Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២២

ខេត្តកំពង់ចាម​៖ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ឋសាសនា នាឱកាសរដូវចូលព្រះវស្សាឆ្នាំ​២០២២​ នេះ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ​ លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយា ព្រមទាំងលោក លោកស្រី​ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត បាននាំយក ទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនទដល់​វត្ត ចំនួន​៤​ ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

រួមមាន៖ វត្ត ខេមវ័ន បឹងស្នាយ វត្តបុទុមរតនដីដុះ វត្តសុទស្សនារាម ជ្រោយថ្ម និងវត្តជោតនារាម បឹងកុក ដោយក្នុង ១វត្ត មានទៀនវស្សា ១គូ អង្ករចំនួន ១៥០គក្រ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥យួរ  ទឹកស៊ីអ៊ីវ ៥យួរ មី ១កេសធំ ទឹកដោះគោ ១កេសធំ ស្កសរ ៥គក្រ តែ ៥គក្រ និងបច្ច័យ ១លានរៀល។ ក្រៅពីនោះ ប្រគេនព្រះសង្ឃចំនួន ៧អង្គ ក្នុង ១អង្គ ទេយ្យវត្ថុ ១ និងបច្ច័យ ២០០ ០០០រៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្រ្តក។

ក្នុងឱកាសនោះ លោក ខ្លូត ផន លោក អ៊ុន ចាន់ដា​ និងលោកស្រី ព្រមទាំង ក្រុមការងារ​ បានអុជធូប​ថ្វាយបង្គំ​ព្រះរតនត្រ័យ​ និងវេរប្រគេនទាន ព្រះវស្សា និងទ័យវត្ថុ ដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួង​សួង​ សុំឲ្យ​វត្ថុ​សក្តិសិទ្ឋិ សូមជួយថែរក្សា​ប្រទេសកម្ពុជា ឲ្យមានភាពរីកចំរើន មានសន្តិភាព គង់វង្សជានិរន្តរ៍តរៀងទៅអនាគត។

បន្ទាប់មកព្រះសង្ឃ ក៏បាន​ធ្វើ​បទនម​សក្ការ​ប្រោះព្រំឲ្យពរឲ្យជ័យ សេរីសួស្តី ជ័យមង្គលជូនដល់ ឯកឧត្តម លោកជំទាវ និង​លោក លោកស្រី ពុទ្ធបរិស័ទ ពិសេស បានឧទ្ទិសកុសលដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិ្តការ​ទាំង ៧សណ្ដាន ព្រម​ទាំង​ ឧទ្ទិសបុណ្យកុសលដល់វីរៈយុទ្ឋជន យុទ្ឋនារី ដែលបានលះបង់ជីវិតក្នុងបុព្វ​ហេតុ​​ជាតិ មាតុភូមិ ផងដែរ។

គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សាចំនួន ៣​ខែ​ ក្នុង​ទីវត្ត​អារាម គឺ ចាប់ពីថ្ងៃទី១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែ​អស្សុជ ដោយមិនអាចនិមន្ត​បិណ្ឌបាត​ទៅ​ទីណាឡើយ ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទ ដែលមានសទ្ឋា​ជ្រះថ្លា​ក្នុងព្រះពុទ្ឋសាសនា តែងប្រគេនទានព្រះវស្សា និងទ័យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម​ ដើម្បី​ ព្រះសង្ឃបានអុជបំភ្លឺ និងមាន​ចង្ហាន់ របស់របរប្រើប្រាស់ ក្នុងកំឡុងពេលកាន់ព្រះវស្សា ៣ខែ នេះ។

សូមបន្ថែមដែរថា បើតាមជំនឿ អានិសង្ឃ​ នៃអ្នក​ដែល​បានប្រគេន​ទានព្រះវស្សា គឺបានបុណ្យច្រើនណាស់ ដូចជានឹង​បាន​ជាមនុស្សដែលមានរូបកាយ ពណ៌​សម្បុរ​ល្អ ចិត្តល្អ និងមានទ្រព្យធន មិនខ្វះ។ល។៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថាសម្ដេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីន <<បានផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម>>  ក្នុងនោះអាជ្ញាធរមីន បានប្រគល់គម្រោងបោសសម្អាតមីន ក្នុងខេត្តត្បូងឃ្មុំ ជូនដល់ប្រតិបត្តិករ NPMEC ធ្វើការបោសសម្អាតចំការមីន អោយអស់ក្នុងរយៈពេល៦ខែ ដើម្បីប្រកាសជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងពីសំណាក់សម្តេចតេជោ​ ហ៊ុន​ សែន។

លោកថ្លែង​បែប​នេះ​ក្នុង​ឱកាស​បេីកការដ្ឋានបោសសម្អាតមីន ក្នុងស្រុកមេមត់ ក្រោម​វត្តមាន​លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន​ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២​។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្តល់ថវិកា បោសសំអាតមីន​ ខណៈ​ពលរដ្ឋ ខេត្តត្បូងឃ្មុំដឹងគុណ សម្តេចតេជោ ជាដរាប​ ដែល​បាន​បញ្ជូន​​កម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្រ្គាម (NPMEC) ចំនួន១២៦នាក់ ដេីម្បី​ធ្វេីការ​បោស សសម្អាតមីន ក្នុងស្រុកមេមត់ ខេត្ត​ត្បូងឃ្មុំ​។

លោក លី ធុជ បានលើកឡើងថា ខេត្តត្បូងឃ្មុំ ជាខេត្តប្រវត្តិសាស្រ្ត ដែលសម្តេចតេជោ បានសម្រេចចិត្ត និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងសង្រ្គោះប្រជាពលរដ្ឋ ចេញពីរបបប្រល័យពូជសាសន៍ កាលពីឆ្នាំ១៩៧៧ ហើយខេត្តត្បូងឃ្មុំ ក៏ជាខេត្តមួយដែលរងផលប៉ះពាល់ច្រើនដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យកងកម្លាំងរក្សាសន្តិភាព NPMEC ត្រូវបោសសម្អាត និងកម្ទេចគ្រាប់មីន ឲ្យអស់ចេញពីទឹកដីដែលពោរពេញដោយប្រវត្តិសាស្រ្តនេះ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរក្សាសន្តិភាព NPMEC ដែលបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងនាំយកទង់ជាតិកម្ពុជានៅឆាកអន្តរជាតិ ជាពិសេសចូលរួមផ្តល់នូវសុខសុវត្ថិភាព ផ្តល់សេចក្តីសុខ និងផ្តល់សុខដុមរមនាដល់ប្រទេសនិងប្រជាជនទាំងឡាយណា ដែលធ្លាប់រងគ្រោះដោយសារសង្រ្គាមដូចកម្ពុជា និងដល់ប្រទេសណាដែលមានតម្រូវការ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

លោក លី ធុជ ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រោមចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រជាជនគ្រប់ទិសទី បានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន ក្នុងការចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីន នៅឆ្នាំ២០២៥​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​សម្តែង​ការ​គាំទ្រ យ៉ាងពេញទំហឹង ចំពោះការរៀបចំការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងទិសដៅ ដើម្បីជ្រើសរើស រកក្រុមកីឡាករ ឆ្នើម ដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព ទេពកោសល្យ និងគោរពនូវក្រមសីលធម៌ បានល្អក្នុងពេលប្រកួត ដើម្បីត្រៀមខ្លួនចូលរួមប្រកួត ជាបន្តបន្ទាប់ទៀតនៅថ្នាក់ភូមិភាគ​ ថ្នាក់ជាតិ ការប្រកួតដណ្ដើម ពានរង្វាន់នានា និងថ្នាក់តំបន់ (ស៊ីហ្គេមឆ្នាំ២០២៣) ខាងមុខនេះ​ផងដែរ។​

លោក អ៊ុន ចាន់ដា​ មានប្រសាសន៍គាំទ្រ យ៉ាងដូច្នេះក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកទូទាំងខេត្តកំពង់ចាម​ ប្រចាំឆ្នាំ២០២២​ នៅទីលានបាល់ទះ (កីឡដ្ឋាន) ការិយាល័យ​អប់រំកាយក្រុងកំពង់ចាម​ នៅថ្ងៃសុក្រនេះ។

អភិបាលខេត្តកំពង់ចាម​ ក៏បានអំពាវនាវ​ ​ បានអំពាវនាវ​ដល់​ស្រទាប់​យុវជនគ្រប់រូប ឲ្យបង្វែចិត្តគំនិតមកលេងកីឡា​ ដើម្បីសុខភាព និងអភិវឌ្ឍផ្នែករាងកាយ បញ្ញាស្មារតី​ និង​សូមឲ្យ​មនុស្ស​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទផងដែរ​។ ​ ​

អភិបាលខេត្តបាន​បន្តថា​ ជាការពិតណាស់វិស័យអប់រំ កាយ និងកីឡា គឺជាវិស័យមួយ ដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាគ្រប់ប្រភេទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងចាត់ទុកថា ជាវិស័យមួយដ៏មានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍ ប្រទេសជាតិ សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ រស់នៅសុខសាន្តក្រោមដំបូលសុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំ ប្រកបដោយសិរីមង្គលវិបុលឧត្ដមថ្លៃថ្លាបំផុត។​

លោក​ អ៊ុន​ ចាន់ដា​ ក៏បានសំណូមពរដល់ក្រុមកីឡាករ កីឡាករ កីឡារិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុ សិស្ស ទាំងអស់ សូមកុំភ្លេចការពារខ្លួន​ ដើម្បីឲ្យចៀសផុតពីជំងឺកូវីដ-១៩ ដោយបន្តអនុវត្តភិក្រម “៣កុំ និង ៣ការពារ” ព្រមទាំង​ចូលរួមទប់ស្កាត់ ការឆ្លងចូល ក្នុងសហគមន៍​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២២

ភ្នំពេញ៖ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស លើវិស័យពាណិជ្ជកម្ម សម្តេចតេជោ  ហ៊ុន សែន បានស្នើឲ្យឯកឧត្តម លើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដេស ផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន។

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន ចំពោះរបាយការណ៍ពាក់ព័ន្ធ នឹងស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បញ្ហាសេដ្ឋកិច្ច និងបញ្ហាកូវីដ-១៩។ សម្តេចតេជោ បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ របស់រដ្ឋាភិបាលបង់ក្លាដេស ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ នៅវិមានសន្តិភាព នៅថ្ងៃសុក្រនេះ ក្នុងឳកាសអនុញាតិឱ្យឯកឧត្ដម បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្ដម រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ។

ក្នុងជំនួប ឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន បានជម្រាបជូនសម្ដេចតេជោ នូវគោលបំណងចង់ពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២២

ភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះបានចេញសេចក្តីណែនាំ ស្តីពីការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់។ នេះបើយោងតាមលិខិត ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page548 Page549 Page550 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!