Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តមិនស្គាល់ម៉ាក បើករត់គេចបាត់ បានបើកបុកម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ សៀមរាប 1U 9007 បណ្ដាលអោយស្លាប់មនុស្ស០២នាក់ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ។

ជនរងគ្រោះ១/ឈ្មោះ ញ៉ែវ ពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។

២/ឈ្មោះ ហាន ផាក ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជាអ្នករួមដំណើរជាមួយម៉ូតូ)។

បើតាមសមត្ថកិច្ចថាមូលហេតុ អ្នកបើកម៉ូតូបើកល្បឿនលឿន ហើយបត់ឆ្លងផ្លូវ ក៏ដួលនៅលើផ្លូវ ហើយរថយន្តក៏ មកដល់ជាន់តែម្ដង។ ករណីនេះសមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែក ម៉ូតូខូចខាតធ្ងន់ រក្សាទុកនៅអធិកាដ្ឋានស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើបានរាយការណ៍ថាក្មេងពីរនាក់បងប្អូនបង្កើត បានលង់ទឹកស្រះស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃសុក្រ ទី ១៨ ខែ កញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រព្រាំងពពេល ឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប។

ក្មេងរងគ្រោះទាំង២
1- ឈ្មោះ វី សុវណ្ណរ៉ា ភេទប្រុសឣាយុ04ឆ្នាំ
2- ឈ្មោះ វី សារ៉ា ភេទស្រីឣាយុ 3 ឆ្នាំ។

ឪពុក ឈ្មោះ វី សុវណ្ណា ភេទប្រុស អាយុ ៣០ ឆ្នាំ ម្តាយឈ្មោះ សាយ ស្រីណុគ ភេទស្រីឣាយុ ៣១ រស់នៅភូមិឃុំកេីតហេតុ។

សមត្ថកិច្ចបន្តថាមូលហេតុ ឪពុកម្តាយនៅផ្ទះ ក្មេងទាំងពីរនាក់ ទៅលេងផ្ទះជីតានៅខាងកេីតផ្ទះចម្ងាយប្រហែលជា40សិបម៉ែត្រពីគ្នា ។លុះ ម៉ោងប្រហែលជា១៥ជាង ម្តាយក៏មកសួររកកូន នៅផ្ទះជីតា តែតាថាចៅទៅវិញហេីយ ហេីយម្តាយ មករកនៅផ្ទះទៀតមិនឃេីញក៏ផ្អេីលឆោឡោ នាំគ្នាររក ពេលនោះក៏សង្ស័យស្រះទឹកដែលនៅជិតផ្ទះចម្ងាយ60ម៉ែត្រពីផ្ទះក៏នាំគ្នារចុះរកឃើញ និងបាននាំយកទៅមណ្ឌលសុខភាពកន្ទួត តែជាអកុសលក្មេងទាំពីរបានស្លាប់ទៅហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារសពនៅក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ចំនួន០៨រូប កាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្នុងនេះផងដែរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ សូមចូលរំលែកមរណទុក្ខ និងទុក្ខព្រួយដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក-លោកស្រី ជាសមាជិកក្រុមគ្រួសារទាំង០៨រូប សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង បានជូនពរដល់អ្នករងរបួសចំនួន០៣រូបទៀត ដែលកំពុងសម្រាកព្យាបាលជំងឺ សូមជូនពរឱ្យឆាប់បានជាសះស្បើយដើម្បីបានប្រកបជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន ១២២.៣៧០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១.៣៧០ នាក់ ថយចុះ៨៥,៧៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលមានចំនួន ៩.៦១៧ នាក់ និង ភ្ញៀវទេសចរជាតិ ចំនួន ១២១.០០០ នាក់ ដែលបានចូលមកទស្សនាក្នុងខេត្តសៀមរាប នៅតាមតំបន់ប្រាង្គប្រាសាទ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា ដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន , សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ , សហគមន៍កំពង់ភ្លុក , សហគមន៍ត្រាវកុដិ , សហគមន៍បឹងឈូកបន្ទាយស្រី , រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា និង សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តព្រៃវែង៖ជនសង្ស័យម្នាក់បានឡើងលើដំបូលផ្ទះបំរ៉ុងគាស់ យកសម្ភារប៉ុន្តែម្ចាស់គេឃើញទាន់រាយការណ៍ឲ្យនគរបាលព័ទ្ធចាប់បានភ្លាមៗ។
ជនសង្ស័យមានឈ្មោះ ចិន ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិគោកស្រឡៅ ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បើតាមមន្ត្រីនគរបាលបានថ្លែងថាស្របពេលដែលកម្លាំងនគរបាលស្រុកស្វាយអន្ទរ កំពុងល្បាតដឹកនាំដោយលោក អ៊ុង ផាន អធិការនគរបាល ក៏មានពលរដ្ឋរាយការណ៍ ក៏បានចុះទៅដល់ទីតាំងកើតហេតុឡោមព័ទ្ធចាប់បានតែម្ដង។
បច្ចុប្បន្ននគរបាលកំសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។
សូមជម្រាបថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១និង៥នាទីស្ថិតនៅខាងលិចរង្វង់មូលស្វាយអន្ទរ ក្នុងភូមិស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២០

ខេត្តតាកែវ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុក ទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ លោកប៊ិន ឈិន នៅថ្ងៃសុក្រថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងចុះសួរសុខទុក្ខអាជីវករ ក្រោយអគ្គិភ័យឆេះយផ្សារសំរោងយ៉ោង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសចុះពិនិត្យនោះ លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានសម្រេចឧបត្ថម្ភថវិកាចំនួន៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរបណ្ដោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកសាងសង់តូបឡេីងវិញដោយខ្លួនឯងទៅតាមទំហំដែលធ្លាប់កាន់កាប់ជាក់ស្តែង ហេីយអនុវត្តតាមស្តង់ដារួមដែលមានការឯកភាពពីគណៈកម្មការខេត្ត។

សូមញ្ជាក់ដែរថា អគ្គិភ័យបានឆេះផ្សារសំរោងយ៉ោង កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បំផ្លាញតូបរបស់អាជីវករអស់ ២៣០តូប គិតជាទឹកប្រាក់ជាង ២លានដុល្លារ និងសមត្ថកិច្ចបានប្រើប្រាស់ទឹកជិត ១០០ឡាន ទើបគ្រប់គ្រងបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២០

ខេត្តបាត់ដំបង៖បុរសម្នាក់បានស្លាប់បន្ទាប់ពីប្អូនថ្លៃកាប់ចំនួន២កាំបិត។

ហេតុការណ៍បានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ នៅចំណុចក្រុមទី០២ ស្ថិតនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមរបាយការណ៍របស់មន្រ្តីប៉ូលិសខេត្តបាត់ដំបង បានបង្ហាញថាជនសង្ស័យ ឈ្មោះ ជុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះ ឈ្មោះ ចាន់ ប៊ុនថន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។

បើតាមសមត្ថកិច្ចថាជនសង្ស័យបានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ចំនួន០២កាំបិត ចំសៀតផ្កាខាងស្តាំ ចំនួន០១កាំបិត និងចំដើមទ្រូងចំនួន០១កាំបិត បណ្តាលអោយស្លាប់តែម្ដង។ ប៉ូលិសបញ្ជាក់ថាមូលហេតុជនរងគ្រោះ ផឹកស្រាស្រវឹង ហើយវាយធ្វើបាបឪពុកបង្កើតរបស់ខ្លួន ទើបជនសង្ស័យដែលត្រូវជាប្អូនថ្លៃ កាប់បែបនេះ។

ទោះយ៉ាងជនដៃដល់ត្រូវបាននរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២០

ខេត្តព្រះវិហារ៖ផ្ទះរបស់មន្ត្រីនគរបាលនិងកន្លែងជួសជុលរថយន្ត ត្រូវបានអគ្គិភ័យ បំផ្លាញទាំងស្រុង ក្នុងនោះផ្ទះពលរដ្ឋមួយខ្នងក៏រងការឆាបឆេះមួយចំនួនផងដែរ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៧ខែ សីហា ឆ្នាំ២០២០ នៅវេលាម៉ោង៨និងនាទី ស្ថិតក្នុង ភូមិឆែបលិច ឃុំឆែប មួយ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថាករណីអគ្គិភ័យ នេះមានចំនួន៣គ្រួសារ៖

គ្រួសារទី១ មាន ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំទីលំនៅបច្ចុប្បន ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មានមុខរបរ ជាជាងជួសជុល រថយន្តយន្ត ប្រពន្ធឈ្មោះប៊ុន អេងនាង អាយុ៣០ឆ្នាំ ជាមេផ្ទះ។  ត្រូវបានភ្លើងឆេះយានដ្ឋាន មួយខ្នងមានទំហំ១២ម×១៦ម ត្រូវបានភ្លើងឆេះទាំងស្រុង។

គ្រួសារទី២ ឈ្មោះ ធិន ថែប ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅ ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរនជាមន្រ្តីនគរបាលប្រពន្ធ ឈ្មោះយ៉ែម កេមជាមេផ្ទះ ត្រូវបានភ្លើងឆេះអស់ ផ្ទះមួយខ្នង ដែលមានទំហំ ៩ម×៩ម ត្រូវបានខូចខាតទាំងស្រុង។

គ្រួសារទី៣ ឈ្មោះ ឃៀង គឹមសាន្ដ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅ ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរកសិករ ត្រូវភ្លើងឆេះរាលមកឆេះអស់ជញ្ជាំងមួយចំហៀង។

សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដែលឆេះនេះ បង្កឡើងដោយសាទុស្សសេខ្សែភ្លើង៕SRP លោកគីម គឹមឡាយ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតនគរបាលក្រុងសៀមរាបបានសម្រេចបញ្ជូនជនសង្ស័យចំនួន០៨នាក់ទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ពាក់ព័ន្ធករណីហិង្សា។
ជនសង្ស័យ
ទី១/ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប ។

-ទី២/ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

-ទី៣/ឈ្មោះ ថន ប៊ុនឡុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

-ទី៤/ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។

-ទី៥/ឈ្មោះ ឡុញ យូណាថាន ប្រុសអាយុ១៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។

-ទី៦/ឈ្មោះធឹម សុធន ភេទប្រុសអាយុ២១ឆ្នាំ មុរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប ។

-ទី៧/ឈ្មោះ សួន ពិសែន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។

-ទី៨/ឈ្មោះ ប៉ូ សុងហេង ភេទប្រុសអាយុ ២១ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
ចំណែកអ្នករងរបួសម្នាក់ឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក រងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៍ក្បាល ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបានសន្និដ្ឋានថា ពួកគេទាំងក្រុមធ្លាប់មានទំនាស់ជាច្រើនលើកច្រើនសារមកហើយ ហើយនៅថ្ងៃកើតហេតុ បានទាស់ពាក្យសម្តីគ្នា ជាថ្មីម្តងទៀត រហូតឈានដល់ប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់តែម្ដង។
សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០ និង៤២នាទីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២០

ខេត្តសៀមរាប៖សិស្សសាលា៥នាក់និងបក្ខពួកត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធករណីហិង្សា។
ការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២០ និង៤៥នាទី ថ្ងៃទី១៥ខែកញ្ញាឆ្នាំ ២០២០នៅត្រង់ចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ the street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ស្នងការនគរបាលខេត្តសៀមរាប បានឲ្យថ្លែងថាករណីនេះជនសង្ស័យ ពីក្រុមមានគ្នាចំនួន៨នាក់ដែលបាននាំគ្នាចូលផឹកក្នុងហាង ទាស់សំដីគ្នា ទើបវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។
ជនសង្ស័យ១-ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស
មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
២-ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
៣-ឈ្មោះ ថន ប៊ុនឡុង ភេទប្រុសអាយុ១៨ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

៤-ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
៥-ឈ្មោះ សួន ពិសែន ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
៦-ឈ្មោះ ឡុញ យូណាថាន ប្រុសអាយុ១៨ ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
៧-ឈ្មោះធឹម សុធន ភេទប្រុសអាយុ២១ឆ្នាំ មុរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប ។
៨-ឈ្មោះ ប៉ូ សុងហុង ភេទប្រុសអាយុ២១ឆ្នាំ មុខបងជាងសិប្បកម្មឈើ មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

សូមរំលឹកថានៅមុនកើតហេតុថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០នៅត្រង់ចំណុចក្នុងហាងផឹកស៊ីខាងលើ ក្រុមជនសង្ស័យ បាននាំគ្នាចូលផឹកស៊ី
វាយតប់គ្នា និងយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសបក្ខពួកម្ខាងទៀតមានឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៏ក្បាល។
បើតាមលោកស្នងការបព្ជាក់ថាក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់និងឃាត់ខ្លួនបានជនសង្ស័យ៨នាក់។ ជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានចូលផឹកស៊ី និងប្រើអំពើហិង្សាពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២០

ខេត្តសៀមរាប៖ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាបសូមជម្រាបជូនព័ត៌មាននិងអំពាវនាវបងប្អូនប្រជាជន មហាជនជួយពិនិត្យ

ម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ លេខតួនិង លេខម៉ាសុីន៨៥១១២៩៣ ដែលខាងសមត្ថកិច្ចយើងខ្ញុំបានរក្សាទុក រងចាំម្ចាស់មកទទួលយក។

ហេតុនេះសុំមេត្តាជួយពិនិត្យនិងភ្ជាប់ជាមួយឯកសារពាក់ពន្ធ័មកទទួលយកតាមការគួរ។

តាមរយះឮ:លេខទូរសព្ទ័០១២៨២៩៩២៨

ពីខ្ញុំឧ.ត្រីភឹង ចិន្តារ៉េត

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page537 Page538 Page539 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
© 2026 srpostnew.com. All Rights Reserved!
×