Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២០

ភ្នំពេញ​៖នៅទីបំផុតក្រោយពីតុលាការខេត្តមណ្ឌលគិរី ចេញ​ដីកា​ឃុំ​ឧ​ត្ត​ម​សេនីយ៍​ទោ ពៅ សុធា​រ៉ា​ន់ អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោករួមទាំង​មនុស្ស​៣​នាក់​ទៀតពាក់ព័ន្ធករណីទន្ទ្រានដីខុសច្បាប់ នៅ​ខេត្តមណ្ឌលគិរី​។ ក្នុងសំណុំ​រឿងនេះ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជាង​១០​នាក់​ទៀត ភាគច្រើន​ជាម​ន្រី្ត​រាជការ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនផងដែរ។ប៉ុន្តែបុគ្គលជាប់ចោទទាំងនោះពុំទាន់មានប្រភពណាមួយបញ្ជាក់ឈ្មោះនៅឡើយទេ។

នេះ​បើតាម​ការអះអាង​របស់«លោក មាស ប្រុស ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​
ខេត្តមណ្ឌលគិរី» បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលប់ថ្ងៃទី ០៦ខែតុលាឆ្នាំ ២០២០ នេះ។

​លោក មាស ប្រុស បានបានប្រាប់អ្នកសារព័ត៌មានថាលោក ពៅ សុធា​រ៉ា​ន់ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី ពីបទ​៖កាប់​គាស់​រុករាន​ដីព្រៃ ឆ្ការ​ដុត និងឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ផ្ទាល់ខ្លួន​។
ការទន្ទ្រាន​ដី​នេះ ត្រូវ​រកឃើញ កាលពី​ថ្ងៃទី​០៩ខែកញ្ញា នៅ​ចំណុច​ភ្នំរ​ហាំង ភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដែលជា​ដី​ក្នុង​តំបន់ការពារធម្មជាតិ​។
លោក មាស ប្រុស ថ្លែងបន្តថាក្នុងចំណោម​មនុស្ស​៣​នាក់​ទៀត ដែល​ជាប់ឃុំ​ជាមួយ​លោក ពៅ សុធា​រ៉ា​ន់ មាន​ម្នាក់​ជា​នគរបាល​ព្រំដែន ម្នាក់​ជាម​ន្ត្រី​សុរិយោដី និង ម្នាក់ទៀតជា​អ្នកកាសែត​។

លោកបញ្ជាក់ថា​លោក ពៅ សុធា​រ៉ា​ន់ ត្រូវ​ឃាត់ខ្លួន​កាលពី​ថ្ងៃអាទិត្យទី៤​ខែតុលា​នេះ។ ហើយមិនមែនតែគាត់ម្នាក់ទេដែលក្នុងសំណុំរឿងនេះ មាន​៤​នាក់​ហើយ ដែល​កំពុង​ជាប់ឃុំ​។ បើគិតនឹងលោកលោក សុធា​រ៉ា​ន់​ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដីធ្លី​នេះ នៅមាន​គ្នា​ជាង​១០​នាក់​ទៀត កំពុង​តាម​ចាប់ខ្លួន ដែល​ភាគច្រើន​ជាម​ន្រី្ត​..។
ជុំវិញរឿងរ៉ាវដីធ្លីនៅខេត្តមណ្ឌលគិរី
កាលពី​ថ្ងៃទី​១៥ ខែកញ្ញា នាយករដ្ឋមន្ត្រីី ហ៊ុន សែន បានសម្រេច​បញ្ចប់​តំណែង​លោក​អភិបាលស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី អាចពាក់ព័ន្ធសំណុំរឿងដីធ្លីនេះ។
អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​ថា មិនមែន​មានតែ​អភិបាលស្រុក​មួយរូប​នេះ​ទេ។ ដែលត្រូវបញ្ចប់មុខតំណែងណែង គឺមាន​ម​ន្រី្ត​ពាក់ព័ន្ធ​ផ្សេងទៀត​។ ប៉ុន្តែត្រូវរង់ចាំអនុក្រឹត្យសម្រេច ពី​ប្រមុខ​រដ្ឋាភិបាល​ជា​ឬ​ព្រះរាជក្រឹត្យ​បង្គាប់​ពី​ព្រះមហា​ក្សា​ត្រ​ជាមុនសិន ទើប​លោក​អាច​ផ្ដល់ព័ត៌មាន​លម្អិត​បាន​។
លោក ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក មានប្រសាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថានៅខេត្តមណ្ឌលគិរី មិនមែនមានតែស្រុកកោះញែកមួយទេ គឺមាន​ស្រុក​ជាច្រើន​ទៀត​ដែល​កំពុងមាន​បញ្ហាដីធ្លី​នេះ​។ លោក ប៉ែន ប៊ុណ្ណា​រ៍ថា ចាប់ពី​ឆ្នាំ​២០១៥​មក លោក និង​ពលរដ្ឋ​តាម​មូលដ្ឋាន​បានដាក់​បណ្ដឹង​ជាង​១០​បណ្ដឹង​ហើយ ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដី​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី​។

សូមរំលឹថាកាលពី​ថ្ងៃទី​២២ ខែកក្កដា សម្ដេច ស ខេង បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង ចុះ​សិក្សា​លើ​ករណី​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ​ខេត្តមណ្ឌលគិរី ដើម្បី​ប្រមូល​ឯកសារ​និង​ភ​ស្ភុ​តាង​ជុំវិញ​បញ្ហា​នេះ​។កន្លងមកនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួង​ដែនដី ដោះស្រាយ​បញ្ហា​ដី​ជូន​ពលរដ្ឋ ដែលមាន​ទីតាំងនៅ​លើដី​ព្រៃ​ឬ​តំបន់​ការពារ ហើយ​បើ​ពលរដ្ឋ​ណា​មាន​ទីលំនៅ​រយៈពេល​យូរ​ឆ្នាំ (​អាច​ពេល​១០​ទៅ​២០​ឆ្នាំ​) ត្រូវ​កាត់​ឆ្វៀល​ដី​នោះ​ឲ្យ​ពួកគាត់​។

ទន្ទឹមនឹងនោះប្រមុខរដ្ឋាភិបាលបញ្ជា​ឲ្យ​ចាត់វិធានការ​លើ​មន្ត្រី​និង​បុគ្គល​ណាដែល​រំលោភបំពាន​ដី​រដ្ឋឬ​ដី​របស់​ពលរដ្ឋ​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២០

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សា អាណត្តិទី៣ នៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ លោក ទៀ សីហា អភិបាលខេត្តបានធ្វើការថ្លែងអំណរគុណ និង កោតសរសើរពីស្មារតីចូល រួមសហការណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី និង លំនៅដ្ឋានប៉ះពាល់លើគម្រោមស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាប ដែលបានស្ម័ត្រចិត្តរុះរើ ជាមួយក្រុមការងារ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវបានដំណើរការទៅឲ្យរលូន ទទួលបានជោគជ័យ ហើយបងប្អូនមួយចំនួនតូចដែលមិនបានទាន់ធ្វើការរុះរើ ដោយពួកគាត់កង្វះនូវក្រុមជាងសំណង់ តែមុននឹងក្រោយពួកគាត់នឹងធ្វើការរុះរើផងដែរ ។

អភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន សុំឲ្យបញ្ឈប់នូវប្រពៃណីវប្បធម៌ អន្តរាគមន៍ សូមបែរមកទទួលយកនូវប្រពៃណីវប្បធម៌ចូលរួមសហការ ដើមី្បជាផលប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនទៅថ្ងៃអនាគត ហើយទទួលបានជោគជ័យទាំងផ្លូវ និង សតិអារម្មណ៍ប្រជាពលរដ្ឋ។ លោកក៏បានគូសបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែនេះ គឺផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាបមួយ ក្រោមការឧបត្ថម្ភគាំទ្រនិងការផ្តល់នូវកញ្ចប់ថវិការបស់សម្តេចនាយករដ្ឋមន្ត្រី ដើមី្បធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ក្នុងទីក្រុងទេសចរណ៍ប្រវត្តសាស្ត្រ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលឡើង ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។

បើតាមអភិបាលខេត្ត ក្រៅពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ខេត្តក៏មានលើក នូវគម្រោងស្ថាបនាផ្លូវមួយចំនួនទៀតក្នុងក្រុងសៀមរាប ហើយចំពោះគម្រោងផ្លូវនៅថ្នាក់ស្រុក ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ អាជ្ញាធរអប្សរាគ្រប់គ្រង គឺជាភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំនេះក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ឹង ហឿន និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានាជុំវិញខេត្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ ឡើងផ្សាដែក នៅជាន់ទី២ កម្ពស់១២ម៉ែត្រ ហើយបានឆក់ខ្សែភ្លើងធ្លាក់ពីលអន្ទា បណ្តាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ និង៤៩នាទីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០លើផ្លូវ៣០ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានដកស្រង់សំដីការបំភ្លឺពីឈ្មោះ ហេង ឃាង និងម្ចាស់ផ្ទះថា ជនរងគ្រោះ បានម៉ៅការសំណង់ សាងសង់ដេគ័រផ្នែកខាងក្នុង និងផ្លាកយីយោទាំងមូល ដោយបានឲ្យពួកគាត់មកស្នាក់នៅ និងធ្វើការងារទីនេះអស់រយៈពេលមួយសប្តាហ៍មកហើយ។ លុះដល់ថ្ងទី៦ ខែ តុលា ឆ្នាំ២០២០ ជនរងគ្រោះ ដែលត្រូវជាបងប្រុស របស់អ្នកម៉ៅការសំណង់នោះ បានធ្វើផ្លាកយីហោដោយផ្ទាល់ ឡើងចុះធ្ចើផ្លាកនោះ ដោយលើកជើងអន្ទា ដាក់ខ្សែភ្លើងរ៉ត នៅចំកណ្តាលអន្ទានោះ លុះយកខ្សែទៅចងទាញឲ្យខ្សែទៅជាប់និងជើងអន្ទា ធ្ចើឲ្យខ្សែភ្លើងនោះឆ្លងចរន្ត បណ្តាលឲ្យឆក់ស្លាប់តែម្តង។

បើតាមសមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ NGUYEN HAO HUU ភេទប្រុស អាយុ៤០ឆ្នាំ អត្តសញ្ញាណបណ្ណវៀតណាម លេខ 183441061 ជនជាតិវៀតណាម ស្នាក់នៅកន្លែងកើតហេតុ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ មានបងប្អូនប្រុស មុខរបរ ជាដេរគ័រ និងម៉ៅការ។សាកសពត្រូវបានដឹកតាមឡានពេទ្យ ទៅរក្សាទុកនៅភ្នំពេញ ដោយការិយាល័យពិនិត្យហេតុនៃ នាយកដ្ឋាន នគរបាល បច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២០

ខេត្តបន្ទាយមានជ័យ៖មេបាញ់អាប៉ោងម្នាក់បានបាត់បងជីវិតភ្លាមៗ ខណ:ប្រឹងព្យាយាមរត់គេចសមត្ថកិច្ច ពេលចុះបង្ក្រាប ទីតាំងលេងល្បែងខុសច្បាប់។
ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅចំណុច វាលត្រពាំងច្រាំង ស្ថិតនៅខាងលិច ភូមិផ្គាំចម្ង៉ាយប្រហែល ៥០០ ម៉ែត្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះមានឈ្មោះ នៅ ដារ៉ា អាយុ៥៨ឆ្នាំ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាកម្លាំងនគរបាល ចុះទៅ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (អាប៉ោង)មួយកន្លែងធ្វើឲ្យក្រុមអ្នកលេងល្បែង និងមេអាប៉ោង បាននាំគ្នារត់គេចខ្លួន ដោយជនរងគ្រោះឈ្មោះ នៅ ដារ៉ា ជាអ្នកកាន់មេអាប៉ោង បានរត់រហូតគាំងបេះដូង ដួលសន្លប់ នៅលើភ្លឺស្រែ។ នគរបាលក៏បានជួយសង្គ្រោះ និង សែង ជនរងគ្រោះទៅកាន់មណ្ឌលសុខភាព សឹង្ហ នៅវេលាម៉ោង០៤ រសៀល ថ្ងៃដ៏ដែល។ បន្ទាប់មកលោកវេជ្ជបណ្ឌិត នៃមណ្ឌលសុខភាពបានធ្វើការពិនិត្យឃើញថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២០

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាបបានឃាត់ខ្លួនជនសង្ស័យ០២នាក់ បន្ទាប់ពីបានប្រើកាំបិតកាប់ លើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់។

លោកវរសេនីយ៍ឯក ណុប  សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះឈ្មោះយ ឌ ណ ភេទប្រុស អាយុ២៨ឆ្នាំ  ដើរមកពីដាក់សន្ទូចរកត្រី ហើយបែរភ្លើងពិល ត្រូវលើ  ក្រុមជនសង្ស័យមួយក្រុម ដែលកំពុង នាំគ្នាជក់ថ្នាំញៀន  បណ្តាលអោយក្រុមជនសង្ស័យខឹង  ហើយនាំគ្នា ជិះម៉ូតូនិងប្រើកាំបិត តាមរកនិងកាប់ជនរងគ្រោះ បណ្តាលរងរបួសដាច់ម្រាមដៃឆ្វេងចំនួន៣ របួសត្រង់ដើមដៃ នឹងកំភួនដៃខាងស្តាំដេរសរុប១៩ថ្នេរ។

ហេតុការណ៍បានកើតឡើងនៅកាលពីវេលាម៉ោង០៥ទាបភ្លឺ  ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នៅចំណុច  ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បន្តថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប  សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់លោកវរសេនីយ៍ទោនួន  ស ក្តិ័ចំរើន រិទ្ធ  អធិការរងទទួលព្រហ្មទណ្ឌ  បានចុះធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញាជនសង្ស័យ នឹងឈានដល់ឃាត់ខ្លួនឈ្មោះហេង គឹមឡាយ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការសាកសួរ។ លោកលោកវរសេនីយ៍ឯក ណុប សារ៉ាក់ បន្តថា

វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៥ខែតុលាម្សិលមិញ បាននាំខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះសួន សាក់ ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិកក្រាញ់  សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានចូលរួមជាមួយបក្ខពួក មានគ្នាសរុប៤នាក់  ជក់ថ្នាំញៀននៅថ្ងៃកើតហេតុពិតមែន។ ដោយកំពុងជក់ស្រាប់តែជនរងគ្រោះបានដើរមកក្បែរហើយ ឆួលពិលមកលើពួកគេ  ដោយសារខឹងទើបក្រុមខ្លួនជិះម៉ូតូ០២គ្រឿង  ទៅរកជនរងគ្រោះ។ ពេលឃើញជនរងគ្រោះ ឈ្មោះរាក់ ភេទប្រុស អាយុ២០ឆ្នាំ បានធ្វើសកម្មភាពកាប់លើជនរងគ្រោះ។ ចំណែកឈ្មោះគល់ ភេទប្រុស អាយុ២០ឆ្នាំ(ជាអ្នកដឹកឈ្មោះរាក់)  ឈ្មោះសាក់ និងឡាយ  ជិះម៉ូតូចាំនៅខាងក្រៅផ្ទះ  ជនរងគ្រោះ ពេលធ្វើសកម្មភាពរួចបក្ខពួកខ្លួនបាននាំគ្នាគេចខ្លួនអស់។

បើតាមអធិការថា ក្រោយធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀនលើទឹកនោមជនសង្ស័យ ជាលទ្ធផលវិជ្ជមាន។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់អនុវត្តតាមតាមផ្លូវច្បាប់។ចំណែកបក្ខពួកនៅសេសសល់បានធ្វើការកំណត់អត្តសញ្ញាណអស់ហើយ កំពុងតាមស្វែងរកចាប់ខ្លួនបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២០

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០២០នេះ បានដឹកនាំកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានធ្វើការណែនាំឲ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងវិធាការបង្ការ បទល្មើសតាមរយ:សកម្មភាពថែរក្សានូវទ្រព្យសម្បត្តិរបស់ខ្លួនដោយការចាក់សោកម៉ូតូ បិតសន្ទះសោសុវត្តិភាព ចាកសោជន្ទល់ម៉ូតូផងដែរ។ ចំណែកនៅតាមបន្ទប់-ផ្ទះជួល គប្បីបំពាក់កាមេរ៉ាសុវត្តិភាព។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថាករណីបងប្អូនប្រជាពលរដ្ឋបានដឹង ឬមានការសង្ស័យករណីបទល្មើសចោរកម្មកើតឡើងអាចទាក់មកបានតាមរយៈលោកវរសេនីយ៍ទោ ចាប ណារិន ទូរស័ព្ទលេខ 012 264 999 និងលោកវរសេនីយ៍ត្រី ឆឺយ ផុនសុភី ទូរស័ព្ទលេខ 012 983 511 ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ ជាមួយគ្នានេះនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប សូមអរគុណចំពោះការប្រុងប្រយ័ត្ន និងការការពារទ្រព្យសម្បត្តិ របស់បងប្អូន ប្រជាពលរដ្ឋ សកម្មភាពទាំងនេះ គឺជាកាចូលរួមកាត់បន្ថយបទល្មើសដែលបង្ករឡើងដោយជនឆ្លៀតឱកាសមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា បុរសអ្នកបើកបរម៉ូតូម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយរថយន្តពីរគ្រឿងបើកវ៉ាជែងគ្នា ហើយបានបុកជាមួយម៉ូតូ។

អធិការនគរបាលស្រុកក្រឡាញ់ លោកវរសេនីយ៍ ឯក ជឺ បេងជន បានអោយដឹងថា ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី4ខែតុលាឆ្នាំ2020 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 3-4 ស្ថិត នៅភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ 68 រវាងម៉ូតូនឹងរថយន្តពីរគ្រឿង។

លោកបន្តថា មុនកើតហេតុរថយន្តម៉ាក តូយ៉ូតាកាំម៉ារី(បាឡែន)ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.8768 បើកបរដោយឈ្មោៈ មិនស្គាល់អត្ដសញ្ញាណក្នុងទិសដៅពីជើងទៅត្បូង។ រថយន្តនោះបានបើកឡើងវ៉ាជែងរថយន្តម៉ាក សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT.1095 បើកបរដោយឈ្មោះអ៊ង ស៊ាងទី ភេទប្រុសអាយុ 27 ឆ្នាំរស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងទិសដៅស្របគ្នា។ ក្នុងពេលវ៉ាជែង បានបុកម៉ូតូម៉ាក YAMAHA R15 ពាក់ស្លាកលេខ សៀមរាប 1AG.1246 បើកបរដោយឈ្មោះ ប៉ែន វែន ភេទប្រុស អាយុ 24ឆ្នាំរស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីត្បួងទៅជើងបណ្តាលអោយស្លាប់។ ក្រោយបុកម៉ូតូហើយ ក៏បុករថយន្តម៉ាកសាំងយ៉ុងខាងលើ បណ្តាលអោយរថយន្តសាំយ៉ុង ធ្លាក់ទៅក្នុងស្នាមភ្លោះ។ អ្នកបើកបររថយន្តកាមរី គេចខ្លួនបាត់។
លោកអធិការបញ្ជាក់ថា ក្នុងហេតុការណ៍ ខូចខាតរថយន្តធ្ងន់២គ្រឿង និងម៉ូតូ១គ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូមានល្បឿនលឿន។ អ្នកបើករថយន្តម៉ាក តូយ៉ូតាកាម៉ារីបាឡែនបើកឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់។ រថយន្តទាំង២គ្រឿង និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បី
ចាត់ការតាមនិតិវីធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ តុលា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាបុរសម្នាក់បើកម៉ូតូបានទៅបុកបង្គោលផ្លាកប៉ាណូ បណ្ដាលឲ្យធ្លាក់ទឹកស្លាប់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០ ចំណុចផ្លូវវត្តត្រាំនាគ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបាននាំយកជនរងគ្រោះទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ស្លាកលេខសៀមរាប ១Z០៨២៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២០

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានឲ្យដឹងថាព្រះចៅអធិការវត្តចន្លោង ត្រូវបានរថយន្តបុកសុគត ខណៈកំពុងនិមន្តឆ្លងថ្នល់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ១៨៖១៥នាទី នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៦៣-៣៦៤ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាក Revo ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-0017 បើកបរដោយឈ្មោៈ សំ ធី ភេទប្រុស អាយុ៥៦ នៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងទិសដៅពីកើត ទៅទិសខាងលិច បានបុកព្រះសង្ឃ មួយអង្គកំពុងនិមន្តឆ្លងថ្នល់ពីទិសជើងទៅទិសត្បូងបម្រុងកាក់រថយន្ត ត្រលប់ទៅខេត្តសៀមរាប វិញ ព្រះសង្ឃព្រះនាម សាង សុធា ភេទប្រុស ព្រះជន្ម ៦៨ ព្រះវស្សា ចៅអធិការវត្តចន្លោង សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។បណ្តាលអោយសុគតព្រះសង្ឃ០១អង្គព្រះនាមសាង សុធា(ពេលបញ្ជូនដល់ពេទ្យ)។ខូចខាតរថយន្តស្រាល ០១ គ្រឿង។

អធិការស្រុកក្រឡាញ់បញ្ជាក់ថាមូលហេតុគ្រោះថ្នាក់បណ្តាលមកពី៖-ព្រះសង្ឃនិមន្តឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន។អ្នកបើករថយន្តបើកមានល្បឿនលឿន។វត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២០

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅពីថ្ងៃទី៤ ខែតុលានេះ បានដឹកនាំប្រតិភូចុះពិនិត្យនិងស្វែងយល់ដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុដែលបានទទួលការផ្ដល់ថវិកាពីរាជរដ្ឋាភិបាលក្នុងការសាងសង់ផ្លូវទាំង ៣៤ខ្សែ។ ការទៅបំពេញទស្សនកិច្ចនេះគឺដើម្បីទទួលបាននូវពិសោធន៍ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនាពេលខាងមុខនេះ ដែលខេត្តក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយនូវប្រព័ន្ធចរាចរណ៍ក្នុងខេត្ត សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ ឲ្យសក្តិសមជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាតនាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២០

ខេត្តសៀមរាប៖ថ្លែងក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាព ការពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលជាក់ស្តែង ក្នុងតំបន់ការពារធម្មជាតិ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ០២ ខែ តុលា ម្សិលមិញ លោក ទៀ សីហា បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និង មេភូមិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការរុករាន ក្នុងតំបន់ការពារធម្មជាតិ ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។​ ត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានលទ្ធផលល្អប្រសើរ គឺយើងត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅតាមស្រុកនីមួយៗ ឲ្យបានរួចរាល់ក្នុងឆ្នាំ២០២១ខាងមុខនោះជាកំហិត។

អភិបាលខេត្តលោកទៀ សីហា បន្តថា នេះជាឱកាសដែលអាជ្ញាធរមូល ដ្ឋាន គឺត្រូវគ្រប់គ្រងដីធ្លីនៅក្នុងដែលសមត្ថកិច្ចរដ្ឋបាលខ្លួនគ្រប់គ្រងឲ្យបានជាក់ច្បាស់ ដើមី្បក្នុងការធ្វើសម្រងទិន្នន័យឲ្យបានត្រឹម ត្រូវ ព្រមទាំងធ្វើការស្រាវជ្រាវពីប្រវត្តិសាវតាប្រជាពលរដ្ឋបានច្បាស់ ដើមី្បធ្វើការស្នើសុំទៅរាជរដ្ឋាភិបាល ស្នើសុំធ្វើការឆ្វៀលដីជូន ពួកគាត់ទៅតាមការជាក់ស្តែង។ តែនៅក្នុងពេលនេះការធ្វើទិន្នន័យបានច្បាស់លាស់ នឹង ផ្តល់ជូនពួកគាត់ហើយនោះ តែបែជាពួក គាត់នៅតែបំពាន រុករានយកដីរដ្ឋបន្តនោះ នឹងត្រូវចាត់ការអនុវត្តទៅតាមច្បាប់រដ្ឋបាលផងដែរ។ ម៉្យាងទៀតអាជ្ញាធរមូលដ្ឋានទាំង អស់ ក៏ត្រូវធ្វើការពន្លឿនក្នុងការធ្វើទិន្នន័យប្រជាពលរដ្ឋឲ្យបានចប់សព្វគ្រប់ ដើមី្បបានទិន្នន័យសម្រាប់ជាធាតុចូលក្នុងការកំណត់ បែងចែកតំបន់។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មន្ត្រីនានាពាក់ព័ន្ធជុំវិញខេត្តផងដែរ។

លោកសៅ សុភាព បានលើកឡើងថា តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មានចំនួន០៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៣៣ពាន់៦៨៨ហិកតា ក្នុងនោះតំបន់ការពារទេសភាពអង្គរមានទំហំ ១០ពាន់៨០០ហិចតា , ឧទ្យានជាតិព្រះជ័យវរ័្មន.នរោត្តម (ភ្នំគូលែន) មានទំហំ ៣៧ពាន់៣៧៣ហិកតា (ក្នុងនោះដីអាស្រ័យផល មាន ១៥៣ហិកតា , ដីចំការ ២ពាន់៨៥៣ហិកតា , ការសង់ខ្ទម និង បោះបង្គោលរបងអាណាធិបតេយ្យ ១៥៨ខ្នង ) , ដែន ជម្រកសត្វព្រៃគូលែន.ព្រហ្មទេព ទំហំ ៤២ពាន់៩០៣ហិកតា , ដែនជម្រកសត្វព្រៃបឹងពែរ ទំហំ ៣៧ពាន់៤៦៩ហិកតា ដែន ជម្រកសត្វព្រៃភ្នំត្នោត.ភ្នំពក ទំហំ ១៧ពាន់៥៦៩ហិកតា , តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប (សត្វខឹ្សប) ទំហំ ៤ពាន់៨៧១ហិកតា , តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ទំហំ ៧៧ពាន់៧០៣ហិកតា និង តំបន់ ស្នូលបឹងទន្លេឆ្នា (តំបន់រ៉ាមសារ) ទំហំ ៥ពាន់ហិកតា ។ ក្នុងនោះដែរក៏មានសហគមន៍ការពារធម្មជាតិ ចំនួន១០កន្លែង មានផ្ទៃដីសរុប ១២ពាន់៩៨៤ហិកតា មានប្រជាពលរដ្ឋ ៣ពាន់៩៩គ្រួសារ ដែលបានគ្រប់គ្រងដីព្រៃសហគមន៍តំបន់ ការពារធម្មជាតិ ឲ្យមាននីរន្តរភាព។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូវបទពិសោធន៍ និង វិធានការល្អៗមួយចំនួន ក្នុងការធ្វើទិន្នន័យដីធ្លី ឲ្យបានចប់សព្វគ្រប់ ដើមី្បបញ្ចប់នូវបញ្ហាវិវាទដីធ្លី និង ការរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនពីបទ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបនេះធ្វើនៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី ០២ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំកម្លាំងការិយាល័យគ្រឿងញៀនខេត្តដោយលោក វសេនីយ៍ត្រី ធាវ ច័ន្ទ តារា នាយការិយាល័យ។

ជនសង្ស័យ១.ឈ្មោះខែក ហូនី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

២.ឈ្មោះ ម៉ឹក សុម៉ាលី ភេទស្រី អាយុ២១ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៣.ឈ្មោះរ៉េត ភារិទ្ធ ភេទ ប្រុស អាយុ ២៨ឆ្នាំមុខរបរជាងផ្សារដែក រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៤.ឈ្មោះមិក នឿយ ភេទប្រុស អាយុ២៣ ឆ្នាំមុខរបរ ជាងដែក រស់នៅភូមិស្វាយដង្កំ សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖

-ថ្នាំញៀនម្សៅក្រាមព៍ណសថ្លាចំនួន ៤កញ្ចប់ទម្ងន់៤.១៨ ក្រាម ។

– ទូរស័ព្ទដៃចំនួន០៤គ្រឿងនិង។

– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ គ្រឿង ។

*ធ្វើតេស្តទឹកនោមចំនួន០៤ នាក់ប្រុស ០៣ នាក់ ស្រី០១ នាក់( វិជ្ជមានចំនួន ៣នាក់ ប្រុស) ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងបន្តនីតិវិធី៕SR

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page530 Page531 Page532 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×