Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២០

ខេត្តស្វាយរៀង៖ខ្មងគោ(ក្រចកជើងគោ)នាំចូលពីប្រទេសវៀតណាមជាង២៤០០គីឡូស្មើ១២០កេស ត្រូវបានមន្ត្រីកាំកុងត្រូលខេត្ត ចាប់នៅច្រកទ្វារអន្តរជាតិបាវិត នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២០នេះ។

មន្ត្រីបានថ្លែងថាករណីនេះបាន សហការជាមួយសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ដោយយកទៅពិនិត្យនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា ក ប ប ស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី។ ជាលទ្ធផលពុំរកឃើញមានសារធាតុគីមី ( Formalin )នោះ ទេ។ ប៉ុន្តែក្រចកជើងគោទាំងនេះ គ្មានឯកសារបញ្ជាក់ពីប្រភពដើម។

១- គ្មានលិខិតអនុញ្ញាតនាំចូល
២- ការដឺកជញ្ជូនគ្មានលក្ខណបច្ចេកទេស ( ទូខ្លាស់សេ )។ ទើបសម្រេចដកហូតយកទៅដុតកម្ទេចចោលនៅនៅទីលានចាក់សំរាម៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២០

ខេត្តកំពង់ចាម ៖គម្រោងប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ចំណាយថវិកាប្រមាណជាង ១៨ម៉ឺនដុល្លារអាមេរិក ក្រោមជំនួយ របស់សមគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោម វត្តមាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ឆ្លៀត ក្នុង ឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បាន ថ្លែង កោតសសើរ ចំពោះ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ជាពិសេស ការជួយដល់ប្រជាពលរដ្ឋយើង នូវសំណង់ដែលបំរើដល់វិស័យសុខាភិបាល នៅក្នុងស្រុកស្ទឹងត្រង់ ស្របពេលដែលរាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍ កសាង ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាសសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់បំផុត ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក្នុងតំបន់ផង និងការផ្សាភ្ជាប់នូវប៉ូលសេដ្ឋកិច្ច កសិ ទេសចរណ៍ រវាងស្រុកស្ទឹងត្រង់ ទៅក្នុងតំបន់ភូមិភាគឥសាន្ត ផងដែរ ។
ជាមួយ គ្នានោះ លោក អភិបាលខេត្ត បាន ថ្លែង បន្ត ថា តាម រយៈ ការ កសាង និងការលើកកម្ពស់សោភ័ណ្ឌភាព មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ នេះ ឡើង ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅ ដោយមិនមានភាពភ័យខ្លាច ពីជម្ងឺដង្កាត់ផ្សេងៗ ស្របទៅនឹងការខិតខំប្រឹងប្រែង ក៏ ដូចជា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។ ដូច្នេះយើងទាំងអស់គ្នា មិនអាចនៅស្ងៀមបានទេ ពោលគឺ ត្រូវតែរួមគ្នាធ្វើការអភិវឌ្ឍ និងការបង្កើតនូវអ្វីដែលជាសមិទ្ធផល ជាសម្បទា នៃការលើកកម្ពស់សុខមាលភាពសង្គម ។ យ៉ាងណាម៉ិញ សមិទ្ធផលថ្ងៃនេះ ត្រូវចំណាយថវិកា ប្រមាណជាង ១៨ម៉ឺនដុល្លារអាមេរិក គឺជាសមិទ្ធផល កកើតឡើង ដោយសារការខិតខំប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជម្រុញធ្វើឲ្យកន្លែង ផ្ដល់សេវាសុខាភិបាលមួយនេះ មានបរិយាកាសល្អ មានអនាម័យ និងផ្ដល់នូវទំនុកចិត្តខ្ពស់ លើគុណភាព នៃការផ្ដល់សេវា របស់ក្រុមគ្រូពេទ្យ ទៅដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ផងដែរ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២០

ខេត្តសៀមរាប៖យុវជនម្នាក់ដែលកាត់តបញ្ជូលសម្លេងបំភ្លៃការពិតចោទប្រកាន់មកលើអាជ្ញាធរ បានមកបំភ្លឺសារភាពកំហុស និងសុំទោសជាសាធារណៈ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញ នៅស្នងដ្ឋានការនគរបាលខេត្តសៀមរាប។
យុវជនរូបនេះមានឈ្មោះ ទ្រី គឹមហាន ភេទប្រុស អាយុ ២៦ឆ្នាំ បានកាត់តបញ្ជូលបន្ថែមសម្លេងស្រែកទ្រហោយំរបស់ប្រជាលរដ្ឋបំភ្លៃការពិតចោទប្រកាន់មកលើអាជ្ញាធរ ក្នុងបណ្តាញសង្គម Tik Tok និងសរសេរជាខ្លឹមសារថា “រដ្ឋបាលខេត្តសៀមរាប ចុះរុះរេីរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត ១០០ផ្ទះ” បានមកបំភ្លឺសារភាពកំហុស និងសុំទោសជាសាធារណៈ ព្រមទាំងទទួលស្គាល់កំហុសហេីយនិងព្រមលុបវីដេអូដែលខ្លួនបានបង្ហោះកន្លងមក។

តាមចម្លើយសារភាព គឺការផុសកាត់តបញ្ជូលសម្លេង និងចោទប្រកាន់នេះ មានគោលបំណង ដើម្បីចង់បានការចាប់អារម្មណ៍លើគណនីបណ្តាញសង្គម TikTok របស់ខ្លួន និងទទួលបានផលប្រយោជន៍អាជីវកម្មផ្ទះសំណាក់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថាយុវជនខាងលេីនេះ មានស្រុកកំណេីតនៅខេត្តបាត់ដំបង តែបច្ចុប្បន្នបានមករស់នៅក្នុងខេត្តសៀមរាប និងបានជួលផ្ទះដេីម្បីប្រកបមុខរបរផ្ទះសំណាក់ ដែលស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សូមជម្រាបថាពលរដ្ឋនៅលើដងផ្លូវដែលរដ្ឋបាលខេត្តបានបើកចាប់ពីផ្លូវជាតិលេខ៦ ភ្ជាប់ទៅផ្លូវ ៧មករា គឺសុទ្ធតែបានសម្រុះសម្រួល និងការចូលរួមរុះរើដោយស្ម័គ្រចិត្ត ហើយរូបភាព ដែលយុវជនរូបនេះយកមកកាត់តនោះ គ្រាន់តែជាសកម្មភាពរបស់អាជ្ញាធរ បានជួយដល់ការរុះរើរបស់ប្រជាពលប៉ុណ្ណោះ។
ពាក់ព័ន្ធករណីនេះអាជ្ញាធរខេត្ត សុំអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមប្រើប្រាស់បណ្តាញសង្គមឲ្យបានត្រឹមត្រូវ កុំបំភ្លៃការពិត។
អាជ្ញាធរ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសាធារណៈមតិ ដែលលើកឡើងនូវសំណូមពរ បញ្ហាប្រឈម ដោយមានមូលដ្ឋានច្បាស់ ដើម្បីរដ្ឋបាលខេត្ត មានលទ្ធភាពដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២០

ខេត្តសៀមរាប៖កម្លាំងជំនាញពាក់ព័ន្ធរួមជាមួយអាជ្ញាធរស្រុកបន្ទាយស្រីនៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២០ បានប្រលែង
សត្វប្រវឹក”ជិត៤០០ក្បាល លែងឱ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រី។
សូមជម្រាបថាករណីបង្ក្រាបការដឹកជញ្ជូនសត្វប្រវឹកនេះ ធ្វើឡើង
កាលពីវេលាម៉ោង១២និង៣០​នាទី​ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០
នៅចំណុចភូមិជ្រៃ​ ឃុំកណ្ដែក​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប។
រថយន្តដែលដឹកម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ីប៉ារា ពាក់ស្លាកលេខ ខម2-6158 ដឹកសត្វប្រវឹកព្រៃជិត៤០០ក្បាល។
ប្រតិបត្តិការនេះដែរសមត្ថកិច្ចបានឃាត់មនុស្ស០២ នាក់​ ជាអ្នកបើកបរ​និងអ្នក​រួមដំណើរ​ ទី១/ឈ្មោះ យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី​ សង្កាត់ពន្លក​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​និងទី២/ឈ្មោះ ឆាត រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្បបន្ទាយមានជ័យ។ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ​លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ​ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។ ទោះយ៉ាងណាចំពោះជនសង្ស័យទាំងពីរនាក់គេនៅមិនទាន់ដឹងថាសមត្ថកិច្ចបញ្ជូនទៅតុលាការឬយ៉ាងណានោះទេ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២០

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនយុវជនចំនួន៤នាក់ពាក់ព័ន្ធកាប់គ្នានៅមុខបឹងហ្កាឡូ ដែលបណ្ដាលឲ្យបុរសម្នាក់រងរបួស។ ការចាប់ខ្លួនធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នៅភូមិសាស្ត្រខេត្តសៀមរាប។

មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថា

ជនសង្ស័យរួមមាន៖១.ឈ្មោះ រ៉េន ភារំ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។
២.ឈ្មោះ តារា ឧត្តម ភេទប្រុស អាយុ១៤ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ។
៣.ឈ្មោះ សឿន សិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិនគក្រៅ សង្កាត់គោកចក ក្រុងសៀមរាប
៤..ឈ្មោះ ជន តុលា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិនគក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។

ចំណែកជនរងគ្រោះ ឈ្មោះ ហ៊ីង ធាលី ភេទប្រុស អាយុ១៨ឆ្នាំទីលំនៅបច្ចុប្បន្នភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ដកហូតវត្ថុតាង
១.ដាវចំនួន០៣ដើម កាំបិទខ្វែវ០១ដើម
២.ម៉ូតូចំនួន០២គ្រឿង និងទូរសព្ទដៃចំនួន០១គ្រឿង
បច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

មន្ត្រីអាវុធហត្ថបន្តថាប្រតិបត្តិការធ្វើឡើងដោយកម្លាំងអាវុធហត្ថស្រុកអង្គរធំដឹកនាំដោយលោក វរសេនីយ៍ត្រី រ៉ា បួន មេបញ្ជាការស្រុក និងកម្លាំងអាវុធហត្ថក្រុងសៀមរាបដឹកនាំដោយលោក អនុសេនីយ៏ឯក សំ សារ៉ូ មេបញ្ជាការរងក្រុងសៀមរាប ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងាយុត្តិធម៌។សូមបញ្ជាក់ថាករណីហិង្សនេះបានកើតឡើងនៅវេលាម៉ោង ២៣និង១០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដែល នៅចំណុចខាងមុខបឹងហ្កាឡូចាស់ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប៕SRP

Like 200
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page558 Page559 Page560 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!