Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ខេត្តបាត់ដំបង៖លោកឧកញ៉ា ភួ ពុយ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការកណ្ដាលចុះជួយស្រុកថ្មគោល លោក ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានយុវជន ស.ស.យ.ក ស្រុកថ្មគោល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បាននាំយកនូវអំណោយគ្រឿងឧបភោបបរិភោគ ថ្នាំពេទ្យ ដោយក្នុងមួយគ្រួសារទទួលបាន អង្ក(រ១០គីឡូក្រាម) មី(១កេស) ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងនូវការលិចលង់លំនៅដ្ឋានខ្លាំង នៅឃុំអន្លង់រុន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះដែរ លោកឧកញ៉ា ភួ ពុយ បានថ្លែងអំណរអរគុណដល់ អាជីវករ នៅក្នុងក្រុងបាត់ដំបង ដែលបានចំណាយពេលវេលា ក៏ដូចជាថវិកាផ្ទាល់ខ្លួនយកមកឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាកនេះ ព្រមទាំងបានផ្ដាំផ្ញេី ក៏ដូចជាក្រេីនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះឪពុកម្ដាយដែលមានកូនតូចៗ ហាមកុំឱ្យលេងទឹកដែលកំពុងឡេីងខ្លាំង ថែរក្សាសុខភាព និងប្រយ័ត្នចំពោះសត្វអសិរពិសទិច ឫ ខាំ នៅពេលជំនន់ទឹកភ្លៀងនេះផងដែរ៕SRPដោយវណ្ណៈ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ខេត្តបាត់ដំបង៖លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង និងលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ព្រមទាំង ស.ស.យ.ក. នៅថ្ងៃទី១៤ខែតុលាឆ្នាំព្រឹកមិញ បានចុះជួបសំណេះសំណាល សួរសុខទុក្ខភ្នាក់ងារប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ប្រចាំខេត្តបាត់ដំបង ចំនួន ៨៤គ្រួសារស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនសុីនទ្រី ក្រុង/ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរលោកណុប ដារ៉ា និងក្រុមការងារ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខកំប៉ុង និងថវិកា ប្រគល់ជូនបងប្អូនភ្នាក់ងាររើសសំរាម របស់ក្រុមហ៊ុន ស៊ីន ទ្រី ផងដែរ។

លោកណុប ដារ៉ា បានមានមតិផ្តាំផ្ញើរដល់បុគ្គលិករបស់ក្រុមហ៊ុនសុិនទ្រីទាំងអស់គ្នា ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អជាប្រចាំថ្ងៃ ដែលក្រុមហ៊ុនដាក់ផែនការតាមផ្នែកនីមួយៗ ពិសេសនៅពេលយកសំរាមនៅតាមផ្ទះ នឹងតាមដងផ្លូវនានាជុំវិញក្រុងបាត់ដំបង កុំឲ្យមានការយឺតយ៉ាវ ចៀសវាងការទុកច្រើន ថ្ងៃបង្កការជះក្លិនមិនល្អជាដើម៕SRPដោយវណ្ណៈ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ភ្នំពេញ៖លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញមកសួរសុខទុក្ខ លោកយាយ ប៊ុន សេន អាយុ ១០២ ឆ្នាំ នៅក្នុងកម្មវិធីមនុស្សចាស់នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) ដែលសម្រាកព្យាបាលជំងឺរលាកសួតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានប្រកាសឲ្យដឹងនៅរសៀលថ្ងៃនេះថាក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមដំណើរការអនុវត្តគម្រោងស្ថាបនា និងស្តារផ្លូវជាតិលេខ ៦ ចាប់ពីរង្វង់មូល ព្រះរាជដំណាក់ ដល់ រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅខេត្តសៀមរាប ក្រោមជំនួយឥណទានរបស់ ធនាគារអភិវឌ្ឍអាស៊ី (ADB) នាពេលខាងមុខនេះ។

ដូចនេះ ដើម្បីឱ្យគម្រោងស្ថាបនា និង ស្តារផ្លូវជាតិលេខ ៦ ខាងលើនេះ ប្រព្រឹត្តទៅដោយរលូន និង សម្រេចបានស្របតាមផែនការដែលបានគ្រោងទុក សូម សាធារណជន បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំង អាជីវកម្ម លំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះរាជដំណាក់ ដល់ រង្វង់មូលព្រះបាទ ជ័យវរ្ម័នទី៧ ចូលរួមសហការរុះរើសំណង់ និងសំណង់ការផ្សេងៗទៀតដែលនៅលើដីចំណីផ្លូវជាតិលេខ៦ ឱ្យបានរួសរាន់មុនការបើកការដ្ឋាន។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាសាធារណជន បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំងអាជីវកម្ម លំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៦ នឹងចូលរួមអនុវត្តដោយធ្វើការរុះរើសំណង់របស់ខ្លួនដោយស្មារតី ទទួលខុសត្រូវខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាល​​ខេត្ត​ បាន​ប្រគល់​ម៉ូតូ​ និង​ថវិកា​ មួយចំនួន ជូន​ដល់​ជនរងគ្រោះ​ ក្នុងហេតុការណ៍ បាក់ស្រុតលូបង្ហូរទឹក និង​សួនច្បារ​មាត់​ទន្លេ​នេះ​ បន្ទាប់​ពី​ក្រុមការងារ​ជួសជុល​កកាយ​រក​ឃើញ​ ក្នុងពីជម្រៅដីប្រមាណជាង៤ម៉ែត្រ។

អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ចេញ​ពី​ក្រុងកំពង់ចាម​​ នៅថ្ងៃទី១៤ ខខែតុលាព្រឹកមិញនេះ លោក​​ អ៊ុន​ ចាន់ដា​ បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​ក្រុម​ការងារ​បច្ចេកទេស​ ឲ្យ​​ពន្លឿន​ការ​ងារសាងសង់​នេះ ធ្វេីយ៉ាងណា​ត្រូវ​ឲ្យ​មាន​គុណភាព​រឹងមាំ​ និង​សម្រុក​ឲ្យ​បាន​មុន​ទឹក​ជំនន់​ចូល​មក​ដល់​ ដែល​នាំ​ឲ្យ​បង្ក​ការ​ខូចខាត​ដល់​សួនច្បារ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត។

មន្ត្រី​បច្ចេកទេស​​បាន​ឲ្យដឹងថា​ បច្ចុប្បន្ន​ក្រុម​ការងារ​កំពុងដំណើរការ​សាងសង់​សម្រេច​បាន​ប្រមាណ​ជាង​២០%ហើយ​ ដោយ​ត្រូវ​ធ្វើការ​ចាក់បេតុង ឱបចង្កេះប្រព័ន្ធថ្មី និងចាក់បេតុង គ្របពីលើមួយជាន់ទៀត មានប្រវែង៨០ម៉ែត្រ ចាប់ពីមាត់អណ្តូងលូចាស់ ទៅដល់ក្នុងទន្លេ ហេីយ​ត្រូវ​ប្រេីប្រាស់​ប្រព័ន្ធលូមុខ៣​ មានមុខកាត់លូនីមួយៗមានទំហំ០,៨ ម៉ែត្រ និងសង់អណ្តូងលូបណ្តែត ចំនួន២បន្ថែមទៀតដើម្បីការពារការកកស្ទះផងដែរ។

គួរ​រំលឹក​ថា កាលពី​វេលាម៉ោង១២​និង៣០នាទី រំលងអាធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១៣​ ​ខែកញ្ញា​ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ​មាន​ករណី​បាក់លូបង្ហូរទឹកចូលទន្លេ ទំហំ​ ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេស្ថិតនៅ​ក្នុង​ភូមិទី៣​ សង្កាត់វាលវង់​ ក្រុង​កំពង់ចាម​ បណ្តាលឲ្យធ្លាប់ម៉ូតូ០១គ្រឿង ម៉ាកវេវ​ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់​អាយុជីវិត​មនុស្សឡើយ។ បេីតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា ការបាក់ស្រុតដីនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ចូលក្នុងទន្លេ​ដែលមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់ឡេីងតាំងពី​ជំនាន់​អាណានិគម​បារាំង​ ហើយមុនពេលកើតហេតុក៏មានភ្លៀងធ្លាក់​យ៉ាង​ខ្លាំង។សូមជម្រាបថាពេលនេះទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើង​ជា​បន្តបន្ទាប់​ រហូត​មានកម្ពស់​១០​.៦២ម៉ែត្រ​ ដោយខេត្តកំពង់ចាម កម្រិតទឹកដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន​គឺ ១៥.២០ម៉ែត្រ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ខេត្តសៀមរាប៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះពិនិត្យពីការងាររៀបចំអភិវឌ្ឍ នានានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

បន្ត្រីអាជ្ញាធរថាការរៀបចំកែលម្អសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្តដូចជា ការរៀបចំដាំដើមឈើ ការរៀបចំផ្លូវនិងប្រព័ន្ធបង្ហូរទឹក ការរៀបចំបរិស្ថានជុំវិញត្រពាំងសេស ការរៀបចំចំណតរថយន្តនិងតូបលក់ដូរ និងកិច្ចការងារផ្សេងៗទៀតក្នុងន័យធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ មានរបៀបរៀបរយ និងស័ក្ដិសមជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។

លោកខៀវ កាញារីទ្ធ បានសម្ដែងអារម្មណ៍រីករាយ និងគាំទ្រទៅនឹងសមិទ្ធផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដោយរំពឹងថា ការរៀបចំនេះនឹងក្លាយជាប្រយោជន៍ដ៏ធំរបស់ជាតិនាពេលខាងមុខ។ រដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អាជ្ញាធរ ឱ្យបន្តធ្វើកិច្ចការទាំងនេះបន្ថែមទៀត ដើម្បីជាប្រយោជន៍ និងមុខមាត់របស់ប្រទេសជាតិ ពិសេសទាក់ទាញភ្ញៀវទេសចរមកកាន់រមណីយដ្ឋានអង្គរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្តល់ថវិកាចំនួន ៣០០លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៣ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តនីមួយៗ ទទួលបានថវិកា ១០០លានរៀល ដើម្បីចាត់ចែងទិញគ្រឿងឧបភោគបរិភោគរួមមាន អង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះទៅប្រចាំការបំពេញការងារផ្ទាល់ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង គឺប្រគល់ភារកិច្ចជូនឯកឧត្តម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ដឹកនាំប្រតិបត្តិការដោយផ្ទាល់តែម្តង។

ក្នុងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់នេះ កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ រួមជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានឧបត្ថម្ភថវិកាដល់សម្ដេចសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រារងគ្រោះដោយទឹកជំនន់។
ក្នុងសារលើទំព័រ page facebookផ្លូវការ របស់នាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែតុលាឆ្នាំ ២០២០នេះបានសរសេរថា៖ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួម
ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង
ដែលកំពុងកើតមាននៅក្នុងប្រទេស។
គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៣តុលា២០២០
នេះថវិកាទទួលបាន១លានដុល្លារដែល
ក្នុងនោះ៖
១.លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវម៉ៅ ចំណាន២០​ មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០មុឺនដុល្លារ។
៤.លោកឧកញ៉ា​ ដួង ឆាយ​ និង​ លោកជំទាវ​ ដេត ម៉ាលីណា​ ១០ម៉ឺនដុល្លារ។
៥.លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុច​ និង​ លោក
ឧកញ៉ា​ង៉ូវ ស្រ៊ុន​ ១០ម៉ឺនដុល្លារ។
៦.លោកឧកញ៉ា​ ថោង សារ៉ាត​ និង​ លោកជំទាវ​ ធីតា​ ១០មុឺនដុល្លារ។
ជាមួយគ្នានេះ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ក្នុង comment លើទំព័រ pageរបស់សម្ដេច បន្ថែមថា
មានការចូលរួមបន្ថែម
១.ឧកញ៉ា ហុង ពីវ
៥០មុឺនដុល្លារ។
២.អ្នកឧកញ៉ា ចេន សុី ៥០មុឺនដុល្លារ។
៣.ឧកញ៉ា ឃុន សៀ ១០មុឺនដុល្លារ។
៤.ឧកញ៉ា លី ហួរ១០មុឺនដុល្លារ។
៥.ក្មួយនឹម វណ្ណះ ៥ពាន់ដុល្លារ។
បើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ថាថវិកាដែលសប្បុរសជនចូលរួមនេះនឹង
ចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ។
ក្នុងករណីយមានសប្បុរសជនចង់ចូលរួម
បន្ថែមទៀតសូមទាក់ទងលោក
សេង ទៀង​ រដ្ឋលេខាធិការទីស្តីការ
គណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការប៉ូលិសខេត្តសៀមរាប នៅថ្ងៃអង្គារ ទី១៣ ខែតុលា នាំ២០២០ព្រឹកមិញបានអញ្ជើញចុះត្រួតពិនិត្យកម្លាំង និងមធ្យោបាយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីត្រៀមអន្តរាគមន៍ ២៤លើ២៤ម៉ោង ក្នុងការងារជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់ គ្រោះធម្មជាតិ រឺគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តសៀមរាប៖នារីម្នាក់ជិះម៉ូតូម្នាក់ឯងត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងថ្ងៃអង្គារ ទី  ១៣ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១១និង០០នាទី លើកំណាត់ផ្លូវជាតិលេខ៦  នៅចំណុចចន្លោះបង្គោលគីឡូលេខ294 – 295 ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប។

អធិការនគរបាលស្រុកប្រាសាទបាគង លោកសេនីយ៍ឯក លឹម  សម្បត្តិ បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្ត សាំយ៉ុង មិនដឹងស្លាកលេខ បើកបរមានទិសដៅពីកើតទៅលិច។ចំណែក ម៉ូតូម៉ាកហុងដាដ្រីម សេរីឆ្នាំ ២០២០ មានស្លាកលេខ សៀមរាប 1AH 1113 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ហ៊ុន ឆាយភេទស្រីអាយុ ២៩ឆ្នាំសញ្ជាតិខ្មែរ មានទីលំនៅភូមិជីគៀក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប(ស្លាប់)បើកបរមានទិស ដៅពីលិចទៅកើត។

អធិការបន្តថាក្រោយពេលកើតហេតុរថយន្តបង្ករត់កិចខ្លួនបាត់។មូលហេតុ រថយន្ត បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ទោះយ៉ាងសមត្ថកិច្ចថាកំពុងស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តកំពង់ចាម៖ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ»លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអំពាវនាវ ដល់ពលរដ្ឋ ឲ្យ វេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ក្រុមហ៊ុន ធ្វើការប្រមូល។ ដោយឡែកបងប្អូនដើរកម្សាន្តតាមមាត់ទន្លេ បន្ទាប់ពីបរិភោគចំណីអាហាររួច សូមមេត្តាដាក់សំរាមចូលទៅក្នុងធុងផង។

លោកស្រីប៉ាងដានី បានថ្លែងថាប្រជាពលរដ្ឋគ្រប់រូបជាម្ចាស់នៃភាពស្អាត និងភាពបៃតង នៅតាមទីក្រុងរបស់ខ្លួន ទីក្រុងស្អាត ជាទីក្រុងប្រកបដោយសុវត្ថិភាពល្អ។ បើយើងមិនបានវេចខ្ចប់ និងបោះសំរាម ពាសវាលពាសកាល នាំឲ្យប៉ះពាល់ដល់សោភណ្ឌភាពទីក្រុង និងបរិស្ថានទៀតផង។

លោកស្រីបានសង្កត់ធ្ងន់ថាខេត្តកំពង់ចាម ជាខេត្តរំដួលបីទង ក្រោមការខិតខំប្រឹងប្រែង និងការដឹកនាំ របស់ថ្នាក់ដឹកគ្រប់ជំនាន់។ យ៉ាងណាម៉ិញ ការប្រារព្ធទិវាថ្ងៃនេះ ដើម្បី ក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមទាំងអស់គ្នា ពោលគឺ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ និងទាំងប្រជាពលរដ្ឋទូទៅ ដើម្បី លើកស្ទួយដល់វិស័យទេសចរណ៍ ក៏ដូចជា ការអភិវឌ្ឍជនបទ ឲ្យមានការរីកចំរើន ថែមទៀត ចូលរួមទាំងអស់គ្នា ដើម្បី ទីក្រុងស្អាត ទីក្រុងស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា ទីក្រុងស្អាត បរិស្ថានល្អ បង្កើនឱកាស ទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្ត កាន់តែច្រើនទ្វេរឡើង។

ជាមួយគ្នានេះដែរលោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស អ្នកដែលមិនទាន់ពិនិត្យឈ្មោះ និងទៅចុះឈ្មោះបោះឆ្នោត សូមរុះរាន់ អញ្ជើញទៅពិនិត្យ និងចុះឈ្មោះ នៅតាមការិយាល័យ ក្នុងឃុំ សង្កាត់ រៀងៗខ្លួន ព្រោះថា យើងនៅសល់ពេលវេលាត្រឹមតែ០៦ថ្ងៃទៀតតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ផ្សាភ្ជាប់ជាមួយកម្មវិធីខាងលើ អ្នកចូលរួមទាំងអស់ ក៏បានបែងចែកទៅតាមគោលដៅ រាងៗខ្លួន  ដើម្បី ប្រមូលសំរាមជានិមិត្តរូប នៅតាមទីសាធារណៈផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តកំពង់ចាម៖ចាស់ពោលថាសុខចិត្តឲ្យលិចទូក កណ្ដាលទន្លេ ​​កុំឲ្យតែភ្លើងឆេះផ្ទះ។ ជាក់ស្ដែងផ្ទះមួយខ្នង និងលុយជាង២០លានរៀល ក្លាយជាចំណីអគ្គិភ័យទាំងស្រុង។

ហេតុការណ៍បានកើតឡើងអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នៅវេលាម៉ោង៨និង៥០នាទីព្រឹក នៅចំណុចភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ភ្នាក់ងារ«សៀមរាបប៉ុស្ដិ៍បានរាយការណ៍ថាក្រោយពីបានទទួលព៌ត័មានពីអាជ្ញធរឃុំ លោកប៊ិន ឡាដា អភិបាល ស្រុក បានដឹកនាំក្រុមការងារបានចុះដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសួរ ម៉េងអាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ លី សុភា អាយុ៤៧ រស់នៅភូមិទីតាំងកើតហេតុ។

បើតាមសមត្ថកិច្ចថាអគ្គិភ័យនេះបណ្ដាលឱ្យបាត់បង់និងខូចខាតសម្ភារដូចជា៖

ផ្ទះមានទំហំ៦x១៣ម៉ែត្រ

បាត់បង់ ប្រាក់រៀលចំនួន ២០ លានរៀល

ម៉ូតូ១គ្រឿង

គ្រឿងអលង្ការ ៤ លានរៀល

សម្ភារ និង ឯកសារមួយចំនួនទៀត។

ករណីនេះ មិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះ ប្រជាពលរដ្ឋក្បែរនោះឡើយ។មូលហេតុបណ្ដាមកពីឆ្លងចរន្តអគ្គីសនី។ ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានពន្លត់រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានទឹកមួយគ្រឿង និងប្រើប្រាស់ទឹកអស់១រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page525 Page526 Page527 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×