Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី
ជា គឹមសាន ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនអន្តោប្រវេសន៍បានឲ្យដឹងនារសៀលថ្ងៃនេះហើយ នៅវេលាម៉ោង ១១និង០០នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានបញ្ជូនជនជាតិវៀតណាម ចំនួន២៧នាក់ស្រី០៩នាក់ ទៅស្នាក់ការត្រៀមបណ្តេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ការបន្តតាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ត្រីជា គឹមសាន បន្តថាជនជាតិវៀតណាមទាំង២៧នាក់នេះ ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនកាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារអង្គរយៀធីម ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទលួចឆ្លងដែន ស្នាក់នៅខុសច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តកណ្ដាល៖រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យកសិករ រួមគ្នាចងក្រងជាបណ្តុំអាជីវកម្មបន្លែ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ហើយទទួលបានប្រាក់ចំណូលកើនឡើងថែមទៀតផង។

ក្នុងឱកាស ចុះពិនិត្យផលិតកម្មដំណាំបន្លែ មានត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ បានមានប្រសាសន៍ថាការចងក្រងនិងពង្រឹងបណ្តុំអាជីវកម្មបន្លែ គឺដើម្បីធានាបានទីផ្សារ តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តដូច្នេះ នឹងឈានទៅធ្វើឲ្យផលិតកម្ម បន្លែមាននិរន្តរភាព ធានាបរិមាណផ្គត់ផ្គង់ ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ ដើម្បីចូលរួមចំណែកជួយរក្សាបាននូវ សន្តិសុខស្បៀងក្នុងគ្រួសារបានយ៉ាងល្អ ក្នុងខណ:ដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិជំងឺកូវីដ-១៩ ។

ម្ចាស់ចម្ការបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងជាពិសេសមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ដែលតែងតែផ្តល់កម្លាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេសរៀងរហូតមក ធ្វើឲ្យផលិតកម្មបន្លែរបស់បងប្អូនរីកចម្រើនធំធាត់ មកទល់បច្ចុប្បន្ន ប៉ុន្តែមានបញ្ហាសំខាន់មួយគឺតំបន់នេះ ទឹកទន្លេឡើងលិចរៀងរាល់ឆ្នាំ ទើបតែឆ្នាំនេះ ពុំមានទឹកលិចទេ ដូច្នេះពួកគាត់ អាចដាំបានបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តបាត់ដំបង៖សមត្ថកិច្ចស្រុកសំឡូតបានឃាត់ខ្លួនបុរសម្នាក់ករណីជួញដូរគ្រឿងញៀន។ហេតុការណ៍បានធ្វើឡើងនៅថ្ងៃសុក្រទី២៥ ខែកញ្ញាឆ្នាំ២០២០ នៅចំណុចក្រុមទី០៩ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបា ត់ដំបង។ ជនសង្ស័យឈ្មោះ ភឹម ផាន់ណា ហៅ ង៉ែត អាយុ២៣ឆ្នាំ មានទីលំនៅក្រុមទី១៦ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ០១ថង់ ទម្ងន់ ១០,៥២ក្រាម (ទាំងសំបក) សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើបាស់ថ្នាំញៀនមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីខេត្តសៀមរាប បានធ្វើការឃាត់មនុស្សពីរនាក់និងរថយន្ត១គ្រឿង ពាក់ព័ន្ធករណីដឹកសត្វព្រៃ។ ហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង១២និង៣០ នាទី ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះនៅចំណុចភូមិជ្រៃ  ឃុំកណ្ដែក  ស្រុកប្រាសាទបាគង  ខេត្តសៀមរាប។ រថយន្តម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ីប៉ារា  ពាក់ស្លាកលេខ ខម2-6158 ដឹកសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាល។

ជនសង្ស័យទាំង០២ នាក់  ជាអ្នកបើកបរ និងអ្នករួមដំណើរ  ទី១/ឈ្មោះ  យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី  សង្កាត់ពន្លក  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ និងទី២/ឈ្មោះ  ឆាត  រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីបានឲ្យដឹងថាបន្ទាប់ពីបានសាកសួរ  ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ  បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងសហការ  ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច  ខេត្តសៀមរាប ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលចរាចណ៍ខេត្តសៀមរាប ឃាត់ខ្លួនបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្ត ពាក់ព័ន្ធបើកម៉ូតូមួយគ្រឿងពាក់ស្លាកលេខមិនប្រក្រតី។

ជនសង្ស័យឈ្មោះ ឌឿន ដូច ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ការដ្ឋានសំណង់ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ការឃាត់ខ្លួននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសៀមរាបដោយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក។

មន្ត្រីនគរបាលបានឲ្យដឹងថាក្រោយឆែកនៅក្រោមកែបម៉ូតូរកឃើញស្លាកលេខតាកែវ1T.8844ចំនួនមួយសន្លឹក និងស្លាកលេខ កណ្តាល 1G-9493 ជាស្លាកលេខសំរាប់ពេលធ្វើសកម្មភាពលួចបាន ទុកធ្វើការដោះដូរ ព្រមទាំងសោអក្សរតេ កែឆ្នៃចំនួនមួយដើម ដើម្បីកាច់ក ម៉ូតូ អត្តសញ្ញាណបណ្ណ័មួយសន្លឹកឈ្មោះ អ៊ឹម ស្រីឆាវ។

ជនសង្ស័យបានឆ្លើយសារភាពថាម៉ូតូមួយគ្រឿង HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ1T.8844 លេខតួនិងលេខម៉ាស៊ីន5520024 ខ្លួនបានធ្វើសកម្មភាពលួចនៅថ្ងៃទី ១៣ខែកញ្ញាឆ្នាំ២០២០ ម៉ោង១១:00នាទីចំណុចផ្លូវចូលទៅកន្លែងលេងទឹកភូមិត្នោតទេ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ពិតប្រាកដមែន។ សោអក្សតេ ខ្លួនទុកគ្រាន់ធ្វើសកម្មភាព កាច់ក ម៉ូតូនៅក្នុងខេត្តសៀមរាប តែត្រូវបាននគរបាលចាប់បានមុន។ បច្ចុប្បន្ននគរបាលបញ្ជូនទៅទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថាជនសង្ស័យពាក់ព័ន្ធអំពើលួច(យកម៉ូតូ)នៅខេត្តតាកែវនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តតាកែវ៖ស្រ្តីម្នាក់ត្រូវបានរថយន្តបុកស្លាប់ ខណ:ពេលដែលកំពុងដើរ។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា៖ កាលពីវេលាម៉ោង១៩នឹង៤០នាទី យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងអ្នកថ្មើរជើង នឹងរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ២ត្រង់ចន្លោះគីឡូមែត្រលេខ,៩៥,៩៦ ស្ថិតនៅក្នុងភូមិយល់ចេក ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ដែលបង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង មិនស្គាល់ស្លាខលេខ បានបើកមកពីទិសខាងត្បូងទៅជើង ស្រាប់តែមកដល់កន្លែងកើតហេតុ បានបុកស្រ្តីម្នាក់ ដែលកំកពុងតែដើរ តាមបណ្តោយផ្លូវ បណ្តាលឲ្យស្លាប់នៅកន្លែង។ បន្ទាប់ពីបានបង្ករហេតុរថយន្តបាន បន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោល។ ចំណែកសាកសពស្រ្តីរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ពេលនេះសាកសព ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទ្រាំង រក្សាទុកនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ រកសាច់ញ្ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តសៀមរាប​៖​សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាសមត្ថកិច្ចខេត្តសៀមរាបបានឃាត់រថយន្តមួយគ្រឿងនិងរកឃើញសត្វប្រវឹកចំនួន៣៨០ក្បាល​។
ការបង្ក្រាបធ្វើឡើងនៅម៉ោង០១និង៣០នាទីយប់ ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០​ ចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប។
សមត្ថកិច្ចបានដឹងថារថយន្តដឹកសត្វប្រវឹកខាងលើម៉ាក​ Land cruiser​ ស្លាកលេខខម​ 2. 6158 ពណ៌ត្រេអុី​ របស់យោធភូមិភាគ៥។
ទោះយ៉ាងណាពាក់ព័ន្ធករណីនេះសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២០

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាស្ត្រីជាប្រពន្ធបានស្លាប់ភ្លាមៗចំណែកប្ដីបានរងរបួសធ្ងន់ ដោយសារដើមឈើរលំសង្កត់ខណ:ចេញពីចំការត្រឡប់មកផ្ទះវិញ។

ហេតុការណ៍បានកើតឡើនៅវេលាម៉ោង៤នឹង៣០នាទីថ្ងៃទី២៥ខែកញ្ញា២០២០ត្រង់ចំណុចព្រៃអង្គតែនស្ថិតក្នុងភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់។ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ធី ផាន អាយុ៣២ឆ្នាំនឹងប្ដីឈ្មោះ ជា ចាន់ អាយុ៣៥ឆ្នាំមានទីលំនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពថាប្តីប្រពន្ធខាងលើបានធ្វើដំណើរដោយគោយន្តកន្ត្រៃចេញពីចំការត្រឡប់មកផ្ទះវិញដោយមានដឹកអុសផង លុះមកដល់ចំណុចខាងលើ
ក៏ជួបហេតុការណ៍តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២០

ខេត្តសៀមរាប៖សុំចូលរួមសោកស្ដាយជាមួយគ្រួសាររងគ្រោះអំពីហេតុការណ៍គ្រោះអគ្គីភ័យបណ្ដាលឲ្យផ្ទះនិងទ្រព្យសម្បត្តិឆេះគ្មានសល់។
ហេតុការណ៍បានកើតឡើងនៅម៉ោង 17និង30 នាទីល្ងាចថ្ងៃទី25 ខែកញ្ញាឆ្នាំ2020 នៅចំណុចក្រុមទី 11 ភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប។
យោងតាមរបាយការណ៍នគរបាលក្រុងសៀមរាបបានឲ្យដឹងថាអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន 02ខ្នង។

-ទី1 ផ្ទះមានទំហំទទឹង 09,50 ម៉ែត្រគុណនឹង 24ម៉ែត្រសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង ដែលម្ចាស់ឈ្មោះ ចាន់ ទាវ ភេទស្រី អាយុ38ឆ្នាំ មុខរបរលក់មាន់អាំងនៅផ្លូវ60ម៉ែត្រ មានប្តីឈ្មោះ ថ្លាន់ សារ៉ាត់ ភេទប្រុស អាយុ45ឆ្នាំ មុខរបរដូចគ្នា ការបាត់បង់មាន÷
-ប្រាក់ដុល្លារ 1000$
-ខ្សែ មាស 02ខ្សែ ទម្ងន់1,5តម្លឹង
-គ្រឿងអល័ង្ការប្លាទីនចំរុះ ទម្ងន់1,5តម្លឹង
-សម្ភារៈប្រើប្រាស់មួយចំនួនធំ។

-ទី២ ផ្ទះទី២ផ្ទះមានទំហំទទឹង 09ម៉ែត្រគុណនឹង 24ម៉ែត្រសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង ដែលម្ចាស់ឈ្មោះ ចាន់ ទុំ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ជាបងប្អូនបង្កើតនឹងគ្នា ការបាត់បង់មាន÷
-ខ្សែកមាស 1តម្លឹង 1ខ្សែ
-ខ្សែដៃផ្លាទីន 1តម្លឹង 1ខ្សែ
-ខ្សែកឈុត ផ្លាទីន 3តម្លឹង
-ខ្សែដៃផ្លាទីន 02ខ្សែ 5ជីរ
-ប្រាក់ដុល្លារ 2000$
-សម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំ។
បើតាមការសន្និដ្ឋានរបស់ម្ចាស់ផ្ទះទាំងពីរ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង នៅលើផ្ទះរបស់ជនរងគ្រោះឈ្មោះ ចាន់ ទាវ ។
-ការប្រើប្រាស់ឡានទឹក សរុបអស់ចំនួន08គ្រឿង ស្នងការខេត្ត 03គ្រឿង,អធិការក្រុង01គ្រឿង ទឹក02ឡាន, អាវុធហត្ថ 03គ្រឿង តូច និង អាជ្ញាធរអប្សរា 01គ្រឿង តូច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២០

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើការបដិសេធចំពោះការលើកឡើងរបស់ ឈ្មោះ អេង ឆៃអ៊ាង អ្នកនយោបាយជាប់បម្រាមតុលាការកម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស ដោយបានធ្វើអត្ថាធិប្បាយក្នុងវិទ្យុបរទេសមួយ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដោយនិយាយបំផ្លើស មិនទទួលស្គាល់ការពិត ក្នុងន័យចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា ជាអ្នកគៀបសង្កត់សិទ្ធិប្រជាពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយទៅវិញ។
ការអធិប្បាយនេះបានបញ្ជាក់អោយឃើញពីចរិតពិត នៃអ្នកនយោបាយប្រឆាំងដែលមានភ្នែកភ្លឺ តែធ្វើពុតជាមនុស្សខ្វាក់ ធ្វើមិនដឹងមិនលឺ មើលមិនឃើញ នូវសមិទ្ធផល និងស្នាដៃ ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមក។

ក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់បន្ថែមថា ប្រសិនដូចទៅនឹងអ្វីតាមការលើកឡើងរបស់ឈ្មោះ អេង ឆៃអ៊ាង បានលើកឡើងមែននោះ រាជរដ្ឋាភិបាលមិនអាចស្ថិតនៅគង់វង្សរហូតដល់សព្វថ្ងៃនេះ ហើយក៏មិនអាចកសាងប្រទេសអោយរីកចម្រើន និងរក្សាបានសន្តិសុខ សន្តិភាពជូនប្រជាជន និងប្រទេសជាតិបានដូចសព្វថ្ងៃឡើយ។

ក្រសួងមហាផ្ទៃ ចាត់ទុកថា ការអត្ថាធិប្បាយរបស់ឈ្មោះ អេង ឆៃអ៊ាង គឺជាសំដីភូតកុហក គ្មានខ្លឹមសារ ដោយគ្រាន់តែនិយាយអោយលឺសំលេង និងកុំអោយតែគូកន និងបក្សពួករបស់ខ្លួនបំភ្លេចឈ្មោះខ្លួនតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ១១ នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណី​ពីបទជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោង១៥ និង ០០នាទី ថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ២០២០ចំណុចភូមិច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃអាវុធហត្ថខេត្តសៀមរាប សហការជាមួយ
កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកក្រឡាញ់ មូលដ្ឋានស្រុកពូក មូលដ្ឋានស្រុកជីក្រែង។
លោកវសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តសៀមរាប ដែលបានដឹកនាំចុះបង្ក្រាបផ្ទាល់បានឲ្យដឹងនៅរសៀលថ្ងៃនេះថា
ជនសង្ស័យទាំងនាក់៖១.ឈ្មោះម៉ោល សុភ័ក្រ ភេទប្រុស អាយុ ២៥ ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
២.ឈ្មោះមាស សុភ័ក្រ អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ស្រុកក្រឡាញ់ ខេត្តសៀមរាប។
៣.ឈ្មោះគុជ វ៉ាង ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកទៀម ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
៤.ឈ្មោះ ហំ វ៉ាង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកទៀម ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
៥.ឈ្មោះឡាយ ពេក ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិគោកស្នូល ឃុំគោកស្នូល ស្រុកពួក ខេត្តសៀមរាប។
៦.ឈ្មោះ វ៉ុន មុន្នីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោកស្នូល ឃុំខ្នាត ស្រុកពូក ខេត្តសៀមរាប។
៧.ឈ្មោះ រួម រ ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរកសិករ រស់នៅព្រៃនគរថ្មី ឃុំអន្លុង់សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។
៨.ឈ្មោះ សុិន ពិសី ភេទស្រី អាយុ២០ ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិព្រែកអង្គរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៩.ឈ្មោះប៉ុញ ងួន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរជាងម៉ូទ័រ រស់នៅភូមិព្រែកអង្គរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
១០ឈ្មោះ មុត ស្រាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាគឹម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
១១.ឈ្មោះស្ងួន យ័ន្ត ភេទស្រីអាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃអង្គរ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវសេនីយ៍ត្រី ធាវ ច័ន្ទតារា បន្តថាការបង្ក្រាបនេះដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ៦២កញ្ចប់ទម្ងន់១៦.៩៧ ក្រាម។
– ទូរស័ព្ទដៃចំនួន១០ គ្រឿង
-ឧបករណ៍ប្រើប្រាស់ថ្នាំញៀន
មួយចំនួន ។ធ្វើតេស្តទឹកនោមចំនួន១១ នាក់ប្រុស ០៩ នាក់និងស្រី ០២ នាក់ ( វិជ្ជមានចំនួន១១នាក់)។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២០

ខេត្តសៀមរាប៖ជនជាតិវៀតណាមប្រុសស្រីចំនួន២៧នាក់ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅខុសច្បាប់។
ការឃាត់ខ្លួននេះនៅវេលាម៉ោង ១៤និង០០នាទីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប នៅចំណុចសណ្ឋាគារ អង្គរយៀធីម ស្ថិតនៅភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។
ប្រភពបានឲ្យដឹងថាជនជាតិវៀតណាមទាំង២៧នាក់នោះ ស្រី៩នាក់។ ក្នុងនោះក៏បាននាំខ្លួនជនជាតិចិន៥នាក់ស្រីម្នាក់ផងដែរ ដោយសារតែស្នាក់នៅសណ្ឋាគារកន្លែងតែមួយ។ ប៉ុន្តែជនជាតិចិនទាំង ៥នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថាជនបរទេសទាំងអស់ខាងលើសមត្ថកិច្ចកំពុងសាកសួរនៅស្នងការនគរបាលខេត្តសៀមរាប និងធ្វើតេសរកជំងឺកូវីដ19 ផងដែរ។ ជនជាតិវៀតណាមទាំង ២៧ នាក់ គឺបានឆ្លងដែនតាមច្រករបៀង នៃច្រកជ្រៃធំ ដោយធ្វើដំណើរតាមទូក។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page533 Page534 Page535 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×