ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម និងលោកខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត នៅពីព្រឹកមិញនេះ បានដឹកនាំមន្រ្តីរាជការ នៃ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តនិងអាជ្ញាធរស្រុកព្រៃឈរអញ្ជើញចូលរួមគោរពវិញាណក្ខន្ធសព លោកគ្រូ អ៊ូ ហុង សមាជិកក្រុមប្រឹក្សាស្រុក ព្រៃឈរ ដែលលោកបានទទួលមរណៈភាព កាលពីថ្ងៃចន្ទ១១កេីតខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង៦និង៤៥នាទីព្រឹកក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធហើយសពត្រូវបានតម្កល់ទុក ធ្វើ បុណ្យនៅគេហដ្ឋានស្ថិតនៅក្នុងភូមិព្រៃឈរ ឃុំ ព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះដែរលោកអ៊ុន ចាន់ដា និងលោក ខ្លូត ផន ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តនិងថ្នាក់ដឹកនាំមន្ត្រីរាជការ និង អាជ្ញាធរ ស្រុកព្រៃឈរ បានចូលរួមសម្ដែងនូវសមានទុក្ខយ៉ាងគ្រៀមក្រំ ជាមួយគ្រួសារសព និងអញ្ជើញអុចធូប បួងសួងសូមឲ្យឌួងវិញាណក្ខន្ធសព លោក គ្រូ អ៊ូ ហុង បានសោយសុខទៅកាន់ដ្ឋានបរមសុខ កុំបីភ្លាំងភ្លាត់ឡើយ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកា ចំនួន១លានរៀល និងថវិកាស្រុក ព្រៃឈរ ៣.៣០០០០លានរៀល ដេីម្បីចូលរួមក្នុងពិធីរៀបចំបុណ្យសពនេះផងដែរ ។
សូមបញ្ជាក់ថាក្រុមគ្រួសារសពក៏បានមូលមតិគ្នា ដង្ហែរទៅបញ្ចុះនៅទួលស្វាយតាសរខាងលិចភូមិ ព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរវេលាម៉ោង៨ព្រឹកថ្ងៃទី០១ខែតុលានេះហើយគ្រោងប្រារព្ធធ្វើបុណ្យទក្ខិណានុប្បទាន គម្រប់ខួប៧ថ្ងៃ ទៅតាមកិច្ចសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ឌួងវិញ្ញាណក្ខ័ន្ធរបស់លោក គ្រូ អ៊ូ ហុង នៅថ្ងៃទី៣ខែតុលា ឆ្នាំ២០២០ខាងមុខនេះ៕SRP