Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២២

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងនៅព្រឹកនេះថា៖ សមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ខេត្តបាត់ដំបង គឺវេទិកាអុំទូកខេត្តបាត់ដំបង នឹងលេចរូបរាងនៅពេលខាងមុខឆាប់ៗនេះ។

លោក សុខ លូ បានបន្តថា៖ វេទិកាអុំទូកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់រួចរាល់នៅមុនពេលពិធីអុំទូកខេត្ត នៅថ្ងៃបុណ្យចេញព្រះវស្សា ឆ្នាំ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា វេទិកាអុំទូកខេត្តបាត់ដំបង មានបណ្តោយប្រវែង ៣៧ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងកម្ពស់ ១៨.៣៥ ម៉ែត្រ មានហោជាង ៤ទិស និងមានជណ្តើរ២ ចុះឡើងសងខាងមុខវេទិកា ព្រមទាំងអាចផ្ទុកភ្ញៀវ និងអ្នកចូលរួមបានប្រមាណ ជិត៤០០នាក់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២២

ខេត្តព្រះសីហនុ៖លោកសាយ សំអាល់ សមាជិកគណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី​បើកកិច្ចផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារជាសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជិត១ពាន់នាក់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា ធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ ក្នុងសង្គមកម្ពុជា»។

លោកបានលើកឡើងទៀតថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់ពេញដៃទាំងស្រុងនូវអំណាចនយោបាយ។ ស្ថានភាពដ៏កម្រនេះបានផ្តល់អំណោយផលបំផុតសម្រាប់ ការដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា បើគិតពីឆ្នាំ១៩៩៣មក ធ្វើឱ្យសង្គមជាតិ បន្តរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងការធានា បាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ។

លោក បានគូសបញ្ជាក់បន្ថែមថា គោលនយោបាយច្បាស់លាស់ ប្រាកដប្រជារបស់គណបក្សប្រជាជនកម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយគឺឱ្យកម្ពុជា កាន់តែឈានឆ្ពោះរីកចម្រើន ទៅមុខបន្ថែមទៀត ហើយមានតែគណបក្សប្រជាជនកម្ពុជា មួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។

លោក សាយ សំអាល់ បានបន្តថា ជាក់ស្តែង ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការច្បាស់លាស់ក្នុងការបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយ ចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើប្រជាពលរដ្ឋទូទាំងប្រទេស គ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជា ឆ្លងផុតពីគ្រោះមហន្តរាយមួយនេះយ៉ាងជោគជ័យ ជាមួយនឹងការបើកដំណើរការប្រទេសជាតិ និងសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

លោក សាយ សំអាល់ បានលើកឡើងនូវគោលនយោបាយជាអាទិភាពសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ជាមួយនឹងកិត្យានុភាព កិត្តិយស រដ្ឋឯករាជ្យ អធិបតេយ្យ មួយនៅក្នុងតំបន់ និងអន្តរជាតិ។

លោកក៏សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី របស់សមាជិក សមាជិកាគណបក្សទាំងអស់ ក្នុងអំឡុងពេលមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងទៅ ដែលធ្វើឱ្យគណបក្សទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។

លោក សាយ សំអាល់ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈភាពរបស់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចនៅគ្រប់លំដាប់ថ្នាក់ គ.ជ.ប ស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលបានសហការ សម្របសម្រួលសព្វបែបយ៉ាង ធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២២

ខេត្តកំពង់ធំ៖ទីតាំងបញ្ចាំម៉ូតូមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើងថានៅរសៀលថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២ ស្ថិតនៅជាប់ផ្សាររំលង ភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានម្ចាស់ទីតាំង ឈ្មោះលឹមសេង។

ប្រតិបត្តិការចុះបង្ក្រាបដោយអធិការស្រុកតាំងគោកនិងកម្លាំងនគរបាលប៉ុស្តិ៍ ដឹកនាំបញ្ជាដោយ លោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំ បូងខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងថាករណីខាងលើនេះ ទីតាំងបញ្ចាំសង្ស័យអត់ច្បាប់ ហើយអត់មានឯកសារ នានាពីម្ចាស់ម៉ូតូផងដែរ។ ក្នុងនោះកម្លាំងបានរកឃើញម៉ូតូ ចំនួន៣៣គ្រឿង ម៉ូតូដែលមានឯកសារត្រឹមត្រូវចំនួន១៥គ្រឿង និងអត់ឯកសារចំនួន១៨គ្រឿងផងដែរ។

បច្ចុប្បន្នម៉ូតូដែលអត់ឯកសារអត់ច្បាប់និងម្ចាស់ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍ទ្រៀល ដើម្បីចាត់ការបន្ត។

នេះបើតាម លោកទិត សំណាង ស្នងការរងខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២២

ខេត្តកំពង់ស្ពឺ៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឲ្យមន្ត្រីបញ្ចៀសដាច់ខាត ការទាមទារកម្រៃសេវាក្រៅផ្លូវការ ពីអាជីវករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ។

ក្នុងប្រសាសន៍ណែនាំ របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់មន្ត្រីទាំងអស់ ត្រូវបន្តបដិបត្តិឱ្យបានខ្ជប់ខ្ជួន ដើម្បីបំពេញការងារជូន ប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។

ការងារសំខាន់ៗទាំងនោះរួមមាន៖ ទី១- មន្ត្រីទាំងអស់ត្រូវបន្តខិតខំពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព នៅលើទីផ្សារឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។
ទី២- មន្ត្រីទាំងអស់ត្រូវបន្តបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ទី៣- បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីវករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី៤- ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន ផ្តល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។
ទី៥- ពេលចុះអនុវត្តន៍ការងារក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ និងដើម្បីរក្សាគម្លាតសង្គម សូម ឯកឧត្តម លោក លោកស្រី មន្រ្តីរាជការយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកប៉ាន សូរស័ក្តិ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងប្រាប់ឱ្យមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ង បង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។

សម្តេចបានស្នើឱ្យមន្រ្តីគណបក្សទំាងអស់ ត្រូវបន្តរៀបចំការងារឱ្យបានល្អ និងឆាប់រហ័សសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខ ដោយត្រូវពិនិត្យ កែសម្រួលក្រុមការងារ គណបក្សចុះមូលដ្ឋាន ឱ្យមានបរិមាណ និងលទ្ធភាពសមស្រប និងមានទទួលការខុសត្រូវខ្ពស់ ចំពោះភារកិច្ច ដែលបានប្រគល់ឱ្យ រក្សាការផ្សារភ្ជាប់ជាមួយប្រជាជន ស្វែងយល់ពីទុក្ខលំបាក ប្រជាជន ខិតខំដោះស្រាយ និងសំណូមពររបស់ ប្រជាជន បន្តជួបសំណេះសំណាល ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រគណបក្សជូនគណបក្សប្រជាជនកម្ពុជា។

ប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់ខេត្ត និងការផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញកាលថ្ងៃទី ១៦ និង១៧ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរគណបក្សខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍នេះ។

នៅខេត្តត្បូងឃ្មុំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានដំណើរការ មិនខុសពីស្ថានភាពរួមនៃដំណើរការបោះឆ្នោតក្នុងទូទាំងប្រទេសនោះទេ ពោលគឺបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែងឡើយ។ ប្រជាពលរដ្ឋច្រើនកុះករបានទៅបោះឆ្នោត នៅតាមការិយាល័យនីមួយៗប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយតាមឆន្ទ:ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនឱ្យបន្តដឹកនាំនៅឃុំ សង្កាត់ និងមូលដ្ឋានរបស់ខ្លួនសម្រាប់អាណត្តិ៥ឆ្នាំបន្តទៀត។

ប្រការនេះបានឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃដំណើរការប្រជាធិបតេយ្យសេរី ពហុបក្សស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ លទ្ធផលនៃដំណើរការបោះឆ្នោតសម្រាប់ខេត្តយើងគឺ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៤៣២ នៃអាសនៈសរុប៥៣៦ ស្មើនឹង៨០,៥៩% និងទទួលបានតំណែងមេឃុំ និងចៅសង្កាត់ ទាំងអស់ក្នុងទូទាំងខេត្ត។

សម្តេចហេង សំរិន ប្រធានក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ បានវាយតម្លៃលទ្ធផលនេះបានបង្ហាញឱ្យឃើញច្បាស់ពីជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងក្របខណ្ឌខេត្តដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ឈានទៅរក ជ័យជំនះថ្មីទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចបានសម្តែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលវត្តមាននៅទីនេះក៏ដូចជាមន្រ្តីយើងទាំងអស់ដែលនៅក្នុងក្រុមការងារគណបក្សចុះជួយមូលដ្ឋាន និងគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ពិសេសថ្នាក់ឃុំ សង្កាត់ និងភូមិ ក្នុងទូទាំងខេត្តដែលលះបង់អស់កម្លាំងកាយ ស្មារតី និងសំភារៈ ខិតខំបំពេញភារកិច្ច ដែលគណៈអចិន្រ្តៃយ៍បានដាក់ ចេញក្នុងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រហូតសម្រេចបាននូវជ័យជំនះដ៏ធំធេងជូនគណបក្ស សម្រាប់ជាមូលដ្ឋានគ្រឹះឆ្ពោះទៅដណ្តើមជោគជ័យថ្មីថែមទៀតនាពេលខាងមុខ។

សម្តេចហេង សំរិន បានគូសបញ្ជាក់ថា ដើម្បីសម្រេចការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តនេះ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ភារកិច្ចមួយចំនួនដូចខាងក្រោម ៖ ការពារដាច់ខាតសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។ បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងការអនុវតន៍វិធានការសុខភាពនានា ដើម្បីបង្កើនភាពសុំាក្នុងសហគម រាំងស្កាត់ការឆ្លងរាលដាលជាថ្មីនៃជំងឺនេះ ជំរុញការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីស្តារ និងកំណើនជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី។ ជំរុញការអភិវឌ្ឍគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ និងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អឆាប់រហ័ស បន្តអនុវត្តន៍គោលនយោបាយ គាំពារសង្គម ជាពិសេសជួយគាំពារជនក្រីក្រ ជនងាយរងគ្រោះដោយជំងឺកូវីដ-១៩ ជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page543 Page544 Page545 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!