ភ្នំពេញ៖សម្តេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានជំរុញថ្នាក់ដឹកនាំ និងក្រុមការងារគណបក្ស បន្តចុះស្វែងយល់ជីវភាពពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីមានវិធានការអន្តរាគមន៍ ជួយគ្រួសារពលរដ្ឋមានការខ្វះខាតស្បៀងអាហារ និងជួបបញ្ហាធ្ងន់ធ្ងរ ដោយត្រូវប្រមូលបញ្ហាប្រឈម សំណើរ សំណូមពរ ដើម្បីដាក់ចេញវិធានការដោះស្រាយ ពង្រឹងសមត្ថភាពបំពេញការងារបស់មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន និងមេភូមិ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងដោះស្រាយបញ្ហាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។
សម្ដេចក៏បានណែនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការរៀបចំការបោះឆ្នោត ការដោះស្រាយផលប៉ះពាល់នានាបណ្ដាលមកពីជំងឺកូវីដ-១៩ ដើម្បីបន្តអភិវឌ្ឍន៍សង្គមគ្រប់វិស័យ។
សម្តេច ថ្លែងបែបនេះនៅសៀលថ្ងៃសៅរ៍ថ្ងៃទី១៣ ខែវិច្ឆិកា នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ។
សម្ដេច ស ខេងបន្តថាការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញបណ្ដើរៗនេះ មិនមែនមានន័យថាកូវីដ-១៩ ត្រូវបានលុបបំបាត់ទាំងស្រុងនោះទេ ប៉ុន្តែការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញនាពេលនេះ គឺជាការចាប់ផ្ដើមរៀនរស់ក្នុងបរិបទថ្មីជាមួយកូវីដ ដូច្នេះទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រី ដែលចុះទៅតាមមូលដ្ឋាននានាត្រូវបន្តប្រុងប្រត័ត្ន ហើយអប់រំផ្សព្វផ្សាយឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្ននឹងជំងឺឆ្លងនេះបន្តទៀត៕SRP
ភ្នំពេញ៖សម្តេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ នៅព្រឹកមិញនេះ បានមានប្រសាសន៍ណែនាំឱ្យក្រុមការងារគណបក្ស ក្រុមការងារពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងសាមគ្គីគ្នាបំពេញភារកិច្ចបំរើជាតិ និងប្រជាជនឱ្យបានល្អ ពិសេសត្រូវចេញធ្វើសកម្មភាពភ្លាមៗនៅពេលប្រជាពលរដ្ឋជួបការលំបាក ទាំងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ការលំបាកបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានា។
ខេត្តបាត់ដំបង៖កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរម៉ាល់ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង នៅថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ បានឃាត់ខ្លួនមនុស្សម្នាក់ ខណ:ចុះល្បាតក្នុងភូមិសាស្រ្តសង្កាត់អូរម៉ាល់។