Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ​៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាន​អំពាវនាវ​ ដល់​ សិស្សានុសិស្ស ជាយុវជនគំរូនិងជាជនបង្គោល ឲ្យចូលរួមដំណើរការ អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ តាមរយ:ការថែទាំខ្លួនឱ្យស្អាតស្អំ មិនប៉ះពាល់ជាមួយនឹងគ្រឿងញៀន និងជួយអប់រំណែនាំមិត្តភក្តិ និងគ្រួសារចៀសឱ្យឆ្ងាយពី គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ​។

ការ​ស្នេីឡេីង​បែប​នេះ​ ក្នុង​ឱកាស​ប្រារព្ធ​​ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌»​ នៅថ្ងៃទី​១២​ ម្សិលមិញ។

លោក ជាម ច័ន្ទសោភ័ណ ក៏បាន​ស្នេីដល់​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតឹងរឹងបំផុតជៀសវាង ឲ្យបានជាដាច់ខាត់គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើស គ្រឿងញៀន ពិសេស​ គឺ​ត្រូវបង្ការបង្រ្កាបរាល់បទល្មើស គ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន អោយមានប្រសិទ្ធភាព​បំផុត​។

លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់អាជ្ញាធរសមត្ថកិច្ច ដែលពាក់ព័ន្ធ ត្រូវបន្តធ្វើសកម្មភាព ផ្សព្វផ្សាយ អប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យ មានការចូលរួម និងគាំទ្រពីគ្រប់សមាសភាព នៃសង្គម សំដៅធ្វើយ៉ាងណា ឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់ អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន។​

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​នេះក៏មានការដុតបំផ្លាញ​ចោល​នូវគ្រឿងញៀន ដែលទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ ដែលបង្ក្រាបបានក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ចាម​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជំរុញដល់​អង្គភាព​រដ្ឋាករ​ទឹកខេត្តកំពង់ចាម​ ឲ្យពន្លឿនការរៀបចំសេវាបង់ប្រាក់ថ្លៃប្រេីប្រាស់ ទឹកស្អាតតាមរយៈអេប​ ទូរស័ព្ទដៃ​​ (ធនាគារ​ឯកជន​)​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល រហ័ស​ទាន់ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់បន្ថែម​ទៀត​ជូន​ដល់​អតិថិជន​។

ការ​ស្នេីឡេីង​បែប​នេះ​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២​នេះ ក្រោម​វត្តមាន​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

ក្នុង​កិច្ចប្រជុ លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងថា​​ ខេត្តកំពង់ចាម​ ជា​ខេត្ត​ស៊ីវិល័យ​ មានការអភិវឌ្ឍ​ សង្គមវប្បធម៌​ និងសីលធម៌​ ដែលត្រូវបានគេចាត់ទុកថា មានភាពជឿនលឿនជាងមុន។ ដូច្នេះ​យើង​ត្រូវ​ពន្លឿន​ការ​រៀបចំ​ សេវាបង់ប្រាក់ថ្លៃប្រេីប្រាស់ទឹកស្អាត តាមរយៈអេប​ ទូរស័ព្ទដៃ​​ ដែល​មាន​ដូចជា​ធនាគារ​ អេប៊ីអេ អេស៊ីលីដា ឬ​វីង ធ្វើ​យ៉ាងណា​ ឲ្យ​ប្រជាពលរដ្ឋ​ កាន់តែ​មាន​ការ​ងាយស្រួល​ និងមាន​លទ្ធភាព​ បង់​ប្រាក់​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត បាន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​ ដូច​ការ​បង់ប្រាក់​សេវា​អគ្គិសនី​ ដែល​មាន​អេប​រួច​ទៅ​ហើយ​នោះដែរ​។

គួរ​បញ្ជាក់​ថា​ ក្នុង​កិច្ចប្រជុំ​នេះ​ ក៏​មាន​ការ​ប្រកាស​ទទួលស្គាល់​ ជា​មេធាវី ប្រចាំការ​ នៅ​រដ្ឋបាលខេត្តកំពង់ចាម ចំនួន​៤រូបផងដែរ​។
រួមមាន​៖​ ១. មេធាវី តែ ស៊ា​ង​រ៉ា​នឹ​ន​ , ២.​មេធាវី ផែន ណាក់​ , ៣.​មេធាវី សួស ព័រ និង ៤. មេធាវី យូ លឹម​ហួត។ តាម​ខ្លឹមសារប្រកា​សលេខ ៩៩២ ប្រក​.​ចុះ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០២២ ចុះហត្ថលេខា ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២២

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ហាមមិនអនុញ្ញាត ឱ្យយានយន្តគ្រប់ប្រភេទ ធ្វើចរាចរ នៅលើផ្លូវមួយនេះទៀតនោះទេ។

ការហាមបែបនេះដោយមើលឃើញ អំពីកំណើន នៃអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ មានការកើនឡើង គួរឲ្យកត់សម្គាល់ និងតែងតែបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់។

យោងតាមសេចក្ដីជូនដំណឹង លេខ ០៥០ សជណ.សក នេះ ធ្វើឡើង នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២២ ដែលតម្រូវឱ្យ ក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) ធ្វើការបិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការងារឲ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

គួរបញ្ជាក់ផងដែរថា នៅលើលិខិតជូនដំណឹង ខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ពុំបានបញ្ជាក់កាលបរិឆ្ឆេទ នៃការបើកឱ្យដំណើរការឡើងវិញ នៅថ្ងៃណានោះឡើយ៕SRP០៣៧

ទំនាក់ទំនង៖ ០៨៩ ៩៤៨ ៤៤៤ព័

ត៌មានលម្អិត៖ www.srpostnews.com

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅចំណុចផ្លូវកៅស៊ូ ភូមិអូរលុះ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វេលា ម៉ោង១៨ និង ៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ មោះ អេង ចំរ៉ុង ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិក្បម ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តស្វាយរៀង បានធ្វើដំណើរ ម្នាក់ឯង ដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ ស្លាកលេខ ស្វាយរៀង ១L-១៨៧០ ក្នុងទិសដៅពីជើងទៅត្បូង ក៏បានកៀជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១AC-៩៨៥៣ ដែលបើកបរ ក្នុងទិសដៅស្របគ្នា រួចហើយ រេចង្កួត ទៅបុកគល់ស្ពានបណ្ដាលឲ្យស្លាប់តែម្ដង។ ចំណែកអ្នកបើកបរម្ខាងទៀត មិនស្គាលើអត្តសញ្គាណ បន្ទាប់ពីកើតហេតុ បានរត់គេចខ្លួនបត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូ។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងករណីនេះបណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនិងម៉ូតូ ២ គ្រឿងរងការខូចខាត យ៉ាងដំណំ។

ចំពោះសាកសព ត្រូវតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម រង់ចាំសាច់ញាតិ មកទទួលទៅធ្វើបុណ្យ តាមប្រពៃណី។ ឯវត្ថុតាំង ត្រូវយកទៅរក្សារទុកនៅ អធិការនគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុ នៃការបង្កឲ្យមាន គ្រោះថ្នាក់នេះបាននៅឡើយទេ៕SRP០៣៧

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ​​៖លោក​ ហ៊ុន ម៉ាណែត​ បានថ្លែងថា​ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍ សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋ ដោយមិនមានការរើសអើងបែងចែក ដែលជាក់ស្តែងនោះ គឺការខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវ របស់សម្តេច រហូតសង្គ្រោះបានអាយុជីវិតប្រជាពលរដ្ឋ រាប់សែននាក់ចេញពីវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩។​

លោកថ្លែង​បែប​នេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២​។ ​

លោក​ ហ៊ុន ម៉ាណែត​ បាន​លេីកឡេីងថា​ ទ្រព្យធំបំផុត របស់គណបក្សប្រជាជនកម្ពុជា គឺជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សូមអរគុណដល់ប្រជាពលរដ្ឋ ដែលបានគោរពស្រឡាញ់ សម្តេចតេជោ និងបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាក្នុងគ្រប់អាណត្តិនយោបាយ កន្លងមក ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។

លោក​ ហ៊ុន ម៉ាណែត​ ក៏បាន​លេីក​ឡើង​ថា​ យើងមានគណបក្សនយោបាយច្រើន ដែលបានចូលរួមនៅក្នុងការប្រកួតប្រជែង ប៉ុន្តែប្រជាពលរដ្ឋ នៅតែស្រឡាញ់ជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះ បម្រើ និងការពារប្រជាពលរដ្ឋ ដោយស្មោះត្រង់ក្នុងគ្រប់កាលៈទេសៈ ហើយជាគណបក្សដែលមានគោលនយោបាយ ច្បាស់លាស់ និងមានរចនាសម្ព័ន្ធចាត់តាំងយ៉ាងរឹងមាំពីថ្នាក់កណ្តាល រហូតដល់ថ្នាក់មូលដ្ឋាន ដែលអាចដឹងច្បាស់ និងដោះស្រាយ បានទាល់ពេលវេលានូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ហើយជាសក្ខីភាពជាក់ស្តែង គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រយ៉ាងលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកនេះ ដែលជាការផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំការអភិវឌ្ឍ រីកចម្រើននៅតាមមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្អប្រសើរឡើងបន្ថែមទៀត​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page550 Page551 Page552 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!