Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖លោកង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី​នៅថ្ងៃអាទិត្យ​ ទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងឃុំចំនួន​ ៣​ (ឃុំខ្នារសណ្តាយ​ ឃុនរាម​ និងឃុំរំចេក)​ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​ និងមានការអញ្ជេីញចូលរួមពីលោក សែម​ សុវណ្ណនី​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក​ និងជាប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ​ លោក​ ហុី​ សាយ​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក​ និងជាប្រធានក្រុមការងារចុះជួយឃុំឃុនរាម​ លោក​អភិបាលស្រុកបន្ទាយស្រី ក្រុមប្រឹក្សាស្រុក​ កងកម្លាំងកងពលធំអន្តរាគមន៍លេខ២ កងកម្លាំងប្រដាប់អាវុធស្រុក​ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងស្រុកបន្ទាយស្រីផងដែរ។

ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះផងដែរ​ លោកង៉ាន់ ភិរុណ បានជួបសួរសុខទុក្ខ​ និងចែកអំណោយដល់គ្រួសារដែលរងគ្រោះ​ដោយសារជំនន់ទឹកភ្លៀង​ មានដូចជា​ អង្ករ​ ត្រីខ​ មី​ តង់​ កន្ទេល​ និងថវិកាមួយចំនួន ព្រមទាំងបានចុះពិនិត្យបេីកមុខទឹកមួយកន្លែង​ ស្ថិតនៅឃុំរំចេក​ ដេីម្បីបញ្ចៀសផលប៉ះពាល់​ដល់ការលិចកំណាត់ផ្លូវលេខ​៦៧​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី បានបន្ត ចែកអង្ករ ដល់ ពលរដ្ឋជាង៤៥គ្រួសារ។
ការចែកអំណោយនេះ ធ្វើនៅសាលាឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២០នេះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ទាំង៤៥គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន ៤ឃុំទៀត នៅស្រុកបន្ទាយស្រីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ភ្នំពេញ៖បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនកាលណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃ អាទិត្យ ១៨ ខែ តុលា ឆ្នាំ ២០២០ ចំណុច មុខផ្ទះគ្នានលេខផ្លូវ បេតុង ភូមិ ដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ដោយកំនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ ខណៈកំពុងចុះល្បាត។

ជនសង្ស័យមានឈ្មោះ ជា អេឡិច ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០៤កញ្ចប់ថង់តូច។

បច្ចុប្បន្ននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន៣,៣៨៤គ្រួសារ។ ដែលពិធីនេះបានប្រព្រឹត្តទៅនៅជាប់ក្លោងទ្វាវត្តរតនតេជៈ ហៅវត្តកំពង់ក្តុល សង្កាត់ សាក់សំពៅ រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។ ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោទាំង៥,៥៨៧គ្រួសារនេះ គឺបានចែកជូនរួចរាល់ចំនួន២,២០៣គ្រួសារ និងនៅសល់៣,៣៨៤គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកជូនដោយផ្ទាល់នៅព្រឹកនេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវក្តីរីករាយដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅពេលនេះ ហើយក៏រួមសុខរួមទុក្ខជាមួយបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ។ សម្តេចបន្តទៀតថា ថ្ងៃនេះសម្ដេចអញ្ជើញមកក្នុងនាមតំណាង សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាំនាំនូវអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីផង និងមានអំណោយរួមចំណែករបស់កាកបាទក្រហមកម្ពុជាផងដែរ។ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានមានប្រសាស៍ថា ទោះជាអំណោយនេះ តិចក្តី ច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្នដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។ សម្ដេចក៏បានថ្លែងអំណរគុណផងដែរដល់បណ្ដាសប្បុរសជនទាំងឡាយដែលបានចូលរួមសប្បុរសធម៌ជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាកាកបាទក្រហមកម្ពុជាកន្លងមក ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នាពេលនេះ។

នៅក្នុងឱកាសនោះផងដែរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រទេសយើងមិនទាន់រួចផុតនៅឡើយ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលមានទឹកជំនន់នេះជាពិសេសកូនតូចៗ ជនចាស់ជរា ត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅមានអនាម័យជាពិសេសពេលដែលទឹកស្រកទៅនោះ។

អំណោយសម្តេចតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល។ ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នេះផងដែរ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ មី១កេស, ត្រីខ១យួ (១០កំប៉ុង), ទឹកបរិសុទ្ធ១កេស។ ចំណែកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលបាន ១០០លានរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់ជូនដំណោយរបស់សម្តេច និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទំាងបានពីការចូលរួមរបស់សប្បុរសជនផ្សេងៗ មានដូចជា អង្ករចំនួន ២០០តោន មីចំនួន ២៨០៨ កេស ទឹកសុទ្ធចំនួន ១៤០០ កេស និងត្រីខ ចំនួន ១០០ កេស ដល់តំណាងរាស្រ្តដើម្បីយកទៅចែកជូនដល់ពលរដ្ឋដែលរងគ្រោះធម្មជាតិជំនន់ទឹកកភ្លៀង តាមខេត្តមួយចំនួនមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្ត ប៉ៃលិន ជាដើមនោះ។

ក្នុងពិធីប្រគល់អំណោយ នៅឯគេហដ្ឋាសសម្តេច ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨តុលានេះ សម្តេចអគ្គមហាពញចក្រី ហេង សំរិន បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បងអាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតនៅក្នុងគ្រោះធម្មជាតិនេះ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់តំណាងរាស្រ្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់សហការជាមួយកងកម្លាំងប្រដាប់គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តកិច្ចការនេះទៀត រហូតដល់ស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ ហើយពលរដ្ឋបានវិលត្រលប់ទៅកាន់លំនៅដ្ឋាន ផ្ទះសម្បែង ដោយសុវត្ថិភាព។

ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់។

សម្តេចបានលើកឡើងថានោះជាកាយវិការដ៏ប្រពៃនេះបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋ ដែលជានិច្ចកាលតែងតែជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ លំបាក គ្រោះអាសន្ន ដូចជាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ជាដើម។

ដោយសារកម្ពុជាអាចប្រឈមនឹងព្យុះ បង្កឲ្យមានភ្ញៀវធ្លាក់បន្ថែមទៀតនៅតំបន់មួយចំនួន រហូតដល់ថ្ងៃទី២១តុលាខាងមុខនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់តំណាងរាស្រ្ត កងកម្លំាងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងប្រជាពលរដ្ឋ បន្តសកម្មភាពការពារ អន្តរាគមន៍ និងប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរ ពីគ្រោះធម្មជាតិនេះ។

សម្តេចបានលើកចិត្តដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ស្ថាប័នជំនាញគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ទ្រព្យសម្បត្តិ និងសុខភាពប្រជាពលរដ្ឋ កំពុងស្នាក់នៅទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តបន្ទាយមានជ័យ៖លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃ អាទិត្យ ទី១៨ ខែតុលាឆ្នាំនេះបានដឹកនាំ ក្រុមការងារ នឹងកងកម្លាំងចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ បញ្ហាចំពោះមុខនេះ លោកអភិបាលក្រុងនិងកងកម្លាំង កំពុងតែជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្ដស្វាយរៀង៖លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយយា នៅថ្ងៃសៅរ៍ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីមូលដ្ឋាន
ចុះជួយច្រូតស្រូវ របស់ពលរដ្ឋ នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ដែលជាន់លិចដោយជំនន់ទឹកភ្លៀងចំនួន៤ហិកតា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែតុលា​ ម្សិលមិញ
បានដឹកនាំមន្ត្រីជំនាញនិង​អាជ្ញាធរមូលដ្ឋាន​ អញ្ជើញចុះពិនិត្យច្រាំងទន្លេ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ដែលទើបនឹងសាងសង់​រួចរាល់​ជាស្ថាពរ​១០០ភាគរយ។ ជាមួយគ្នានេះ លោកអ៊ុន ចាន់ដា ក៏បានចុះពិនិត្យស្ថានីយបូមទឹក ប្រព័ន្ធធារាសាស្រ្តវ៉ៃកូ និងស្ថានភាពទឹកនៅចំណុចទ្វាទឹកប្រព័ន្ធធារាសាស្រ្តវ៉ៃកូ ស្ថិតនៅ​ក្នុង​ភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិនផងដែរ។

ក្នុងឱកាសនៃការចុះពិនិត្យ លោកអ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមូលដ្ឋាននិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សានូវសមិទ្ធិផលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់​ការ​ប្រេីប្រាស់​បាន​យូរអង្វែង​សម្រាប់​មនុស្សជំនាន់ក្រោយៗ។
អភិបាលខេត្ត ក៏បានប្រាប់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ឲ្យបន្តការតាមដានស្ថានភាពអាកាសធាតុ និងផលប៉ះពាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយគ្នានេះ ត្រូវត្រៀមលក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីត្រៀមឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីកើតមានជាយថាហេតុនូវគ្រោះមហន្តរាយក្នុងភូមិសាស្រ្តរបស់ខ្លួន​។
បេីយោងតាម​របាយការណ៍​របស់​ លោក​ អ៊ុម​​ វិបុល​ ប្រធាន​មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម​ បាន​បញ្ជាក់​​ថា ចាប់​គិតត្រឹម​ព្រឹក​ថ្ងៃទី១៨ ខែតុលា​ ឆ្នាំ​២០២០នេះ ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​មាន​កម្ពស់​១១.២៨ បេី​ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ឡេីង​០.២១ម៉ែត្រ​​ ចំពោះ​កម្រិត​ទឹក​ដែល​ត្រូវ​ប្រកាស​ប្រុងប្រយ័ត្ន​១៥,២០​ ដោយ​ឡែក​​នៅឆ្នាំ​២០១៩កន្លងទៅ​ទឹក​មាន​កម្ពស់​​៥.៨០ម៉ែត្រ​​​​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ភ្នំពេញ៖មន្ត្រីបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែ តុលានេះ ថា បុរសម្នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២០ ម្សិលមិញ ដោយកម្លាំង​ជំនាញព្រហ្មទណ្ឌ នគរបាលស្រុកកងមាស  កម្លាំងការិយាល័យព្រហ្មទណ្ឌ  និងកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស​ ស្នងការខេត្តកំពង់ចាម  សហការជាមួយកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្នងការខេត្តស្ទឹងត្រែង រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលក្រុងស្ទឹងត្រែង។
ការចាប់ខ្លួនបុរសខាងលើនេះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២៣ ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១០ របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គឹម លុយ នៃសាលាដំបូងខេត្តកំពង់ចាម។
បុរសរូបនេះឈ្មោះ ឆៃ កេន ភេទប្រុស អាយុ៣៩ ឆ្នាំ មានស្រុកកំណើតភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្ត ស្ទឹងត្រែង។ ជាមុខសញ្ញាបទល្មើសករណី រំលោភសេពសន្ថវៈ កាលពីថ្ងៃទី០៨ ខែ មីនា ឆ្នាំ២០០២ នៅភូមិអូរកណ្តាល ឃុំ ព្រែកក្របៅ ស្រុកកងមាស ខេត្ត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២០

ភ្នំពេញ៖សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បានអះអាងថាខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស។
គិតត្រឹមម៉ោង 7.31 នាទីល្ងាច ថ្ងៃ១៧ តុលា ២០២០ នេះថវិកាទទួលបាន $6,820,049 ដុល្លារ , 434,400,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ) ដែលក្នុងនោះ៖

១-លោកឧកញ៉ា គិត ម៉េង និង លោកជំទាវម៉ៅ ចំណាន ២០ មុឺនដុល្លារ
២-ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ
៣-លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត ២០មុឺនដុល្លារ
៤-លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ១០មុឺនដុល្លារ
៥-លោកជំទាវឧកញ៉ា ង៉ូវ ម៉ុក និង លោក
ឧកញ៉ា ង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ
៦-លោកឧកញ៉ា ថោង សារ៉ាត និង លោកជំទាវ ធីតា ១០មុឺនដុល្លារ
៧-ឧកញ៉ា ហុង ពីវ ៥០មុឺនដុល្លារ
៨-អ្នកឧកញ៉ា ចេន សុី ៥០មុឺនដុល្លារ
៩-ឧកញ៉ា ឃុន សៀ ១០មុឺនដុល្លារ
១០-ឧកញ៉ា លី ហួរ ១០មុឺនដុល្លារ
១១-ក្មួយ នឹម វណ្ណះ ៥ពាន់ដុល្លារ
១២-ក្រុមហ៊ុនស្រាបៀ Ganzberg ៣០ម៉ឺនដុល្លារ
១៣-ឧកញ៉ា សៀ ឬទ្ធី ១០ម៉ឺនដុល្លារ
១៤-ឧកញ៉ា ហេង សិទ្ធី និងលោកជំទាវ ១០ម៉ឺនដុល្លារ
១៥ -ឧកញ៉ា ពុង ឃាវសែ ២០ម៉ឺនដុល្លារ
១៦ -ក្រុមហ៊ុន 7NG ១ម៉ឺនដុល្លារ
១៧ -ឧកញ៉ា អ៊ុល ចំណាន និងភរិយា ២ម៉ឺនដុល្លារ
១៨ -ឧកញ៉ា អឹង ប៊ុនហ៊ូវ ២០ម៉ឺនដុល្លារ
១៩ -ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ២០ម៉ឺនដុល្លារ
២០ -ធនាគារអេស៉ីលីដា ២០ម៉ឺនដុល្លារ
២១-ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ
២២-ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ
២៣-ឯឧ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៥ពាន់ដុល្លារ
២៤-ឯឧ យឹម លាង ១០ម៉ឺនដុល្លារ
២៥-អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ
២៦-ក្រុមហ៊ុន កម្ពុជាតេឡា ២០ម៉ឺនដុល្លារ
២៧ -ឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាក១០ម៉ឺនដុល្លារ
២៨ -ឧកញ៉ា សុីវ គង់ទ្រីវ និង លោកជំទាវ ១០មុឺនដុល្លារ
២៩ -ឧកញ៉ា វិញ ហួនិងលោកជំទាវ ១០មុឺនដុល្លារ
៣០ -ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ២៥០០០ដុល្លារ
៣១ -ឧកញ្ញ៉ា ខូវ សម្បត្តិ ២០ ម៉ឺន ដុល្លារ
៣២ -ឧកញ៉ា ជាម ឃុន ណាត និង លោកជំទាវ ២ម៉ឺនដុល្លារ
៣៣ -ឧកញ៉ាទ្រី ភាព នាយកក្រុមហ៊ុន M.B.S ២០មុឺនដុល្លារ
៣៤-លោកជំទាវ ឡងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការនៃក្រសួងពត៌មាន បរិច្ចាគថវិកា១ពាន់ដុល្លារ
៣៥-ឧកញ៉ា ឡាយ ប៊ុនប៉ា បរិច្ចាគថវិកា៥ម៉ឺនដុល្លារ
៣៦-អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា១០ម៉ឺនដុល្លារ
៣៧-ឧកញ៉ា គិត សែនសូរិយា និងលោកជំទាវ អគ្គនាយក ក្រុមហ៊ុន KFour Group Ltd បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៨-លោកជំទាវ ហា សុខហ័រ ទ្រីហេង បរិច្ចាគថវិកា២ម៉ឺនដុល្លារ
៣៩-លោកជំទាវ យិន ផាន្នី ថុង អ៊ុយប៉ាង សារព័ត៌មានកោះសន្តិភាព បរិច្ចាគថវិកា២លានរៀល
៤០-ឯកឧត្តម កង ណែម និងលោកជំទាវ បរិច្ចាគថវិកា២លានរៀល
៤១-ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងលោកជំទាវ បរិច្ចាគថវិកា១ពាន់ដុល្លារ
៤២-លោក ហ៊ាង រតនា និងលោកស្រី បរិច្ចាគថវិកា១ពាន់ដុល្លារ
៤៣-លោក Park Sang Ho ក្រុមហ៊ុន Wonlim Construction Co., Ltd បរិច្ចាគថវិកា១ពាន់ដុល្លារ
៤៤. លោកស្រី ឱក សុគន្ធកញ្ញា និងស្វាមី បរិច្ចាគថវិកា១ពាន់ដុល្លារ
៤៥-ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និង លោកជំទាវ លាង ហៃ ជាវតាយ បរិច្ចាគថវិកា២ម៉ឺនដុល្លារ
៤៦-ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បរិច្ចាគថវិកា៥ម៉ឺនដុល្លារ
៤៧-ឧកញ៉ាបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ( UI) បរិច្ចាគថវិកា៥ពាន់ដុល្លារ
៤៨-ឧកញ្ញា ផែ ហុកឈួន និង លោកជំទាវ អ៉ឹង ស៉ីស្រ៊ន បរិច្ចាគ ២ម៉ឺន៥ពាន់ដុល្លារ
៤៩- ក្រុមហ៊ុនដែលខុម (កម្ពុជា )ភីធីអុី អិលធីឌី បរិច្ចាគថវុកា ១០មុឺនដុល្លារ
៥០- ក្រុមហ៊ុនសុិនសាន(xinshan)បរិច្ចាគថវិកា ៥មុឺនដុល្លារ
៥១- ក្រុមហ៊ុនជិនសា(Jinsha)បរិច្ចាគថវិកា ៥មុឺនដុល្លារ
៥២- លោកគ្រូ លី សាម៉េត បរិច្ចាគថវិកា ១ម៉ឺនដុល្លារ
៥៣- ឧកញ៉ា ង៉ូវ សារិន នឹង លោកជំទាវ (ហាងមាសពេជ្រ គួង ហុង) ១ម៉ឺនដុល្លារ
៥៤- ក្រុមហ៊ុនភេសជ្ជៈ ឆេមពាន ២ ម៉ឺនដុល្លារ
៥៥- អគ្គនាយកក្រុមហ៊ុន TEXAS TOBACCO (CAMBODIA) CO.,LTD ២ម៉ឺនដុល្លារ
៥៦- លោក ស៊ន សុខណា និង លោកជំទាវ មុំ ថាវី ២ម៉ឺនដុល្លារ
៥៧- លោកជំទាវ ឧកញ្ញា ស៊ុយ សុផាន និង ឯកឧត្ដម តាំង គីមថុង ១០០ លានរៀល
៥៨- ឯកឧត្ដម ជីវ កេង និង លោកជំទាវ ៣ពាន់ដុល្លារ
៥៩- លោកឧកញ្ញា លឹម ហេង និងលោកជំទាវ ប្រធានក្រុមហ៊ុន លឹម ហេង គ្រុប ៥ម៉ឺនដុល្លារ
៦០- ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង លោកជំទាវ ទេព បុប្ឋា ប្រសិទ្ធ ចំនួន១ម៉ឺនដុល្លារ
៦១- នាយឧត្ដមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ៥ពាន់ដុល្លារ
៦២- ឧកញ្ញា សំ អាង និង លោកជំទាវ ឈុន លាង ១០ម៉ឺនដុល្លារ
៦៣- លោកស្រី ឡៅ គីមលាង ក្រុមហ៊ុនលក់អាវ Montagut បរិច្ចាគថវិកា ៣ពាន់ដុល្លារ
៦៤- ឧកញ៉ា ម៉ក់ គឹមហុង និងលោកជំទាវ ទុយ រស្ម៊ី បរិច្ចាគថវិកា ២ម៉ឺននដុល្លារ
៦៥- ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ ឃុន សុភាវី បរិច្ចាគថវិកា ៥ពាន់ដុល្លារ
៦៦- ក្រុមអតីតនិស្សិតអាហារូបករណ៍ប្រទេសបារាំង (ABF) បរិច្ចាគថវិកា ១១៧០០ដុល្លារ
៦៧- ឯកឧត្តម សេង ស៉ីវុត្ថា អនុប្រធាន សាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ ស្រី វិបុប្ផា បរិច្ចាគថវិកា ៥ពាន់ដុល្លារ
៦៨- ឧកញ៉ា សូ ងួន និងលោកជំទាវ យឹម ស៉ីថា បរិច្ចាគថវិកា ៣ម៉ឺនដុល្លារ
៦៩- ឧកញ៉ា លីសេង ឃាង និងលោកជំទាវ ចាន់ដានី បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
៧០- មហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៍ ព្រះពុទ្ធសាសនាកម្ពុជា បរិច្ចាគថវិកា ៥ពាន់ដុល្លារ
៧១- ឯ ឧ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បរិច្ចាគថវិកា ២ម៉ឺនដុល្លារ
៧៣. លោកហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ១,០០០ ដុល្លារ
៧៤. លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ ៥,០០០ដុល្លារ
៧៥. ឧកញ៉ា ឡេង ប្រុស ២,០០០ ដុល្លារ
៧៦. ឧកញ៉ា ឡេង និមល ១,០០០ ដុល្លារ
៧៧. កញ្ញា សុខ ពិសី ២,០០០ដុល្លារ
៧៨. ទៀង មុំសុធាវី និង ស្វាមី ២.០០០ដុល្លារ
៧៩. កញ្ញា ឌួង ហ្សូរីដា ២,០០០ដុល្លារ
៨០. តារាចម្រៀងលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ ១,២៥០ដុល្លារ
៨១. កញ្ញា ពេជ្រ សោភា ១,០០០ ដុល្លារ
៨២. លោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងក្រុមគ្រួសារ ១,០០០ ដុល្លារ
៨៣. លោកជំទាវឧកញ៉ា យិន ចន្ធូ និងក្រុមគ្រួសារ ១,០០០ ដុល្លារ
៨៤. លោក ឆន សុវណ្ណារាជ ១.០០០ដុល្លារ
៨៥. លោកឧកញ៉ា លី គង់ហុង និងលោកជំទាវ សៀក ឡា ៩៩៩ដុល្លារ
៨៦. អ្នកនាង សួស វីហ្សា និងក្រុមគ្រួសារ ៥០០ ដុល្លារ
៨៧. ឧកញ៉ា លឹម ជា និងលោកជំទាវ ២,៥០០ដុល្លារ
៨៨. ជំទាវឧកញ៉ា គង់ គន្ធា ១,០០០ ដុល្លារ
៨៩. ជំទាវឧកញ៉ា ឡៅ កាវី ១,០០០ ដុល្លារ
៩០. ជំទាវឧកញ៉ា ឡៅ កាយិន ១,០០០ ដុល្លារ
៩១. លោក នី រតនា និងភរិយា ៥០០ ដុល្លារ
៩២. លោក ចា រិទ្ធី ៥០០ ដុល្លារ
៩៣. អ្នកនាង យាយសួយ ៥០០ដុល្លារ
៩៤. យុង ចាន់កណ្ណិកា ម្ចាស់ក្រុមហ៊ុនCKNK ៥០០ដុល្លារ
៩៥. កញ្ញា វី ឌីណែត ២០០ ដុល្លារ
៩៦. លោក ជា វិបុល និងភរិយា អ្នកនាង គង់ សុជាតិ ២០០ដុល្លារ
៩៧. លោក ផូ កែវសម្បត្តិ និងអ្នកនាង ហង្ស ម៉ារីនី ២០០ដុល្លារ
៩៨. កញ្ញា ឌី សូនីតា ១០០ដុល្លារ
៩៩. កញ្ញា នី មុនីនាថ ១០០ដុល្លារ
១០០. នាយ ក្រឹម ១០០ដុល្លារ
១០១. លោក ផែ សុវណ្ណារិទ្ធ និងភរិយា ១០០ដុល្លារ
១០២. កញ្ញា មាស សុវណ្ណរតនា ១០០ដុល្លារ
១០៣. លោក តែ គីមហុក ១០០ដុល្លារ
១០៤. លោក សុខ រ៉ាស៊ី ៥០ដុល្លារ
១០៥. កញ្ញា ឃុត សោភា ៥០ ដុល្លារ
១០៦. លោកស្រី ចាន់កែវនិមល និងស្វាមី ៥០០ដុល្លារ
១០៧. ឧកញ៉ា ឈន ថារី និងលោកជំទាចំនួន ១ មុឺនដុល្លារ
១០៨- ឧកញ្ញា លីម ប៊ុណ្ណា និងលោកជំទាវ ថុង ធីតា ៣ ម៉ឺនដុល្លារ
១០៩- ឧកញ្ញា សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ចំការកៅស៊ូក្រែក និង លោកជំទាវ ២ ម៉ឺនដុល្លារ
១១០- ក្រុមហ៊ុន ស៊ុនយ៉ុង ទ្រីភាព ផលិតផលម្សៅមី និងក្រដាសខេត្តកំពត ៣០ ម៉ឺនដុល្លារ
១១១- ឯកឧត្ដម កឹម ស៉ីថន រដ្ឋលេខាប្រចាំការក្រសួងពាណិជ្ជកម្ម ៤០ម៉ឺនរៀល
១១២- ឯកឧត្ដម កឹម សុខា ៥ពាន់ ដុល្លារ
១១៣- ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ២ម៉ឺន ដុល្លារ
១១៤- ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បរិច្ចាកថវិកា ១ ម៉ឺនដុល្លារ
១១៥- ឧកញ៉ា ហាន់ ឃាង និង លោកជំទាវ លឹម សុខលី
ប្រធានក្រុមហ៊ុន មូហុីបា អុិនជេីនារីង ឯ.ក ៥ម៉ឺនដុល្លារ
១១៦- លោកស្រី VONG CHRISTIAN (វង្ស គ្រីស្យង់) ព្រមទាំងក្រុមឱសថស្ថាន NEXTYPHARM MASSENA13 ៥.០០០€ (ប្រាំពាន់អឺរ៉ូ)
១១៧- ធនាគារ ស៉ីអាយអិមប៊ី ភីអិលស៉ី ៤០លាន រៀល
១១៨- ឯកឧត្ដម ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព ១០ម៉ឺនដុល្លារ
១១៩-លោកឧកញ្ញា ជៀម ផែន និង លោកជំទាវ ហៃ សុភារី ២ម៉ឺនដុល្លារ
១២០- លោក ទី សុគន្ធ និង ភរិយា ឃុន ធានី ១០ លានរៀល
១២១- ក្រុមហ៊ុន សែនជូរីផ្លាសា (ពោធិចិនតុង ) century plaza តំណាងដោយជំទាវឧកញ៉ា ចាន់ សុទ្ធា ២០លានរៀល
១២២- ឯឩ យិន សារ៉ាន់ និង លោកជវឧកញ្ញា អ៊ាន អេឡែន ២ម៉ឺនដុល្លារ
១២៣- គណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន ១ម៉ឺនដុល្លារ
១២៤- លោកជំទាវឧកញ្ញា លន់ វត្តី ១ម៉ឺនដុល្លារ
១២៥- ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោកជំទាវ ខៀវ ស៊ីណា បរិច្ចាគថវិការ ចំនួន ៤០លានរៀល
១២៦-ក្រុមហ៊ុន N.C.X (Honda) Co.Ltd ៥ដុល្លារ
១២៦-សាលាអន្តរជាតិស៊ីអាយអេហ្វឺសត៍ ចូលរួមថវិកាជួយគ្រោះទឹកជំនន់ ១ម៉ឺន៥ពាន់ ដុល្លារ
១២៧-ព្រះតេជគុណព្រះវិសុទ្ធិញ្ញាណនន្ទសំវរោ ចន្ទ័ នឹម ព្រះចៅអធិការវត្តទេព រង្សី ១២០លានរៀល
១២៨- ឯកឧត្ដម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ១ពាន់ដុល្លារ
១២៩- ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ២ពាន់ដុល្លារ
១៣០- ឯកឧត្ដម ឆាយ ឬទ្ធីសែន និង លោកជំទាវ វង គន្ធធារី ១ពាន់ដុល្លារ
១៣១- ឯកឧត្ដម ឆាយ សត្យា និង លោកជំទាវ ឆាយ ពៅធីតា ១ពាន់ដុល្លារ
១៣២- លោកស្រី ឆាយ កល្យាណ និងលោក ម៉ឹង វណ្ណារុំ ១ពាន់ដុល្លារ
១៣៣- លោកស្រី ឆាយ ផល្គុន និងលោក អ៊ុក ណាវ៉ាន់ ១ពាន់ដុល្លារ។

ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោកសេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៧ ខែតុលានេះ បានប្រកាសផ្តល់ថវិកាឧបត្ថម្ភជូនគ្រួសារសពដែលលង់ទឹកស្លាប់សរុប២០នាក់ ដោយសារទឹកជំនន់នៅទូទាំងប្រទេស ដោយក្នុងមួយគ្រួសារសពទទួលបាន ១០លានរៀល និងផ្តល់ថវិកា១០ម៉ឺនដុល្លារបន្ថែមទៀត ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។

នេះបើយោងតាម លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក សេង ទៀង បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ភ្លាមលោកបាននិងកំពុងចាត់ចែងថវិកាទាំងនេះទៅកាន់គ្រួសារសព និងរដ្ឋបាលខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឱ្យមនុស្ស ២០នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋជាង ២៤ម៉ឺននាក់។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

របាយការណ៍ ក៏បានឱ្យដឹងដែរថា ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

ជំនន់ទឹកភ្លៀង ក៏បានធ្វើប៉ះពាល់ផ្ទះជិត ៦ម៉ឺនខ្នង ខូចខាត ៥៦ខ្នង, លិចសាលារៀន ៤៥៩កន្លែង, លិចស្រូវជិត ១៧ម៉ឺនហិកតា ខូចខាតជាង ៣ម៉ឺនហិកតា, ដំណាំរួមផ្សំលិចទឹកជាង ៧ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា។

ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២០

ខេត្តសៀមរាប៖លោក ទា សីហា អភិបាលខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសបងប្អូនដែលរស់នៅក្បែរទំនប់ ស្ទឹង អូរ ប្រឡាយ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះទឹកជំនន់ ដោយថែរក្សាកូន ចៅ បងប្អូន កុំឲ្យទៅលេងទឹក ឬទៅណាឆ្ងាយ ព្រោះព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) ដែលនឹងធ្វើឲ្យខេត្តយើងអាចនឹងមានទឹកជំនន់ទឹកភ្លៀង លាយឡំនឹងខ្យល់កន្ទ្រាក់ជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ អភិបាលខេត្ត ក៏បានឱ្យអាជ្ញាធរ ក្រុង-ស្រុក កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ និងរៀបចំផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំងក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងករណីបើមានគ្រោះទឹកជំនន់ភ្លៀង និងសូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋយើងត្រូវអនាម័យ ថែរក្សាសុខភាព ក៏ដូចជាជម្ងឺកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page522 Page523 Page524 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×