Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២២

ខេត្តកំពង់ចាម៖លោកស្រី​ តោ ពិឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យ ក្នុងការបោះឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលកន្លងមក។ លោកស្រី ក៏បានអគុណដល់បងប្អូន ប្រជាពលរដ្ឋក្នុងឃុំបឹណាយ ដែរបានជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ។

លោក ស្រី មានប្រសាសន៍ បែបនេះក្នុងឱកាសបានចុះជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាលក្ខណ:គ្រួសារ ជាមួយលោក លោកស្រី ក្នុងជួគណៈកម្មាធិការគណបក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំបឹងណាយ ដែលមានវត្តមានចូលរួម ចំនួន១៦០០នាក់ នៅថ្ងៃទី​៩​ ខែកក្កដា​ ម្សិលមិញ។

ក្នុងពិធីជួបជុំពិសារអាហារសាមគ្គីនេះ ដោយចំណាយថវិកាសរុប ៦.០០០ដុល្លារ។

សូមជម្រាបផងដែរថាលោកស្រី តោ ពិឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបឹងណាយ បានប្រគេនទៀនវស្សាចំនួន ៣វត្ត ក្នុងឃុំបឹងណាយ ក្នុង១វត្ត ទៀន១គូ ទឹក១កេស ទឹកក្រូច១កេស នំ១ធុងធំ ប្រេងឆា ៥លីត្រ មី ១កេសតូច កាហ្វេ ១ថុងធំ និងបច្ច័យមួយចំនួនផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២២

ខេត្តកំពង់ធំ៖លោកស្រី ជិន អូន បានបញ្ជាក់ថា រូបភាពឡាន ដែលមានការថត នៅក្នុងដេប៉ូ ដោយក្រុមអ្នកសារព័ត៌មាន ហើយយកទៅផ្សព្វផ្សាយ ថា ជាឡានដឹកជញ្ជូនឈើ ចូលពីខេត្តព្រះវិហារ កាលពីយប់ដោយ គ្នានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ នោះ ជារូបឡានជាឡាន ដែលទុកសម្រាប់មធ្យោបាយដឹកលក់ចែកចាយឈើ ដែលមាននៅក្នុងរោងស្តុកស្រាប់ លក់បន្ត អោយប្រជាពលរដ្ឋ ដែលមកកម្មង់ទិញ ពីរោងដេប៉ូ តែប៉ុណ្ណោះ ហើយការដឹកជញ្ជូនចេញគឺដោយស្របច្បាប់ តាមជំនាញផ្នែករដ្ឋបាលព្រៃឈើ ដល់តាមផ្ទះអ្នកកម្មង់ទិញ។

លោកស្រី ជិន អូន បន្តថា រោងដេប៉ូនេះផងដែរ ខាងជំនាញ លោកតែងតែចុះពិនិត្យ នឹងវាស់វែងកាត់ស្តុក តាម គោលការណ៍ របស់ជំនាញរៀងរាល់ខែម្តង។ ដោយឡែកចំពោះរូបភាព លោក សាក់ ស៊ិច នឹងលោក ស្រី រាប់លុយនោះ ហើយត្រូវបានក្រុមអ្នកសារព័ត៌មាន ទទួលបាន យកទៅផ្សព្វផ្សាយថា ពួកគាត់ទាំងពីនាក់ កំពុងរាប់លុយ ដើម្បី ផ្គត់ ផ្គង់នឹងទូទាត់ថ្លៃឈើ អោយទៅពួកឈ្មួញទៅវិញ ជាករណីមិនពិតហើយ មិនមានការសុំបំភ្លឺ ពី សាមីខ្លួនមុនចុះផ្សាយនោះទេ។

ការអះអាងច្រានចោល របស់លោកស្រី ជិន អូន ធ្វើឡើង នៅថ្ងៃទី ៩ខែ កក្កដា ឆ្នាំ ២០២២ ប្រាប់អ្នកសារព័ត៌មាន ក្រោយពីមាន ការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងរឿងផលអនុផលព្រៃឈើ នៅខេត្តព្រះវិហារ នឹងខេត្តកំពង់ធំ ជាច្រើនអង្គភាពរួចកន្លងមក។ ដោយការផ្សាយនោះ ឃើញថានេះវាជារឿង ភាន់ច្រលំ ដែលបានធ្វើអោយមានការប៉ះពាល់ ដល់សមត្ថកិច្ចនឹងមន្ត្រីជំនាញ គ្រប់ជាន់ថ្នាក់ ជាពិសេស គឺមានទាក់ទង នឹងរូបភាព លោកស្រី រាប់លុយក្នុងថ្ងៃ ធ្វើសាក្សី ទិញលក់ ឈើច្បាប់ដេប៉ូ របស់ ឈ្មោះ ឆន សំណាង ហើយត្រូវបានគេយកទៅធ្វើព័ត៌មាន ចោទថាជាការផ្តល់សោហុយ ដើម្បីប្រមូលទិញឈើទៅវិញ។ ករណីបែបនេះជាហេតុធ្វើអោយមហាជន នឹងថ្នាក់ដឹកនាំមានការ រិះគន់យ៉ាងធ្ងន់ធ្ងរ មកលើរូបនាងខ្ញុំ។

បើតាម លោកស្រី ជិន អូន បានបញ្ជាក់ថា៖ កាលពីថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២១ លោក ឆន សំណាង បានធ្វើការផ្ទេរ កម្មសិទ្ធិនឹងលក់បន្ត ច្បាប់រោងដេប៉ូឈើ នឹងឈើ អាចម្រុះទាំងអស់ អោយទៅឈ្មោះ សាក់ ស៊ិច ដើម្បីជាម្ចាស់កម្មសិទ្ធិបន្តក្នុងតម្លៃ ចចារទិញលក់ ពិតប្រាកដ ចំនួនជា ដុល្លារ ( ៧៥០០០$ ) ដោយមានការមានការប្រគល់ សាច់ប្រាក់ចំពោះមុខ ទើបមានការថតរូប សំរាប់ភស្តតាង ដោយមានស្វាមី របស់ លោកស្រី ជាអ្នកថត នឹងអ្នកចូលរួម ភាគីម្ខាងទៀតក៏បានថតផងដែរ។ ដោយបានភ្ជាប់នូវ ឯកសារនឹងលិខិត ចូលដឹងឮ ពីមេធាវី ជាតំណាង ក្នុងការផ្ទេរសិទ្ធមួយច្បាប់នេះផងដែរ។

ចំពោះបញ្ហាយ៉ាងដូច្នេះ លោក ស្រី ជិន អូន បញ្ជាក់សូមមេត្តា បងប្អូន នឹងមហាជន ដែលបានស្គាល់រូបលោកស្រី សូមកុំយល់ ច្រឡំ ដោយរឿងនេះសុទ្ធសឹង ជារឿងដែលមួលបង្ខូច នឹងជាបំណងរបស់ជន ដែលមិនបានទទួលផលប្រយោជន៍ នឹងជាជន ដែល បំពុលសង្គមរៀបចំអោយ មានបញ្ហាដើម្បី អោយនាងខ្ញុំ ខូចខាតនឹង អាប់អោន កេរ្ត៍ឈ្មោះតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ៖មានប្រសាសន៍សំណេះ សំណាល លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកមេមត់ ដែលជាការងារមនុស្សធម៌សង្គ្រោះជីវិត ជូនប្រជាពលរដ្ឋ។

អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នេះ​ ក៏បាន​ថ្លែង​អំណរគុណ​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោជាង​ ៣០០នាក់ ដែលបានពិនិត្យព្យាបាលជំងឺជូន​ ប្រជាពលរដ្ឋ​ប្រមាណ​ជា​២៦០០នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាកោះថ្ម និងសារមន្ទីរតេជោកោះថ្ម ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អភិបាលខេត្តបានបញ្ជាក់ថា៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់ ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ម្យ៉ាងទៀត ប្រជាជនកម្ពុជា ពិតជា មានសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន មានសភាពធូរស្រាលជាងប្រទេសដទៃទៀត។

លោក​ ជាម ច័ន្ទសោភ័ណ បានសំណូមពរឱ្យ ប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត ដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគ្រូពេទ្យសរុបចំនូន៣០០នាក់ ព្យាបាលទៅលើប្រភេទជំងឺទូទៅមានដូចជា : (មាត់ធ្មេញ ជំងឺស្ត្រី ផ្ទៃពោះ ភ្នែក វះកាត់តូច គឺវះកាត់នៅនឹងកន្លែង) ក្នុងនោះក្នុងពេល១ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម TYDA ព្យាបាលប្រជាពលរដ្ឋសរុបចំនួន២៦១១ ករណី ដែលការព្យាបាលនិងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២២

ខេត្តសៀមរាប៖មនុស្សចំនួន៥ នាក់ក្នុងនោះអ្នកសារព័ត៌មានពីរនាក់ផងដែរ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ត១គ្រឿង។

ប្រភពបានដឹងថា សង្ស័យទាំង៥នាក់ ត្រូវបានចៅក្រមនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាឃុំខ្លួនហើយនៅល្ងាចថ្ងៃនេះ។

ករណី​អំពេីលួចរថយន្ត បានកើតឡើងនៅពីថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០២២​ ម៉ោង១៤​ និង៣០នាទី​ នៅចំណុចយានដ្ឋាន​ ភី​ អ​ វ៉ាយ​ គ្លូប៊ល​ ឯ.ក ភូមិធ្លកអណ្តូង​ សង្កាត់ស្លក្រាម​ ក្រុង/ខេត្តសៀមរាប។

ប្រភពបានបន្តថា កាលពីថ្ងៃទី​០៣​ ខែកក្កដា ឆ្នាំ​២០២២​ បានទទួលពាក្យបណ្តឹងពីឈ្មោះ​ ឆេម​ សុគង់​ ភេទប្រុស​ ករណីបាត់ឡាន​ (យកឡានទៅទុកអោយធ្វេី​ ហេីយជាងលួចយកទៅបាត់)​។​ ក្រោយពីទទួលបានពាក្យបណ្តឹង​ កម្លាំងនគរបាលបានធ្វេីការស្រាវជ្រាវ​ ដោយបានសហការណ៍ជាមួយនគរបាលខេត្តកំពង់ចាម​ ធ្វេីការនាំខ្លួនមនុស្ស ចំនួន​៥​នាក់​ មកធ្វេីការសាកសួរ​។

ជនសង្ស័យទី០១​ ឈ្មោះ​ ហេង​ សុភ័ក្រ​ ភេទ​ ប្រុសអាយុ ៣១ឆ្នាំ​ ទីលំនៅភូមិបឹងកុក១​ សង្កាត់បឹងកុក​ ក្រុង/ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ច​ថា រូបគាត់ជាជាងឡាន​ ផ្នែកភ្លេីង​ ហេីយកាលពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២២​ ម្ចាស់យាដ្ឋាន​ ភី​ អ​ វ៉ាយ បានទាក់​ទងអោយរូបគាត់ មកធ្វេីការនៅយានដ្ឋាននៅសៀមរាប​ លុះធ្វេីការដល់ថ្ងៃទី០៣​ ខែឆ្នាំ ដដែល​ រូបគាត់បានធ្វេីសកម្មភាព​ បេីកឡាន១គ្រឿង​ ម៉ាក​ FORD ដែលជាឡានភ្ញៀវយកមកទុកអោយធ្វេី​ ចេញពីយានដ្ឋាន​យកទៅលក់។ ដោយបន្ទាប់ពីយកឡានបាន​ភ្លាមៗរូបគាត់បានទាក់ទងទៅឈ្មោះ​ សាន់​ ភេទ​ ប្រុស​ ប្រាប់ថា មានឡាន១គ្រឿងគ្មាន ពន្ធនាំចូល​ កែចង្កូតពីស្តាំ​ទៅឆ្វេង​ ត្រូវការលក់បន្ទាន់តម្លៃធូថ្លៃ​ ជួយរកអ្នកទិញផង។

ទី២​ ឈ្មោះ​ ប៉ូលី​ សានសាន់​ ភេទ​ ប្រុស​ អាយុ​ ៣១ឆ្នាំ​ ​ទីលំនៅ​ ភូមិបឹងកុក១​ សង្កាត់បឹងកុក​ ក្រុង/ខេត្តកំពង់ចាម​។

ទី៣​ ឈ្មោះ​ ណោ​ ឈាងបួយ​ ភេទ​ ប្រុស​ អាយុ​ ៣៤ឆ្នាំ​ ទីលំនៅ​ ភូមិឡឥដ្ឋ​ សង្កាត់បឹងកុក​ ក្រុងខេត្តកំពង់ចាម​។

ទី០៤​ ឈ្មោះ​ ផន​ កក្កដា​ ភេទ​ ប្រុស​ អាយុ ២៨ឆ្នាំមុខរបរ​សារព័ត៌មានBDN.TV​ ទីលំ​នៅភូមិខ្លោច​ ឃុំអូរអង្គុំ​ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​។

ទី០៥​ ឈ្មោះ​ ផន​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ៣៩ឆ្នាំមុខរបរ​ សារព័ត៌មាន​ (បន្ទាយស្រី​)​ ទីលំនៅភូមិខ្លោច​ ឃុំអូរអង្គុំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់​ស្ពឺ​។

បើតាមប្រភពបានបញ្ជាក់ថាករណីលួចរថយន្តនេះ គឺជនសង្ស័យមានការទំនាក់ទំនងគ្នា ពីមួយទៅមួយ លក្ខណៈដើម្បីបានផលចំណេញ។

ប្រភពបញ្ជាក់បន្ថែមថាចំពោះអ្នកទិញ ឈ្មោះ​ ឡាំ​ ហេន​ ភេទ​ ប្រុស​ អាយុ ៤២ឆ្នាំទីលំនៅផ្លូវ២៧១ សង្កាត់អូរបែកក្អម​ ខណ្ឌទួកគោល​ រាជធានីភ្នំពេញ​ បានគេចខ្លួន​សមត្ថកិច្ច តាមចាប់ខ្លួន ចំណែកវត្ថុតាង​ រថយន្ត​ត្រូវបានរកឃើញមកវិញផងដែរ។

សូមជម្រាបថា ការចាប់ខ្លួនដោយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលខេត្តកំពង់ចាម រាជធានីភ្នំពេញនិងខេត្តព្រៃវែង ធ្វើឡើង នៅថ្ងៃបន្តបន្ទាប់ក្រោយពីមានពាក្យបណ្ដឹង។

សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការទទួលបានជោគជ័យនេះតាមការបញ្ជារបស់លោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក្រោមការចង្អុលបង្ហាញ ពីលោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ រួមជាមួយលោក អ៊ុំចំរើន ស្នងការរងទទួលជំនួយការព្រហ្មទណ្ឌកម្រិតស្រាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២២

ខេត្តសៀមរាប៖ជនជាតិវៀតណាមម្នាក់ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប សហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ចាប់ខ្លួនពាក់ព័ន្ធប្រព្រឹត្តបទល្មើសនេសាទ។

ហេតុការណ៍ចាប់ខ្លួននៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាបនិងបាត់ដំបង លើបឹងទន្លេសាប

ការចាប់ខ្លួននេះអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៨៧ ចខស/ឋ ពីបទ នេសាទដោយអួនអូសទឹកសាប របស់សាលាដំបូងខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងសុខ ភេទប្រុស អាយុ៣៣ សញ្ជាតិវៀតណាម មុខរបរ នេសាទ មានទីលំនៅបច្ចុប្បន្នភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុង-ខត្តសៀមរាប។

គួរជម្រាបថាកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប នៅតែបន្តប្រតិបត្តិការ ដូចភ្លៀងរលឹម តាមចាប់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទ។

សូមរំលឹកថាកន្លងមកថ្មីៗនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ចស្រាវជ្រាវនិងបង្ក្រាបបទល្មើសនេសាទ ជាពិសេសចាប់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទយកមកផ្តន្ទាទោសផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page551 Page552 Page553 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!