Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ
២៥ កញ្ញា ២០២០

ខេត្តសៀមរាប៖សុំចូលរួមសោកស្ដាយជាមួយគ្រួសាររងគ្រោះអំពីហេតុការណ៍គ្រោះអគ្គីភ័យបណ្ដាលឲ្យផ្ទះនិងទ្រព្យសម្បត្តិឆេះគ្មានសល់។
ហេតុការណ៍បានកើតឡើងនៅម៉ោង 17និង30 នាទីល្ងាចថ្ងៃទី25 ខែកញ្ញាឆ្នាំ2020 នៅចំណុចក្រុមទី 11 ភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប។
យោងតាមរបាយការណ៍នគរបាលក្រុងសៀមរាបបានឲ្យដឹងថាអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន 02ខ្នង។

-ទី1 ផ្ទះមានទំហំទទឹង 09,50 ម៉ែត្រគុណនឹង 24ម៉ែត្រសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង ដែលម្ចាស់ឈ្មោះ ចាន់ ទាវ ភេទស្រី អាយុ38ឆ្នាំ មុខរបរលក់មាន់អាំងនៅផ្លូវ60ម៉ែត្រ មានប្តីឈ្មោះ ថ្លាន់ សារ៉ាត់ ភេទប្រុស អាយុ45ឆ្នាំ មុខរបរដូចគ្នា ការបាត់បង់មាន÷
-ប្រាក់ដុល្លារ 1000$
-ខ្សែ មាស 02ខ្សែ ទម្ងន់1,5តម្លឹង
-គ្រឿងអល័ង្ការប្លាទីនចំរុះ ទម្ងន់1,5តម្លឹង
-សម្ភារៈប្រើប្រាស់មួយចំនួនធំ។

-ទី២ ផ្ទះទី២ផ្ទះមានទំហំទទឹង 09ម៉ែត្រគុណនឹង 24ម៉ែត្រសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង ដែលម្ចាស់ឈ្មោះ ចាន់ ទុំ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ជាបងប្អូនបង្កើតនឹងគ្នា ការបាត់បង់មាន÷
-ខ្សែកមាស 1តម្លឹង 1ខ្សែ
-ខ្សែដៃផ្លាទីន 1តម្លឹង 1ខ្សែ
-ខ្សែកឈុត ផ្លាទីន 3តម្លឹង
-ខ្សែដៃផ្លាទីន 02ខ្សែ 5ជីរ
-ប្រាក់ដុល្លារ 2000$
-សម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំ។
បើតាមការសន្និដ្ឋានរបស់ម្ចាស់ផ្ទះទាំងពីរ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង នៅលើផ្ទះរបស់ជនរងគ្រោះឈ្មោះ ចាន់ ទាវ ។
-ការប្រើប្រាស់ឡានទឹក សរុបអស់ចំនួន08គ្រឿង ស្នងការខេត្ត 03គ្រឿង,អធិការក្រុង01គ្រឿង ទឹក02ឡាន, អាវុធហត្ថ 03គ្រឿង តូច និង អាជ្ញាធរអប្សរា 01គ្រឿង តូច៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ កញ្ញា ២០២០

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើការបដិសេធចំពោះការលើកឡើងរបស់ ឈ្មោះ អេង ឆៃអ៊ាង អ្នកនយោបាយជាប់បម្រាមតុលាការកម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស ដោយបានធ្វើអត្ថាធិប្បាយក្នុងវិទ្យុបរទេសមួយ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដោយនិយាយបំផ្លើស មិនទទួលស្គាល់ការពិត ក្នុងន័យចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា ជាអ្នកគៀបសង្កត់សិទ្ធិប្រជាពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយទៅវិញ។
ការអធិប្បាយនេះបានបញ្ជាក់អោយឃើញពីចរិតពិត នៃអ្នកនយោបាយប្រឆាំងដែលមានភ្នែកភ្លឺ តែធ្វើពុតជាមនុស្សខ្វាក់ ធ្វើមិនដឹងមិនលឺ មើលមិនឃើញ នូវសមិទ្ធផល និងស្នាដៃ ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមក។

ក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់បន្ថែមថា ប្រសិនដូចទៅនឹងអ្វីតាមការលើកឡើងរបស់ឈ្មោះ អេង ឆៃអ៊ាង បានលើកឡើងមែននោះ រាជរដ្ឋាភិបាលមិនអាចស្ថិតនៅគង់វង្សរហូតដល់សព្វថ្ងៃនេះ ហើយក៏មិនអាចកសាងប្រទេសអោយរីកចម្រើន និងរក្សាបានសន្តិសុខ សន្តិភាពជូនប្រជាជន និងប្រទេសជាតិបានដូចសព្វថ្ងៃឡើយ។

ក្រសួងមហាផ្ទៃ ចាត់ទុកថា ការអត្ថាធិប្បាយរបស់ឈ្មោះ អេង ឆៃអ៊ាង គឺជាសំដីភូតកុហក គ្មានខ្លឹមសារ ដោយគ្រាន់តែនិយាយអោយលឺសំលេង និងកុំអោយតែគូកន និងបក្សពួករបស់ខ្លួនបំភ្លេចឈ្មោះខ្លួនតែប៉ុណ្ណោះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ កញ្ញា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ១១ នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណី​ពីបទជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោង១៥ និង ០០នាទី ថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ២០២០ចំណុចភូមិច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃអាវុធហត្ថខេត្តសៀមរាប សហការជាមួយ
កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកក្រឡាញ់ មូលដ្ឋានស្រុកពូក មូលដ្ឋានស្រុកជីក្រែង។
លោកវសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តសៀមរាប ដែលបានដឹកនាំចុះបង្ក្រាបផ្ទាល់បានឲ្យដឹងនៅរសៀលថ្ងៃនេះថា
ជនសង្ស័យទាំងនាក់៖១.ឈ្មោះម៉ោល សុភ័ក្រ ភេទប្រុស អាយុ ២៥ ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
២.ឈ្មោះមាស សុភ័ក្រ អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ស្រុកក្រឡាញ់ ខេត្តសៀមរាប។
៣.ឈ្មោះគុជ វ៉ាង ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកទៀម ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
៤.ឈ្មោះ ហំ វ៉ាង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកទៀម ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
៥.ឈ្មោះឡាយ ពេក ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិគោកស្នូល ឃុំគោកស្នូល ស្រុកពួក ខេត្តសៀមរាប។
៦.ឈ្មោះ វ៉ុន មុន្នីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោកស្នូល ឃុំខ្នាត ស្រុកពូក ខេត្តសៀមរាប។
៧.ឈ្មោះ រួម រ ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរកសិករ រស់នៅព្រៃនគរថ្មី ឃុំអន្លុង់សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។
៨.ឈ្មោះ សុិន ពិសី ភេទស្រី អាយុ២០ ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិព្រែកអង្គរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៩.ឈ្មោះប៉ុញ ងួន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរជាងម៉ូទ័រ រស់នៅភូមិព្រែកអង្គរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
១០ឈ្មោះ មុត ស្រាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាគឹម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
១១.ឈ្មោះស្ងួន យ័ន្ត ភេទស្រីអាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃអង្គរ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវសេនីយ៍ត្រី ធាវ ច័ន្ទតារា បន្តថាការបង្ក្រាបនេះដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ៦២កញ្ចប់ទម្ងន់១៦.៩៧ ក្រាម។
– ទូរស័ព្ទដៃចំនួន១០ គ្រឿង
-ឧបករណ៍ប្រើប្រាស់ថ្នាំញៀន
មួយចំនួន ។ធ្វើតេស្តទឹកនោមចំនួន១១ នាក់ប្រុស ០៩ នាក់និងស្រី ០២ នាក់ ( វិជ្ជមានចំនួន១១នាក់)។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងបន្តនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ កញ្ញា ២០២០

ខេត្តសៀមរាប៖ជនជាតិវៀតណាមប្រុសស្រីចំនួន២៧នាក់ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅខុសច្បាប់។
ការឃាត់ខ្លួននេះនៅវេលាម៉ោង ១៤និង០០នាទីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប នៅចំណុចសណ្ឋាគារ អង្គរយៀធីម ស្ថិតនៅភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។
ប្រភពបានឲ្យដឹងថាជនជាតិវៀតណាមទាំង២៧នាក់នោះ ស្រី៩នាក់។ ក្នុងនោះក៏បាននាំខ្លួនជនជាតិចិន៥នាក់ស្រីម្នាក់ផងដែរ ដោយសារតែស្នាក់នៅសណ្ឋាគារកន្លែងតែមួយ។ ប៉ុន្តែជនជាតិចិនទាំង ៥នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថាជនបរទេសទាំងអស់ខាងលើសមត្ថកិច្ចកំពុងសាកសួរនៅស្នងការនគរបាលខេត្តសៀមរាប និងធ្វើតេសរកជំងឺកូវីដ19 ផងដែរ។ ជនជាតិវៀតណាមទាំង ២៧ នាក់ គឺបានឆ្លងដែនតាមច្រករបៀង នៃច្រកជ្រៃធំ ដោយធ្វើដំណើរតាមទូក។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ កញ្ញា ២០២០

ខេត្តសៀមរាប៖សម្តេច ទៀ បាញ់ បានបញ្ជាក់ថា បើសិនជាគ្មានការប្រែប្រួលទេនោះ ផ្លូវទាំង៣៨ខ្សែនេះ និង ត្រូវបើកការដ្ឋានស្ថាបនាជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ ។ ម៉្យាងទៀតនៅ ពេលដែលយើងកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ យើងក៏មិនបន្ធូរក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឡើយ ហើយពេលនេះក៏ជាឱកាស មួយដ៏ល្អសម្រាប់ខេត្តសៀមរាប ក្នុងការរៀបចំស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប ក្នុងការ ស្តារឡើងវិញលើវិស័យទេសចរណ៍ នៅតំបន់អង្គរយើងនេះ។

សម្តេចទៀ បាញ់បញ្ជាក់ទៀតថា សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គ្រោងបញ្ចប់ឲ្យបានរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។ សម្តេចក៏បានអំពាវនាវ និងថ្លែងអំណរគុណទុកជាមុននូវស្មារតីចូលរួមរបស់ប្រជាពលរដ្ឋទាំងការុះរើសំណង់ ឬផលប៉ះពាល់នានាក្នុងពេលចាប់ដំណើរការអនុវត្តគម្រោង។

សូមជម្រាបថាកាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០គណៈកម្មការអន្តរក្រសួងបានបើកកិច្ចប្រជុំលើកទី១ ដើមី្បសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាបក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅ ខេត្តសៀមរាប។
កិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ក្រសួងមក អង្គប្រជុំបានសម្រេច៖

-ជ្រើសរើសខ្សែផ្លូវសរុបចំនួន ៣៨ខ្សែ មានការកែសម្រួលមួយចំនួន ដោយពិនិត្យទៅលើអាទិភាពលើលើហេដ្ឋារនាសម្ព័ន្ធស្របទៅតាមប្លង់គោល ប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ ២០៣៥ ដែលត្រូវ បានដាក់ឱ្យប្រើប្រាស់ ដោយសេចក្តីសម្រេច លេខ ០០៤ សសរ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨ របស់ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយ កម្ម ថ្នាក់ជាតិ និង ផែនការមេ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប ។

-កិច្ចប្រជុំបានពិភាក្សា និង សម្រេចក្នុងគោលដៅ លើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋនិង អ្នកទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យ ក្រុងសៀមរាបក្លាយ ទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក

-ខ្សែផ្លូវ ដែល ត្រូវធ្វើការស្ថាបនា និង កែលម្អឡើងវិញ ទាំងអស់នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាព ជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និង ទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង

-ផ្លូវទាំងអស់ត្រូវគិតគូរជាប្រព័ន្ធ និងលើគ្រប់ទិដ្ឋភាព មានជាអាទិ៍ ប្រព័ន្ធ លូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវ សម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូស ចរាចរណ៍ ប្រព័ន្ធកាមេរ៉ា សុវត្ថិភាព អាងចម្រោះទឹក កខ្វក់ និងការធ្វើសួន និងដាំដើមឈើ ។

-ត្រូវពន្លឿនការងាររៀបចំស្ថាបនាផ្លូវ៣៨ខ្សែដែល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិចំនួន១៥០លានដុល្លារសម្រាប់ស្ថាបនានេះឲ្យបានលឿនជាទីបំផុត

-ផ្លូវដែលបានកំណត់ហើយនោះ គឺមានបញ្ហាមួយចំនួនដែលត្រូវចាត់វិធានការដោះស្រាយឲ្យបានលឿន ហើយប្រជាពលរដ្ឋទៅសង់សំណង់លើដីផ្លូវ ដែលត្រូវអាជ្ញាធរធ្វើការជូនដំណឹងទៅដល់ពួកគាត់ឲ្យធ្វើការរុះរើចេញ ឲ្យបានឆាប់ផងដែរ ។

-រាល់ផលប៉ះពាល់ដីរបស់បងប្អូនក្នុងការស្ថាបនាផ្លូវនេះ គឺបងប្អូនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរហើយ ដែលមានភ្ជាប់ខ្លឹមសារនៅប័ណ្ណកម្មសិទ្ធិដីធ្លីដែលបងប្អូនបានកាន់កាប់នោះ ដែលជា ឯកសារមួយដ៏ត្រឹមត្រូវដែលរដ្ឋបានផ្តល់ជូន ។

-គណៈកម្មការក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់នៅលើដីផ្លូវរបស់រដ្ឋ គឺត្រូវប្រញាប់រុះរើឲ្យបានលឿនយ៉ាងយូររយៈពេល១៥ថ្ងៃ ទៅតាមការព្រមព្រៀងក្នុងដំណាក់កាលនីតិវិធីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធថា នៅពេលរដ្ឋត្រូវការធ្វើផ្លូវពួកគាត់ និងរុះរើចេញដោយខ្លួនឯង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page561 Page562 Page563 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!