Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • លេខទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាសព្វថ្ងៃសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថា ជាសាកលវិទ្យាល័យឈានមុខមួយក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាល មុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល។

លោកបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ថា ទាំងនេះ គឺជាគុណតម្លៃនៃការខិតខំប្រឹងប្រែង ដ៏សកម្មរបស់ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ, ថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការសាទរចំពោះ សាកលវិទ្យាល័យអង្គរ ទទួលបានវិញ្ញាបនបត្រ សម្រាប់ ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការ ទទួលស្គាល់គុណភាព អប់រំ នៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយនឹងការសម្ពោធ អគារសិក្សាថ្មី ដ៏ទំនើប និងធំស្កឹមស្កៃនេះផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នា ចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋ នូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាព សុខសាន្ត ក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាង ក្នុងការកសាងអភិវឌ្ឍ ខ្លួនឱ្យទទួលបានជោគជ័យ។ ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែង ចាប់យកឱកាសអំណោយផល ពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារនេះ ក្នុងឱកាសអញ្ជើញជាអធិបតី កាត់ខ្សែបូរសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ។

លោកបណ្ឌិត សៀង ណាំ ប្រធានក្រុមប្រឹក្សានៃសាលវិទ្យាល័យអង្គរមានប្រសាសន៍ថា៖ សាកលវិទ្យាល័យអង្គរ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប បានបង្កើតឡើងនៅឆ្នាំ២០០៤។

បច្ចុប្បន្នសាកលវិទ្យាល័យអង្គរ បានបង្កើតរចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ការរៀន និងបង្រៀនប្រកបដោយគុណ ភាពខ្ពស់ ដែលមានសាកលវិទ្យាធិការដ្ឋាន ការិយាល័យចំនួន០៤ មជ្ឈមណ្ឌលចំនួន០៤ បណ្ណាល័យចំនួន ០១ និងក្លឹបចំនួន០៤។

ដោយសារតែមានកំណើននិស្សិត ជាមធ្យម ៥០ភាគរយជារៀងរាល់ឆ្នាំ តម្រូវការសំណង់ និងធនធាន រូបវន្តនានាសម្រាប់ការងារបណ្តុះបណ្តាល ជាពិសេស ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារ ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ. បានសម្រេចសាងសង់នូវអគារសិក្សាថ្មីនៅខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

សូមជម្រាបថា អគារសិក្សាថ្មីមួយខ្នង សាងសង់អស់រយៈជាង១៥ខែលើផ្ទៃដី១៤០០ម៉ែត្រក្រឡា ទទឹង២៨ម បណ្តោយ៤៤ម មានកម្ពស់៥ជាន់ ចំណាយថវិកាស រុបចំនួនប្រមាណជាង១ លាន៥០ម៉ឺនដុល្លារ។ អគារសិក្សាថ្មីនេះ ចែកចេញជា បន្ទប់សិក្សា បណ្ណាល័យ ការិយាល័យ បន្ទប់ទទួលភ្ញៀវ សាលប្រជុំ បន្ទប់ហាត់ការ ទីកន្លែងហាត់ប្រាណ ព្រមទាំងបំពាក់ដោយជណ្តើរយន្ត និងបំពាក់សម្ភារឧបទេសសិក្សា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

សម្តេចហ៊ុន សែន បានលើកឡើងថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។

សម្តេចបានបញ្ជាក់ថា ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីបំណងរបស់សម្តេចចង់ឲ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន ។ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចចង់ឲ្យទីម័រមានសន្តិសុខស្បៀង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ បែបនេះក្នុងឱកាសទទួលជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត
នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះ ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

ក្នុងជំនួបនោះ ឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រុំជ្រែងកិច្ចការងារយ៉ាងច្រើន ពីដើមរៀងមក ដើម្បីឲ្យសមាគមអាស៊ាន ទទួលយកទីម័រខាងកើតជាសមាជិកទី១១ ជាមួយគ្រួសារអាស៊ាន។

ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត ក៏បានជំរាបសម្តេចតេជោថា វត្តមានរបស់ទីម័រខាងកើត មកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែង របស់ សម្ដេចហ៊ុន សែន នោះទេ។

ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រខាងកើត បានជំរាបសម្តេចថា ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានជ្រោមជ្រែង។

ឯកឧត្ដមនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានទទួលយកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងនេះ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

ក្នុងឱកាសទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីវៀតណាម នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះ ក្នុងការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។

តបតាមការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ឯកឧត្តមបានទទួល នូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមនាពេលខាងមុខ។

ក្នុងជំនួបនេះផងដែរ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងអស្ចារ្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណចំពោះការកោតសរសើរ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

លោក គន់​ គីម បាន​សង្កត់​ធ្ងន់ថា​ បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ​ជាអ្នកដែលមានគុណបំណាច់ធំធេង ចំពោះជាតិមាតុភូមិ ប៉ុន្តែកម្រិតជីវភាពមិនមែនសុទ្ធតែល្អប្រសើរ​នោះទេ​ ពោលគឺ​ភាគច្រើន ជាអ្នកដែលមានជីវភាពទ័លក្រ លំបាក ខ្វះខាត ហើយ​សុខភាពមាន​ការ​ទ្រុឌទ្រោមទៀត​ផង។ ដូច្នេះ​សូម​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទាមទារ​ធ្វើ​យ៉ាងណា​​ ត្រូវ​ផ្តល់​​ប័ណ្ណ​ក្រីក្រ​ ​ជូន​ដល់​គ្រួសារ​​អតីត​យុទ្ធជន​ ដេីម្បី​ឱ្យ​ប្រពន្ធ​ កូន​របស់​​គាត់​បាន​ប្រេីប្រាស់​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នានា​ ដោយ​មិន​បង់​ប្រាក់​ផង ព្រោះ​បងប្អូន​អតីត​យុទ្ធជន​ យើង​មាន​ប័ណ្ណ​ ប​ ស​ ស​ រួច​ទៅ​ហើយ​ ប៉ុន្តែ​​ប្រពន្ធ​ កូន​ របស់​គាត់​ មិន​មាន​នោះ​​ទេ​ ដែល​នៅ​តែ​ជា​បន្ទុក​ចំណាយ​​សម្រាប់​គ្រួសារ​គាត់​។

អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់ចាម​ ចំនួន​ ២០០នាក់​ ខណៈ​អតីត​យុទ្ធជន​ក្នុង​ខេត្ត​កំកំពង់ចាម នៅ ថ្ងៃនេះ លោក គន់​ គីម អអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា​ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមក ហ៊ានពលីកម្មគ្រប់បែបយ៉ាង​ ដេីម្បី​រំដោះប្រទេសជាតិ​ឱ្យ​រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យ​ប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍ​រីកចម្រើន​ជាបន្តបន្ទាប់​​​មកដល់សព្វថ្ងៃនេះ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសដល់បងប្អូនអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ចំនួន៨៦,៩៣១នាក់​។ ក្នុងនោះសម្រាប់ខេត្តកំពង់ចាម ទទួលបានមេដាយ ចំនួន៣,១៤៩នាក់ ដែល​ថ្ងៃ​នេះ​បាន​ផ្តល់​ជូន​ចំនួន២០០នាក់​ បន្ត​ទៀត​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ នឹង​រៀបចំ​ពិធី​បំពាក់​មេដៃ​ជូន​​អតីត​យុទ្ធជន​នៅ​តាម​បណ្ដា​ស្រុក​ ​ដែល​មិន​ទាន់​ទទួល​បាន​មេដៃ​នេះ​។

លោកអ៊ុន​ ចាន់ដា​ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពងលចាម​ បាន​ណែនាំ​ដល់​គណៈអភិបាល​​ស្រុក​ទាំង​៩​ ឱ្យ​ត្រៀម​រៀបចំ​ពិធី​បំពាក់​មេដៃ​គ្រឿង​ឥស្សរិយយស​ ជូន​ដល់​​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​ នាពេល​ខាង​មុខ​ជា​បន្ត​ទៀត​ ខណៈ​បងប្អូន​អតីត​យុទ្ធជន​ក្នុង​ក្រុង​កំពង់ចាម​ ចំនួន​១២០នាក់​ និងស្រុកកំពង់សៀមចំនួន៨០នាក់ ត្រូវ​បាន​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់​ គីម​ បំពាក់​ជូន​ មេដៃ​អស្សឫទ្ធិ​ ចំនួន​​ ៤​គ្រឿង​ មេដៃ​មាស​ ចំនួន​ ៩៨​គ្រឿង​ និង​មេដៃ​ប្រាក់​ ចំនួន៩៨គ្រឿង​ រួមនឹង​ថវិការ​ចំនួន​ ៨ម៉ឺន​រៀល។

លោកអ៊ុន​ ចាន់ដា​ បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ឱ្យ​​រួម​កម្លាំង​សាមគ្គី​គ្នា​ ការពារ​សុខសន្តិភាព​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ទៀត​ ពោលគឺ​សូម​នាំ​ ប្រពន្ធ​ កូន​ ឬ​បងប្អូន​អ្នក​ជិត​ខាង​ ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ នៅវេលាម៉ោង១៣. ១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី ក្នុងក្របខ័ណ្ឌអាស៊ាននេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ ទន្ទឹមនេះ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page380 Page381 Page382 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!