Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តព្រៃវែង៖ពលរដ្ឋមួយគ្រួសារ មានជិកបងប្អូន៦នាក់ រស់នៅក្នុងភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានស្នើសុំដល់ក្រសួងយុត្តិធម៌ ជួយរកដំណោះស្រាយដល់ពួកគាត់ លើករណីដីរបស់ពួកគាត់ ត្រូវបានគេចោទថាពួកគាត់បានលក់ផ្តាច់ឲ្យគេ។

ពាក់ព័ន្ធវិវាទនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ម្សិលមិញ អ៊ុំស្រីម្នាក់ឈ្មោះ ហ៊ីង ស៊ីម បានប្រាប់អ្នកសារព័ត៌មានថា រាល់ថ្ងៃនេះគាត់មានបងប្អូនចំនួន៦នាក់ ដោយពួកគាត់មានដីមួយកន្លែងទទឹង១០៣ម៉ែត្រ ចំណែកបណ្តោយគាត់មិនបានចាំទេ។ ដីនេះស្ថិតនៅភូមិ រកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ដោយដីនេះគឺជារបបរបស់បងប្អូនគាត់ទាំង៦នាក់។ តែឥឡូវនេះត្រូវបានគេលួចក្លែងឯកសារថាគាត់លក់ផ្តាច់ទៅវិញ។ តែតាមពិតដីនោះគាត់គ្រាន់តែបញ្ចាំតែប៉ុណ្ណោះ។

លោកស្រី ហ៊ីង ស៊ីម បន្តទៀតថាកាលពីឆ្នាំ២០១០ ដោយគាត់មានជីវភាពលំបាក គាត់បានទៅខ្ចីលុយពីឈ្មោះ ឆន សឿន ដែលមានប្រពន្ធឈ្មោះ នង សឿន ដោយបានយកដីរបស់គាត់ខាងលើ ដាក់បញ្ចាំចំនួនទឹកប្រាក់សរុប៦៥០០ដុល្លារ។ ក្រោយមកពួកគាត់បានសងវិញចំនួន១៥០០ដុល្លារហើយ។ ដូច្នេះសល់តែ៥០០០ដុល្លារតែប៉ុណ្ណោះ។ ក្នុងការដាក់បញ្ចាំដីនោះ ក៏មិនបាននិយាយថាយកការប្រាក់ដែរ ពីព្រោះតម្រូវអោយឈ្មោះ ឆន សឿន ធ្វើស្រែលើដីនោះ។ បន្ទាប់មកទៀតរូបគាត់ក៏បានចេញទៅធ្វើការនៅប្រទេសថៃ ដើម្បីរកលុយមកដោះបំណុល ក៏ស្រាប់តែឈ្មោះ ឆន សឿន បានអោយកូនមកហៅឈ្មោះ ហ៊ីង ជីន ទៅផ្តិតមេដៃ ដោយប្រាប់ថា ផ្តិតមេដៃដើម្បីខ្ចីលុយធនាគារ អោយ។ ឈ្មោះ ហ៊ីង ជីន ក៏បានប្រាប់ថា បើយកលុយធនាគារ បានអោយគាត់ខ្ចីបន្ថែមចំនួន៥០០ដុល្លាទៀតមក ដើម្បីទិញម៉ូតូអោយកូន ប៉ុន្តែតាំងពីផ្តិតមេដៃរួចមក គឺស្ងាត់ឈឹង លុយក៏មិនបានរហូតដល់ឆ្នាំ២០១៣ ពួកគាត់ក៏មានការសង្ស័យក៏បានសួរនាំពីរឿងនេះ ស្រាប់លេចចេញឯកសារទិញលក់ផ្តាច់ទៅវិញ។ ដូច្នេះពួគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំរកា ដោយកាលនោះមានលោក ឃុន ផន ជាមេឃុំ។

ពលរដ្ឋខាងលើបន្តថាបន្ទាប់ពីបានដាក់ពាក្យបណ្តឹងទៅលោក ឃុន ផន ជាមេឃុំរកា លោកមេឃុំក៏បានចេញលិខិតបដិសេធមួយ លើករណីដីនេះ គឺឈ្មោះ ឆន សឿន បានយកឯកសារទិញលក់នោះមកអោយគាត់ស៊ីញ៉េ តែគាត់មេឃុំបានប្រាប់ថា ថ្ងៃក្រោយបើសិនជាមានបញ្ហាអីនោះ គាត់នឹងចេញលិខិតបដិសេធហើយ។ រួចហើយក៏ មានពាក្យបណ្តឹងតតាំងគ្នារហូតដល់តុលាការតែម្តង។ ពួកគាត់ក៏បានបន្តថា ពេលកាត់ក្តីដំបូង គឺគាត់ឈ្នះប៉ុន្តែពេលកាត់លើកក្រោយទៀត បែជាគាត់ម្ចាស់ដីចាញ់ទៅវិញ បើទោះបីជាគាត់មានលិខិតបដិសេធ ពីលោកភូមិ មេឃុំក៏ដោយ។

ដូច្នេះធ្វើអោយគាត់កើតទុក្ខមិនសុខចិត្ត បានទៅសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានដាក់អោយតុលាការខេត្តព្រៃវែង សើររើលើករណីសុំណុំរឿងរដ្ឋបវេណីលេខ៣៥ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះម្តងទៀត។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នេះ តុលាការខេត្តព្រៃវែង ក៏បានចេញលិខិតអញ្ជើញ លោក នេត នឿន មេឃុំរកា បច្ចុប្បន្ន គ្រានោះពួកគាត់នឹកស្មានថា បានកាត់ក្តីម្តងទៀត។ ប៉ុន្តែតុលាការកោះហៅ មេឃុំរកា ទៅគ្រាន់តែអោយចុះហត្ថលេខា ទទួលស្គាល់ការកាត់ក្តី លើកមុនទៅវិញ ជាហេតុ ធ្វើអោយពួកគាត់ហួសចិត្តយ៉ាងខ្លាំងចំពោះសុំណុំរឿងនេះ។

ពាក់ព័ន្ធករណីនេះលោក នេត នឿន មេឃុំរកា បានប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២.៣០នាទី ខាងតុលាការបានអញ្ជើញរូបគាត់ទៅពិតប្រាកដមែន។

លោកមេឃុំថា ពេលនោះរូបគាត់ ក៏ត្រូវបានចៅក្រមអោយគាត់ចុះហត្ថលេខា ទទួលស្គាល់ការកាត់ក្តីលើកមុន  ដោយចៅក្រមមិនស្តាប់ហេតុផលអ្វីទាំងអស់។ បើទោះបីជាមានការសុំអោយមានការពិនិត្យឡើងវិញ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌យ៉ាងណាក៏ដោយ។ ពេលនោះគាត់ក៏មិនយល់ព្រមចុះហត្ថលេខាដែរ ព្រោះគាត់យល់ថាការកាត់ក្តី មិនយុត្តិធម៌ចំពោះម្ចាស់ដី។

លោក នេត នឿន បន្តទៀតថា ពេលដែលគាត់មិនយល់ព្រមចុះហត្ថលេខា ខាងចៅក្រមប្រាប់គាត់ថា ទុកពេលអោយគាត់មួយខែ បើសិនជាលោក នេត នឿន នៅតែមិនព្រមចុះហត្ថលេខា ទេនោះ លោក នេត នឿន ត្រូវមានទោសប្រឆាំងសាលក្រមរបស់តុលាការ។

ទោះយ៉ាងណា លោក នេត នឿន មេឃុំរ និងម្ចាស់ដីទាំង៦នាក់ សូមសំណូមពរដល់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ដល់ពួកគាត់ផងព្រោះថា ការកាត់ក្តីកាលមុន មិនយុត្តិធម៌ទាល់តែសោះ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន «សៀមរាបប៉ុស្ដិ៍»នៅមិនទាន់ទទួលបានការបំភ្លឺ ពីចៅក្រម នៃសាលាដំបូងខេត្តព្រៃវែងនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ វេលាម៉ោង១១និង០៥នាទីមានគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។នគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថានារីរងគ្រោះជិះម៉ូតូម៉ាកឌ្រីម២០២០ស្លាកលេខ សៀមរាប ១AH ១១១៣។ ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចស្រុកប្រាសាទបាគងនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានអះអាងនៅព្រឹកនេះថា ប្រជាពលរដ្ឋដែលរស់នៅប៉ះពាល់លើដីចំណីផ្លូវ ក្នុងសង្កាត់ស្លក្រាម និងសង្កាត់ស្វាយដង្គំ និងសង្កាត់គោកចក ក្រុងសៀមរាប បានចូលរួមសហការ និងបន្តរុះរើសំណង់។

ខ្ញុំសូមជម្រាបថានៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែតុលាម្សិលមិញ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៣ និងជាតំណាង លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការចុះពិនិត្យ និងសម្របសម្រួល លើការរុះរើសំណង់រំលោភលើដីផ្លូវ ចំណីផ្លូវ អូរ ប្រឡាយ សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខែ្ស ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ក្រុមការងារក៏បានផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តចូលរួមសហការ និងរុះរេីសំណង់នានា ព្រមទាំងសម្ភារផ្សេងៗទៀត លើខ្សែផ្លូវចំនួន ៧ ខ្សែ ដែលរួមមានខ្សែផ្លូវ WN06 .WN01 .AD11.AD27.AD25.EN03 និងEN05 ដែរមានផលប៉ះពាល់ចំនួន ៦៥៩ ផលប៉ះពាល់។

ជាមួយគ្នានេះដែរក្រុមការងារក៏បានថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវដែលរាជរដ្ឋាភិបាល បានគ្រោងនឹងសាងសង់នេះ ដោយមានការចូលរួមសហការជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំនិងសប្បាយរីករាយក្រែលែងក្នុងការរុះរើសំណង់របស់ខ្លួនចេញក្នុងពេលឆាប់ៗនេះ។

ក្នុងនាមក្រុមការងារ ជាពិសេស អភិបាលខេត្តសៀមរាប សូមស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តសៀមរាប៖ខេត្តសៀមរាបនឹងរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ២០២០។
នេះបើយោងតាមកិច្ចប្រជុំរវាងលោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក នាក់ ណេរ៉ុន អភិបាល រងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាបនាព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។
កិច្ចប្រជុំនេះក៏បានផ្ដោតសំខាន់លើដំណើរការរៀបចំ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ២០២០ សម្រាប់ត្រៀមរៀបចំ ពិព័ណ៍ ផលិតផល ខ្មែរ ជួយសម្រួលដល់ចរន្តទីផ្សារជូនកសិករ ផលិតករ សេវាករ និងសហ គ្រាសខ្នាតតូច និងមធ្យម ក្នុងខេត្ត សៀម រាប ដែលនឹងគ្រោងរៀបចំនៅចុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។

កម្មវិធីនេះនឹងអនុវត្តនូវវិធានការ របស់ក្រសួង សុខាភិបាល ដោយប្រកាន់ខ្ជាប់ និងមានសម្ភារ វាស់កម្តៅ ជែល និងអាល់ កុលលាងដៃ ក្នុងកម្ម វិធីពិព័រណ៍ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះបានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន និងទីទួលសុវត្ថិភាពនៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីត្រៀមរៀបចំបង្ការសម្រាប់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ឲ្យបានទាន់ពេលវេលា។
អភិបាលខេត្ត លោកសុខ លូ បានបញ្ជាក់ថា មកដល់ពេលនេះស្ថានភាពទឹកមិនទាន់ដល់កម្រិតកម្ពស់ប្រកាសអាសន្ននៅឡើយទេ។ ជាមួយគ្នានេះក្បាលខេត្តកំពង់ធំ បានសូមបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមបណ្តោយដងស្ទឹងសែន សូមប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅបណ្តាថ្ងៃខាងមុខនៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តកំពង់ធំ៖ដោយសារតែឥទ្ធិពលសុរា បានធ្វើឲ្យកូនស្រីម្នាក់ហ៊ានលើកដៃ វាយសម្លាប់ឪពុកបង្កើតរបស់ខ្លួននិងដំបងឈើបណ្ដាលឲ្យ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី១១ ខែតុលាឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ រហូតដល់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ទើបមានការភ្ញាក់ផ្អើល។
ជនរងគ្រោះឈ្មោះ លឹម លន់ ភេទប្រុសអាយុ៧៨ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។
ចំណែកជនសង្ស័យមានឈ្មោះ លន់ សារឹម ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា មានប្តីឈ្មោះ នៀវ សារ៉េត អាយុ៣២ឆ្នាំ មានកូនម្នាក់ភេទប្រុស ទើបមានអាយុ៤ឆ្នាំប៉ុណ្ណោះ។
បើតាមសមត្ថកិច្ចបានលើកឡើងថាករណីនេះគឺកូនស្រីបង្កើតស្រវឹងស្រា ហើយឪពុកបានស្តីបន្ទោសបន្តិចបន្ទួច ក៏ខឹងកើតជារឿងតែម្ដង។

ក្រោយត្រួតពិនិត្យសមត្ថកិច្ចបានប្រគល់
សាកសពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែកជនបង្កត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី៕SRPអ៊ុង សំអាត

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ខេត្តពោធិ៍សាត់៖អ្នកនាំពាក្យរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានទទួលរងគ្រោះដោយទឹកជំនន់ ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រជាពលរដ្ឋចំនួន១២.៨៤១គ្រួសារ នៅក្នុង0៦ក្រុង/ស្រុក។

ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង ស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់ ស្មើនឹង៣៤ឃុំ/សង្កាត់, ព្រមទាំងប៉ះពាល់ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា៖ ស្រូវចំនួន១៤.៣១៤ ហិកតា, ដំណាំកសិឧស្សាហកម្មចំនួន២.៥៧១ហិកតា, ខូចខាតដំណាំរួមផ្សំគ្រប់ប្រភេទសរុបចំនួន៩៦៣ហិកតា, ទឹកលិចផ្លូវ (ផ្លូវកៅស៊ូ, គ្រួសក្រហម និងផ្លូវដីស) សរុបចំនួន១០០ខ្សែ ស្មើនឹង៨០.៦៧០ម៉ែត្រ, ដាច់ផ្លូវចំនួន០៤កន្លែង មានប្រវែង១.៤០៥ ម៉ែត្រ, ខូចស្ពានចំនួន០៩កន្លែង, ខូចលូចំនួន២២កន្លែង, បាក់ទំនប់ចំនួន០៣កន្លែង, ផ្ទះសំបែងប្រជាពលរដ្ឋខូចខាតទាំងស្រុងចំនួន២៣ខ្នង, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទួលសុវត្ថិភាពចំនួន១៩៧គ្រួសារ, លិចសាលារៀនចំនួន២៦កន្លែង, លិចវត្ដអារាមចំនួន៣៣កន្លែង, លិចមណ្ឌលសុខភាពចំនួន៣កន្លែង, និងមានករណីលង់ទឹកស្លាប់ចំនួន០២នាក់។

យោងតាមការតាមដានកម្ពស់ទឹកនៅក្នុងថ្ងៃនេះ ឃើញថាទឹកស្ទឹងស្រុកភ្នំក្រវាញ មានកម្ពស់៦.១៩ម៉ែត្រ (ថយចុះ០,៤៣ម), ស្ទឹងស្រុកវាលវែងមានកម្ពស់៣.៧៥ម៉ែត្រ (ថយចុះ០,២៥ម), ស្ទឹងពោធិ៍សាត់មានកម្ពស់ចំនួន៥.៤៧ម៉ែត្រ(ថយចុះ ០,៤០ម) និងទន្លេកំពង់លួងមានកម្ពស់៤.១៦ម៉ែត្រ (កើនឡើង០,១២ម)៕SRP«រូបភាពក្រសួងធនធានទឹកនិងឧតុនិយម»

Like 195
Comment 0
Share ចែកចាយ
Views 3.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ខេត្តព្រះវិហារ៖ឃុំចំនួន៣របស់ស្រុកជ័យសែន បានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង។ឃុំទាំង៣មាន

១«ឃុំតស៊ូ»ទឹកលិចស្រូវនិងទឹកលិចចូលដល់ក្រោមផ្ទះនៅភូមិសំរោងចំនួន២១ខ្នងផ្ទះនិងលិចផ្លូវប្រវែង៨៧ម៉ែត្រ។

២«ឃុំពុទ្រា»ទឹកលិចផ្លូវប្រវែងប្រហែល២០០ម៉ែត្រធ្វើដំណើឆ្លងដោយទូក ជម្រៅ១,៥០ម៉ែត្រ។

៣«ឃុំច្រាច់»ទឹកលិចខូចផ្លូវប្រវែង៧០ម៉ែត្រនៅចំណុចក្រោយភូមិបដិវត្តទឹកបានស្រកផុតអស់វិញ។

ក្រោយពីមានហេតុការណ៍ទឹកជំនន់ នៅថ្ងៃទី១២តុលាឆ្នាំ២០២០នេះ លោក កងសៅគុណ មេបញ្ជារការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នឹងលោក រស់ហេង អភិបាលស្រុកជ័យសែន បានដឹកនាំកងកម្លាំងទាំង០៣អង្គភាព ចុះដល់ភូមិសាស្រ្តដែលកំពុងរងការជនលិច ក្នុងស្រុកជ័យសែនផងដែរ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាស្រុកសង្គមថ្មី ក៏មានទឹកលិចផ្លូវរបស់ឃុំរណៈសិរ្សចំនួនមួយកន្លែងស្ថិតនៅចន្លោះភូមិខ្នារថ្មី ទៅព្រំប្រទល់ភូមិពាមអាទិត្យ ដែលមានប្រវែង ៣០០ម៉ែត្រ ជម្រៅប្រហែល២៥សង់ទីម៉ែត្រ ប៉ុន្តែអាចធ្វើចរាចរណ៍បាន។

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់នេះលោក កងសៅគុណ បានផ្តាំផ្ញើដល់ឪពុក ម្តាយ នឹងលោកគ្រូអ្នក គ្រូ អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ ដែល ទៅរៀនដោយជិះទូកនឹងផ្លូវដែលមានទឹកំពុងតែហូរខ្លាំង ចៀសវៀង ទឹកគួចធ្វើឲមានគ្រោះថ្នាក់ដល់ អាយុជីវិតដោយជាយថាហេតុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ខេត្តព្រៃវែង៖នគរបាលស្រុកបាភ្នំ បានសម្រេចឃាត់ខ្លួនម្ចាស់ផ្ទះ ក្រោយពីមានជនសង្ស័យម្នាក់ បានចូលទៅក្នុងផ្ទះហើយត្រូចបានខ្សែភ្លើងឆក់ស្លាប់។

ហេតុការណ៍នេះ កើតឡើង វេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនសង្ស័យដែលបានចូលផ្ទះគេហើយត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ។ ជុំវិញករណីនេះ សមត្ថកិច្ចបានបង្កើតគណៈកម្មការ និងពិនិត្យឃើញថា ឈ្មោះ យឹម សំអាត មានស្នាមដាច់ឆេះខ្លោច បាតដៃខាងឆ្វេង មួយកន្លែង បណ្តាលមកពីឆក់ ខ្សែភ្លើង ស្លាប់ពិតប្រាកដមែន។

លោកវរសេនីយ៍ទោ មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ ថ្លែងប្រាប់នៅរសៀលថ្ងៃទី១២ ខែតុលានេះ ថាករណីនេះកម្លាំងនគរបាលបានឃាត់ខ្លួនម្ចាស់ផ្ទះនិងត្រូវបញ្ជូនទៅ តុលាការ។

បើតាមលោកអធិការបញ្ជាក់ថា ការសម្រេចយ៉ាងណានោះ គឺ ជាសមត្ថកិច្ចរបស់តុលាការ។ ពលរដ្ឋបានលើកឡើងថា ដោយសារក្នុងមូលដ្ឋានរបស់ពួកគាត់ ឧស្សាហ៍កើតមានករណីចោរកម្មពេក ទើបម្ចាស់ផ្ទះ ស្ទើរគ្រប់គ្នា បានរាយខ្សែភ្លើងដើម្បីការពារ។ ទោះយ៉ាងណាករណីខាងលើនេះធ្វើអោយម្ចាស់ផ្ទះ មានទោសទៅវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង
សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគ្រប់កម្រិត អាជ្ញាធរដែនដី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ចូលរួមក្នុងប្រតិបតិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសដ៏លំបាកនេះ សម្ដេច ស ខេង បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់នេះ ស្ដែងឲ្យឃើញនូវទឹកចិត្តដ៏ប្រពៃ និងស្មារតីសាមគ្គីភាពជួយគ្នាទៅវិញ ទៅមក នៅក្នុងគ្រាជួបគ្រោះអាសន្ន ដែលប្រជាពលរដ្ឋកំពុងទទួលរងគ្រោះមហន្ដរាយធម្មជាតិ និងបានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងខេត្តបាត់ដំបងផងដែរ។

ជាមួយគ្នានេះដែរ សម្ដេច ស ខេង បានអំពាវនាវ និងជំរុញលើកទឹកចិត្តដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ដែនដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិតនៃខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងសប្បុរសជនទាំងអស់ សូមបន្ដចូលរួមចំណែកកាន់តែផុលផុសថែមទៀត ក្នុងបេសកម្មដ៏មានសារៈសំខាន់នេះ ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាពនាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ព្រឹកមិញនេះបានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ាង យី (Wang Yi)
ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន។
ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង យី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។បានឯកឧត្តមក៏បានពាំនាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់ប្រជាជនចិនជូនចំពោះសម្ដេចតេជោថែមទាំងបានជូនពរសម្ដេចតេជោឲ្យទទួលបាននូវសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខបន្តទៀត។

ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍បន្តទៀតថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសចិនកាលពីអំឡុងខែកុម្ភះកន្លងទៅនេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ល្អរបស់សម្ដេចតេជោចំពោះប្រជាជនចិន និងរដ្ឋាភិបាលចិន។ លើសពីនោះទៅទៀត បានបង្ហាញនូវភាពស្និទ្ធស្នាលមិត្តភាពដ៏រឹងមាំនៃទំនាក់ទំនងនិងការយកចិត្តទុកដាក់រវាងកម្ពុជា និងចិនផងដែរ។ លើសពីនេះទៅទៀត

ឯកឧត្តមបានបញ្ជាក់ថានេះគឺជាសណ្តានទឹកចិត្តមួយរបស់សម្ដេចតេជោមិនត្រឹមតែចំពោះប្រជាជនចិនប៉ុណ្ណោះទេ គឺចំពោះប្រជាជនទូទាំងពិភពលោកតែម្ដងជាក់ស្តែង កន្លងមកដូចជាការទទួលប្រជាជនជាប់នៅនាវា Westerdam ដែលឆ្លុះបញ្ចាំងសន្ដានចិត្តមនុស្សធម៌របស់សម្ដេចតេជោដែលនៅពេលនោះអន្តរជាតិទាំងមូលបានទទួលស្គាល់ថាព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដ៏តូចមួយតែមានបេះដូងធំ។

ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីកិច្ចពិភាក្សារវាងឯកឧត្តមផ្ទាល់ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិស័យនិងមានភាពទូលំទូលាយ។

ឯកឧត្តមបានមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការនេះបានឈានទៅដល់ការយល់ព្រមពីភាគីទាំងពីរថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំ ធ្វើយ៉ាងណាឲ្យកម្ពុជារក្សាបាននូវអធិបតេយ្យភាពថ្លៃថ្នូររបស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនិង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី និងប្រជាជនចិន ដែលសួរសុខទុក្ខចំពោះសម្ដេចផ្ទាល់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះការវាយតម្លៃខ្ពស់ នៃទំនាក់ទំនងរវាងកម្ពុជា និងចិន។ សម្ដេចតេជោក៏បានអបអរសាទរចំពោះមិត្តចិនដែលទទួលបាននូវភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺ covid-19។

សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសចិនមានប្រជាជន ជាង 1000 លាននាក់ប៉ុន្តែអ្នកដែលទទួលរងនូវជំងឺនេះមានភាគរយតិចបំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃ ក្នុងន័យនេះប្រទេសចិនគឺមានសមត្ថភាពគ្រប់គ្រាន់នឹងបានទប់ស្កាត់ជំងឺកូវី-19 បានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងនូវការគាំទ្រ និងអបអរសាទរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងឯកឧត្តម វ៉ាង យី ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តម វ៉ាង យី អំពីដំណើរការនៃការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ក៏ដូចជាដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍ថាការទប់ស្កាត់ជំងឺកូវីដ-១៩ គឺទទួលបានជោគជ័យប្រជាជនកម្ពុជាបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល គោលការណ៍របស់ក្រសួងសុខាភិបាល ហើយរដ្ឋាភិបាលកម្ពុជាក៏មានយន្តការច្បាស់លាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។

ជាទីបញ្ចប់សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្ដល់ជំនួយដល់កម្ពុជាការចុះហត្ថលេខានៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់​ សម្ដេចតេជោក៏បានបញ្ជាក់ថា EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនគឺនៅជារៀងរហូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅវិមានសន្តិភាព ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ព្រឹកមិញបានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនដូចជា៖

១) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

២)កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។

៣)លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

៤)លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង ពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីមិត្តចិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page526 Page527 Page528 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×