Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ
២៥ កញ្ញា ២០២០

ភ្នំពេញ៖ថ្ងៃនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមជាមួយអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជានិងនៅជុំវិញពិភពលោក អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោកសម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ ស្ថិតក្នុងបរិបទដែលពិភពលោក កំពុងរងការយាយីរាតត្បាតដោយជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២០នេះ ទិវាអន្តរជាតិស្តីពី សិទ្ធិទទួលព័ត៌មាន ប្រារព្ធឡើងក្រោមពាក្យស្លោក «សិទ្ធិទទួលព័ត៌មាន៖ សង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងបង្កើតនូវក្តីសង្ឃឹម»។ ក្នុងន័យនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាស្មារតីដូចតទៅ៖

ស.ស.ស.ក សូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធដែលបានខិតខំរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងវិធានការបង្ការ ទប់ស្កាត់ និងព្យាបាលការឆ្លងជំងឺកូវីដ-១៩ រហូតបានជាសះស្បើយទាំងស្រុង ហើយដោយមិនមានប្រជាជនណាម្នាក់នៅក្នុងប្រទេសកម្ពុជា បាត់បង់អាយុជីវិតដោយសារជំងឺនេះឡើយ។ លទ្ធផលជាក់ស្តែងនេះ គឺជាសក្ខីភាពបង្ហាញពី «សមត្ថភាពជាតិយើងក្នុងការជម្នះការលំបាក» ហើយបានកសាង នូវជំនឿចិត្តនិងក្តីសង្ឃឹម ចំពោះអនាគតដ៏ប្រសើររួមគ្នាតទៅមុខទៀត។

ស.ស.ស.ក សូមយកឱកាសនេះដែរ សម្តែងការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងព័ត៌មាន នៃរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលគ្រោងបញ្ចប់នៅដំណាច់ឆ្នាំនេះ។ យើងមានក្តីសង្ឃឹមថា ច្បាប់នេះនឹងក្លាយ ជាមធ្យោបាយបន្ថែមរួមចំណែកពង្រឹងពង្រីកនូវឥរិយាបទ ផ្នត់គំនិត និងវប្បធម៌ «ប្រជាធិបតេយ្យចូលរួម» ពីសំណាក់ប្រជាពលរដ្ឋ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងសកម្មភាពអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ស.ស.ស.ក យល់ឃើញថា ការកសាងជំនឿចិត្តសង្គម គឺត្រូវតែឈរលើមូលដ្ឋាននៃសកម្មភាពជាក់ស្តែង លទ្ធផលជាក់ស្តែង ដោយស្មារតីចូលរួម ការជួយបំពេញឲ្យគ្នា ការគោរព និងការយល់យោគ។ គេមិនគួរគប្បីបណ្តុះជំនឿដែលផ្អែកលើពាក្យចចាមអារ៉ាម ការសន្យាភូតភរ ព័ត៌មានប្រឌិត ការបំភ្លៃ ការអុជអាល និងមនោគមន៍វិជ្ជាញុះញុង ដែលបង្កើតការភ័ន្តច្រឡំ ហើយឈានទៅធ្វើសកម្មភាពដោយងងឹតងងល់ បង្កចលាចល បំផ្លាញសង្គមជាតិ និងនាំគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។ បរិបទនៃប្រទេស

កម្ពុជា «កត្តាសន្តិភាព» បានបង្កបរិយាកាសដ៏មានតម្លៃសម្រាប់ការកសាងគុណភាពជីវិត និងបានធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។ បច្ចុប្បន្នកម្ពុជាក៏បានចូលរួមយ៉ាងសកម្មជាមួយពិភពលោក ប្រកបដោយមោទនភាព ទាំងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ វប្បធម៌ សិល្បៈ កីឡា មនុស្សធម៌ និងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ស.ស.ស.ក សូមទាញការចាប់អារម្មណ៍ថា ទិវា «សិទ្ធិទទួលព័ត៌មាន» ក៏រំលឹកយើងជាប្រចាំថា យើងអាចប្រើប្រាស់សិទ្ធិនេះ ដើម្បីស្វែងយល់ព័ត៌មានគ្រប់ទិដ្ឋភាព មិនត្រឹមតែអំពីវឌ្ឍនភាពនៃប្រទេសជាតិរបស់យើងប៉ុណ្ណោះទេ គឺយើងក៏ត្រូវតាមដានជាប្រចាំ អំពីសភាពការណ៍វិវត្តន៍ប្រែប្រួលឥតឈប់ឈរនៃបញ្ហាតំបន់និងពិភពលោកផងដែរ។ ខណៈដែលមាតុភូមិកម្ពុជាយើងកំពុងរីករាយជាមួយសុខសន្តិភាព ឥឡូវនេះ មហាអំណាចកំពុងប្រជែងគ្នាយកប្រៀបខាង ភូមិសាស្ត្រនយោបាយ យោធា និងសេដ្ឋកិច្ច ដែលតោងតែយកចិត្តទុកដាក់តាមដានជាប្រចាំ។ ប្រវត្តិសាស្ត្របង្ហាញថា ក្នុងបរិបទនៃការរះឡើងនៃមហាអំណាចថ្មី និងការធ្លាក់ចុះឥទ្ធិពលនៃមហាអំណាចមួយ គឺបង្កើតបញ្ហាប្រឈមចាក់ស្រេះ និងពិបាកប៉ាន់ស្មាន។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាមានការប្តេជ្ញាចិត្តជាមួយបន្ទាត់នយោបាយដ៏ត្រឹមត្រូវក្នុង «ការបន្តកសាងមិត្តគ្រប់ទិសទីក្រោមស្មារតីឯករាជ្យ» អធិបតេយ្យ ដោយគោរពគ្នាទៅវិញទៅមក ស្មើភាពនិងស្មើសិទ្ធិ ហើយផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ស.ស.ស.ក ដូចបានបង្ហាញខាងលើ សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ឲ្យបន្តប្រើប្រាស់សិទ្ធិទទួលព័ត៌មាន ក្នុងឧត្តមគតិដើម្បីពង្រឹងសមត្ថភាពជាតិ ដើម្បីបណ្តុះ «ស្មារតីកម្ពុជានិយម»។ សូមបន្តប្រើប្រាស់លំហសិទ្ធិសេរីភាពព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពី «តម្លៃសន្តិភាព» និងមរតកវប្បធម៌ល្អប្រពៃថ្លៃថ្នូររបស់ប្រជាជនយើងទៅកាន់ពិភពលោក ដោយតម្កល់ ផលប្រយោជន៍ជាតិយើងមុនគេ។ យើងត្រូវតែជឿជាក់លើខ្លួនយើងជាមុន និងជឿជាក់លើអនាគតដ៏ប្រសើររបស់ប្រទេសជាតិយើងជាមុន។ គ្មាននរណាស្គាល់តម្រូវការកម្ពុជា ជាងកម្ពុជាខ្លួនឯងឡើយ។ គ្មាននរណាលើកតម្កើងកម្ពុជា ជាងកម្ពុជាខ្លួនឯងនោះឡើយ។ ដូច្នេះ ការចូលរួមផ្សព្វផ្សាយ រូបភាពល្អ១សន្លឹក ខ្លឹមសារល្អ១ឃ្លា ទស្សនវិជ្ជា ការឆ្នៃប្រឌិតថ្មី គឺមានតម្លៃឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់អ្នក ប្រទេសជាតិអ្នក ហើយទង្វើវិជ្ជមានជាប្រចាំនេះ នឹងក្លាយជាកម្រងប្រវត្តិសាស្ត្រ ដែលកត់ត្រានូវគុណសម្បត្តិរបស់អ្នកបានចូលរួមក្នុង «បុព្វហេតុដើម្បីឧត្តមភាពជាតិមាតុភូមិ» របស់យើង ហើយសកម្មភាពនេះមានគុណតម្លៃធំធេងទាំងសម្រាប់បច្ចុប្បន្ននិងតទៅអ្នកជំនាន់ក្រោយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២៤ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចៅ លីដា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ម្ចាស់គណនីបណ្តាញសង្គមឈ្មោះ Bu Er បានជេរប្រមាថទៅលេីកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ ធ្វើអោយប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។

ក្រោយការឃាត់ខ្លួន អាណាព្យាបាលជនសង្ស័យបានធ្វើលិខិតធានា និងសមត្ថកិច្ចបានធ្វើការអប់រំណែនាំមុនអនុញ្ញាតអោយវិលត្រឡប់ទៅគេហដ្ឋានវិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ កញ្ញា ២០២០

ខេត្តកំពង់ចាម៖:​ក្មួយៗ​សិស្សានុសិស្ស​ពិការ​ភ្នែក​ និង​គថ្លង់​ នៃ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​ និង​កុមារ​នៃ​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ ប្រមាណ​ជា​២៤៤នាក់​ ទទួល​បាន​ការ​លេីក​ទឹកចិត្ត​ និនិងអាហារពីលោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ នាថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។

ថ្លែង​សំណេះសំណាល​ក្នុង​ពិធី​នោះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា​ ការ​រៀបចំ​ពិធី​នេះ​ឡើង​​ ដើម្បីបានស្វែងយល់អំពីសុខទុក្ខរបស់ក្មួយៗ ក៏ដូចជាការលើកកម្ពស់ដល់ជនពិការភាព ដោយការមិនទុកឲ្យនៅឯកកោ និងការរើសអើងនោះឡើយ ពោលគឺយើងត្រូវតែរួមគ្នា ដើម្បីដោះស្រាយ ធ្វើយ៉ាងណា ដើម្បីឲ្យក្មួយៗមានសុខភាពល្អ ដូចយុវជនយើង ដែលមានកាយសម្បទាគ្រប់គ្រាន់ផងដែរ ។
ជាមួយ​គ្នានោះ​ លោក​អភិបាលខេត្ត​ ក៏បាន​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំង​អស់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​រៀនសូត្រ​ និង​ចាប់​យក​ចំណេះវិជ្ជា​ផ្សេងៗ​ ដើម្បី​ឈាន​ទៅ​ដល់​សម្រេច​គោលបំណង​ក្នុង​ថ្ងៃ​អនាគត​។ ជាពិសេស​កុំ​ឲ្យ​ជឿ​តាម​ការ​អូសទាញ​របស់​មិត្តភ័ក្ដិ​អាក្រក់​ គឺ​ត្រូវ​ជៀសឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ដែល​នាំឲ្យ​អន្តរាយ​ដល់​សុភមង្គល​នោះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សិស្ស​ក្នុង​វិទ្យាល័យ​សរុប​ទាំង​អស់​មាន​ចំនួន​១៧១នាក់​ ក្នុងនោះ​សិស្ស​ពិការ​ភ្នែក​មាន​៥៩នាក់​ និង​គផ្លង់​ចំនួន​១១២នាក់​ ហើយ​បុគ្គលិក​សរុបគឺមានចំនួន​៣៥នាក់​។ ដោយ​ក្នុង​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​ មាន​សិស្ស​ចាប់​​ពី​ថ្នាក់​បឋម​ ដល់​​វិទ្យាល័យ​ ក្នុង​នោះ​មាន​សិស្ស​ពិការ​ភ្នែក​ចំនួន​១២ថ្នាក់​ ចាប់​ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​១២​ សិស្ស​គថ្លង់​មាន​ចំនួន​១៣ថ្នាក់​ ចាប់​ពី​ថ្នាក់​ទី​១ទាប​ ទី១ខ្ពស់​ ដល់​ថ្នាក់​ទី​១២​ ។ ដែល​សាលា​បង្រៀន​ទៅ​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ហើយ​ក៏​មាន​បង្រៀន​កំព្យូទ័រ​ ភ្លេង​ របាំ​ និង​បង្ហាត់​ស្តាប់​ និយាយ​ដល់​សិស្ស​គថ្លង់​។ ដោយឡែក​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ មាន​កុមារ​ចំនួន​៧៣នាក់​ ផង​ដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ កញ្ញា ២០២០

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខខែកញ្ញាព្រឹកមិញ បាន​ធ្វើ​ការ​ចែក​ជី​ចំនួន​៩តោន​ ​ជូន​ដល់​ប្រជាកសិករ​ចំនួន​៩០គ្រួសារ​ នៅឃុំ​ស្វាយ​ខ្សាច់​ភ្នំ​ និង​ឃុំ​ព្រែក​ដំបូក​​ ស្រុក​ស្រីសន្ធរ​​​ ដែល​ជាធាតុ​ចូល​កសិកម្ម​ សម្រាប់​គាំទ្រ​បណ្តុំ​អាជីវកម្ម​ នៃ​អនុ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​(ASPIRE)​ របស់​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​
ខេត្តកំពង់ចាម។

ថ្លែង​សំណេះសំណាល​ក្នុង​ពិធី​នេះ​លោក​​ អ៊ុន​ ចាន់ដា​ បាន​លើក​ឡើង​ថា​ ពលរដ្ឋដែលរស់នៅតំបន់តាមដងទន្លេមេគង្គ​ ភាគច្រើន​និយម​ធ្វើ​ការ​ដាំដុះ​បន្លែ​រួមផ្សំ​ផ្សេងៗ​ សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ដោយ​ពីមុន​ដាំដុះ​តាម​ទម្លាប់​ហើយ​សល់​ពី​​ហូបចុក​​ទេីប​យក​ទៅ​លក់​ដូរ​នៅ​ទីផ្សារ​​។ ដោយឡែក​បច្ចុប្បន្ន​នេះ​ កសិករ​យើង​មាន​បច្ចេកទេស​ត្រឹមត្រូវ​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ពី​មន្ត្រី​ជំនាញ​ ​ក្នុង​ការ​ដាំដុះ​សម្រាប់​ធ្វើការ​ប្រកួតប្រជែង​នៅ​ទីផ្សារនានា​ បន្ទាប់​ពី​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ការ​គាំទ្រ​ចង្វាក់​ទីផ្សារ​នាំចេញ​។
អភិបាលខេត្តបាន​ថ្លែង​បន្ត​ថា​ បន្ទាប់​ពី​ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​មន្ត្រី​ជំនាញ​ សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ​ខិតខំ​យកចិត្តទុកដាក់​ ក្នុង​ការ​ដាំដុះ​បង្កបង្កើនផល​ដំណាំ​កសិកម្ម​។
អភិបាលខេត្តក៏បាន​ក្រេីន​រំលឹក​ដល់ពលរដ្ឋ ឲ្យ​បន្ត​ការ​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​សហការ​ជាមួយ​អាជ្ញាធរ​​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​៕​SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ កញ្ញា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាល ក្រុងសៀមរាប ឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោស ( លួចទូរស័ព្ទ- លួចគាស់ផ្ទះ ) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួននៅត្រង់ចំណុចត្រង់ផ្លូវជាតិលេខ៦ មុខផ្លូវចូលបុរីសៀង ណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប នាយប់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ ដោយនគរបាលសង្កាត់ជ្រាវ តាមបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប បន្ទាប់ពីទទួលបណ្តឹងរបស់ជនរងគ្រោះ។
ជនសង្ស័យឈ្មោះគ្រី ភារិន ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងព្រីង សង្កាត់ត្រពាំងព្រីង ក្រុង.ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ននឹងមុខរបរ មិនពិតប្រាកដ។ជនរងគ្រោះឈ្មោះលាំ លាត ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ ដោយបាត់បង់រួមមាន៖កុំព្យូទ័រ ចំនួន០២គ្រឿង ទូរស័ព្ទម៉ាកណូគារចុចពិលចំនួន០៣គ្រឿង កាបូបលុយ មានលុយចំនួន៦០០០រៀល នាឡិកាចំនួន០៣គ្រឿង កាក់ប្រាក់បាត(លុយថៃ)០១ថង់ដៃ នឹងកាបូបស្ពាយចំនួន០២ខោអាវមួយចំនួនព្រមទាំងចិញ្ជៀនប្លាទីន០១វង់។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចនៅក្រុងសៀមរាបចំនួន០២លើកមាន៖
លើកទី០១-នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៧.០០នាទីស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប បានទូរស័ព្ទមួយគ្រឿងម៉ាកហ៊ូវ៉ៃពណ៌ខៀវ( ជនរងគ្រោ:មិនទាន់ប្តឹង)។
លើកទី០២-នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣.៣០នាទី ស្ថិតក្នងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ជនសង្ស័យថាចាប់ពីឆ្នាំ២០១៨ មកទាល់ពេលនេះ ខ្លួនធ្លាប់បានធ្វើ សកម្មភាពលួចគាស់ទម្លុះទម្លាយ បានជាង២០ដង នៅក្រុង.ខេត្តក្រចេះ។
បច្ចុប្បន្ននគរបាលកសាងសំណុំបញ្ជូនទៅតុលាការ។ ចំណែកសម្ភារវត្ថុតាងនិងប្រគល់ជូនជនរងគ្រោះវិញ។
សូមជម្រាបថាហេតុការណ៍លួចនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣.៣០ នាទី ស្ថិតក្នងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page562 Page563 Page564 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!