Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ខេត្តសៀមរាប៖ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី១៩ខែតុលាឆ្នាំ២០២០នេះ បានបន្ត ចែកអង្ករ ដល់ ពលរដ្ឋ នៅសាលាឃុំឃុនរាម ៦៦គ្រួសារ។
ការចែកអំណោយនេះ ធ្វើនៅសាលាឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

អាជ្ញាធរមូលដ្ឋានបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានចិត្តមេត្តាធម៌មនុស្សធម៌ ចែកអំណោយដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាត បើទោះបីជាអំណោយនេះបន្តិចបន្តួចក្ដីក៏ជាការចូលរួមរំលែកយ៉ាងសំខាន់ផងដែរពេលពលរដ្ឋជួបការលំបាក។

លោកយូ ធុល នាយកក្រុមហ៊ុន បុរីកុមារមាស ឯ.ក បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ មានការខ្វះខាតនិងដើម្បីចូលរួមចំណែក ក្នុងស្មារតីជួយដល់រាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោក បានយកអំណោយជាអង្ករនិងក្រមា ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីសម្រាលទុក្ខលំបាកមួយគ្រាផងដែរ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន ៣ឃុំទៀត នៅស្រុកបន្ទាយស្រី ដែលពួកគាត់មានជីវភាពខ្វះខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ខេត្តព្រះវិហារ៖មន្ត្រីបរិស្ថានខេត្តព្រះវិហារនៅថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២០ នេះ បានបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងដោយល្មើសច្បាប់។

ការបង្ក្រាបនេះធ្វើឡើងនៅផ្លូវជាតិលេខ ៦២ ក្នុងភូមិសាស្ត្រឆែប ខេត្តព្រះវិហារ។ រថយន្តដែលដឹកឈើល្មើសច្បាប់ត្រូវបានសមត្ថកិច្ចបង្ក្រាប ម៉ាកតាគូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2AD 7302 ដឹកឈើសុក្រំចេញ ពីស្រុកឆែប ឆ្ពោះទៅភ្នំពេញ។

ក្រោយការបង្ក្រាប មន្ត្រីបរិស្ថានបានរឹបអូសយករថយន្តដឹកបទល្មើសនេះ ទៅរក្សាទុកនៅស្នាក់ការដើម្បីធ្វើការ ដោះស្រាយតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ដល់ប្រជាកសិករ ឲ្យ​ខិតខំបង្កបង្កើន មុខរបរបន្ថែម តាមរយៈការដាំដុះដំណាំរួមផ្សំ និង​ការ​ចិញ្ចឹម​សត្វ​ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីទទួលបានផលទិន្នផលខ្ពស់ ប្រកបដោយគុណភាព ដែលអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារកសិកម្ម និងបានចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។
ការ​ស្នើ​ឡើង​​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ចូលរួម​ចែកធាតុចូលកសិកម្ម ជូនប្រជាកសិករ​ ចំនួន​១១៧​គ្រួសារ​ ដែល​ជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​កំពង់ចាម​​ នៅព្រឹកថ្ងៃទី១៩ ខែតុលា​ ឆ្នាំ​២០២០ នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។
លោក​​អភិបាលខេត្ត​ កក៏បានណែនាំ
ដល់ពលរដ្ឋ ឲ្យ​បង្កើនការប្រុងប្រយ័ត្ន
លើគ្រោះធម្មជាតិនានា ដែលតែងតែកើតមាន នាពេលបច្ចុប្បន្ន ដូចជាទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ ជាដើម និងត្រូវចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេស ការចូលរួមសហការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន និងរាយការណ៍ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងការចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ភ្នំពេញ៖បុរីKP ម៉ន ដានី បាននាំអំណោយ ជួយដល់ពលរដ្ឋ
ជាង៤.០០០ គ្រួសារ ដែល រងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់និងបាត់ដំបង។

បុរីKP ម៉ន ដានី បានឲ្យដឹងថា
ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន នៅថ្ងៃទី១៥-១៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ម៉ន ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ម៉ន ដានី និងស្វាមី ផង់ផាន់ ឃុនថាវង្ស បាននាំយកអំណោយជាច្រើនជួយដល់ប្រជាពលរដ្ឋសរុប ៤.៣០០ គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។
បើតាមបុរីKP ម៉ន ដានី បានឲ្យដឹងថាអំណោយ ដែលជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ទាំងអស់រួមមាន៖ អង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស ទឹកត្រី ៣២យួរ និង ទឹកស៊ីអ៉ីវ៣០យួរផងដែរ។

នៅ ក្នុង ឱកាសផ្តល់ អំណោយដល់ ប្រជាពលរដ្ឋ លោកស្រី ម៉ន ដានី បានលើកឡើងថា «ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ និង ស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមជាប្រជាជាតិខ្មែរទាំងអស់»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ភ្នំពេញ៖លោក ប៉ាក់ ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េទើបតែងតំាងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា បានជម្រាបសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ថានៅឆ្នាំខាងមុខ កូរ៉េនឹងចូលរួមយ៉ាងសកម្មក្នុងការជួយដោះមីន នៅខេត្តបន្ទាយមានជ័យ និងប៉ៃលិន។
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានជម្រាបជូន អំពីដំណើរទស្សនកិច្ច របស់លោក Park Byeong-seug ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណង ពង្រឹង ពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែល្អប្រសើរខ្លាំងក្លាថែមទៀត និងគ្រប់ជ្រុងជ្រោយ។

សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ Park Byeong-seug យ៉ាងកក់ក្តៅជាទីបំផុត។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង។
សម្តេចបានលើកឡើងថា សាធារណរដ្ឋកូរ៉េបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល កសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។ ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើសុំ ចំនួនកូតាពលរដ្ឋខែ្មរទៅធ្វើការងារនៅកូរ៉េបន្ថែមទៀត។

ឯកអគ្គរដ្ឋទូត បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានជម្រាប អំពីវឌ្ឍនភាពថ្មី នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះទំហំពាណិជ្ជម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ជាង១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េនៅកម្ពុជាមានជាង៥ពាន់លានដុល្លារ ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េមានប្រមាណ៤ម៉ឺននាក់។ សូមជម្រាបថាប្រធានរដ្ឋសភានៃសាធារណកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើមខែវិច្ឆិកាខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ភ្នំពេញ៖បុរីKP ម៉ន ដានី បាននាំអំណោយ ជួយដល់ពលរដ្ឋជាង៤.០០០ គ្រួសារ ដែល​រងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់និងបាត់ដំបង។

បុរីKP ម៉ន ដានី បានឲ្យដឹងថាដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន នៅថ្ងៃទី១៥-១៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ម៉ន ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ម៉ន ដានី និងស្វាមី ផង់ផាន់ ឃុនថាវង្ស បាននាំយកអំណោយជាច្រើនជួយដល់ប្រជាពលរដ្ឋសរុប ៤.៣០០ គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។
បើតាមបុរីKP ម៉ន ដានី បានឲ្យដឹងថាអំណោយ ដែលជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ទាំងអស់រួមមាន៖ អង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស ទឹកត្រី ៣២យួរ និង ទឹកស៊ីអ៉ីវ៣០យួរផងដែរ។

នៅ​ក្នុង​ឱកាសផ្តល់​អំណោយដល់​ប្រជាពលរដ្ឋ លោកស្រី ម៉ន ដានី បានលើកឡើងថា «ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ និង​ស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមជាប្រជាជាតិខ្មែរទាំងអស់»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងសមាជិក សមាជិការ នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ
អញ្ជើញសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប សរុប ១១៦គ្រួសារ នៅវត្តពោធិវង្ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ខេត្តព្រះវិហារ៖តាមសេចក្ដី រាយការណ៍បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ នៅតែបន្តកើតមានឥតឈប់ឈរ បើទោះបីជាអាជ្ញាធរសមត្ថកិច្ចបានរឹតបន្តឹងយ៉ាងណាក៏ដោយ។
ជាក់ស្ដែងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ មានរថយន្តស៊ីណា ២គ្រឿង ដឹកឈើប្រណិតចេញពីស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ឆ្ពោះទៅខេត្តកំពង់ធំ តាមបណ្តោយផ្លូវលេខ ៦២ ប៉ុន្តែមកដល់ចំណុចចំការកៅស៊ូ ស្ថិតនៅភូមិអូពោធិ៍ ឃុំ រមណីយ៍ ស្រុករវៀង បានបែកកង់មួយគ្រឿង ត្រូវបានមន្តី្របរិស្ថានរឹបអូសអូសយកមករក្សាទុកនៅដែនជំរកសត្វព្រៃបឹងពែរ មួយគ្រឿងទៀតបើករត់បាត់។
មន្ត្រីដែនជំរកសត្វព្រៃបឹងពែរ បានប្រាប់អ្នកសារព័ត៌មានថា
រថយន្តស៊ីណា ដឹកឈើខាងលើ
ពណ៌ស ស្លាកលេខ ២A.៦១៥៤.
ខាងក្នុងរថយន្តមានឈើឈ្លីកចំនួន.១៦៥០ ម៉ែត្រគូប អ្នកបើកបរ រត់គេចខ្លួន។
សុំបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំតាមផ្លូវជាតិលេខ ៦២ នៅតែបន្តកើតមានយ៉ាងអាណាធិបតេយ្យ ដោយក្រុមឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុង រថយន្ត ស៊ីណា រាប់សិបគ្រឿងក្នុងការដឹកជញ្ជូនឈើ ដោយខុសច្បាប់
មិនមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរសមត្ថកិច្ចនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បាន ចង.កសម្លាប់ខ្លួននឹងកន្សែងពោះគោ នៅក្នុងបន្ទប់ទឹក នៅក្នុងស្នងការខេត្តសៀមរាប ក្រោយនគរបាលឃាត់ខ្លួនករណីរំលោភកូនស្រី ប្តីដើម រហូតមានផ្ទៃពោះ៤ខែ។
ហេតុការណ៍ចង.ក សម្លាប់ខ្លួននៅម៉ោងប្រមាណជាជិតភ្លឺថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ នៅក្នុងបន្ទប់ទឹក ការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។
សមត្ថកិច្ចបានដឹងថាការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតនៅផ្ទះជនរងគ្រោះ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនសង្ស័យ មានឈ្មោះស័ក្ត សំអូន ភេទ ប្រុស អាយុ៦២ឆ្នាំ រស់នៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាជនសង្ស័យបានសារភាពថាខ្លួនបានរំលោភសេពសន្ថវៈលើកូន ស្រីប្តីដើម ឈ្មោះក ល.ហ អាយុ ១៤ ឆ្នាំ បានសម្រេចជាច្រើនលើកនិងគំរាមថាបើបែករឿងសម្លាប់ចោលទាំងម៉ែ ទាំងកូនរួចហើយគាត់រត់ចូលឡានដោយខ្លួនឯង។
បើតាមសមត្ថកិច្ចបន្ថែមថា ក្រោយពីការសាកសួររួច ក៏សុំគោលការណ៍ឃាត់ខ្លួន ដោយនៅក្នុងបន្ទប់ធ្វើការសមត្ថកិច្ចបានប្រមូលសម្ភារផ្សេងៗចេញអស់។ ប៉ុន្តែជនសង្ស័យបានយកកន្សែងពោះគោរបស់គាត់ចូលក្នុងបន្ទប់ទឹកចង.ក ធ្វើអត្តឃាតដោយខ្លួនឯង។ ករណីនេះសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យសាកសព ឃើញថាជនសង្ស័យបានធ្វើអត្តឃាតដោយចងករសម្លាប់ដោយខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្ននគរបាលជំនាញនិងគ្រួសារជនរងគ្រោះ បានចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា
អភិបាលខេត្ត នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យស្ថានភាពទឹកជំនន់និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្តល់ថវិកាចំនួន​ ១០០.០០០.០០០រៀល​ (មួយរយលានរៀល)​ ដល់សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដើម្បីចាត់ចែងទិញស្បៀងបន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស នៅតាមបណ្តាខណ្ឌដែលរងផលប៉ះពាល់​ក្នុង​រាជធានីភ្នំពេញ​។

ថវិកានេះត្រូវបាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ប្រគល់ជូន​ លោកឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី​ ១៨​ ខែតុលា​ ឆ្នាំ២០២០នេះ​ ក្នុងឱកាសដែល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោតចំនួន ៣.៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ។

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ គឺជាសាខាទី៥ ដែលបានទទួលថវិកាបន្ទាន់ចំនួន ១០០លានរៀល ពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បន្ទាប់ពីសាខាចំនួន៤​ រួមមាន សាខាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន​ បានទទួលកាលពីពេលថ្មីៗកន្លងទៅ។

សូមបញ្ជាក់ជូនថា​ ក្នុងរយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទី ១​ ដល់ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស បានសរុបចំនួន ១០.៨៤៩គ្រួសារ រស់នៅភូមិចំនួន២០៨ ឃុំចំនួន៨៧ ស្រុកចំនួន៣៦ និងរាជធានី-ខេត្តចំនួន១២ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ៥.៨៦០គ្រួសារ  និងដោយសាខាចំនួន ៤.៩៨៩គ្រួសារ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

សារអំពាវនាវរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីជូនពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់ទូទាំងប្រទេស៖

១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កេីនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់​ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។

២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡេីង​ និងពេលទឹកស្រកទៅវិញ​ ដែលពួកវាអាចបង្កគ្រោះថ្នាក់​ដល់ជីវិត។
៣.​ សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
៤.​ នៅពេលទឹកស្រក​ មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ​ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត​ និងមានអនាម័យ​​ ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិត​ដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។
៥.​ សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩​ ត្រូវពាក់ម៉ាស់​ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។

សារអំពាវនាវខាងលេីនេះ​បានធ្វេីឡេីង​ក្នុងឱកាសដែល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានអញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោត ចំនួន ៣.៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page521 Page522 Page523 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×