយ ទំពួន ចារាយ ស្ទៀង គ្រឹង ការវែតជាដើមបានធ្វើពិធីនេះដូចគ្នា ជាពិសេសការសែន ព្រេន សុំព្រះធរណីឱ្យដាក់គ្រាប់ពូជដាំដុះ ដាក់ចុះដុះឡើង សែនប្រយ៉ុងស្រែសុំឱ្យបានភោគផលច្រើនសែនស្រូវឡើងជង្រុកទុកដាក់ឱ្យគង់វង្ស និងសែនដឹងគុណព្រះម៉ែ ដែលចិញ្ចឹមកូនចៅបានធំធាត់។

លោក តា គ្រុយូ ជនជាតិព្នង នៅភូមិក្បាលរមាសបានលើកឡើងថា៖ ពិធីនេះមិនខុសពីបងប្អូនខ្មែរធ្វើពិធីសែនព្រេននៅវត្តអារាមនោះទេ គ្រាន់តែបងប្អូនជនជាតិ បាននាំគ្នាធ្វើនៅតាមរោងអ្នកតា និងទី កន្លែងធ្លាប់គោរពបូជាផ្សេងៗ ដូចដែលចាស់ទុំជនជាតិ មានទម្លាប់ធ្វើជាយូរយា រមកហើយ។

លោកតាបន្តថា៖ពិធីសែនលើកនេះក៏ដូចសព្វដងដែរ មេកន្ទ្រាញតែងកោះហៅទាំងក្មេងចាស់ប្រុសស្រីមកជួបជុំសែន ព្រេន ប្រមូលគ្នាយកអាហារ នំចំណី មានមាន់ អង្ករ បង្អែម អន្សម ស្រាពាង ជា ដង្វាយ សែនព្រេន សុំឱ្យអ្នកតាប្រយ៉ុងស្រែជួយឱ្យស្រែស្រូវបានផលច្រើនទាំង អស់គ្នា។

សូមបញ្ជាក់ថា នៅស្រុកសេសានមាន អម្បូរជនជាតិព្នងនៅឃុំក្បាលរមាសជនជាតិព្រៅនៅឃុំកំភុន និងជនជាតិគ្រឹងនៅឃុំតាឡាត ដែលកំពុងអភិរក្សនៅប្រពៃណីនេះដូចគ្នា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
Older posts
Newer posts
← Previous Page1 … Page563 Page564 Page565 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!