Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

ខេត្តសៀមរាប៖ភ្នាក់ងារបណ្ដាញ«សៀមរាបប៉ុស្តិ៍»បានរាយការណ៍ថាផ្ទះមួយខ្នងបានរងការឆាបឆេះយ៉ាងដំណំ នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២០ នាព្រឹកមិញនេះ។ ហេតុការណ៍បានកើតឡើងនៅភូមិធ្លកអណ្ដូង ក្រុមទី១២ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ នាង រដ្ឋា អាយុ៤០ភេទប្រុស មានទីលំនៅទីតាំងកើតហេតុខាងលើ។ សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះមូលហេតុបណ្ដាលមកពីការអុជធូបបូជាថ្ងៃសីល ទើបមានការឆាបឆេះយ៉ាងដូច្នេះ។ករណីរងការខូចខាតសម្ភារមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

ភ្នំពេញ៖កងកម្លាំងការពារព្រំដែន នៃអង្គភាពតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង របស់កម្ពុជា បានបង្ក្រាបការជួញដូរគ្រឿងញៀន រឹបអូសបាន«ជាង៤០គីឡូក្រាម»។

មន្ត្រីដែលស្ថិតក្នុងហេតុការណ៍បង្ក្រាបបានថ្លែងថា៖កាលពីយប់ថ្ងៃទី២៣ តុលាឆ្នាំ២០២០ នេះ កម្លាំងការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅតាមផ្លូវខ្សែបន្ទាត់ព្រំដែន នៅចំណុចចន្លោះបង្គោលព្រំដែនកម្ពុជាឡាវ លេខ ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

មន្ត្រីបានបញ្ជាក់៖ ពេលយប់កម្លាំងព្រំដែនតែងចុះប្រតិបត្តិការ ជាប្រចាំទើបនៅវេលាម៉ោង៣ទៀបភ្លឺក៏ប្រទះឃើញម៉ូតូ បើកពេលយប់ ហើយក៏ហៅធ្វើការឆែកឆេរ តែម្ចាស់ម៉ូតូទុកម៉ូតូចោលរត់ចូលព្រៃបាត់។ ករណីនេះកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិតម៉ូតូ នោះមានឥវ៉ាន់ច្រកការ៉ុងពណ៌លៀងចំនួន០២ និងពិនិត្យមើលឃើញគ្រឿងញៀនសរុបចំនួន៤២កញ្ចប់។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានចាត់ទុកថា៖នេះជាអំពើល្មើសច្បាប់ ដែលក្រុមឧក្រិដជន ហ៊ានប្រព្រឹត្តនាំចូលពីប្រទេសឡាវមក។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានស្មើឱ្យនាយទាហាន និងពលទាហាន ត្រូវពង្រឹងកិច្ចទំនាក់ ទំនងជាមួយកម្លាំងទាំងអស់ នៅតាមព្រំដែន រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងពាក់ព័ន្ធផ្សេងៗទៀត បន្តរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពព្រំដែន ឲ្យបានល្អ ជាពិសេសការងារបង្ក្រាបការជួញដូរគ្រឿងញៀន។ សូមជម្រាបថា ថ្នាំញៀនទាំងអស់«៤២កញ្ជាប់»សមត្ថកិច្ចជំនាញ បានធ្វើការថ្លឹងមានចំនួន«សរុបជាង៤១គីឡូក្រាម (៤១.៨៦២៣ ក្រាម» និងរៀបចំចាត់ចែងទៅតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ភ្នំពេញ៖សេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោម​អក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៖

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីបទរំលោភទំនុកចិត្ត«ខ្ចីម៉ូតូនិងទូរស័ព្ទ»និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២០នេះនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យឈ្មោះ កែវ វណ្ណនូ ហៅសាក់ អាយុ២៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

យោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងសៀមរាបបានដឹងថា កាលពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ជនសង្ស័យ បានមកលេងផ្ទះ ជនរងគ្រោះឈ្មោះ ស៊ឹម សឿម ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ស្ថិតភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយបានខ្ចីម៉ូតូ របស់ជនរងគ្រោះម៉ាក ហុងដាវេវ សេ១១០ ពណ៌ ខ្មៅ លេខតួ និងម៉ាស៊ីនមិនចាំ ពាក់ស្លាកលេខ សៀមរាប ១AD_៥៥០៣ មួយគ្រឿងនិងទូរស័ព្ទមួយគ្រឿង ម៉ាកហូវៃ V6To ពណ៌ទឹកមាស ទៅដកយកលុយ ប៉ុន្តែជិះទៅលក់ឲ្យឈ្មោះសុខា បារាំង ហៅសីយ ភេទប្រុសអាយុ៣០ឆ្នាំ នៅស្តុបរង្វង់មូលខេត្តបន្ទាយមានជ័យ តម្លៃបានប្រាក់២០០ដុល្លារ ពេលចាយប្រាក់អស់ នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ ទើបមកស្នាក់នៅ កន្លែងឃាត់ខ្លួនខាងលើ។
របាយការណ៍បានបញ្ជាក់ថាក្រោយពីការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានខ្ចីម៉ូតូ និងទូរស័ព្ទដៃ របស់ជនរងគ្រោះ ពិតប្រាកដមែន។
ចំណែកទូរស័ព្ទដៃ គឺរូបគេបានអោយទៅមិត្តភក្តិរបស់គេឈ្មោះ នួន ប៊ុនតេពីន ភេទប្រុស អាយុប្រហែ២៣ឆ្នាំ មានទីលំនៅភូមិធ្លកអណ្តូង សង្កាតស្លក្រាម ក្រុងសៀមរាប បានគេចខ្លួនបាត់។

សូមជម្រាបថាជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានដឹងថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារក្រុមហ៊ុន​ អ៊ិនធេី​ ខនគ្រីត​ អ៊ិនវេសម៉ិន​ ខូ​ អិល​ ធី​ ឌី​ (ICI)​ បានយកគ្រឿងឧបភោគបរិភោគមួយចំនួនមានអង្ករ ៥០០គ.ក​ ត្រីខ ២៥យួរ , មីជាតិ ២៥កេសតូច​, ទឹកត្រី ២៥យួរ , ទឹកសុទ្ធ​ ១០០យួរ និង ថវិកាមួយចំនួន ០២លានរៀល​, មន្ទីរ​ពហុព្យាបាល​ ៧៧៧​ ខេត្តសៀមរាប​ ឧបត្ថម្ភ​ថវិកា​ ០១លាន​រៀល​ និងក្រុមហ៊ុន​ Green Angkor Advertising Co.,Ltd ឧបត្ថម្ភ​ អង្ករ ០១តោន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោក ទៀ សីហា អភិបាលខេត្ត។
ក្នុងឱកាសទទួលអំណោយ
ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុន​ ICI មន្ទីរ​ពហុព្យាបាល​ ៧៧៧​ និងក្រុមហ៊ុន​ Green​ Angkor​Advertising​ Co.,Ltd ដែលបានផ្តល់អំណោយ ជាថវិកា​ និងគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង។

លោកបានបន្តទៀតថា ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការមួយចំនួនដល់គណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក ដើមី្បត្រៀមបង្ក ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និងសត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និងមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ។
លោកក៏បានសំណូមពរដល់ក្រុមហ៊ុន បន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកផ្សេងទៀត​ដែលរងផលប៉ះពាល់​ ហើយអំណោយទាំងនេះលោកនឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តសៀមរាប៖សារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទូលព្រះបង្គំ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងប្រជារាស្ត្រខ្មែរទូទាំងខេត្តសៀមរាប សូមលំឱនកាយថ្វាយបង្គំ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួបលើកទី ១៦ឆ្នាំ នៃការគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាស ដ៏នក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយបោះព្រំ សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តបាត់ដំបង៖ក្រុមមន្ត្រីដែលបានចេញ ប្រតិបត្តិការ ជួយសង្គ្រោះពលរដ្ឋ រងគ្រោះ ដោយជំនន់ទឹកភ្លៀង ពិសេសការរងគ្រោះធ្ងន់ធ្ងរ ដោយសារមានការបាក់ទំនប់បាសាក់ ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ក្នុងឃុំបាក់សាក់ និងឃុំព្រែកជីក ស្រុករុក្ខគិរី សរុបចំនួន២០៧៤គ្រួសារ ដឹកនាំដោយលោកម៉ៅ ចាន់តារា រដ្ឋលេខាធិការ តំណាង សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានបិទបញ្ចប់ហើយ។
សូមជម្រាបថា អំណោយសម្តេច ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនពលរដ្ឋ រងគ្រោះ នៅឃុំបាសាក់៥១៣គ្រួសារ និងឃុំព្រែកជីកចំនួន១៥៦១គ្រួសារ នាឱកាសនោះ ការចែកជូនដោយផ្ទាល់ ក្នុងដំណាក់កាលបឋម សរុបរួមមាន អង្ករចំនួន១០តោន, មី២៧៥កេស, ត្រីខ២៧៥យួរ។ សម្ដេចស ខេង ព្រមទាំងក្រុមការងារ ក៏បានបន្តផ្ដល់អំណោយជូនប្រជាពលរដ្ឋ និងសម្រាប់ត្រៀមបំរុងទុក សរុបរួមមាន អង្ករ៤៨តោន និង៤២០គីឡូក្រាម, មី២.៣៧៤កេស, ត្រីខ ២.២៧៤យួរ, ទឹកសុទ្ធ៥០០កេស, ភេសជ្ជៈ៣.០០០កេស និងថវិកា ២០លានរៀល។

ជាមួយគ្នានោះដែរ អំណោយជួយជនរងគ្រោះពីកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ព្រមទាំងអង្គការសមាគមមួយចំនួនទៀត ក្នុងនោះកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានឧបត្ថម្ភជូនគ្រួសាររងគ្រោះចំនួន១៥០គ្រួសារ សរុបអង្ករ១៥០ការុង, មី១៥០កេស, ត្រីខ៦១២កំប៉ុង, ទឹកត្រី១៥០យួរ, ស្កស៦បាវ និងអំបិល៣បាវ ខណៈអង្គការសមាគម និងសប្បុរសជននានា បានជួយឧបត្ថម្ភជនរងគ្រោះនៅទូទាំងស្រុករុក្ខគិរី រួមមាន អង្ករ១១តោន៧០គីឡូក្រាម, មី៨៦កេស, ត្រីខ១៩៥យួរ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

នៅក្នុងដំណាក់កាលនៃការរងគ្រោះដោយមហន្តរាយជំនន់ទឹកភ្លៀងនេះដែរ ថ្នាក់ដឹកនាំក្រសួង ស្ថានប័នពាក់ព័ន្ធ មានជាអាទិ៍ លោកអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញចុះវាយតម្លៃការខូចខាតតាមវិស័យជំនាញ ដើម្បីមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋ ទាំងនៅក្នុងស្ថានភាពទឹកកំពង់ជន់ និងបន្ទាប់ពីទឹកស្រកចុះ។
មកដល់ពេលនេះ ទោះបីប្រតិបត្តិការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅឃុំបាសាក់ និងឃុំព្រែកជីក ត្រូវបានបិទបញ្ចប់ ប៉ុន្តែថ្នាក់ដឹកនាំពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចស ខេង និងក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គឺនៅតែបន្តតាមដានស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅបន្ទាប់ពីទឹកជំនន់បាន
ស្រកទៅវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ភ្នំពេញ៖លោកវសេនីយ៍ទោ សេង សូនី អធិការងទទួលការងារអត្តសញ្ញាណកម្ម លោក យិនវុធ ចៅ សង្កាត់ច្បារអំពៅ២ លោកអ៊ុរតនា នាយប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះបានដឹកនាំកម្លាំងផ្នែកជំនាញ និងនគរបាល ចុះរៀបចំបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋព្រមទាំងធ្វើវេទិកាផ្សព្វផ្សាយ ទម្រង់៤មាន។

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋចូលរួម សរុបចំនួនៈ ៤០នាក់.ស្រី ៣០នាក់
-ផ្សព្វផ្សាយខ្លឹមសាររួមមាន៖
-ការអនុវត្តគោលនយោបាយ «ភូមិ.សង្កាត់ មានសុវត្ថិភាព » លក្ខណៈសម្បត្តិ៩យ៉ាង។
-វិធានការ បង្ការ ការពារ ការឆ្លងមេរោគកូវីដ១៩។
-ចូលរួមបង្ការ ទប់ស្កាត់ គ្រោះអគ្គីភយ័។
-បង្ការទប់ស្កាត់អំពើ ហឹង្សាលើ
កុមារ ស្រ្តី និងក្រុមគ្រួសារ ។
-គ្មានការដាំដុះ ការចែកចាយ ការ
ជួញដូរ និងការប្រើប្រាស់គ្រឿងញៀន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តសៀមរាប៖ករណីប្ដីបាញ់សម្លាប់ប្រពន្ធចុង នៅស្រុកក្រឡាញ់ ប៉ុន្តែមិនស្លាប់ គឺផ្ដើមចេញពី ស្ត្រីរងគ្រោះ ចេះតែទារលុយពីជនសង្ស័យ ញឹកញាប់ពេកនាំឲ្យខ្លួនខឹង។
សមត្ថកិច្ចបានឲ្យដឹងថានគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរលក់ភេជ្ជៈ រស់នៅភូមិ៥ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទឃាតកម្មគិតទុកជាមុនមិនបានសម្រេច(បាញ់នឹងអាវុធK59 គោលបំណងឲ្យស្លាប់ តែជនរងគ្រោះមិនស្លាប់)។
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តសៀមរាបបានបង្ហាញថា កាលពីវេលាម៉ោង ០២និង៥០នាទី ទៀបភ្លឺថ្ងៃទី២២ខែតុលាឆ្នាំ២០២០ មានករណីផ្ទុះអាវុធ នៅផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បណ្តាលជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវត្រង់ដើមដោះខាងឆ្វេងមួយគ្រាប់បណ្តាលឲ្យរងរបួស បន្ទាប់កំលាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ប៉ុន្តែដោយសារគ្រាប់បៀមជាប់ និងមានឈាមហូរច្រើន ទើបបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
តាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជនីភ្នំពេញ បានឲ្យដឹកថា៖ខ្លួននិងឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទប្រុសអាយុ ៥៧ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្នមានកូនស្រីម្នាក់ អាយុ៩ខែ ដោយដឹងថាឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មិនទាន់លែងលះប្រពន្ធដើមខ្លួនក៏សុំបែកគ្នាជាច្រើនលើក។ នៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០ វេលាម៉ោង១០:០០នាទី ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានបើករថយន្តមួយគ្រឿង NISSAN Frontier ទៅដឹករូបខ្លួននិងកូនត្រង់ចំណុចម្តុំស្ពានជ្រោយចង្វា រាជធានីភ្នំពេញ ដោយប្រាប់ថាទៅខេត្តពោធិ៍សាត់ លុះបើកដល់ចំណុចស្ពានព្រែកក្តាមស្រាប់តែឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បើកឡើងតាមផ្លូវជាតិលេខ៦ មកខេត្តសៀមរាប លុះដល់ចំណុចម្តុំត្រាំនាគ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពួកខ្លួនបានចូលទៅសម្រាកនៅផ្ទះសំណាក់មួយមិនចាំយីហោ ហើយឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានបើកឡានចេញក្រៅប្រហែល៣០នាទី ទើបត្រឡប់មកវិញ។ លុះដល់វេលាម៉ោង២០និង៣០នាទី ថ្ងៃខែឆ្នាំ ដដែលពួកខ្លួនក៏នាំគ្នាបន្តដំណើរពីខេត្តសៀមរាបទៅខេត្តបាត់ដំបង ដោយមុនពេលចេញទៅឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានឲ្យរូបខ្លួនលេបថ្នាំផ្តាសសាយចំនួន ៣គ្រាប់ ហើយអង្គុយនៅកៅអីក្រោយ ពេលធ្វើដំណើតាមផ្លូវឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាននិយាយផ្លែកៗថាថ្ងៃក្រោយខ្លួននិងយកកូនស្រីមកចិញ្ចឹមនិងមើលថែឲ្យបានល្អដេកលើទ្រូងម្តាយសិនចុះ លុះបើកដល់ចំណុយរង្វង់មូលគួរស្រូវ ខេត្តបន្ទាយមានជ័យ ដោយសារកូនយំខ្លាំងពេក ក៏បើកឡានត្រឡប់ក្រោយទិសដៅមកខេត្តសៀមរាបវិញ នៅតាមផ្លូវខ្លួនក៏បានដេកលក់នៅកៅអីក្រោយលុះដល់ចំណុងកើតហេតុខាងលើ ក៏បានឮសម្លេងផ្ទះអាវុធ ស្រាប់តែខ្លួនមានការឈឺចុកត្រង់ដើមទ្រូវខាងស្តាំ ពេលខ្លួនបើកភ្លើងទូរស័ព្ទបំភ្លឺក៏បានឃើញឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល កាន់កំាភ្លើងខ្លីនៅក្នុងដៃពេលនោះខ្លួន បានប្រតាយប្រតប់បើកទ្វាររថយន្ត លោតចុះទៅលើថ្នល់កៅស៊ូ ខណៈពេលរថយន្តកំពុងតែមានចលនាទៅមុខ ជនសង្ស័យឃើញដូចនោះ ក៏បានថយរថយន្ត ក្នុងគោលបំណងកិនទៅលើរូបខ្លួន តែខ្លួនបានលោតចុះទៅក្នុងទឹកប្រឡាយ ហើយជនសង្ស័យបានបើកទ្វាររថយន្តចុះ ហើយរត់ទៅធ្វើសកម្មភាព ប្រតាយប្រតប់និងច្របាច់ករនាង ភ្លាមនោះរូបនាងក៏បានស្រែកឱ្យគេឯងជួយ ពេលនោះក៏មានប្រជាការពារ នៅជិតនោះបានចូលទៅជួយនាង ហើយជនសង្ស័យ ក៏បានរត់ឡើងរថយន្ត ហើយបើកគេចខ្លួន ដោយមានកូនស្រីខ្លួននៅជាមួយដែរ។
សមត្ថកិច្ចបានបញ្ជាក់ថាតាមការពិនិត្យវិភាគកន្លែងកើតហេតុបានធ្វើការចាប់យកវត្ថុតាងមាន៖ អាវុធខ្លី ១ដើម ម៉ាក K59 បង់១, គ្រាប់ ១គ្រាប់, ចំបកគ្រាប់១, ស្រោមកាំភ្លើងពណ៌ខ្មៅ១, អាយឺតដៃខ្លី២ (ពណ៌១ និងពណ៌ខ្មៅ១)។
លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនយុត្តិធម៌នៃស្នងការខេត្តសៀមរាប បានឲ្យដឹងថាក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបន្តកិច្ចប្រតិបត្តការ ដោយមានការសហការពីសមត្ថកិច្ចនគរបាលអធិការស្រុកបាវេល នៃស្នងការដ្ឋានខេត្តបាត់ដំបង ក៏បានឃាត់ជនសង្ស័យឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាននៅវេលាម៉ោង១០និង១៤នាទី ថ្ងៃទី២២ខែតុលាឆ្នាំ២០២០ នៅចំណុចភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបាវេល ខេត្តបាត់ដំបង។
តាមសាកសួរជនសង្ស័យឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានឆ្លើយសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពដូចជនរងគ្រោះរៀបរាប់ខាងលើពិតប្រាកដមែន «ដោយសារខ្លួនខឹងជនរងគ្រោះចេះតែទារប្រាក់ពីររូបខ្លួនជាបន្តបន្ទាប់» បើមិនឲ្យប្រាក់ទៅនាងទេ នោះនាងនិងយកកូនស្រីទៅជួបប្រពន្ធដើមខ្លួន ដែលអាចទៅជាទំនាស់ឈានដល់ការលែងលះមិនខាន។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។
ទោះយ៉ាងណាពាក់ព័ន្ធកាំភ្លើង សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អត្តសញ្ញាណនៃអ្នកផ្ដល់អាវុធនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តសៀមរាប៖លោកវរសេនីយ៍ទោដា ចំរើន អធិការរងនគរបាលក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការនគរបាលក្រុងសៀមរាប ជំនួសលោកវរសេនីយ៍ឯកណុប សារ៉ាក់ ដែលត្រូវផ្ទេរភារកិច្ចទៅជាស្នងការរងខេត្តសៀមរាប។

នេះបើយោងតាមសេចក្ដីប្រកាសផ្ទេ
ភារកិច្ចដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេងនៅថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០នេះ។ក្នុងសេចក្ដីប្រកាសក៏មានការតែងតាំងនិងផ្លាស់ប្ដូរមុខតំណែងមន្ត្រីនគរបាលមួយចំនួនទៀតនៅក្នុងខេត្តសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តបាត់ដំបង៖លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៧៨៧ គ្រួសារ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

ឆ្លៀងក្នុងឱកាសនោះដែរ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយជម្លៀស ប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងសំណូមពរឲ្យប្រជាពលរដ្ឋ អនុវត្តនូវអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសការពារការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តសៀមរាប៖លោក​ ង៉ាន់​ ភិរុណ ​អភិបាល​រងខេត្ត​ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស​របស់ក្រុមប្រឹក្សាខេត្ត បានផ្តាំផ្ញើ ឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូន ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងទាន់ពេលវេលាដែលបានកំណត់។

លោក​ ង៉ាន់​ ភិរុណ ក៏បានណែនាំ ដល់អាជ្ញាធរស្រុកដែលជួបបញ្ហាគ្រោះជំនន់ទឹកភ្លៀង ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធក្នុងការបើកមុខទឹក​ កាយប្រឡាយ​ រកវិធីសាស្ដ្របញ្ចៀសទឹក​ និងជួយរំដោះ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យរួចផុតពីគ្រោះដោយជំនន់ទឹកភ្លៀង។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បន្តជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលជំនន់ទឹកភ្លៀងដោយរកទីទួលសុវត្ថិភាព ហើយក៏ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យ និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសត្វអាសិរពិស ដែលអាចមានក្នុងអំឡុងពេលជំនន់ទឹកភ្លៀងនេះ។

លោកថ្លែងយ៉ាងដូច្នេះនាថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលាម្សិលមិញ នៅរដ្ឋបាលខេត្ត​សៀមរាប​ ក្នុងចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ត្រីជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះបានពិនិត្យ​ ពិភាក្សា​ និងផ្ដល់យោបល់លើរបៀបវារៈចំនួន ៦ ដែលពាក់ព័ន្ធនឹងមន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត និងការដោះស្រាយលើបញ្ជីសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩។ ក្រោយពីអនុម័តលើរបៀបវារៈទាំងនេះ អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់គ្នាយ៉ាងផុលផុស។

បើតាមលោក ង៉ាន់ ភិរុណ បានជំរុញឱ្យមន្ទីរបរិស្ថានខេត្តនិងមន្ទីររ៉ែនិងថាមពលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេល ដោយក្នុងនោះមន្ទីរជំនាញនីមួយៗត្រូវអនុវត្តការងារយ៉ាងយូរ១៣ថ្ងៃការងារ ហើយត្រូវបញ្ជូនឯកសារដែលស្នើសុំទាំងនោះមកដល់ច្រកចេញ-ចូលរបស់រដ្ឋបាលខេត្ត។

ដោយឡែក ចំពោះបញ្ហាការកាប់រុករានទន្ទ្រានដីរដ្ឋក្នុងតំបន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” លោក អភិបាលរងខេត្តស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រូវធ្វើការទប់ស្កាត់ការកាប់ទន្ទ្រានវាតយកដីរដ្ឋបន្តទៀត ហើយស្រុកត្រូវរៀបចំការដាំកូនឈើស្តារឡើងវិញ ដើម្បីរៀបចំតំបន់នេះជាតំបន់ទេសចរណ៍បន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page516 Page517 Page518 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×