Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៦ មីនា ២០២០

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកមិញបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់ ។

ជាកិច្ចចាប់ផ្ដើមអភិបាល នៃគណៈអភិបាលខេត្តឧត្តមមានជ័យ បានថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោមថាច្រកទ្វារព្រំដែនដែលបានបិទនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមមានច្រកទ្វារព្រំដែនជប់គគី ច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិជាំ ហើយថាអភិបាលខេត្តទាំងពីរ កម្ពុជា ថៃ បានព្រមព្រៀងគ្នា និងឯកភាពរួមសហការទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ សម្របសម្រួលការឆ្លងដែនសង្គ្រោះបន្ទាន់លើកលែងតែអ្នកជំងឺកូវីដ១៩ សហការគ្នាសម្របសម្រួលការឆ្លងដែនចេញចូលទំនិញពាណិជ្ជកម្ម កាត់បន្ថយម៉ោងបិទព្រំដែន និងបន្តទំនាក់ទំនងគ្នាជាប្រចាំ។

ឯកឧត្តមបានបន្តថាប្រជាពលរដ្ឋ ដែលបានឆ្លងដែនចូលប្រទេសវិញ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែមីនា គិតត្រឹមម៉ោង៤ និង៣០នាទីរសៀល មានជាង១២០០នាក់ ក្នុងនោះជាង៤០០នាក់គឺជាប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ហើយភាគច្រើនអាជ្ញាធរបានក្ដាប់អត្តសញ្ញាណបាន ។ ដោយឡែកអាជ្ញាធរខេត្តក៏បានរៀបចំទីតាំងសម្រាប់ដាក់ឱ្យនៅដោយឡែកនូវប្រជាពលរដ្ឋមានការសង្ស័យ រួមមានមន្ទីរពេទ្យបង្អែក ផ្ទះសំណាក់ វិទ្យាល័យ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជាមួយគ្នានេះគណៈបញ្ជាការឯកភាពរដ្ឋបាលបានចុះអប់រំផ្សព្វផ្សាយណែនាំដល់គ្រប់ភូមិទូទាំងខេត្តឧត្តរមានជ័យដែរ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាល និងសម្ដេចតេជោ បានថ្លែងកោតសរសើររដ្ឋបាលខេត្ត ក្រងស្រុក ឃុំសង្កាត់ ភូមិ និងក្រុមការងារថ្នាក់ជាតិ ដែលបានរួមគ្នាជាមួយសមត្ថកិច្ចព្រំដែន ព្រមទាំងប្រជាពលរដ្ឋ ក្នុងកិច្ចការពារព្រំដែន គ្រប់គ្រងច្រកទ្វារព្រំដែន និងការចេញចូលរបស់ពលរដ្ឋទាំងសងខាងទាំងកន្លងមក និងជាពិសេសក្នុងពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដ៏កាចសាហាវ។

សម្ដេចបានមានប្រសាសន៍ថាក្នុងស្ថានភាពប្រឈមនឹងការរីករាលជំងឺនេះ មានពលរដ្ឋខ្មែរយើងមួយចំនួនបានសំរុកវិលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ ដូច្នេះមន្ត្រីច្រកទ្វារព្រំដែនទាំងអស់ត្រូវត្រៀមលក្ខណៈទទួលស្វាគមន៍ពលរដ្ឋយើងឱ្យបានល្អជាបន្តទៀត និងត្រូវមានវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល។ សម្ដេចបានបន្ថែមថាអាជ្ញាធរខេត្តឧត្តរមានជ័យក៏ត្រូវស្នើសុំកិច្ចសហការជាមួយភាគីថៃដើម្បីកំណត់ជាក់លាក់នូវច្រកអនុញ្ញាតឱ្យពលរដ្ឋឆ្លងដែនវិលចូលប្រទេសដែរ ។

យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ក៏បានណែនាំឱ្យរដ្ឋបាលខេត្តត្រូវត្រៀមមន្ត្រីពាក់ព័ន្ធនៅតាមបណ្ដាច្រករបៀងមួយចំនួនដែរ ដើម្បីធានាថាប្រសិនពលរដ្ឋខ្លះងាកទៅឆ្លងដែនតាមច្រករបៀង គឺយើងអាចគ្រប់គ្រងពួកគាត់បាន ទាំងការកំណត់អត្តសញ្ញាណ និងការពិនិត្យសុខភាព ហើយតំណាលគ្នានេះក៏ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំពួកគាត់ឱ្យបានដឹងពីសារៈសំខាន់នៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ពេលធ្វើដំណើរទៅស្រុកកំណើត ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះដល់ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិ ។

សម្ដេចបានមានប្រសាសន៍ថាគិតត្រឹមពេលនេះ ចាប់ពីថ្ងៃទី២២ ខែមីនាមក អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស បានក្ដាប់ចំនួនប្រជាពលរដ្ឋវិលពីប្រទេសថៃទៅដល់ស្រុកកំណើតមានប្រមាណជាង៤ម៉ឺននាក់ ។ សម្ដេចបានមានប្រសាសន៍ថាការក្ដាប់វត្តមានពួកកាត់មានសារៈសំខាន់ណាស់ ដូច្នេះអភិបាលរាជធានីខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ឃោសនាអប់រំផ្សព្វផ្សាយនៅចំណុចក្ដៅៗនៃបញ្ហានេះដល់ប្រជាពលរដ្ឋ ពិសេសការនៅជួបជុំគ្នា ដ្បិតបើតាមភាគីវៀតណាមចែករំលែកបទពិសោធន៍មកនោះ គឺពលរដ្ឋវៀតណាម្នាក់ដែលមកពីវូហានបានចម្លងអ្នកភូមិ៥នាក់ឯណោះ ។

មុននឹងបញ្ចប់ការថ្លែងសំណេះសំណាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ច ពិសេសនៅក្នុងស្ថានភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានផ្ដល់ជូនថវិកា សម្ភារៈ និងគ្រឿងបរិភោគជូនអង្គភាពពាក់ព័ន្ធមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៦ មីនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីម្នាក់បានចង.កសម្លាប់ខ្លួនឯងទៅនឹងចម្រឹងបង្អួចក្នុងផ្ទះជួលមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០និង៣០យប់ឈានចូលថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។សមត្ថកិច្ចបានឲ្យដឹងថា ករណីធ្វើអត្តឃាតនេះ ជនរងគ្រោះឈ្មោះ សម្បត្តិ សុម៉ាលី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅកន្លែងកើតហេតុ។សមត្ថកិច្ចបន្តថានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទីពេលប្តីចេញពីផ្ទះទៅហាត់ប្រាណរួចដល់វេលាម៉ោងប្រហែល០០និង៣០នាទីក៏ត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែឃើញប្រពន្ធ បានយកក្រម៉ាចងភ្ជាប់ជាមួយចម្រឹង បង្អួចធ្វើអត្តឃាត នៅក្នុងបន្ទប់ទីមួយក្នុងផ្ទះ រួចក៏ប្តីឈ្មោះសន សុផាន់ បានលើកប្រពន្ធ មកធ្វើចលនា តែប្រពន្ធបានបាត់បង់ជីវិតទៅហើយ រួចក៏ជិះម៉ូតូមករាយការណ៍ជូនសមត្ថកិច្ច។ ទើបកម្លាំងប៉ុស្តិ៍ចុះមកពិនិត្យពិតជាមានការណ៍ដូចការរាយការណ៍របស់ប្តីមែន។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយសួរនាំបឋមទើបដឹងថាប្រពន្ធមានការទាស់ពាក្យសម្តីជាមួយប្តីរឿងក្នុងគ្រួសារ។ ក្រោយចុះត្រួតពិនិត្យសពរួចក៏ប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

នៅថ្ងៃទី ២៥ មីនា ព្រឹកមិញ ពីវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទាំងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ-១៩ ដែលក្នុងពេលបច្ចុប្បន្ននេះកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្សន៍ និងបណ្តាញឃោសនាទាំងអស់ ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នឹងឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯកសារអប់រំផ្សព្វផ្សាយអោយបានច្រើនសម្រាប់វិទ្យុ និងទូរទស្សន៍ និងផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា និងតាម Facebook, Online ព្រមទាំងតាមកាសែត» ជាដើម។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៤គឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុងខលធូន (Call Tune) គឺនៅពេលដែលទូរស័ព្ទរោទិ៍ អោយអ្នកកំពុងរង់ចាំស្តាប់បានឮសម្លេង បុរស ឬស្ត្រីនិយាយថា « យើងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីឌ១៩» តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាកុំធុញនឹងសារសំលេងពាក់ព័ន្ធនឹងខ្លឹមសារអប់រំអំពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (COVID-19) នេះឱ្យសោះ ។ ទន្ទឹមនឹងនេះ គឺសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ (COVID-19) ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

ភ្នំពេញ៖នៅមានសន្តិភាព នៅព្រឹកមិញថ្ងៃទី ២៥ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរចំនួនប្រមាណ ១៥,០០០ នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ “ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ” ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក គឺមិនសំដៅដល់ការយកពលករទាំងនោះទៅក្រុងទុកនោះទេ ប៉ុន្តែគឺជាការដាក់ខ្លួនឯងនៅក្នុងផ្ទះ ដោយមិនឲ្យប៉ះពាល់ជាមួយសមាជិកគ្រួសារ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ ប្រសិនបើមានការសង្ស័យថាអាចមានរោគសញ្ញានេះកើតមានឡើង គឺត្រូវរាយការណ៍ជាប្រញាប់ទៅអាជ្ញាធរ ឬមន្ត្រីសុខាភិបាលភ្លាម។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចេញបទបញ្ជាបញ្ជាក់ច្បាស់ថា «មន្រ្តី និងអាជ្ញាធរពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែគ្រប់គ្រងជាបន្ទាន់ នូវពលករមកពីប្រទេសថៃ ដែលបានវិលចូលមកក្នុងប្រទេសរួចមកហើយ គឺត្រូវតាមគ្រប់គ្រងអ្នកទាំងអស់នោះ ដែលត្រូវប្រគល់ការងារនេះ ឲ្យទៅអជ្ញាធរខេត្តរៀបចំបណ្តាញចុះធ្វើការ ដើម្បីដាក់បងប្អូនកូនក្មួយពលករឲ្យរស់នៅដោយឡែកនៅតាមផ្ទះមួយរយៈសិន។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្ញុំមានការលើកទឹកចិត្តណាស់ ម្សិលមិញគ្រប់មធ្យោបាយនៃការឃោសនា គឺត្រូវបានធ្វើដោយរថយន្តក្តី ដោយម៉ូតូក្តី ដោយកង់បីក្តី ដែលមានដាក់មេក្រូស្រែកតាមភូមិ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនពលករទាំងអស់កុំមានការភ័យខ្លាច អ្នកខ្លះថាខ្លាចគេយកទៅក្រុងទុក ឥឡូវបើមិនចង់ឲ្យគេយកទៅក្រុងទុក គឺសូមនៅតែក្នុងផ្ទះទៅ កុំដើរទៅណា ហើយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកឆ្ងាយពីគេមួយរយៈពេលសិន ហើយបើមានប្រពន្ធកូន កុំអាលទៅជិតប្រពន្ធកូន ខ្លាចឆ្លងដល់ប្រពន្ធកូន គឺមិនមានអ្វីដែលត្រូវភ័យនោះទេ គឺធ្វើបែបនេះដើម្បីធានាសុខភាពរបស់បងប្អូនកូនក្មួយពលករទាំងអស់គ្នាកុំអោយមានឆ្លងជំងឺកូវីឌ-១៩ ពីម្នាក់ទៅម្នាក់ទៀតនៅក្នុងក្រុមគ្រួសារ និងសហគមនីមួយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

នៅព្រឹកថ្ងៃពុធ ទី២៥ ខែ មីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២នាក់ នៅវិមានសន្តិភាព មុនចេញហ្វឹកហ្វឺន និងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩ (COVID-19) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនជាសាធារណជនថា សម្តេចកំពុងសិក្សាលើវិធានការច្បាប់ដើម្បីដាក់បទបញ្ជារឹបអូសម៉ាស់ដែលកំពុងលក់ក្នុងតម្លៃថ្លៃខ្ពស់ហួសហេតុសង្កត់កប្រជាពលរដ្ឋនៅតាមទីផ្សារ និងឱសថស្ថានមួយចំនួន ហេីយឈានទៅបិទឱសថស្ថានទាំងនោះលែងឲ្យដំណើរការរកស៊ីអស់មួយជីវិត។

វិធានការដ៏តឹងរឹងនេះ គឺដើម្បីកុំអោយឱសថស្ថានទាំងនោះដំឡើងថ្លៃម៉ាស់លក់សង្កត់កពលរដ្ឋតទៅទៀតជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ឋប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,527 Page1,528 Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!