Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន៩២គ្រួសារ នៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០នេះ បានលើកគ្នាមកកាន់សាលាខេត្ត បំណងសុំអោយអាជ្ញាធរជួយរកដំណោះស្រាយ ខណ:តម្រូវអោយពួកគាត់រុះរើផ្ទះចេញពីលើផ្លូវ ដែលនឹងត្រូវស្ថាបនាក្នុងពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែនៅពេលប្រមាណជាង១ម៉ោងក្រោយ ក្រុមពលរដ្ឋ ក៏បានវិលទៅផ្ទះរៀងខ្លួនវិញ បន្ទាប់ពីមន្ត្រីសាលាខេត្ត សន្យាចុះទៅពិនិត្យជាក់ស្តែនៅតាមផ្ទះ។
ក្រុមពលរដ្ឋខាងលើ រស់នៅក្នុងសង្កាត់គោកចកក្រុងសៀមរាប ដោយសាងសង់ផ្ទះនៅលើផ្លូវលេខ២២(សំណង់មិនរៀបរយ) ស្ថិតក្នុងភូមិសង្កាត់ខាងលើ។
នៅមុខសាលាខេត្តសៀមរាប ក្រុមពលរដ្ឋខាងលើបានលើកឡើងថា ពួក គាត់មកសាលាខេត្តនេះ មិនមែនតវ៉ាឬធ្វើកូដកម្មអ្វីនោះទេ គឺគ្រាន់តែមកសុំអោយអាជ្ញាធរ ពិចារណា និងរកដំណោះស្រាយណាមួយដល់ពួកគាត់។ ត្បិតពេលនេះជារដូវវស្សា ភ្លៀងធ្លាក់ជោគជាំជាប្រចាំ ហើយអាជ្ញាធរចេញលិខិតតម្រូវអោយពួក គាត់រុះរើផ្ទះ អោយរួចរាល់ត្រឹមថ្ងៃទី២ខែតុលាឆ្នាំ ២០២០ខាងមុខនេះ។
ពលរដ្ឋម្នាក់ ក្នុងចំណោម៩២គ្រួសារ បានលើកឡើងថា ពួកគាត់ទទួលស្គាល់ថា សំណង់ ផ្ទះរបស់ពួកគាត់ ពិតជាសាងសង់ដោយខុសច្បាប់។ព្រោះសាងសង់លើផ្លូវ ប៉ុន្តែពួកគាត់ពិតជាគ្មានទី ជម្រក ម្យ៉ាងទៀតការរុះរើគឺមានការខូចខាត ចឹងទេការនាំគ្នាមកសាលាខេត្តគឺបំណង សុំអោយអាជ្ញាធរជួយផ្តល់ទីជម្រក។ ក្នុងករណីតានតឹង ក៏សុំអោយជួយផ្តល់ជាថវិកា ខ្លះៗ សម្រាប់ការរុះរើ តែក៏សុំពន្យាពេល អោយផុតរដូវភ្លៀង។ ពលរដ្ឋថា ការវិលទៅផ្ទះវិញរបស់ពួកគាត់ គឺរំពឹងថាអាជ្ញាធរ នឹងជួយដោះស្រាយ តាមភាពជាក់ស្តែង។
ឆ្លើយតប នឹងការលើគ្នាមកសាលាខេត្ត របស់ពលរដ្ខ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្ត សៀមរាប លោកលី សំរិទ្ធបានមានប្រសាសន៍នៅរសៀលថ្ងៃដដែលនេះថា មន្ត្រីជំនាញបានកំពុងចុះទៅសិក្សាជាថ្មីហើយ។ លទ្ធផលយ៉ាងណានោះ រងចាំមើលសំណើររបស់ពួកគាត់សិន ថាអាជ្ញាធរទទួល យកបានឬយ៉ាងណា។

លោកអភិបាលបញ្ជាក់ថា ប្រសិនបើមិនអាចទទួលយកបាន ហើយក្នុងករណីចាំបាច់ គឺត្រូវតែអនុវត្តវិធានការរដ្ឋបាល(រុះរើ)។ ពីព្រោះសំណង់មិនរៀបរយទាំងនោះ គឺសង់លើផ្លូវលេខ២២តែម្តង។ តែយ៉ាងណា អាជ្ញាធរនិងរកគ្រប់វិធីក្នុងការដោះស្រាយ។
ទោះយ៉ាងណាការលើកគ្នាមកកាន់សាលាខេត្ត របស់ក្រុមពលរដ្ឋ៩២គ្រួសារនេះ គេមិនឃើញមានកងកម្លាំងសមត្ថកិច្ចដាក់ពង្រាយក្នុងការទប់ស្កាត់អំពីការកើតអំពើហិង្សា ដូចការតវ៉ារបស់ពលរដ្ឋមុនៗនោះទេ។ គឺមានត្រឹមតែប៉ូលិសមូលដ្ឋាន៤ទៅ៥នាក់ប៉ុណ្ណោះ ដែលស្ថិតក្នុងហ្វូងពលរដ្ឋ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២០

ខេត្តព្រៃវែង៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅរសៀលថ្ងៃទី២៩ខែកញ្ញាឆ្នាំ១០២០នេះស្ត្រីម្នាក់ជាប្រពន្ធបានយកដែកចុងស្រួច ចាក់ចំបំពង់ក ប្តី បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម។
ភ្នាក់ងារសៀមរាបប៉ុស្ដិ៍បានរាយការណ៍ថាហេតុការណ៍បានកើតឡើងនៅភូមិក្តាមពុក ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ទោះយ៉ាងណាស្ត្រីជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗក្រោយធ្វើសកម្មភាព។
ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ព័ត៌មានលម្អិតនៅឡើយទេ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតអាហារដ្ឋាន មហាលាភ៩៩៩៩ បានចាប់ផ្ដើមដំណើរការបើកលក់ហើយ ដោយមានលក់ពេលថ្ងៃ និងល្ងាច។ មានមុខម្ហូប កម្មង់តាមតម្រូវចិត្តភ្ញៀវឆ្ងាញ់ៗនិងគ្រឿងក្លែមជាច្រើនមុខ។ ជាពិសេសមានសេវាកម្មល្អ នារីរត់តុស្រស់ស្អាតៗ។ សូមបញ្ជាក់ទីតាំងស្ថិតនៅចូលតាមផ្លូវខាងកើតស្ពាននាគ មកជើង ជិត១០០០ពាន់ម៉ែត្រ ក្នុងក្រុងសៀមរាប។ ទំនាក់ទំនងលេខទូរស័ព្ទលេខ៖០៨៨ ៦៦០ ៩១៦៨/០១៧ ៧៣៩ ៤៧២/០៩៨ ៧៣៩ ៤៧២

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២០

ភ្នំពេញ៖អ្នកសារព័ត៌មានម្នាក់បានស្លាប់ នៅលើដងផ្លូវ សង្ស័យមានគេសម្លាប់។ ហេតុការបង្កការភ្ញាក់ផ្អើល

បានកើតឡើងនៅវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៩ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ខាងមុខរោងចក្រ ឃ្ជូរអឹមអាយ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយកព័ត៌មាន អង្គភាពCBN TV Online ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានស្រុកកំណើត ភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ជិះម៉ូតូ ឌ្រីមសង់C125 ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-1507 ។

តាមប្រភពព័ត៌មានបឋម ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណៈ មកដល់ចំណុចខាងលើ ស្រាប់តែឃើញជនសង្ស័យម្នាក់ ដេញតាមពីក្រោយមួយសន្ទុះក៏ស្ងាត់ទៅវិញ ។

ប្រភពបន្តទៀតថា ពេលគាត់មកមើល ស្រាប់តែឃើញបុរសខាងលើ បែកក្បាលស្លាប់ទៅហើយ រួចក៏រាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។ ទោះយ៉ាងណានៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញ ឈើជ្រុងមួយដើម មួកសុវត្ថិភាពចំនួន២ ស្បែកជើង២គូ និងមួកសាច់កាណាត់ចំនួន២ សង្ស័យជារឿងឃាតកម្ម ឬអាចប្លន់មិនបានសម្រេច។ បច្ចុប្បន្នសាកសពសមត្ថកិច្ចជំនាញ មកធ្វើកោសល្យពិច័យ និងត្រួតពិនិត្យស្រាវជ្រាវ លើករណីនេះ។

គួរបញ្ជាក់ថានៅក្រុងភ្នំពេញហាក់បីមានរឿងឃាតកម្មកើតឡើងជាបន្តបន្ទាប់ក្នុងរយ:ពេលកន្លងមកនេះ ធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២០

ខេត្តសៀមរាប៖យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការខេត្តសៀមរាបឃាត់ខ្លួនពាក់ព័ន្ទ ករណី អំពើលួចមានស្ថានទម្ងន់ទោស។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ នៅក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យ ឈ្មោះ ក្រូច ផល្លា ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ ឆ្លាម គឹមស៊ីន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរលក់ដូរបច្ចុប្បន្នរស់នៅភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាប។

មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថានៅវេលាម៉ោង ២២និង ៤០ នាទីយប់ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២០ ជន សង្ស័យនិងបក្ខពួក បានគាស់ដំបូលផ្ទះរបស់ជនរងគ្រោះ ចូលលួចយកបារី ចំនួន ៣០សុង និងភេសជ្ជៈមួយចំនួន និងបានគេចខ្លួនបាត់។ មន្ត្រីនគរបាលបន្តថាកន្លងមកជនសង្ស័យនិងងបក្ខពួកធ្លាប់លួចបារី និង ភេសជ្ជ: ក្នុងផ្ទះជនរងគ្រោះ ០៤លើកមកហើយ ។ ជនសង្ស័យបានឆ្លើយសារភាពថាពិតជាបានលួចប្រាកដមែន។

បើតាមមន្ត្រីនគរបាលបន្តថាបានធ្វើតេស្តរកសាធាតុញៀនជន សង្ស័យ ឈ្មោះ ក្រូច ផល្លា លទ្ធផលវិជ្ជមាន។ ជាមួយគ្នានេះដែរក៏បានឃាត់ខ្លួនជនសង្ស័យពីរនាក់បន្ថែមទៀតផងដែរ។ចំណែកជនសង្ស័យ ឈ្មោះ ធឿន សុពីន ភេទប្រុស អាយុ ១៣ឆ្នាំ និង ឈ្មោះ ធឿន កក្កដា ភេទប្រុស អាយុ ១១ ឆ្នាំលទ្ធផលធ្វើតេស្តរកសាធាតុញៀនវិជ្ជមាន និងបានប្រគល់អោយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីបន្តនីតិវិធី ។

សូមបញ្ជាក់ថាករណីលួចបានកើតឡើងកាលពីវេលាម៉ោង ២២ និង ៤០នាទីយប់ ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០ ត្រង់ចំណុចភូមិមណ្ឌល៣ សង្កាត់ស្ល្កក្រាម ក្រុងសៀមរាប។

សូមជម្រាបថាប្រតិបត្តិការនេះក្រោមការការណែនាំពី លោកឧត្តមសេនីយត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងប្រធានការិយាយល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់៕SRP

Like 200
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page557 Page558 Page559 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!