Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ ១ កុម្ភៈ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនករណីអំពើផិត។

យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានបង្ហាញថា ដោយបានការអនុញ្ញាត ពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់ខុនដូ មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណ:នោះ កំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្ត្រី ទាំង២នាក់ មកការិយាល័យជំនាញ ដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។
ក្រោយពីការស្តាប់ចម្លើយ របស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប។ ចំណែកឈ្មោះហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាត អោយត្រលប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ថាការឈានទៅដល់ការបង្រ្កាបនេះដោយសារតែមានបណ្តឹងពីស្រ្តី
ជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ​៖ដើម្បីឲ្យសិស្សានុសិស្សជាយុវជនជំនាន់ក្រោយ ជាសសរទ្រូង ប្រទេសជាតិ បានយល់កាន់តែច្បាស់ ពីប្រវត្តិសាស្ត្រ ពិតប្រាកដ និងដំណើ រតស៊ូ របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជន ទាំងអស់ ដែលបានតស៊ូលះបង់បូជាសាច់ស្រស់ ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិ​ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមរៀបចំឲ្យមានទស្សនកិច្ចសិក្សា ដែលមានឈ្មោះថា <<គុណធម៌ប្រវត្តិសាស្ត្រ>> ទៅកាន់តំបន់ប្រវត្តិសាស្ត្រ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ជាទីតាំងដែលផ្តើម សន្តិភាព សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។

បើតាមលោក ជាម ច័ន្ទសោភ័ណ ចំពោះកម្មវិធី ដែលលោកបានផ្តួចផ្តើម និងបានដាក់ឈ្មោះបែបនេះ ក្នុងន័យ អោយយុវជន ជំនាន់ក្រោយបានសិក្សា ស្វែងយល់ យ៉ាងច្បាស់ នូវប្រវត្តិតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ នៃឥស្សរជនស្នេហាជាតិ ពិសេស សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរ ឆ្ពោះទៅកាន់ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការដឹងគុណ នូវតម្លៃនៃសន្តិភាព ជាប្រវត្តិសាស្ត្រ ដោយកម្មវិធីនេះ បានចាប់ផ្តេីមកាលពីឆ្នាំ២០២០ ចំនួន ៧វគ្គ ដែលមានយុវជនចូលរួមចំនួន ២៨៤ នាក់ ដោយឡែកឆ្នាំ២០២១ នេះគ្រោងនឹងរៀបចំចំនួន១៤វគ្គ នឹងមានយុវជនចូលរួម​ ចំនួន ៧០០ នាក់ ហើយ​ឯកឧត្តមអភិបាលខេត្ត​ នឹងបន្តធ្វើជារៀងរាល់ឆ្នាំ។

ចំពោះកម្មវិធី គុណធម៌ប្រវត្តិសាស្ត្រ ក្នុងឆ្នាំ២០២១នេះ បានបន្តធ្វើឡើង ដោយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក ខេត្ត និងលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអញ្ជេីញដឹកនាំយុវជនកាយរឹទ្ធិ កាកបាទក្រហម និង ស.ស.យ.ក ចំនួន ៥០ នាក់ មកពីសាលាមធ្យមសិក្សាក្នុងស្រុកក្រូចឆ្មារ ទៅសិក្សាស្វែងយល់នៅមជ្ឈមណ្ឌល ឯកសារប្រវត្តិសាស្ត្រកោះថ្ម តំបន់X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  និងស្តូបវិមាន២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

កម្មវិធីនេះ សហការរៀបចំ ដោយមន្ទីរអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមការផ្តួចផ្តេីមរបស់ លោក
ជាម ច័ន្ទសោភ័ណ គឺរៀងរាល់ចុងសប្តាហ៍ និងចុងខែនីមួយៗ ដេីម្បីអោយយុវជនក្នុងខេត្តត្បូងឃ្មុំ បានសិក្សា និងស្វែងយល់បន្ថែមអំពីប្រវត្តិនៃការផ្តួចផ្តេីមតស៊ូរបស់ឥស្សរជនឆ្នេីម និងជាថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជា ការលះបង់សព្វបែបយ៉ាងក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បង្រួបបង្រួមជាតិ ស្តារកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលេីគ្រប់ផ្នែក គ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ​។

កម្មវិធីទស្សនកិច្ចសិក្សានេះ ក្រោមការធ្វើបទឧទ្ទេសនាមពីលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីស្រាវជ្រាវ និងអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដោយផ្តោតសំខាន់លើប្រវត្តិសាស្ត្រកម្ពុជា សម័យកម្ពុជាសាធារណៈរដ្ឋ (១៩៧០-១៩៧៥) សម័យកម្ពុជាប្រជាធិប្បតេយ្យ (១៩៧៥-១៩៧៩) រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ពិសេសដំណើរតស៊ូ របស់ សម្តេច ហ៊ុន សែន ក្នុងការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិកម្ពុជារីកចម្រើន មកដល់សព្វថ្ងៃ។

ដោយ​ក្នុងទស្សនកិច្ចសិក្សានោះ ក្រុមយុវជនក៏បានទស្សនានូវការចាក់បញ្ចាំងខ្សែវីដេអូឯកសារចំនួន២ផងដែរ ដោយវីដេអូទី១ និយាយពីដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងទី២ វីដេអូស្តីពី រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣១ មករា ២០២១

ខេត្តព្រះវិហារ៖លោក វុធសាវី ព្រះរាជអាជ្ញា រង អមសាលាដំដូងខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នេះ បានចុះបង្ក្រាប ទីតាំងសិប្បកម្ម ដុះស្លែរ ដ៏ធំមួយកន្លែង៊

ការបង្ក្រាបនេះធ្វើឡើង ស្ថិតនៅរសៀល ថ្ងៃនេះ
ស្ថិតនៅភូមិ ផ្សារថ្មី ឃុំ ស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រភពបានដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានរឹបអូស ឈើប្រណិត ជាច្រើនមានដូចជា ឈើបេង ធ្មង់ នឹងឈើកំពុងកែច្នៃមិនទាន់សម្រេច ជាច្រើនដុំ រួមនឹងម៉ាសុីនជ្រៀក ម៉ាសុីនតាប់ ម៉ូទ័រជាច្រើនផងដែរ។

លោក វុធ សាវី បានថ្លែងប្រាប់សារព័ត៌មានថាឃ្លាំងស្តុបឈើមួយនេះ ស្តុបឈើជាច្រើន ហើយបំបែកឈើទាំងនោះលាក់ទុក ជា៥កន្លែង ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច។ តែទោះជាយ៉ាងណា សមត្ថកិច្ច នៅតែបង្រ្កាបទាល់តែបាន រហូតឈានដល់ការឃាត់ និងចាប់យកឈើប្រណិតទាំងនោះ មករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែងដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ៣១ មករា ២០២១

ខេត្តកំពង់ចាម៖លោកខៀវ កាញារីទ្ធ ប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន បានក្រើនរំលឹកដល់ អាណាព្យាបាល ត្រូវនាំកូន​ចៅ​ឲ្យ​ចូលសាលារៀនបានគ្រប់ៗគ្នា។

លោកបន្តថាស្របពេល ជាមួយនឹងរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំសាងសង់សាលារៀន មានច្រើនកម្រិត នៅតាមមូលដ្ឋាន​ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ របស់សិស្សានុសិស្ស កុំ​ឲ្យ​ពិបាក ក្នុងការទៅសិក្សា នៅឆ្ងាយពីផ្ទះ។ ហើយប្រការដែល​ ឲ្យកូនចៅបានសិក្សារៀនសូត្រ គឺធ្វើឲ្យពួកគាត់មានចំណេះដឹង ព្រោះថាមានតែចំណេះដឹងនេះហើយ ដែលរុញច្រាន ឲ្យពួកគាត់ឆ្លងផុត ពីភាពល្ងង់ខ្លៅ និងចាកផុតពីភាពក្រីក្រ បានផងដែរ។

លោកអំពាវនាវយ៉ាងដូច្នេះ នៅថ្ងៃទី៣១ ខែមករា​ ព្រឹកមិញ នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធ ដាក់ឲ្យប្រេីប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣១ មករា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ ខេត្តកំពង់ចាម បានថ្លែងបន្តថា ក្នុងនាមជាអាជ្ញាធរ និងជាអ្នកបម្រើ ប្រជាពលរដ្ឋ ត្រូវធ្វើអំពើល្អ ត្រូវចេះស្រឡាញ់ ប្រជាជន នឹងត្រូវខិតខំដោះស្រាយ នូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា របស់បងប្អូន ប្រជាពលរដ្ឋ ឲ្យបានល្អ។ ដោយឡែក ចំពោះបញ្ហាសន្តិសុខ ដូចជាករណី ចោរលួច ចោរប្លន់ជាដើម សមត្ថកិច្ច ទាំងអស់ ត្រូវខិតខំប្រឹងប្រែង ប្រើប្រាស់ នូវមធ្យោបាយសរុប វិធានការ ដើម្បីបំបែកសំណុំរឿង ឬក្រុមទាំងឡាយណា ដែលបង្កអសន្តិសុខ ក្នុងមូលដ្ឋាន សំដៅធ្វើយ៉ាងណា ផ្ដល់សេចក្តីសុខ ជូនប្រជាជន។

លោក អ៊ុន​ ចាន់ដា​ ក៏បានស្នើ អាជ្ញាធរឃុំ ស្រុកខិតខំ បម្រើ សេវាជូន ប្រជាពលរដ្ឋ ទាំងសេវាសន្តិសុខ សេវារដ្ឋបាល សេវាសាធារណៈ ពោលគឺធ្វើយ៉ាងណា ឲ្យពួកគាត់ ទទួលបាន សេវាយ៉ាងត្រឹមត្រូវ ស្របច្បាប់ ឆ្លើយតបទៅនឹងសំណូមពរ របស់ពួកគាត់ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រេីប្រាស់ អគារស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកមិញនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page392 Page393 Page394 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!