Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖លោក​ប្រាក់​ វណ្ណះ​ មេបញ្ជាការ​កកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ចុះបង្ក្រាបករណីលួចកាច់សោម៉ូតូ និងឈានដល់ការឃាត់ខ្លួនមនុស្ស៣នាក់។

ការបង្ក្រាបធ្វើឡើងថ្ងៃទី៨​ ខែតុលា​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចភូមិធ្លូកអណ្តូង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ តាមការណែនាំរបស់លោក​ ប៉ោ វណ្ណនិត មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តសៀមរាប​​។

សមត្ថកិច្ចអាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថាជនសង្ស័យទាំង០៣នាក់៖១-ឈ្មោះ​ បាង​ សុធារ៉ា​ ភេទ​ប្រុស​ អាយុ​៣៩ឆ្នាំ​ មុខរបរ​នៅផ្ទះ​ រស់នៅភូមិតាភុល​ សង្កាត់​ស្វាយដង្គំ​ ក្រុងសៀមរាប។ ២-ឈ្មោះ​ ឡាច​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​៣៦ឆ្នាំ​ មុខរបរ​ចុងភៅ​ រស់​នៅភូមិអញ្ចាញ​ សង្កាត់​នគរធំ​ ក្រុងសៀមរាប។
៣-ឈ្មោះ​ ថុល​ សេងធូ​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​ជាងធ្វេីម៉ូតូ​ នៅភូមិធ្លូកអណ្តូង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថាប្រតិបត្តិការនេះដកហូតវត្ថុ​តាងរួមមាន៖ ម៉ូតូ២គ្រឿង.ដែកសម្រាប់បុកកាច់កសោ​ម៉ូតូ១.ទូរស័ព្ទ២គ្រឿង​ និងសម្ភារម៉ូតូមួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថាបច្ចុប្បន្ន​ ជនសង្ស័យ​និងវត្ថុតាង ត្រូវបានបញ្ចូនទៅការិយាល័យជំនាញអាវុធហត្ថ ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានប្ដីអះអាងថាឧស្សាហ៍ផឹកស្រាបណ្ដាលឱ្យឈឺរហូតដល់ស្លាប់។

ហេតុការណ៍បានកើតឡើងនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានបង្ហាញថា ឈ្មោះ ហ៊ន ពុធជា ដែលត្រូវជាប្ដីបានរៀបរាប់ប្រាប់សមត្ថកិច្ចថារូបគាត់បានគ្នាជាប្ដីប្រពន្ធជាមួយនឹងឈ្មោះ គឹម ឡែន អាយុ៣២ឆ្នាំ មានស្រុកកំណើត ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ រយៈពេល ០៤ ឆ្នាំមកហើយ ដោយពុំមានសាច់ញាតិនោះទេគឺឪពុកម្ដាយបានស្លាប់អស់ហើយ។ ដោយប្រពន្ធរបស់គាត់មានកូនស្រី ១នាក់ឈ្មោះហ៊ន ពំុពុយ អាយុ ០៥ ឆ្នាំ ជាកូនរបស់ប្ដីមុន។

បុរសជាប្ដីបន្តថារូបគាត់តាំងពីបានគ្នាជាមួយគឹម ឡែន មកប្រពន្ធខ្ញុំនេះគឺផឹកស្រាជាប្រចាំស្រាសត្រាំថ្នាំ រហូតដល់មកដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ប្រពន្ធខ្ញុំមានសភាពឈឺធ្ងន់ធ្ងរ ខ្ញុំហៅពេទ្យមកដាក់សេរ៉ូមអស់ចំនួន ០៣ កំផ្លោកក៏គាត់មានសភាពធូរស្រាលបន្តិចរហូតមកដល់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង៨ រូបខ្ញុំបានចេញទៅសុំទានគេនៅផ្សារកន្ត្រក ទុកគាត់ឲ្យនៅនឹងផ្ទះជាមួយនឹងកូនស្រី តែគាត់ដើរមិនរួចទេដេកនៅនឹងកន្ទេលទេ។ រហូតដល់ម៉ោង ១២ ថ្ងៃនេះគាត់ត្រឡប់មកពីសុំទានគេមកដល់ផ្ទះវិញ ស្រាប់តែប្រពន្ធបានស្លាប់បាត់ទៅហើយ ការស្លាប់នេះគឺស្លាប់ដោយសារជម្ងឺប្រចាំកាយរបស់គាត់ទេ ដោយបន្សល់ទុកកូនស្រីឱ្យប្ដីមើលថែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖អភិបាលខេត្ត បាននាំយកអំណោយ ចែកជូនដល់អតីតយុទ្ធជនចំនួន ៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូ មី១កេសត្រីខ១យួរ ននិងថវិកាចំនួន១០ម៉ឺនរៀល។

ការចែកអំណោយនេះនៅព្រឹកមិញនេះ ក្នុងពិធី រំលឹកខួបលើកទី៦៨​ ថ្ងៃ​បុណ្យឯករាជជាតិ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២១ និង​អបអរ​សាទរ​​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃទិវា​កំណើត​កងយោធពល​ខេ​ម​ភូភូមិន្ទ ដើម្បីផ្សាភ្ជាប់សម្ដែងនូវសេចក្ដីដឹងគុណ ដល់វីរយុទ្ធជន វីរៈយុទ្ធនារីកម្ពុជា។

ពិធីនេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅបរិវេណ សួនសាធារណ ខាងមុខសាលាគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម​ ក្រោម​វត្តមាន លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយមានការអញ្ជើញចូលរួមពីលោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ និង​ព្រះមន្ត្រីសង្ឃ​ ​ផងដែរ​​។

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានឡើងថា ការប្រារឰពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១ ) គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។ ទិវាបុណ្យ ឯករាជ្យជាតិ ៩-វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៦៨ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២១

ខេត្តព្រៃវែង៖សមត្ថកិច្ចបានបំបែកសំណុំរឿងករណីឃាតកម្មសម្លាប់ក្មេងស្រីដោយទម្លាក់ចូលក្នុងទឹកអូរ​មួយ​ នៅចំណុចភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ០៧ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី មានករណីប្រទះឃើញសាកសពក្មេងស្រីម្នាក់ស្លាប់នៅក្នុងប្រលាយអូរ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សាកសពមានឈ្មោះ ផល ផានិត អាយុ ១២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។

ប្រត្តិបត្តិការនេះធ្វេីឡេីង នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។

សូមជម្រាបថា ដោយបានបទបញ្ជារពីលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការជាមួយ នគរបាលខេត្តព្រៃវែង​ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនាយកដ្ឋាបច្ចេកទេស​និងនវិទ្យាសាស្រ្ត និង​ អង្គការ CPU ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទ្បើងវិញ ដោយបានវះកាត់សាកសពពិនិត្យឃើញថា៖ មានភក់នៅក្នុងបំពង់កនិងក្នុងសួត , បាក់ឆ្អឹងជំនីខាងស្តាំ, ទ្វារមាសពុំមានស្លាកស្នាមពីការចាប់រំលោភទេ គឺជាករណីឃាតកម្ម។

នៅថ្ងៃម្សិលមិញកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានមុខសញ្ញាម្នាក់ឈ្មោះ យ៉ែម សុផែន ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅភូមិទួលជៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង មកធ្វើការសាកសួរ និងបានសារភាពថា កាពីយប់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានទៅចូលរួមកម្មវិធីខួបកំណើតកូនរបស់អ្នកជិតខាង រហូតដល់វេលាម៉ោងប្រហែល ២២និង០០នាទី ម្ចាស់កម្មវិធីបានប្រើខ្លួនឲ្យទៅទិញ ទឹកកក ពេលធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញក្មេងស្រីរងគ្រោះឈ្មោះ ផល ផានិត ឈរនៅមុខផ្ទះហើយខ្លួនបានឈប់ម៉ូតូនិងបបួលក្មេងស្រីរងគ្រោះទៅផឹកស៊ីដែរ ហើយក្មេងស្រីនោះក៏យល់ព្រមទ្បើងជិះម៉ូតូ ពេលធ្វើដំណើរតាមម៉ូតូក្មេងស្រីរងគ្រោះបានជិះអោបចង្កេះខ្លួន ធ្វើឲ្យមានអារម្មណ៍ផ្លូវភេទ ទើបខ្លួនដឹកក្មេងស្រីរងគ្រោះទៅចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាពចាប់ស្ទាបអង្អែលសុដន តែត្រូវក្មេងស្រីនោះរើបំរ៉ាស់ ដោយខ្លាចបែកការខ្លួនក៏ច្រាន ក្មេងស្រីរងគ្រោះទម្លាក់ក្នុងអូរ ហើយចាប់សង្កត់ច្រមុជក្នុងទឹកអូរនោះរហូតដល់ដាច់ខ្យល់។ ក្រោយពីធ្វើសកម្មភាព សម្លាប់ក្មេងស្រីរួចហើយខ្លួនក៏ជិះម៉ូតូទៅផ្ទះធ្វើដូចគ្មានរឿងអ្វីកើតទ្បើង រហូតដល់សមត្ថកិច្ចទៅនាំខ្លួនមកសាកសួរ តែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យនគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងផ្តន្ទាទោសតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២១)។

ពិធីធ្វើនាព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទីលានវិមានរំលឹកគុណអតីតវីរយុទ្ធជនខេត្ត ក្រោមវត្តមានលោកអ៊ាន ឃុនប្រធានក្រុមប្រឹក្សាខេត្ត ដោយ
មានការចូលរួមពីសំណាក់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជុំវិញខេត្តនិងសិស្សានុសិស្សផងដែរ។

សូមជម្រាបថាថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើន លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលយកនូវក្រុមនិន្នាការនយោបាយ មកចូលរួមក្នុងការ អភិវឌ្ឍន៍សង្គមជាតិហើយនៅក្នុងវិបត្តិកូវិដ១៩នេះសមេ្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ពីសុខភាព សាធារណៈជូនប្រជាពលរដ្ឋ ដោយខិតខំស្វែងរកនូវវ៉ាក់សាំងការពារប្រឆាំងជម្ងឺកូវិដ១៩ ចាក់ជូនដល់ប្រជាពលរដ្ឋបាន គ្រប់ៗគ្នា ចាប់ពីកុមារអាយុ៥ ឡើងទៅ ផងដែរ។

សូមបញ្ជាក់ថា ថ្ងៃ ៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជាការឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីត ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page743 Page744 Page745 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!