Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រេីប្រាស់​ ស្ពានឆ្លងកាត់ទន្លេមេគង្គ​ស្រុកស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងធ្វេីឡេីងនៅថ្ងៃទី២២​ ខែវិច្ឆិកា​នេះ​។

សូមជម្រាបថា លោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមនឹង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ និងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំនៅព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​​​ បាន​អញ្ជើញ​ចុះពិនិត្យទីតាំង រៀបចំ​ កន្លែងវេទិការ​ ដេីម្បី​រៀបចំពិធីសម្ពោធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋភូមិតាកុះឃុំព្រះដាក់ និងភូមិ សណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ជាច្រើននាក់ក្នុងចំណោម១០១គ្រួសារ នៅព្រឹកថ្ងៃទី ១១ខែ វិច្ឆិកាឆ្នាំ២០២១នេះ បានផ្ទុះការតវ៉ា ពេលមន្ត្រីចុះវាស់វែងលើក្បាលដីដែលមានជម្លោះតាមការស្នើសុំភាគីម្ខាងខុសទីតាំងដីដែលមានទំនាស់។
ក្នុងការតវ៉ានោះ ក្រុមអ្នកភូមិបានលើកឡើងថា ដីទំនាស់ខាងលើនេះ ផ្តើមចេញក្នុងពេលពលរដ្ឋ១០១គ្រួសារ ស្នើសុំកាត់ឆ្វៀលដីទំហំ៩៥.១២ ហិកតាចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគធ្វើជាដីឯក ជនរបស់រដ្ឋ និងធ្វើប្រទាន កម្មជាកម្មសិទ្ធិជូនពលរដ្ឋ ២៨គ្រូសារដែលតំណាង ដោយឈ្មោះ ទុយ ប៉ុយ.ស៊ុន លិម.ផូ ស៊ីផា។ ប៉ុន្តែក្នុងខណ:ពួកគាត់ស្នើសុំដូចបញ្ជាក់ខាងលើ ក៏មានឈ្មោះសួង សារ៉ាត់.លីផល្លា .សួង ស៊ីនួន.ឈុត កែវមនី តំណាងពលរដ្ឋ១២ នាក់ មកអះអាងថាដីនេះ ពួកគេមានប័ណ្ណកម្មសិទ្ធិចំនួន៣៧ និងមាន១បង្កាន់ដៃ លើផ្ទៃដី១៣០.៣៨ហិកតា ដែលដីនោះស្ថិតក្នុងដីដែលពួកគាត់ស្នើសុំកាត់ឆ្វៀល។

ប្រភពបន្តថា ក្រោយពីមនុស្ស៤នាក់តំណាង១២ នាក់អះអាងថាមានប័ណ្ណកម្មសិទ្ធិលើដីនេះ ពួកគេក៏ស្នើអោយមន្ត្រីចុះវាស់ក្បាលដីស្វែងរកព្រំ ដែលដីនេះស្ថិតក្នុងភូមិប្រិយ៍និងភូមិសណ្តាយ ក្នុងឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី។ តែពេលមន្រ្តីចុះវាស់វែង បែជាវាស់ចូលដីក្នុងភូមិតាកុះ ឃុំព្រះដាក់ទៅវិញ ទើបពួក គាត់ផ្ទុះការតវ៉ាបែបនេះ។

ប្រភពបន្ថែមថា ពួកគាត់រស់នៅអាស្រ័យផលតាំងពីដូនតាមក មិនដែលមានអ្នកស្រុកក្រៅភូមិមកអះអាងថាមានដីនៅទីនេះ ចុះហេតុអីនៅសុខៗក៏មានការចុះវាស់វែងក្បាល់ដីដល់ក្នុងភូមិពួកគាត់បែបនេះ។ អីចឹងទេ ពួកគាត់ចាំបាច់ត្រូវប្រឆាំងការវាស់វែងបែបនេះ។

ចំណែកពលរដ្ឋចំនួន៣នាក់ តំណាងអោយ១០១គ្រួសារ បានអះអាងប្រហាក់ប្រហែលគ្នាថា ដីខាងលើនេះពួក គាត់កាន់កាប់មុនឆ្នាំ១៩៩៦ ហើយបានលក់ទិញទៅពលរដ្ឋផ្សេងទៀតច្រើនលើកច្រើនសាចាប់ពីឆ្នាំ ២០០៤ ចុងក្រោយក្នុងឆ្នាំ២០១៩ បានលក់អោយឈ្មោះទុយ ប៉ុយ.ស៊ុន លិន.និងឈ្មោះផូ ស៊ីផា ដោយ មានការបញ្ជាក់ពីអាជ្ញាធរភូមិ.ឃុំនិងស្រុក រហូតមានការស្នើសុំកាត់ឆ្វៀលបែបនេះ។
ប្រភពបញ្ជាក់ថា តាមអនុក្រឹត្យរាជរដ្ឋាភិបាលលេខ១៦៣ អ.ន.ក្រ.ប.ក ចុះថ្ងៃទី២៣ខែសីហាឆ្នាំ ២០២១ បានសម្រេចកាត់ឆ្វៀលដីទំហំ៨០.២៧ហិកតា ស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ផ្តល់កម្មសិទ្ធិអោយមកឈ្មោះ ទុយ ប៉ុយ.ស៊ុន លិន និងផូ ស៊ីផា។ ក្នុងថ្ងៃទី២៣ខែសីហាឆ្នាំ២០២១ដដែល ទីស្តីការគណ:រដ្ឋមន្ត្រីចេញសេចក្តីជូនដំណឹងស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាល បដិសេធចោលប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីមិនទាន់ចុះបញ្ជីនិងឯកសារបញ្ជាក់ការកាន់កាប់ដីធ្លីផ្សេងៗទៀតទុកជាអាសាបង់លើផ្ទៃដីដែលបានកាត់ឆ្វៀលខាងលើ។(ក្បាលដីលើប័ណ្ណចំនួន៣៧និង១បង្កាន់ដៃ).។ តែមកទល់ពេលនេះម្ចាស់ប័ណ្ណ៣៧និង១បង្កាន់ដៃនៅតែបន្តសុំអោយវាស់វែង ទើបមានហេតុការផ្ទុះការតវ៉ាយ៉ាងដូច្នេះ។

ជុំវិញករណីនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងតាមទូរស័ព្ទថា ក្នុងដីជម្លោះ ហើយតម្រូវអោយមានការដោះស្រាយ មន្ត្រីចាំបាច់ត្រូវចុះវាស់វែងដើម្បីស្វែងរកព្រំត្រឹមត្រូវ។ តែមិនមែនទៅកំណត់ថាជាដីបុគ្គលណាម្នាក់នោះទេ។ បើពលរដ្ឋរូបណាថាខ្លួនមានដីលើចំណុចវាស់វែង សូមភ្ជាប់ឯកសារមកដាក់ពាក្យប្តឹងនៅសាលាស្រុក។ ចំពោះការតវ៉ារបស់ពលរដ្ឋ គឺដោយសាពួកគាត់មិនយល់ពីផ្លូវច្បាប់។ តែយ៉ាងណា ក្រុមមន្ត្រីត្រូវតែវាស់វែងអោយបានរួចរាល់ទើបអាចដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅព្រឹកមិញនេះបានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារជាច្រើនរូបទៀត។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីមានទីតាំងនៅអគារចាស់ដែលមានផ្ទៃដីសរុបទំហំ៥,៦ហិកតា ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្នែកខាងមុខនៃផ្ទៃអគារបែរទៅទិសខាងកើត ស្របតាមមហាវិថីព្រះនរោត្តម និងបែរចំទន្លេចតុមុខ។ ផ្ទៃក្រឡាសាងសង់សរុបនៃអគារ មានទំហំ១០៥,៥៤៥ម៉ែត្រការ៉េ កម្ពស់អាគារ៤៣,៥ម៉ែត្រ។

អគារថ្មីនេះមានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន៣៣០គ្រឿង។ ប្លង់ស្ថាបត្យកម្មអគារនេះជាប្រភេទស្ថាបត្យកម្មក្លាសិករចនាបថខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុក៥ លំនាំតាមប្រសាទអង្គរ និងបានគិតគូយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិចេញចូល។

អគារទីស្ដីការថ្មីនេះ មានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្ដុំថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អង្គភាពឋានៈស្មើចំនួន១២ គណៈកម្មាធិការជាតិចំនួន៥ គណៈកម្មការក្រសួងមហាផ្ទៃចំនួន៦ លេខាធិការដ្ឋាន គ.ជ.អ.ប និងនាយកដ្ឋានជំនាញចំនួន៤២។ អគារនេះអាចផ្ទុកមនុស្សបានរហូតដល់៨៥០០នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២១

ខេត្តតាកែវ៖មេប៉ូលិសខេត្តតាកែវ លោកសុខ សំណាង ត្រូវបាន ផ្ទេរចេញពីមុខតំណែង ទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ នេះបើយោងតាមអនុក្រឹត្យរបស់ នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ឧកញ៉ា លី សាយឃាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ។

ការឃាត់ខ្លួននៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១​ ម្សិលមិញ ស្ថិតនៅក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប ដោយនគរបាលខេត្តសៀមរាប តាមដីការបស់លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងដីកាបានបញ្ជាក់ថាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ, សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៨១ មាត្រា ៣៩២ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពពីសមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា
ការចេញដីកាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង នេះ បានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរ បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ៣១៧៨ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងសំណុំរឿងស៊ើបសួរចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទាក់ទងនឹងជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានកំណើតនៅឃុំថ្មស ស្រុកគីរី សាគរ ខេត្តកោះកុង ហើយបច្ចុប្បន្នមានទីលំនៅផ្ទះលេខ៥៣, ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page741 Page742 Page743 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!