ខេត្តព្រៃវែង៖ប្ដីប្រពន្ធមួយគូជួញដូគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធស្រុកពាមរក៍ សហការជាមួយអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី០២ ខែតុលាម្សិលមិញ។
លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ខេត្តបានឱ្យដឹងថា៖ ប្រតិបត្តិការខាងលើ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នឹងមានការសម្របសម្រួលនីតិវិធីពីលោក ទុង រតនា ព្រះរាជអាជ្ញារងខេត្ត។
ជនសង្ស័យទី១៖ឈ្មោះស៊ូ សាលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដរស់នៅ ភូមិស្ទឹងស្លូត ឃុំអ្នកលឿងស្រុកពាមរក៏ ខេត្តព្រៃវែង (ប្ដី)។
និងទឺ២៖ឈ្មោះទូច ណាវី ភេទស្រី អាយុ២៨ឆ្នាំខ្មែរឥស្លាម មុខរបរមេផ្ទះ រស់នៅភូមិស្ទឹងស្លូតឃុំ អ្នកលឿងស្រុក ពាមរក៏ខេត្តព្រៃវែង(ប្រពន្ធ)។
ក្រោយឃាត់ខ្លួនអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌ចំនួន៣៨៧ កញ្ចប់ទម្ងន់១៦៦.៦៥ក្រាម.ម៉ូតូ ០១គ្រឿងទូរស័ព្ទដៃចំនួន០៤គ្រឿង(ខូច០៣)ឧបករណ៍ជក់ថ្នាំញៀន០១សម្រាប់.ថង់សម្រាប់ចែកថ្នាំមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕SRP