Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២២

ភ្នំពេញ៖លោក សាយ សំអាល់ បានលើកឡើងថា មានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ និងសាកសមបំផុត ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅកាន់ការ អភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។

ការលើកឡើងរបស់ លោក សាយ សំអាល់ ប្រធានគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយលទ្ធផល នៃ សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រសួងបរិស្ថាន និងសកម្មជនយុវជនកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ នៅវិមាន៧ មករា។

ក្នុងពិធីផ្សព្វផ្សាយ លោក សាយ សំអាល់ ក៏បានលើកឡើង នូវគោលនយោបាយជាអាទិភាពសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ធ និងការអភិវឌ្ឍប្រទេសជាតិ យ៉ាងឆាប់រហ័ស ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។

លោក បានបន្ថែមថា ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រនិងកោតសរសើរ ពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការក្នុងការបង្ការ និងទប់ស្កាត់នូវការរីករាយដាល និងការឆ្លងជំងឺកាចសាហាវកូវីដ១៩ ដោយបានបើកដំណើរការប្រទេសជាតិ និងសេដ្ឋកិច្ចឡើងវិញ ដែលកត្តាសំខាន់នោះ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ លើប្រជាពលរដ្ធទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជា ឱ្យឆ្លងផុតពីពីមហន្តរាយកូវីដ១៩។

លោក សាយ សំអាល់ បានបន្ថែមថា គោលនយោបាយ ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយ គឺឱ្យកម្ពុជាកាន់តែឈានឆ្ពោះទៅមុខបន្ថែមទៀត ចាំបាច់ត្រូវថែរក្សសន្តិភាព កុំចាំបាត់បង់ហើយនោះ នឹកគិតពីសន្តិភាព។

នៅក្នុងពិធី លោកក៏បានលើកឡើងពីការបន្តរួមសាមគ្គីគ្នា កៀកស្មា ឱបក្រសោបគ្នា និងត្រូវទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២២

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ តាមរយៈគណនីផេកហ្វេសប៊ុកបានឲ្យដឹងថា៖ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណីមានបុគ្គលមួយចំនួន បានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំដើម្បីទាក់ទង ជាមួយបងប្អូនក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។

លោកហ៊ុន ម៉ានី បានបន្តថា៖ ខ្ញុំសូមប្រកាសថា នោះមិនមែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ។

បើតាមលោកហ៊ុន ម៉ានី ខ្ញុំសូមជូនដំណឹងដល់បុគ្គល ដែលកំពុងប្រព្រឹត្តអំពើ ដែលមានចេតនាទុចរិត មិនស្មោះត្រង់នេះបញ្ឈប់ សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ ខ្ញុំនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តមិនទុកផ្លូវណាមួយចោលនោះទេ តែត្រូវធ្វើការសម្របសម្រួលជាមួយគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ​។

លោកសុខ លូ មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីក្រុងបាត់ដំបង និងពិភាក្សាលើការសិក្សាគម្រោង​ទឹកស្អាត​ និងអនាម័យខេត្ត​ ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) នៅចំណុចផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅថ្ងៃព្រហស្បតិ៍នេះ។

ក្នុងការចុះពិនិត្យនេះផងដែរក៏មានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីបច្ចេកទេសរបស់គម្រោង (ADB) និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗផងដែរ។

លោកសុខ លូ ក៏បានបន្តដំណេីរអញ្ជើញពិនិត្យខ្សែផ្លូវដែលត្រូវជួសជុល និងកែលម្អឡើងវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន។ ហេតុការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីឡូតិ៍ដាំឬស្សី ខាងក្រោយភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះណែត ចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ ស្រុកកំណើត ភូមិប្រិច ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។

ជុំវិញករណីនេះ សមត្ថកិច្ចស្រុកសូទ្រនិគមមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើងទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមភ្លាមៗ និង ៣នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោងជាង១៩យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវក្រាលកៅស៊ូ ពីស្រុកពួក ទៅស្រុកអង្គរជុំ ស្ថិតក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួកខេត្តសៀមរាប។

ប្រភពបានបន្តថាករណីគ្រោះថ្នាក់ចរាច​ណ៍នេះកើតឡេីង រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ សៀមរាប 1U-5641 បុកនិងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE-1826 បណ្តាលឲ្យមនុស្សនិងម៉ូតូ ដួលចូលក្រោមរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-2823 ដឹកទំនិញ បណ្តាលឲ្យស្លាប់មនុស្ស​ ០២នាក់ របួសធ្ងន់ ១នាក់ របួសស្រាល២នាក់ ខូចខាតរថយន្ត ០១គ្រឿង និងម៉ូតូ ២គ្រឿង។

សុភពបានបញ្ជាក់ទៀតថា
ជនរងគ្រោះ៖
ទី១ ឈ្មោះ ទូច សារិន ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិពួកចាស់ ឃុំពួក(ស្លាប់)។
ទី២.ឈ្មោះ អឿន ច្រឹប ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិពួកចាស់ ឃុំពួក (ស្លាប់)។
ទី៣.ឈ្មោះ រ៉ូ សារ៉េន ភេទស្រី អាយុ ០៨ឆ្នាំ នៅភូមិពួកចាស់ ឃុំពួក (របួសធ្ងន់)។
ទី៤.ឈ្មោះ តឹក ឧត្តម ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិចំបក់ហែរ ឃុំពួក(របួសស្រាល)៊
ទី៥.ឈ្មោះ ចុង ស៊ីចេម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្នោរ ឃុំល្វា (របួសស្រាល)។

ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រី ពាក់ស្លាកលេខ1U-5641 ឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page545 Page546 Page547 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!