Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២០

ខេត្តព្រះវិហារ៖រថយន្ដដឹកឈើផ្ទះចាស់មួយគ្រឿងត្រូវបានកម្លាំងស្នាក់ការសន្តិសុខអាវុធហត្ថជីអោក ព្រំប្រទល់ព្រះវិហារ-កំពង់ធំ បង្ក្រាបបាននៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកឧត្តមសេនីត្រីយ៍ កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲដឹងថា រថយន្ដដឹកឈើផ្ទះចាស់ខាងលើ បង្ក្រាបបានដោយសារមានការសហការ ជាមួយអ្នកសារព័ត៌មានបានរាយការណ៍មករូបលោក។

លោកបន្តថាបន្ទាប់ពីបានទទួលព័ត៌មានលោកបានដាក់បទបញ្ជាដល់ស្នាក់សន្តិសុខជីអោក ឲ្យចុះឃាត់និងត្រួតពិនិត្យរថយន្ដម៉ាកហ៊ីយានដាយ៥តោន ពាក់ស្លាកលេខ បាត់ដំបង 3A-2766 ក្បាលស ទ្រុងខៀវ លាយត្រួយចេក បានដឹកឈើផ្ទះចាស់ ចេញពីស្រុកឆែប ឆ្លងកាត់ស្រុកជ័យសែន។

បើតាមសមត្ថកិច្ចបង្ហើបឲ្យដឹងថា៖រថយន្ដដឹកឈើផ្ទះចាស់ខាងលើ មានម្ចាស់ឈ្មោះ ឈិម ឆេន ប្រពន្ធ ឈ្មោះ    ចែ អឿន រស់នៅភូមិក្រាំងតូច ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ដឹកឈើផ្ទះចាស់បន្លំភ្នែកសមត្ថកិច្ចចេញពីភូមិពោធិ៍ទាប  ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ជាឈ្មួញរកស៊ីទិញផ្ទះចាស់ៗ ដឹកតាមរថយន្ដយកទៅលក់នៅខេត្តតាកែវ ជាច្រើនលើកច្រើនសារ មកហើយ។ ដោយឈើផ្ទះខាងលើបានសង់ឡើងជារបៀបគ្រោងផ្ទះ មិនប្រកដំបូលទុកហាលថ្ងៃ ឬដំបូលប្រកក្ដា ហើយឈើយកទៅត្រាំទឹកដំដែកគោល មិនលើពី៤ទៅ៥ខែនោះទេ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។ ដោយឈើផ្ទះចាស់នៅតំបន់នោះលក់មិនចេះអស់នោះទេ។ ហេតុដូចនេះលោកសូមអាជ្ញាធរមូលដ្ឋានមុននិងចុះហត្ថលេខានិងបោះត្រាសូមចុះត្រួតពិនិត្យមើលជាក់ស្ដែងផង ជាពិសេសមន្ត្រីជំនាញ លោកដឹងហើយថាផ្ទះចាស់ចាប់ពីប៉ុន្មានឆ្នាំទើបលក់និងរុះរើ ដឹកចេញទៅក្រៅខេត្តបាន តែសង្ស័យមានការឃុបឃិតគ្នាជាមួយជំនាញ។

សមត្ថកិច្ចបន្តថាជំនាញសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានចុះវាស់វែងឈើ ដែលពាក់ព័ន្ធ ជាប្រភេទក្លែងបន្លំ សរុបចំនួន ៣,១៧៥ម៉ែត្រគូប។ ត្រង់ចំណុចនេះម្ចាស់ឈើចែ អឿន បានឡូឡាតវ៉ាតាំងពីឃាត់ រហូតដល់រើមើលឈើនិងវាស់វែង បើទោះបីជាសត្ថកិច្ចបានបញ្ជាក់ថាជាប្រភេទក្លែងបន្លំយ៉ាងណាក៏ដោយក៏គាត់មិនព្រមដែរ ដោយគាត់នៅអះអាងថាជាប្រភេទឈើផ្ទះចាស់ដដែល។

សូមបញ្ជាក់ថាក្រុមឈ្មួញមួយចំនួនតែងតែដើរប្រមូលទិញឈើផ្ទះចាស់ក្លែងបន្លំនេះជាមុខរបស់សមត្ថកិច្ច ដោយការដឹកចេញម្ដងៗគឺគាត់បានជួលម៉ូតូឌុបតម្លៃ១៥ម៉ឺនរៀលដើម្បីជិះ រត់ការបង់លុយចាប់ពីកន្លែងដឹករហូតដល់សាលាវិស័យខេត្តកំពង់ធំ។  ដោយត្រូវបង់កន្លែងតូចបំផុត៨ម៉ឺនរៀលឡើងទៅ។ សូមជម្រាបថាករណីនេះកម្លាំងអាវុធហត្ថបានបញ្ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើអនុវត្តតាមផ្លូវច្បាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២០

ខេត្តក្រចេះ៖មនុស្ស១០នាក់ត្រូវបានចាប់ខ្លួនរួមជាមួយរថយន្តដឹកឈើដោយខុសច្បាប់ចំនួន០៥គ្រឿងផងដែរ។ មន្ត្រីអាវុធហត្ថខេត្តក្រចេះបានថ្លែងប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»នៅព្រឹកនេះថាការបង្ក្រាបបទល្មើសធនធានធម្មជាតិ ធ្វើនៅចំណុច«ភ្នំព្រិច»ស្ថិតក្នុងភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២០ ខែតុលាម្សិលមិញ ដោយកម្លាំងកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល ដឹកនាំដោយលោក វរសេនីយ៍ត្រី លន់ ប៊ុនថុល មេបញ្ជាការ។

មន្ត្រីអាវុធហត្ថបានបន្ថែមថាក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ព្រៃឈើ ខាងលើគឺ សមត្ថកិច្ចបានចាប់រឹបអូសរថយន្តសាំយ៉ុងដឹកឈើចំនួន០៥គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់។

បើតាមមន្ត្រីអាវុធហត្ថបញ្ជាក់ថាបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានរក្សាទុកបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកស្រុកស្នួល រងចំទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តក្រចេះដើម្បីតាមផ្លូវច្បាប់។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងបន្ថែមថាក្រុមឈ្មួញដែលកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាននេះ ត្រូវបានគេដឹងថា តែងតែធ្វើសកម្មភាព ដឹកជញ្ជូនឈើ នៅចំណុចទីតាំងខាងលើ នាំយកទៅប្រទេសវៀតណាម តាមបណ្តារច្រកនានា ស្រុកស្នួលនិងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាហ៊ានធ្វើការបង្ក្រាបនៅឡើយ។

សូមបញ្ជាក់ថាបើទោះបីជាមានការរឹតបន្តឹងក្នុងការបង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក៏ដោយ​ក៏គេសង្កេតឃើញនៅខេត្តក្រចេះ ស្រុកស្នួល នៅតែមានការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យដដែល ដោយការបង្ក្រាបហាក់បីនៅមានចម្លោះប្រហោង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានរាយការណ៍ថាបុរសម្នាក់បានលង់ទឹកស្លាប់នៅព្រឹកមិញនេះ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង២៥នាទី ថ្ងៃទី២១ខែតុលាឆ្នាំ២០២០ស្ថិត នៅខាងកើតផ្ទះជនរងគ្រោះ ចម្ងាយជាង១០០ម៉ែត្រក្នុងភូមិសាស្រ្ត ភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង។

អាជ្ញាធរបានបន្តថាជនរងគ្រោះមានឈ្មោះ លី សៀម យុ៣៣ឆ្នាំ  មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ។ បើតាមសមត្ថកិច្ចដកស្រងសំដីការបំភ្លឺរបស់ក្រុមគ្រួសារបានបញ្ជាក់ថាមូលហេតុជនរងគ្រោះ ចុះទៅមើលមង ហើយក៏បានងងឹតមុខ បណ្តាលអោយដួលលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបានដួលបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង៤៥នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខការាសសាំង អេង សុភ័ក្រ្ដ ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ក្នុងទិសពីលិចទៅកើត។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ រ៉ា ភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគ ខេត្តសៀមរាប។ បើកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅសេរី២០១៣។ ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ចំពោះមូលហេតុនៅឡើយទេ។ សមត្ថកិច្ចបាននាំយកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបានដួលបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើង៊នៅវេលាម៉ោង២១និង៤៥នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខការាសសាំង អេង សុភ័ក្រ្ដ ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ក្នុងទិសពីលិចទៅកើត។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ រ៉ា ភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគ ខេត្តសៀមរាប។ បើកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅសេរី២០១៣។
ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ចំពោះមូលហេតុនៅឡើយទេ។ សមត្ថកិច្ចបាននាំយកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២០

ខេត្តសៀមរាប៖លោកគុជ លីណា អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២០ ខែ តុលា ម្សិលមិញ នឹងសហការី ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី ចំនួន៣០គ្រួសារ មកពីឃុំឃុនរាម ចំនួន ១៣គ្រួសារ និងឃុំខ្នារសណ្ដាយ ចំនួន ១៧គ្រួសារ ដែលពិធីជួបសំណេះសំណាលនេះធ្វើនៅវត្តបន្ទាយស្រី។

ក្នុងឱកាសនោះដែរ លោកគុណ លីណា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគួរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងនៅមូលដ្ឋានជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”។

លោកបន្តថា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សង្ឃឹមថាអំណោយមនុស្សធម៌ទាំងអស់នេះ ពិតជាអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលដែលកំពុងរងគ្រោះនេះបាន បើទោះជាមិនច្រើនណាស់ណាក៏ដោយ។
លោកក៏បានផ្ដាំផ្ញើដល់បងប្អូនសូមយកចិត្តទុក្ខដាក់ពីសុខភាពអនាម័យ ត្រូវបរិភោគអាហារដែលឆ្អិនល្អ ពិសាទឹកដាំពុះ ដើម្បីជៀសវាងកុំឆ្លងជំងឺអាសន្នរោគផ្សេងៗ និងសូមប្រុងប្រយ័ត្នក្មេងតូចៗកុំឱ្យលេងទឹកជំនន់ ឬទឹកភ្លៀងឱ្យសោះ ព្រោះវាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។
លោកបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេល មិនឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

លោកក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារទាំងអស់ ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ។
សូមបញ្ជាក់ថាអំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្ទេល១ សាប៊ូ២ដុំ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី២ដប ទឹកត្រី២ដប និងថវិកា១សែនរៀល។ ជាមួយគ្នានេះដែរ ហាងនំប៉័ងផ្សារលើតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី បានឧបត្ថម្ភបមន្ថែមក្នុង១គ្រួសារមាន៖ នំប៉័កាត់២ដើម និងទឹកដោះគោខាប់ ២កំប៉ុង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២០

ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ  នឹងអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺ នគ្រួសារទៀត។

ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើឡើងពីរគោលដៅថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២០៖
– គោលដៅទី១៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
– គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យនេះ រយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តសៀមរាប៖លោក​ លី​ សំរិទ្ធ​ អភិបាលអភិបាលរងខេត្ត នៅថ្ងៃអង្គា ទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ​ចុះពិនិត្យ​ ណែនាំ​ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ​ និងភូមិវត្តដំណាក់​ សង្កាត់​សាលាកំរេីក​ ដែលបានបន្តចូលរួមសហការ​ជាមួយអាជ្ញាធរខេត្ត ក្នុងការស្ម័គ្រចិត្តរុះរើសំណង់​លេីដីចំណីផ្លូវ ដើម្បីចូលរួមក្នុងការអភិវឌ្ឍក្រុង​ និងដើម្បីអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនខេត្តសៀមរាប ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែមាន​ ភាពប្រសើរឡើងវិញ។

តាមរយៈករចុះវាស់វែងជាក់ស្តែង ការជូនដំណឹង និងការពន្យល់របស់ក្រុមការងារ ឃើញថាបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តចូលរួម និងរុះរើតាមគោលការណ៍កំណត់។

ក្នុងនាមគណៈកម្មការអន្តរក្រសួង ក៏ដូចជាអាជ្ញាធរខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាបទាំងមូល​ ឲ្យមានគុណភាព​សោភ័ណភាព​សាធារណៈ​ ប្រព័ន្ធ​ចរាចរណ៍​ធំទូលាយ​ មានសណ្ដាប់ធ្នាប់​ និងសក្តិសមជាខេត្តទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាតនាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តសៀមរាប៖សប្បុរសជន០៤រូប បាននាំគ្នាឧបត្ថម្ភ អង្ករ២​តោនមី៤កេសធំ​ ទឹកត្រី២០​យួរ ទឹក​ស៊ីអ៊ីវ២០យួរ និងថវិកា ២លានរៀល ដល់អាជ្ញាធរសម្រាប់ជួយដល់គ្រួសារពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅស្រុកប្រាសាទបាគង។
សប្បុរសជន ទាំង៤រូបរួមមាន៖
-លោក សើរ វណ្ណដា និងក្រុមគ្រួសារ
-លោក ប៊ឹប ប៊ី​ និងក្រុមគ្រួសារ
-លោក សុន វុទ្ធី និងក្រុមគ្រួសារ
-លោក ឃន់ ​សុខន​ និងក្រុមគ្រួសារ។
លោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថារដ្ឋបាលស្រុកប្រាសាទបាគង​ សូមថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅចំពោះ​ សប្បុរសជន​ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ​ របស់សប្បុរសជនខាងលើទាំងអស់ និងសូមជូនពរ​ អោយមានសុខ​ភាពល្អ​ ជោគជ័យការងារគ្រប់ភារកិច្ច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តសៀមរាប៖ពលរដ្ឋចំនួន២នាក់នៅក្នុងខេត្តសៀមរាបបានលង់ទឹកស្លាប់ នៅស្រុកពីរផ្សេងគ្នា។
ករណីទី១នៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី២០ខែតុលាឆ្នាំ២០២០ នៅចំណុចវាលរហាលខាងកើតភូមិកំបោរ ឃុំចន្លាសដៃ ស្រុកក្រឡាញ់។ ជនរងគ្រោះមានឈ្មោះមុត ឌី ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិឃុំខាងលើ។ មូលហេតុស្រវុឹងស្រាជាប្រចាំ។តាមការពិនិត្យពីសមត្ថកិច្ចជំនាញសាកសពពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។
ករណីទី២នៅវេលាម៉ោង០៤និង២០នាទីរសៀល ថ្ងៃទី២០ខែតុលាឆ្នាំ២០២០ នៅចំណុចភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
ជនរងគ្រោះឈ្មោះ ហែម ហ៊ាប ភេទប្រុស អាយុ៥៧ឆ្នាំ បានលង់ទឹកស្លាប់នៅមុខផ្ទះចំងាយប្រហែល១៥ម៉ែត្ររស់នៅភូមិឃុំ កេីតហេតុខាងលេី។មូលហេតុជនរងគ្រោះស្រវឹងស្រាចុះទៅដកព្រលិតនៅមុខផ្ទះបណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តសៀមរាប៖ពលរដ្ឋ រស់នៅក្នុងឃុំរុនតាឯក ជាង៥០គ្រួសារបានទទួលអំណោយជាអង្ករនិងក្រមា ពីក្រុមហ៊ុនបុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី។

ពិធីចែកអំណោយនេះធ្វើនៅនៅរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះ នៅសាលាឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងមូលដ្ឋានផងដែរ។

ក្នុងពិធីនេះ លោកថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រីបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានចិត្តធម៌មនុស្សធម៌ ចែកអំណោយដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាត បើទោះបីជាអំណោយនេះបន្តិចបន្តួចក្ដី តែក៏ជាការចូលរួមរំលែកនូវលំបាករបស់ពលរដ្ឋផងដែរ។

លោកយូ ធុល នាយកក្រុមហ៊ុនបុរីកុមារមាស ឯ.ក បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ មានការខ្វះខាតនិងដើម្បីចូលរួមចំណែកក្នុងស្មារតីជួយដល់រដ្ឋរាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោក បានយកអំណោយជាអង្ករនិងក្រមា ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីសម្រាលទុក្ខលំបាកបានមួយគ្រាផងដែរ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន២ឃុំទៀត នៅស្រុកបន្ទាយស្រី ដែលពួកគាត់មានជីវភាពខ្វះខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តស្វាយរៀង៖មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាសកិច្ចការប្រគួតប្រជែងនិងបង្រាបការក្លែងន្លំ(កបប)បានចុះពិនិត្យទំនិញនៅក្នុងផ្សារវាលយ័ន្តនិងនៅមុខមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងក្រុងស្វាយរៀងដែលមានអាជីវករលក់គ្រឿងឧបភោគបរិភោគ បានរកឃើញត្រីងៀតបបែលចំនួន៧kgនិងពពុះសណ្តែក៥kg មានសារធាតុគីមី។
លោក ផឹងនិលបានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានថាមន្ត្រីជំនាញក៏បានសហការជាមួយលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានចុះពិនិត្យទំនិញនៅផ្សារវាលយន្តបានរកឃើញត្រីងៀតបបែលនិងពពុះសណ្ដែកមានសារធាតុគីមី។

លោកបានបន្តថាដើម្បីប្រកួតប្រជែងទប់ស្កាត់ការក្លែងបន្លំ ទៅលើគ្រឿងឧបភោគបរិភោគដែលមានសារធាតុគីមីនិងហួសកាលបរិច្ឆេទនោះមន្ត្រីជំនាញបានចុះត្រួតពិនិត្យនិងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លទ្ធផលក្រោយការចុះអនុវត្តបានបានរកឃើញសារធាតុគីមីដូចជា៖

– ត្រីងៀតបបែលចំនួន ៧kgនិងពពុះសណ្ដែកចំនួន៥kgមានសារធាតុគីមី(Borax)​​

ហើយមន្ត្រីជំនញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយនៅថ្ងៃទី២០តុលាឆ្នាំ២០២០នេះ។

លោកបានបន្តថា ក្រោយមកឱ្យម្ចាស់អាជីកតធ្វើកិច្ចសន្យាមិនអោយមានលក់លើកទី ២ ទៀតទេ ហើយបើសិនមានករណីលើកទី២ ទៀតនោះលោកនិងក្រុមការងារធ្វើការផាកពិន័យទៅតាមនីតិវិធីច្បាប់អនុក្រឹត្យបានផ្សព្វផ្សាយលេខ ១៣៣ស្ដីអំពីលទ្ធផលចិញ្ចឹមទារកនិងកុមារលើសំបកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។

លោកក៏បានធ្វើការណែនាំនិងពន្យល់ដល់អ្នកលក់និងអ្នកទិញមុននឹងទិញរបស់អ្វីមួយត្រូវត្រួតពិនិត្យកាលបរិច្ឆែតឲ្យបានច្បាស់លាស់ ព្រោះថារបស់ក្លែងក្លាយឬខួចគុណភាពពេលយើងបរិភោគទៅធ្វើឲ្យប៉ះពលដល់ក្រពះក្រលៀន មានជំងឺរ៉ាំរ៉ៃអាចស្ដាប់ដល់អាយុជីវិតទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page519 Page520 Page521 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×